តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

photo_2026-08-14_08-34-27

ដោយ ឡុង សារេត

ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។

លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​

ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​

លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​

ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ តែទោះជាបែបនេះក្តី ក៏មាន​​​អ្នកចិញ្ចឹមខ្លះ​​ត្រូវបង្ខំចិត្តលក់ចេញខ្លះ​ ទោះបីដឹង​ថាខាតក្តី​​។​ ដោយឡែក​សម្រាប់អ្នកចិញ្ចឹមផ្សេងទៀត​ គេ​ប្រើវិធីផ្អាកការផ្តល់ចំណី​៥០ភាគរយ​ ដើម្បីរង់ចំាំទីផ្សារងើបឡើងវិញទើបផ្តល់ចំណីឱ្យ​​គ្រប់គ្រាន់ឡើងវិញ​​។​

លោក ឡែមផូរ សុថារិទ្ធ បានបន្តថា បច្ចុបន្ន​សមាជិកសមាគម ដែលប្រកបមុខរបរចិញ្ចឹមកង្កែបមាននៅខេត្តសៀមរាប​ កំពង់ចាម ពោធិ៍សាត់​ ព្រៃវែង និងខេត្តតាកែវ​។​ ខណៈបញ្ហាតម្លៃកង្កែបសាច់ធ្លាក់អស់រយៈពេលជាច្រើនខែកន្លងមកនេះ​ ខាងសមាគម​មិនទាន់អាចវាយតម្លៃ ឬអាចសន្និដ្ឋានថា អាចដោះស្រាយបញ្ហានេះ​នៅពេលណានៅឡើយនោះទេ​។​ ប៉ុន្តែទាមទារឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាត្រួតពិនិត្យការនាំចូល​ឱ្យបាន​តឹងរឹង​​​តាមច្រកព្រំដែន និងកាត់បន្ថយ​កូតានាំចូលជាដើម​៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ