ច្នៃ​​ស្លឹកឃុនមារជា​ស្លឹកកណ្ដបប្រក់ដំបូល – មុខរបរ​របស់សហគមន៍នៅខេត្តសៀមរាប​

Untitled-1 (2)

ដោយ ឡុង សារេត

សៀមរាប៖ ស្លឹកឃុនមារ ដែល​ត្រូវបានសហគមន៍​មួយក្នុងខេត្តសៀម​រាប​ យកច្នៃជា​ស្លឹកកណ្ដប សម្រាប់ប្រក់ដំបូល ហើយសហគមន៍អាច​រកចំណូលបាន​ជិត​២ម៉ឺនដុល្លារ​​​ ក្នុងរយៈពេលត្រឹម​ ៤ខែ ពី​របរ​កែច្នៃស្លឹកឃុនមារ​នេះ​។

យុវជន ​លី សុធុជ អាយុ​៣២ឆ្នាំ​ ជាសមាជិកនៃ​សហគមន៍ព្រៃឈើចាន់សខាងជើង ជាអ្នកផ្តួចផ្តើម​គំនិតឱ្យ​មាន​ការច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្ដប ដែល​​គាត់អះអាងថា ធុនជាមួយភ្លើងឆាបឆេះ​។

យុវជន​រូបនេះបានឱ្យដឹង​ថា សកម្មភាពកែច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្តបនេះ ​ចាប់ផ្តើម​ក្នុងឆ្នាំ​២០២៣ ​​ ហើយ​នៅឆ្នាំ​២០២៤​ នៅលើ​ទីផ្សារ​ក្នុងតំបន់​មានតម្រូវការតិចតួច​ប៉ុណ្ណោះ។

ប៉ុន្តែបច្ចុប្បន្ន​តម្រូវការ ស្លឹកកណ្ដបឃុនមារចាប់ផ្តើមមានសន្ទុះកើនឡើង ជាពិសេ​ស​​នៅក្រុងភ្នំពេញ​ បន្ទាប់ពីបានផ្សព្វផ្សាយ​នៅតាមបណ្តាញទំនាក់ទំនងសង្គម​​​។​

​លោក លី សុធុជ​ ​បាន​គូសបញ្ជាក់ថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងរៀបចំ​ស្លឹកឃុនមារធ្វើជាស្លឹកកណ្តបជារៀងរាល់ថ្ងៃ​ ដោយសារនៅលើទីផ្សារ​មាន​ការចាប់អារម្មណ៍ច្រើន​ ព្រោះតែ​ស្លឹក​រុក្ខជាតិ​មួយ​នេះ​វាមានអត្ថប្រយោជន៍ច្រើន និងងាយស្រួល​ក្នុងការរក្សាទុក​ជាងស្បូវ ស្លឹកត្នោត​ និងស្លឹករុក្ខជាតិផ្សេងទៀត​។​ ជាក់ស្តែង​គិតត្រឹមរយៈពេល​៤ខែ​ ឆ្នាំ​២០២៦កន្លងមកនេះ​​ លក់​ស្លឹកឃុនមារបាន​៣ ៥០០ម៉ែត្រការ៉េ គិតជាប្រាក់បាន​ចំណូល​១៧ ៥០០០ដុល្លារ”។

យុវជនរូបនេះបានឱ្យដឹងទៀថា ស្លឹកឃុនមារ​​​​​មានការ​ពេញនិយម​ច្រើន​។ តួយ៉ាង​​​ក្រុងភ្នំពេញមានតម្រូវការច្រើនរហូតដល់ជិត​២ ០០០ម៉ែត្រការ៉េ​​​ ដោយសារអ្នកនៅទីក្រុងភ្នំពេញ​​អត់ធ្លាប់ស្គាល់ប្រភេទស្លឹកឃុនមា​រ ​ហើយ​មានម្ចាស់ហាងជាច្រើ​ស្រលាញ់ចូលចិត្ត​ ចង់បានស្លឹកឃុនមារ​យកទៅតុបតែង​ទីតាំងរបស់ខ្លួន​ឱ្យមានភាពទាក់ទាញ​​។​​ ម្យ៉ាងទៀ​​ត​ដោយសារ​ស្លឹករុក្ខជាតិនេះ​ធុននឹងការ​ឆាបឆេះ ជាងស្បូវ ស្លឹកត្នោត​ ឬស្លឹកដូងជាដើម។ ​

លោក លី សុធុជ បានទទួលស្គាល់ថា ​ស្លឹកឃុនមារសព្វថ្ងៃបាននិងកំពុងជួយលើកស្ទួយ​ជីវភាព​របស់ប្រជាជន​នៅឃុំចាន់ស រកចំណូលបានមួយផ្នែកទៀត​សម្រាប់ផ្គត់ផ្គង់គ្រួសារ​ក្រៅពីរបរ​ស្រែចម្ការ។

នៅក្នុង​មួយឆ្នាំ​ កសិករ​នៅក្នុងតំបន់​អាចប្រមូលផលស្លឹកឃុនមារ​បានម្តង ប៉ុន្តែ ដោយសារព្រៃធំ ដូច្នេះ​កសិករអាចប្រមូលផលវិលជុំបាន​។

នៅពេលខាងមុខ លោក លី សុធុជ ​មានគម្រោងដាំដើមឃុនមាបន្ថែម​នៅលើផ្ទៃដី​ពី៥ទៅ​១០ហិកតា សម្រាប់ផ្តល់អត្ថប្រយោជន៍​ដល់​កូនចៅជំនាន់ក្រោយ ​ប្រសិនមានការយល់ស្របពីខាងសហគមន៍​ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ​៕​​


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ