កសិករអង់គ្លេសកំពុងជួបគ្រោះរាំង​ស្ងួត – រដ្ឋាភិបាល​កំពុងផ្ដល់ជំនួយដើម្បីទប់

image_2026-08-25_09-15-47

ឡុងដ៍៖ កសិករនៅទូទាំងប្រទេសអង់គ្លេសនឹងទទួលបានជំនួយថ្មីបន្ថែមទៀត ដើម្បីជួយគ្រប់គ្រងផលប៉ះពាល់ពីគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ព្រមទាំងថវិកាចំនួន៦៥លានផោន ឬប្រហែល៨៨លានដុល្លារ​ពីរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួត។

បច្ចុប្បន្ននេះ ទឹកដីប្រទេសអង់គ្លេសមួយភាគធំ កំពុងស្ថិតក្នុងស្ថានភាពគ្រោះរាំងស្ងួត។ ទោះជាយ៉ាងណា រដ្ឋាភិបាលបាននិយាយថា អាកាសធាតុរាំងស្ងួតនេះនឹងមិនប៉ះពាល់ដល់សន្តិសុខស្បៀងទេ។ ទន្ទឹមនឹងនេះ ការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ការសាងសង់អាងស្តុកទឹកថ្មីៗ និងការពង្រឹងសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតរយៈពេលវែង។

កញ្ចប់ថវិកាជំនួយពីរដ្ឋាភិបាល​នេះ រួមមានបង្កើនភាពបត់បែនក្នុងកម្មវិធីការពារបរិស្ថាន​ លើកទឹកចិត្តដល់ការធ្វើកសិកម្មប្រកបដោយចីរភាព ដោយជួយសាងសង់អាងស្តុកទឹកនៅក្នុងកសិដ្ឋាន និងធ្វើឱ្យកសិករអាចទទួលបានទឹកប្រើប្រាស់កាន់តែងាយស្រួល នៅពេលជួបគ្រោះរាំងស្ងួត។

រដ្ឋាភិបាលអង់គ្លេស បាននិយាយថា វិធានការទាំងនេះនឹងជួយកសិករអាចការពារដំណាំ និងការពារសត្វចិញ្ចឹម ស្របតាមបរិស្ថាន។

រដ្ឋាភិបាលនឹងផ្តល់ថវិកាបន្ថែមចំនួន ៦៨ លានដុល្លារ សម្រាប់កម្មវិធីលើកទឹកចិត្តកសិកម្មប្រកបដោយចីរភាព ឆ្នាំ២០២៦ ។ ចំណែកថវិកាចំនួន ២០ លានដុល្លារ​ទៀត នឹងត្រូវប្រើសម្រាប់គាំទ្រការសាងសង់អាងស្តុកទឹកនៅក្នុងកសិដ្ឋាន។ កម្មវិធីនេះក៏នឹងមានការកែសម្រួលគោលការណ៍ណែនាំស្តីពីការរៀបចំផែនការ ដើម្បីធ្វើឱ្យការសាងសង់អាងស្តុកទឹកកាន់តែងាយស្រួលផងដែរ។

រដ្ឋាភិបាលក៏នឹងធ្វើឱ្យការរៀបចំទទួលយកទឹកសម្រាប់ប្រើប្រាស់ កាន់តែងាយស្រួលនៅពេលមានគ្រោះរាំងស្ងួត ដោយមានការគាំទ្រពីភ្នាក់ងារបរិស្ថានថែមទៀតផង។ ទោះជាយ៉ាងណា ការបូមទឹកពីប្រភពធម្មជាតិសម្រាប់កសិកម្មត្រូវគោរពតាមអាជ្ញាបណ្ណ និងកម្រិតលំហូរទឹកអប្បបរមា ដែលត្រូវរក្សាទុកក្នុងអាងស្តុកទឹក គឺនៅពេលបរិមាណទឹកធ្លាក់ចុះដល់កម្រិតកំណត់ កសិករមិនអាចបូមទឹកបន្តទៀតឡើយ។

កសិករដែលទទួលប្រាក់តាមរយៈកម្មវិធីលើកទឹកចិត្តកសិកម្មប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងគ្រប់គ្រងដី នឹងទទួលបានភាពបត់បែនកាន់តែច្រើន ក្នុងអំឡុងពេលរាំងស្ងួត។ ឧទាហរណ៍ ប្រសិនបើមិនមានស្មៅដុះលូតលាស់កសិករអាចឱ្យសត្វចិញ្ចឹមរបស់ខ្លួនចូលទៅស៊ីស្មៅ ឬកាត់ស្មៅនៅក្នុងតំបន់ដែនជម្រកសត្វព្រៃបាន ប៉ុន្តែមិនត្រូវធ្វើឱ្យខូចគុណភាពដីឡើយ។

រដ្ឋាភិបាលនិយាយថា វិធានការទាំងនេះមានគោលបំណងការពារមិនឱ្យកសិករជ្រើសរើសរវាងការថែរក្សាសុខុមាលភាពសត្វចិញ្ចឹម និងការអនុវត្តតាមលក្ខខណ្ឌការពារបរិស្ថាន។ ភាពបត់បែនស្រដៀងគ្នានេះ ក៏ធ្លាប់ត្រូវបានអនុវត្តក្នុងអំឡុងគ្រោះរាំងស្ងួតឆ្នាំ២០២២ផងដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក អែនឌី ប៊ើនហាំ  (Andy Burnham) បាននិយាយថា
«សមត្ថភាពក្នុងការផលិតអាហារដោយខ្លួនឯង គឺជាបញ្ហាសន្តិសុខជាតិ ដូច្នេះ យើងកំពុងចាត់វិធានការឥឡូវនេះ ដោយបន្ថែមកញ្ចប់ថវិកាសម្រាប់ជួយកសិករ ជួយសាងសង់អាងស្តុកទឹក និងធ្វើឱ្យការទទួលបានទឹកកាន់តែងាយស្រួលនៅពេលទឹកខ្វះខាត»។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននិយាយថា «កសិកររបស់យើងកំពុងប្រឈមនឹងស្ថានភាពលំបាកបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លមកងនេះ។ ដូច្នេះ យើងកំពុងចូលរួមជួយពួកគាត់ តាមរយៈការគាំទ្រ ដើម្បីជួយពួកគាត់ឱ្យឆ្លងផុតស្ថានភាពលំបាកនេះ និងបង្កើនភាពធន់សម្រាប់អនាគត»៕ (ផាន់ អាណា)


Untitled-1 (2)
ច្នៃ​​ស្លឹកឃុនមារជា​ស្លឹកកណ្ដបប្រក់ដំបូល – មុខរបរ​របស់សហគមន៍នៅខេត្តសៀមរាប​

ដោយ ឡុង សារេត សៀមរាប៖ ស្លឹកឃុនមារ ដែល​ត្រូវបានសហគមន៍​មួយក្នុងខេត្តសៀម​រាប​ យកច្នៃជា​ស្លឹកកណ្ដប សម្រាប់ប្រក់ដំបូល ហើយសហគមន៍អាច​រកចំណូលបាន​ជិត​២ម៉ឺនដុល្លារ​​​ ក្នុងរយៈពេលត្រឹម​ ៤ខែ ពី​របរ​កែច្នៃស្លឹកឃុនមារ​នេះ​។ យុវជន ​លី សុធុជ អាយុ​៣២ឆ្នាំ​ ជាសមាជិកនៃ​សហគមន៍ព្រៃឈើចាន់សខាងជើង ជាអ្នកផ្តួចផ្តើម​គំនិតឱ្យ​មាន​ការច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្ដប ដែល​​គាត់អះអាងថា ធុនជាមួយភ្លើងឆាបឆេះ​។ យុវជន​រូបនេះបានឱ្យដឹង​ថា សកម្មភាពកែច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្តបនេះ ​ចាប់ផ្តើម​ក្នុងឆ្នាំ​២០២៣ ​​ ហើយ​នៅឆ្នាំ​២០២៤​ នៅលើ​ទីផ្សារ​ក្នុងតំបន់​មានតម្រូវការតិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន​តម្រូវការ ស្លឹកកណ្ដបឃុនមារចាប់ផ្តើមមានសន្ទុះកើនឡើង ជាពិសេ​ស​​នៅក្រុងភ្នំពេញ​ បន្ទាប់ពីបានផ្សព្វផ្សាយ​នៅតាមបណ្តាញទំនាក់ទំនងសង្គម​​​។​ ​លោក លី សុធុជ​ ​បាន​គូសបញ្ជាក់ថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងរៀបចំ​ស្លឹកឃុនមារធ្វើជាស្លឹកកណ្តបជារៀងរាល់ថ្ងៃ​ ដោយសារនៅលើទីផ្សារ​មាន​ការចាប់អារម្មណ៍ច្រើន​ ព្រោះតែ​ស្លឹក​រុក្ខជាតិ​មួយ​នេះ​វាមានអត្ថប្រយោជន៍ច្រើន និងងាយស្រួល​ក្នុងការរក្សាទុក​ជាងស្បូវ ស្លឹកត្នោត​ និងស្លឹករុក្ខជាតិផ្សេងទៀត​។​ ជាក់ស្តែង​គិតត្រឹមរយៈពេល​៤ខែ​ ឆ្នាំ​២០២៦កន្លងមកនេះ​​ លក់​ស្លឹកឃុនមារបាន​៣ ៥០០ម៉ែត្រការ៉េ គិតជាប្រាក់បាន​ចំណូល​១៧ ៥០០០ដុល្លារ”។ យុវជនរូបនេះបានឱ្យដឹងទៀថា ស្លឹកឃុនមារ​​​​​មានការ​ពេញនិយម​ច្រើន​។ តួយ៉ាង​​​ក្រុងភ្នំពេញមានតម្រូវការច្រើនរហូតដល់ជិត​២ ០០០ម៉ែត្រការ៉េ​​​ ដោយសារអ្នកនៅទីក្រុងភ្នំពេញ​​អត់ធ្លាប់ស្គាល់ប្រភេទស្លឹកឃុនមា​រ ​ហើយ​មានម្ចាស់ហាងជាច្រើ​ស្រលាញ់ចូលចិត្ត​ ចង់បានស្លឹកឃុនមារ​យកទៅតុបតែង​ទីតាំងរបស់ខ្លួន​ឱ្យមានភាពទាក់ទាញ​​។​​ ម្យ៉ាងទៀ​​ត​ដោយសារ​ស្លឹករុក្ខជាតិនេះ​ធុននឹងការ​ឆាបឆេះ […]

762803107_1594560075364518_4159667303014387224_n
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព

ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]

image_2026-08-24_07-54-20
បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក

សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខា​ឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦​ ដោយគ្រប់គ្រងសាខា​​ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ​ […]

778972328_1768566168611390_8361069910620193664_n
ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]

កាលវិភាគផ្សព្វផ្សាយ