ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ

IMG_5430

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។

ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។

បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕


IMG_5627
អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។​ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]

777
ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

ដោយ ឡុង សារេត កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​ លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​ លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​ ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​ លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។ ​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ […]

photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

E104V41R
ឡាវប្រកាសឱ្យប្រជាជនប្រយ័ត្នគ្រោះទឹកជំនន់ នៅពេលកម្ពស់ទឹកក្នុងទន្លេមេគង្គជិតដល់កម្រិតប្រកាសអាសន្ន

វៀងចន្ទន៍៖ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ឡាវ បានចេញសេចក្តីជូនដំណឹងឱ្យតាមដានទឹកជំនន់ ដោយព្រមានដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេធំៗ និងតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះ កម្ពស់ទឹកបន្តកើនឡើង។ យោងតាមការតាមដានប្រចាំថ្ងៃទី អំពីកម្រិតទឹកទន្លេ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្រិតទឹកនៅតាមស្ថានីយមួយចំនួនតាមបណ្តោយទន្លេមេគង្គ បានកើនឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ស្ថានីយនៅទីក្រុងវៀងចន្ទន៍ ទឹកទន្លេមេគង្គវាស់ឃើញកម្ពស់១១,១១ម៉ែត្រ ដែលនៅខ្វះតែ០,៣៩ ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់ទឺក១១,៥០ម៉ែត្រ។ ចំណែកកម្រិតទឹកជំនន់នៅស្ថានីយនេះ គឺមានកម្ពស់១២,៥០ម៉ែត្រ។ ចំណែកស្ថានីយខេត្តប៉ាកសេ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា កម្រិតទឹកទន្លេមេគង្គមានកម្ពស់១០,៨២ម៉ែត្រ នៅខ្វះ០,១៨ ម៉ែត្រទៀតនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់១១,០០ម៉ែត្រ និងកម្រិតទឹកជំនន់កម្ពស់១២,០០ម៉ែត្រ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានអំពាវនាវដល់ប្រជាជនឡាវ អាជ្ញាធរមូលដ្ឋាន និងអង្គភាពនានា ដែលស្ថិតនៅតាមដងទន្លេមេគង្គ និងតាមតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ឱ្យបានដិតដល់។ នាយកដ្ឋានបានព្រមានថា ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ អាចធ្វើឱ្យកម្រិតទឹកទន្លេកាន់តែហក់ឡើងខ្ពស់បន្ថែមទៀត និងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងជាន់លិចនៅតាមតំបន់ងាយរងគ្រោះ។ ដូច្នេះប្រជាពលរដ្ឋឡាវត្រូវបន្តតាមដានព័ត៌មាន ដោយស្តាប់ការព្យាករណ៍អាកាសធាតុ និងកម្រិតទឹកទន្លេមេគង្គ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការពារគ្រោះមហន្តរាយ។ កាលពីខែឧសភា​ ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម និងបរិស្ថានរបស់ឡាវ ក៏បានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមានពីបាតុភូតអែលនីញ៉ូ […]

កាលវិភាគផ្សព្វផ្សាយ