សមាគមស្វាយចន្ទីកម្ពុជា៖ ទីផ្សារអឺរ៉ុប និងអាម៉េរិក ត្រូវការគ្រាប់ស្វាយចន្ទីតូច តែចិនត្រូវការស្វ័យចន្ទីធំ ម្ល៉ោះហើយទីផ្សារចិនល្អជាងគេសម្រាប់កម្ពុជា

images (4)

ដោយ រស្មី

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាបានចាត់ទុកថា តម្រូវការគ្រាប់ស្វាយចន្ទីរបស់ប្រទេសចិន គឺជាទីផ្សារមួយល្អបំផុតលើសគេសម្រាប់កម្ពុជា ម្ល៉ោះហើយកម្ពុជាគប្បីពង្រីកឱ្យបានកាន់តែច្រើនពីព្រោះវាត្រូវនឹងប្រភេទស្វាយចន្ទី ដែលកសិករកម្ពុជាកំពុងនិយមដាំ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប និងអាម៉េរិក មិនត្រូវនឹងកសិករកំពុងដាំស្វាយចន្ទី នាខណៈពេលនេះទេ។

លោក អូន ស៊ីឡុត  ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា សម្រាប់ទីផ្សារអឺរ៉ុប និងទីផ្សារអាម៉េរិក គេត្រូវការគ្រាប់ស្វាយចន្ទីប្រភេទ ដាប់បលយូ៣២០​ ​ (W320) ជាគ្រាប់ស្វាយចន្ទីប្រភេទតូច ដែលកសិករកម្ពុជាពុំសូវដាំទេ ហើយតម្លៃទៀតសោតក៍ថោក ហេតុនេះទីផ្សារអឺរ៉ុបគេច្រើនយកពីបណ្តាប្រទេសអាហ្រ្វិក និងវៀតណាមវិញ។ ចំណែកទីផ្សារនៅអាស៊ីបូព៌ា ជាពិសេសប្រទេសចិន គេត្រូវការគ្រាប់ស្វ័យចន្ទីប្រភេទដាប់បលយូ១៨០  (W180) ដែលជាប្រភេទស្វាយចន្ទីគ្រាប់ធំត្រូវនឹងគ្រាប់ចន្ទីពូជអឹម២៣ (M23) របស់កម្ពុជា។ ម្ល៉ោះហើយបើគម្ពុជាអាចទាក់ទាញទីផ្សារប្រទេសចិន គឺជាជម្រើសល្អបំផុតពីព្រោះវាត្រូវនឹងកសិករកម្ពុជាកំពុងពេញនិយមដាំ។

គ្រាប់ស្វាយចន្ទីប្រភេទ W180 គឺជាប្រភេទគ្រាប់ស្វាយចន្ទីសទាំងមូល ដែលមានគុណភាពខ្ពស់ និងធំជាងគេបំផុត ដែលគេតែងតែហៅថា “ស្តេចស្វាយចន្ទី”។ “W” តំណាងឱ្យពណ៌ស (White) និងទាំងមូល (Whole) ដែលសរសរជា White Wholeហើយ “180” មានន័យថា មានគ្រាប់ប្រហែល១៨០គ្រាប់ ក្នុងទម្ងន់មួយផោន ជាខ្នាតថ្លឺងទម្ងន់របស់អង់គ្លេស ឬស្មើនឹង០,៤៥គីឡូក្រាម។ ចំណែក W320 មានន័យថា គ្រាប់ស្វាយចន្ទីស និងទាំងមូល មានទម្ងន់ចំនួន៣២០គ្រាប់ ក្នុងមួយផោន ឬស្មើនឹង០,៤៥គីឡូក្រាម។

លោកបានបញ្ជាក់បន្ថែមថា​ “ពិតណាស់តម្រូវការប្រភេទគ្រាប់ស្វាយចន្ទីខុសគ្នា ហេតុនេះយើងមិនអាចប្រជែងទីផ្សារអឺរ៉ុប និងអាម៉េរិកបានទេ ដោយសារតម្រូវការប្រភេទគ្រាប់ស្វាយចន្ទីខុសគ្នានេះឯង”។

លោកប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឱ្យដឹងបន្ថែមថា មកដល់ពេលនេះគ្រាប់ស្វាយចន្ទី ដែលបានចុះបញ្ជីការពារពូជ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបួនប្រភេទដូចជាពូជអឹម២៣ (M-23) ពូជអឹម១០ (M-10) ពូជអាយអឹម៤ (IM-4) និងពូជអេក ០៩ (H-09)។

លោកបានប្រាប់ឱ្យដឹងទៀតថា សម្រាប់ដំណាំស្វាយចន្ទីនៅកម្ពុជាប្រមាណ៧០ភាគរយ ហើយដាំក្នុងលក្ខណៈទ្រង់ទ្រាយតូច គឺកសិករដាំជាលក្ខណៈគ្រួសារ និងមានតែប្រមាណ៣០ភាគរយប៉ុណ្ណោះ ដាំជាលក្ខណៈដីសម្បទានរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ទៅធ្វើទស្សនៈកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា។

ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ មន្រ្តីក្រសួងបានជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ស្ថិតនៅទីក្រុងហាំងចូវប្រទេសចិន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគចិន លើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា ជាលទ្ធផលក្រោយពីទស្សនៈកិច្ច និងពិភាក្សាគ្នារួចមក ភាគីក្រុមហ៊ុន និងប្រតិភូកម្ពុជា បានឯកភាពគ្នាមួយចំនួន មានដូចជា៖ ទី១ ក្រុមហ៊ុននឹងលើកកម្ពស់ស្វាយចន្ទីកម្ពុជា ជាម៉ាកស្វាយចន្ទីសរីរាង្គ តាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជាដោយផ្ទាល់ ដើម្បីកែច្នៃនៅប្រទេសចិន សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារក្នុងស្រុកតែម្ដង។ ទី២ ក្រុមហ៊ុនចិននឹងសិក្សាស្វែង និងវាយតម្លៃអំពីអនុលោមភាពគ្រាប់ស្វាយចន្ទីសរីរាង្គរបស់កម្ពុជា រួមទាំងស្វាយចន្ទីពូជអឹម២៣  និងពូជប្រពៃណី នៅតាមបណ្ដាខេត្តមានដាំដំណាំស្វាយចន្ទី។ ខេត្តគោលដៅ ដែលក្រុមហ៊ុនចិនត្រូវសិក្សាស្វែងយល់ មានដូច ជាខេត្តរតនគីរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តព្រះវិហារជាដើម នៅអំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

ទី៣ ក្រុមហ៊ុនបានបង្ហាញគោលបំណងក្នុងការមកវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតែម្ដង នៅខេត្តក្រចេះ និងបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវលក្ខខណ្ឌអនុគ្រោះមួយចំនួន។ ទី៤ ក្រុមហ៊ុននឹងចូលរួមវេទិកាកសិធុរកិច្ច និងវេទិកានានា តាមការអញ្ជើញរបស់ភាគីកម្ពុជា នាពេលខាងមុខ។ ទី៥ ប្រតិភូម្ពុជាបានគាំទ្រដំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនចិន មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ និងវាយតម្លៃស្វាយចន្ទីសរីរាង្គនៅកម្ពុជា និងលើកសំណើនេះជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំគោលការណ៍ជូននាយកដ្ឋានកសិឧស្សាហកម្ម ចូលរួមសម្របសម្រួលឱ្យបានសម្រេចជោគជ័យតាមផែនការ និងទី៦ ភាគីទាំងពីរនឹងទាក់ទងគ្នាជាបន្តទៀត ដោយមាននាយកដ្ឋានកសិឧស្សាហកម្ម ជាអង្គភាពទទួលបន្ទុកការងារសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ