កសិករដាំដំណាំហូបផ្លែ នៅកាណាដា តវ៉ាឱ្យកុំផ្តាច់ទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំ ក្នុងរដូវគ្រោះរាំងស្ងួត

image_2026-07-31_11-19-41

ប៊្រីធីសកូឡុំប៊ី៖ សមាគមកសិករដាំដំណាំហូបផ្លែ នៅក្នុងប្រទេសកាណាដា កំពុងអំពាវនាវឱ្យរដ្ឋាករទឹកសាធារណៈនៅក្នុងតំបន់ ផ្អាកការបិទទឹកសម្រាប់ធ្វើកសិកម្ម និងបង្កើតផែនការគ្រប់គ្រងទឹក ដោយមានការចូលរួមសម្របសម្រួលជាមួយកសិករដាំដំណាំ និងរដ្ឋបាលខេត្តប៊្រីធីស កូឡុំប៊ី (The Province of British Columbia) ភាគខាងលិចប្រទេសកាណាដា ស្របពេលស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយនៅក្នុងតំបន់នេះ។

គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដាំដុំដំណាំហូបផ្លែ ដែលបានឈានចូលដល់ដំណាក់កាលត្រូវកាត់បន្ថយទឹក ​ត្រូវរដ្ឋាករទឹកសារណៈកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកក្នុងរដូវដំណាំកំពុងតែលូតលាស់។ សមាគមកសិករដាំដំណាំហូបផ្លែ បាននិយាយថា រដ្ឋាករទឹកសាធារណៈបានកាត់បន្ថយការបែងចែកសម្រាប់ធ្វើកសិកម្មចំនួន៧០ភាគរយ ដោយគ្មានផែនការសម្របសម្រួល ដើម្បីឧបត្ថម្ភគាំទ្រដល់ចម្ការ និងកសិដ្ឋានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត។

ប្រធានសមាគមកសិករដាំដំណាំហូបផ្លែរបស់កាណាដា បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចប្រកែកថា គ្មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ហើយអ្នកដាំក៏មិនសុំឱ្យនរណាម្នាក់ផ្តល់ទឹក ដែលមិនមាននោះដែរ។ អ្វីដែលយើងកំពុងនិយាយនេះ គឺថា អ្នកមិនអាចបិទទឹកមិនផ្គត់ផ្គង់ទៅឱ្យកសិដ្ឋានរាប់រយ ដោយចាត់ទុកជាការរឹតបណ្តឹងដ៏ចាំបាច់នោះទេ។ នៅពេលការសម្រេចចិត្តបែបនេះអាចបំផ្លាញចម្ការ ដែលចំណាយពេលដាំដំណាំអស់២០ឆ្នាំ ដូច្នេះ អ្នកមានកាតព្វកិច្ចសម្របសម្រួលគ្នាឡើងវិញចំពោះសម្រេចចិត្តបែបនេះ។”

យោងតាមសមាគមកសិករដាំដំណាំហូបផ្លែ ការបិទទឹកប៉ះពាល់ដល់ផ្ទៃដីប្រហែល៨៥០ហិកតា ជាចម្ការប៉ោម និង ចម្ការឈើរី។ សមាគមបានប៉ាន់ប្រមាណថា ការខូចខាតនៅតាមចម្ការទាំងអស់នេះ អាចបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់ជាង២៥០លានដុល្លារ ឬអាចច្រើនជាង៣០០លានដុល្លារ ប្រសិនបើរាប់បញ្ចូលចំណាយលើការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន កម្លាំងពលកម្ម អ្នកផ្គត់ផ្គង់ និងអាជីវកម្មពាក់ព័ន្ធផ្សេងទៀត។

សមាគមដដែលនេះ បាននិយាយថា វិធានការកាត់បន្ថយកាត់បន្ថយការផ្គត់ផ្គង់កសិកម្មធ្វើឱ្យដំណាំលូតលាស់យឺត។ ប្រភពទឹកក្នុង ដែលអាចផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្តដល់តំបន់ ប៉ុន្តែត្រូវមានការយល់ព្រមពីរដ្ឋបាលខេត្តមុនសិន។ ជម្រើសផ្សេងទៀតរួមទាំងការអនុញ្ញាតឱ្យមានប្រភពទឹកមានស្រាប់ និងការជួយឧបត្ថម្ភអណ្តូងសង្គ្រោះបន្ទាន់ ក៏នៅតែមិនទាន់ដោះស្រាយបានផង។

សមាគមកសិករដាំដំណាំហូបផ្លែ កំពុងអំពាវនាវឱ្យមានកិច្ចប្រជុំជាបន្ទាន់រវាងអ្នកដាំដំណាំ អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើតកាលវិភាគសម្រាប់ចាត់វិធានការកាត់បន្ថយការផ្គត់ផ្គង់ និងបញ្ជាក់ពីលទ្ធភាពទទួលបានទឹកសម្រាប់ធ្វើកសិកម្មនាពេលអនាគត។

ចំណែកអាជ្ញាធរស្រុកក្នុងតំបន់និយាយថា ខ្លួនបាននិងកំពុងសុំការយល់ព្រមពីរដ្ឋបាលខេត្ត និងបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយកសិករដាំដំណាំ។ ព្រមជាមួយគ្នានេះដែរ អាជ្ញាធរស្រុកក៏កំពុងលើកទឹកចិត្តដល់ការបែងចែកទឹករវាងដីកសិកម្ម និងតំបន់មិនធ្វើកសិកម្ម ជាពិសេសរដ្ឋាករទឹកសាធារណៈបានចេញបម្រាមមិនឱ្យប្រើប្រាស់ទឹកហួសកម្រិតសម្រាប់ស្រោចសួនស្មៅនៅតាមគេហដ្ឋាន ព្រោះរដ្ឋត្រូវការសន្សំទឹកនៅក្នុងអាងស្តុក ដើម្បីការពារបញ្ហាខ្វះទឹកដោយសារគ្រោះរាំងស្ងួត៕ (ផាន់ អាណា)


photo_2026-08-18_18-55-15 (2)
សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាចាត់ទុកថា ការលួចនាំចូលជ្រូកដោយខុសច្បាប់ មកពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

ដោយ រស្មីភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានបញ្ជាក់ប្រាប់ ARDB ឱ្យដឹងថា ការលួចនាំចូលជ្រូកដោយខុសច្បាប់មកពីប្រទេសជិតខាងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេស ករណីនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនប្រទេសឡាវ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនសហការបង្រ្កាបបាន កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។​​​​ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ការចាប់ជ្រូកខុសច្បាប់នេះនឹងជួយផ្តល់ទំនុកចិត្តដល់អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងមានជ្រូករស់ចំនួន ១៨៣ក្បាល ត្រូវបានអាជ្ញាធរចម្រុះចាប់រឹបអូស ក្រោយពីជនល្មើសបានលួចដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A 5109 ដើម្បីនាំចូលមកក្នុងប្រទេសកម្ពុជា។ លោកអះអាងទៀតថា ការចាប់ជ្រូកខុសច្បាប់នាំចូលពីប្រទេសជិតខាងនេះ គឺមិនមែនលើកទី១ទេ ពោលគឹលោកឃើញលួចនាំចូលច្រើនដងដែរមកហើយ។ ក្រុមការងារចម្រុះបានសហការចុះបង្ក្រាបបទល្មើសចលនាសត្វ ដោយរឹបអូសបានសត្វជ្រូករស់ ហើយជ្រូកទាំងនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅចត្តាឡីស័ក្ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តនីតិវិធីច្បាប់ចៀសវាងការចម្លងជំងឺណាមួយ។ សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកថា សកម្មភាពបង្ក្រាបបទល្មើសទាន់ពេលវេលានេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការការពារ និងលើកទឹកចិត្តដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ឱ្យមាននិរន្តរភាព និងស្ថិរភាពទីផ្សារ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វកាចសាហាវផ្សេងៗ ចូលក្នុងកសិដ្ឋាន និងសហគមន៍។ ជាពិសេសធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

photo_2026-08-18_16-04-19 (3)
ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ចាប់ផ្តើមទិញស្រូវផ្ទាល់ពីកសិករតាមកិច្ចសន្យា ដោយផ្តល់តម្លៃល្អលើទីផ្សារ​​

ដោយ ហៃ ស៊ីណា បាត់ដំបង៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង​ ឈ្មោះ ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី បានចាប់ផ្តើមទិញស្រូវពីកសិករតាមកិច្ចសន្យា ដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយ​ក្រុម​កសិករអ្នក​ផលិត​ស្រូវ​រួចហើយ។ ការចុះទិញស្រូវរបស់ក្រុមហ៊ុនកែច្នៃអង្ករខាងលើ បន្ទាប់ពីថ្មីៗនេះ ភាគីខាងរោងម៉ាស៊ីន និងក្រុម​អ្នក​ផលិត​ស្រូវបានចុះ​កិច្ចសន្យា​មួយ ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​តំណាង​សមាគម៏​បណ្តាញ​កសិករ​តេជោ​ នៅ​ទីស្នាក់ការ​ធានា​គា​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម ​(ARDB)។ ឯកឧត្តម ឡាយ ឈុនហាំង នាយកទូទៅក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី និងជាអនុប្រធានបណ្តាញកសិករតេជា ប្រចាំខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា  ទើបចាប់ផ្តើមការច្រូតកាត់ ការប្រមូលទិញរបស់ក្រុមហ៊ុន​បានជាង១ ០០០តោន នៅប្រភេទស្រូវបីប្រភេទ OM5451 ទិញក្នុងតម្លៃ៩៧០រៀល ស្រូវស្រងែ១ ០២០រៀល និងស្រូវសែនក្រអូប តម្លៃ១ ០៥០រៀល ក្នុងមួយគីឡូក្រាម។​​​​ ឯកឧត្តម ឡាយ ឈុនហាំង បាន​​បញ្ជាក់ទៀតថា ការប្រមូលទិញស្រូវចូលរបស់ក្រុមហ៊ុនមានទាំងកិច្ចសន្យាកសិកម្ម​​បានចុះជាមួយក្រុម​ផលិតតាមស្រុក និងការប្រមូលទិញពីកសិករផ្ទាល់ […]

image_2026-08-19_12-22-31
វិស័យសាកវប្បកម្មអូស្ត្រាលីសុំលើកលែងចំពោះកម្មករចំណាកស្រុក នៅរដូវប្រមូលផល

កង់បេរ៉ា៖ ក្រុមប្រឹក្សាសាកវប្បកម្មនៃ សហព័ន្ធកសិករជាតិអូស្ត្រាលី (National Farmers’ Federation Horticulture Council) កំពុងអំពាវនាវដល់អ្នករៀបចំគោលនយោបាយ សុំឱ្យលើកលែងកម្មករចំណាកដោយព្រមានថា ការកាត់បន្ថយកម្លាំងពលកម្មតាមរដូវ នឹងធ្វើឱ្យផលិតកម្មស្បៀងអាហារថយចុះ និងតម្លៃអាហារឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់។ លោក រីឆាត សាណុន (Richard Shannon) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសាកវប្បកម្មនៃសហព័ន្ធកសិករជាតិអូស្ត្រាលី បាននិយាយថា ទំនាក់ទំនងរវាងគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខស្បៀងអាហារ គេតែងតែមើលរំលង។ លោកបាននិយាយថា «ប្រជាជនអូស្ត្រាលីរំពឹងថា រាល់ថ្ងៃនឹងមានអាហារស្រស់មានគុណភាពខ្ពស់ និងតម្លៃសមរម្យនៅលើធ្នើផ្សារទំនើប។ រឿងនេះអាចធ្វើបានពីព្រោះមានកម្លាំងពលកម្មតាមរដូវធ្វើដំណើរទៅកាន់តំបន់ជនបទ នានានៃអូស្ត្រាលី នៅពេលដំណាំដល់ពេលប្រមូលផល»។ យោងតាមភា្នក់ងារការងារ និងជំនាញរបស់អូស្ត្រាលី (Jobs and Skills Australia) កម្មករភាគច្រើននៅក្នុងវិស័យសាកវប្បកម្ម គឺជាកម្មករចំណាកស្រុក ដែលបានធ្វើឱ្យវិស័យសាកវប្បកម្មក្លាយជាវិស័យពឹងផ្អែកលើជនអន្តោប្រវេសន៍ខ្លាំងបំផុត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសអូស្តាលី។ កម្មកររបស់កម្មវិធី កម្មករធ្វើការក្នុងពេលឈប់សម្រាក (Working Holiday Maker) មានកម្លាំងកម្មករអន្តោប្រវេសន៍ប្រហែលជាងពាក់កណ្តាលនៃកម្លាំងពលកម្មក្រៅម៉ោងនៅក្នុងវិស័យនេះអំឡុងពេលប្រមូលផលធំ ដែលត្រូវការកម្មករច្រើនបំផុត។ ក្នុងឆ្នាំ២០២៤-២០២៥ ឧស្សាហកម្មនេះបានផលិតបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ មានតម្លៃសរុបចំនួន១៩,៥ពាន់លានដុល្លារ ដែលភាគច្រើនបំផុតផលិតសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី។ លោក រីឆាត សាណុន […]

photo_2026-08-18_18-33-13
តំណាងធនាគារ ARDB ចូលរួម​សិក្ខាសាលា​ស្តីពីការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEsតាមបែបឌីជីថល​

ដោយ ឡុង សារេត​ ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៦នេះ លោក សួរ សុខចំរើន អនុប្រធាន​នាយកដ្ឋាន​ឥណទាន​នៃធនាគារ​ ARDB​ បាន​ចូលរួម​ក្នុងសិក្ខាសាលា​ស្តី​ការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEs តាមបែបឌីជីថល​។ ​សិក្ខាលាសានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួមជាកិត្តិយសពី​លោកជំទាវ​ តិមា វិច្ឆិកាល អភិបាល​រងនៃគណៈអភិបាល​រាជធានីភ្នំពេញ, ឧកញ៉ា តែ តាំងប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម​នៅកម្ពុជា និងម្ចាស់អាជីវកម្ម​ប្រ​មាណ​២០០នាក់ផ្សេងទៀត​។​ ឧកញ៉ា តែ តាំងប៉ ​មានប្រសាសន៍ថា ដោយមើលឃើញ​សហគ្រាស​ធុនតូចនិងមធ្យមត្រូវការចំណេះដឹង​ថ្មី​ៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែង​បន្ថែមទៀត​ទាក់ទងនិងការជំរុញទីផ្សារ​ក្នុងស្រុក​ និងទីផ្សារក្រៅប្រទេស​ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្ម​​​។ កម្មវិធីសិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីបង្កើនការយល់ដឹង​ជូនដល់​ MSMEs​ ​ឱ្យទទួលបានចំណេះដឹង​អំពីលទ្ធភាព​ទទួលបានហិរញ្ញប្បទានពីគ្រឺះស្ថានធនាគារ​ដៃគូ ព្រមទាំងផ្តល់​ឱ្យ​ ​SMEsនូវចំណេះដឹងជាក់ស្តែង​ ដើម្បីក្លាយជាអ្នក​​ទទួលបានហិរញ្ញប្បទាន​ និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា​ ​អាចត្រៀមខ្លួន​ធ្វើទីផ្សារក្នុង​ស្រុក និងការនាំចេញ​។​ ​ឧកញ៉ាបន្តទៀតថា […]

កាលវិភាគផ្សព្វផ្សាយ