កម្ពុជានាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅអង់គ្លេសជាលើកដំបូង ក្នុងបរិមាណប្រាំបីតោន

757455162_1372635074967589_3421837076639000965_n

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារចក្រភពអង់គ្លេសជាលើកដំបូង តាមរយៈសហគ្រាសក្នុងស្រុកឈ្មោះ​ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (Handcrafted Cashew Nuts Stung Treng) ដោយមានការគាំទ្រពីទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស (United Kingdom’s Export Finance) ដែលជាស្ថាប័នផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការធានាពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងការវិនិយោគអន្តរជាតិ។

យោងតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការនាំចេញលើកដំបូងនេះ គឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។

ស្ថានទូតបានបញ្ជាក់ថា ការដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទីរបស់សហគ្រាសក្នុងស្រុកឈ្មោះ​ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ទៅកាន់ចក្រភពអង់គ្លេសសម្រាប់ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្រោមការគាំទ្ររបស់ ទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស  ដូច្នេះសហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង អាចពង្រីកការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដោយជោគជ័យ ដែលឆ្លុះបញ្ចាំងពីគុណភាព ស្តង់ដារ និងសក្ដានុពលនៃវិស័យកែច្នៃកសិផលរបស់កម្ពុជា។

ស្ថានទូតចក្រភពអង់គ្លេសក៏បានអបអរសាទរដល់ក្រុមការងាររបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង និងបានបង្ហាញក្តីរំពឹងថា នឹងមានផលិតផលកម្ពុជាកាន់តែច្រើនបង្ហាញវត្តមាននៅលើធ្នើលក់ក្នុងហាងនានាទូទាំងចក្រភពអង់គ្លេសនាពេលខាងមុខ។

ជាមួយគ្នានេះ សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែងបានឱ្យដឹងថា ការដឹកជញ្ជូនផលិតផលលើកដំបូងទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៦ ត្រូវបានផ្ទុកឡើងកុងតឺន័រដោយជោគជ័យ និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់គោលដៅ។

ក្រុមហ៊ុនបានបញ្ជាក់ថា សមិទ្ធផលនេះ មិនមែនគ្រាន់តែជាការនាំចេញទំនិញមួយលើកប៉ុណ្ណោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការសហការជាក្រុម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាគុណភាពផលិតផល។ ក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត។

សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ការនាំចេញលើកនេះ មិនត្រឹមតែនាំយកផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយពីស្នាដៃ មោទនភាព និងសក្ដានុពលរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ ក្រុមហ៊ុនបានអះអាងថា នេះគ្រាន់តែជាការចាប់ផ្តើម ហើយនឹងបន្តពង្រីកទីផ្សារ និងលើកកម្ពស់តម្លៃបន្ថែមសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជា។

ទោះជាជាយ៉ាងណា ក្រុមហ៊ុនមិនទាន់បញ្ជាក់ពីចំនួន ប៉ុន្មានក្នុងការនាំចេញនៅពេលនេះ នៅឡើយទេ ។

ជុំវិញការនាំចេញនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា  បានស្វាគមន៍ចំពោះការដឹកជញ្ជូនផលិតផលស្វាយចន្ទីរបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដោយចាត់ទុកថា ជាដំណឹងដ៏ល្អ និងជាមោទនភាពសម្រាប់វិស័យស្វាយចន្ទីកម្ពុជា។

លោកបានបញ្ជាក់ថា ការនាំផលិតផលកែច្នៃរបស់កម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប មិនមែនជារឿងងាយស្រួលនោះទេ ដោយសារតម្រូវការស្តង់ដារគុណភាព និងសុវត្ថិភាពស្បៀងអាហារមានភាពតឹងរ៉ឹង។ ដូច្នេះ ការណ៍ដែលសហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង អាចនាំផលិតផលទៅដល់ទីផ្សារចក្រភពអង់គ្លេសបាន គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់តម្លៃបន្ថែម និងកេរ្តិ៍ឈ្មោះផលិតផលស្វាយចន្ទីកម្ពុជានៅលើទីផ្សារអន្តរជាតិ។

ការនាំចេញលើកដំបូងនេះ កើតឡើងស្របពេលដែលវិស័យស្វាយចន្ទីកម្ពុជាកំពុងបន្តកំណើនទាំងផលិតកម្ម និងការនាំចេញ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិជាង ១,០៣០,០០០តោន ដែលមានតម្លៃប្រមាណ ១.៧៥១ពាន់លានដុល្លារ កើនឡើង ២៨.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ស្វាយចន្ទី គឺជាដំណាំអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម និងពង្រឹងការនាំចេញ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

យោងតាមឯកសារ «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាឆ្នាំ២០២៤» កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុប ៥៨០,១១៧ហិកតា និងមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦,៤៥៩តោន ក្នុងមួយឆ្នាំ ដែលធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទាំងបីរបស់ពិភពលោក។

សូមជម្រាបថា នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន ទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ១.៥ពាន់លានដុល្លារ កើនឡើង ២៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ទិន្នន័យនេះបង្ហាញថា វិស័យស្វាយចន្ទីកម្ពុជាកំពុងរក្សាកំណើនជាបន្តបន្ទាប់ និងមានសក្ដានុពលកាន់តែខ្លាំងក្នុងការពង្រីកការនាំចេញផលិតផលកែច្នៃទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ ដូចជាចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុប៕


image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

កាលវិភាគផ្សព្វផ្សាយ