សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ក្រោយពីតម្លៃកង្កែបសាច់ក្នុងស្រុកធ្លាក់ចុះខ្លាំង

image_2026-07-28_14-17-05

ដោយ ឡុង សារេត

ភ្នំពេញ៖ យោងតាមសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះតម្លៃកង្កែបសាច់មានការធ្លាក់ចុះខ្លាំង ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកដល់៥ ០០០រៀលក្នុងមួយគីឡូក្រាម គិតត្រឹមដើមសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦។

សមាគមបញ្ជាក់ថា តម្លៃកង្កែបសាច់ធ្លាក់ចុះ ដោយសារអ្នកប្រមូលទិញកង្កែបសាច់ក្នុងស្រុកបានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបនាំចូល។ ទាក់ទងនិងការធ្លាក់ចុះតម្លៃកង្កែបសាច់នេះ លោក គង់ គឹមឆាវ អ្នកចិញ្ចឹមកង្កែប និងជាប្រធានក្រុមអ្នកចិញ្ចឹមកង្កែប នៅស្រុកបា្រសាទបាគង ខេត្តសៀមរាប បានយល់ឃើញថា ការធ្លាក់ចុះតម្លៃកង្កែបសាច់នៅក្នុងតំបន់មួយរយៈចុងក្រោយនេះ បណ្តាលមកពីកក្តាធំៗ។

ទី១)ដោយសារការនាំចូលកង្កែបសាច់ច្រើនហួសហេតុពេក ស្របពេលកសិករនៅក្នុងស្រុកចិញ្ចឹមកង្កែបបានច្រើនជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ។ ទី២) កង្កែកចិញ្ចឹមដោយកសិករក្នុងស្រុក មានរដូវចិញ្ចឹម។ ដូច្នេះការប្រមូលផលមានច្រើនក្នុងពេលដូចគ្នា ធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ខណៈពេលនៅក្នុងខេត្តសៀមរាប ខ្សត់ភ្ញៀវទេសចរណ៍ចូលមកកម្សាន្តធ្វើឱ្យការលក់កង្កែបមិនសូវបានច្រើន។

បើយោងតាមលោក គង់ គឹមឆាវ, កាលពីដើមខែកក្កដា កសិករជាសមាជិកចិញ្ចឹមកង្កែបសាច់នៅក្នុងតំបន់លក់បានថ្លៃ៦ ០០០រៀល ហើយសមាជិកខ្លះនៅតំបន់ឆ្ងាយលក់បានថ្លៃប្រមាណ៥ ៥០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះសម្រាប់កសិករមិនទទួលបានផលចំណេញនោះទេ។ លុះត្រាតែលក់បានថ្លៃចាប់ពី៦៥០០រៀលឡើងទៅ ទើបរកបានប្រាក់ចំណេញ។

លោកលើកឡើងថា ក្នុងចំណោមក្រុមអ្នកចិញ្ចឹមកង្កែបសាច់ ដែលមានសមាជិក១៥គ្រួសារ អាចផ្គត់ផ្គង់កង្កែបសាច់ទៅលើទីផ្សារក្នុងតំបន់ បានចន្លោះពី៥តោន ទៅ៧តោនក្នុងមួយខែ។ តែនៅក្នុងមួយរយៈកន្លងមកនេះ លោកបានផ្អាកការចិញ្ចឹមរយៈពេល៣ខែ ដោយរំពឹងថា អាចចាប់ផ្តើមចិញ្ចឹមឡើងនៅខែសីហា បើសិនជាតម្រូវការ ក៏ដូចជាតម្លៃកង្កែបសាច់ងើបឡើងវិញ។

លោក រី វុទ្ធី ជាអ្នកចិញ្ចឹម និងជាប្រធានក្រុមអ្នកចិញ្ចឹមកង្កែប នៅខេត្តព្រៃវែង បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានមានកង្កែបមេពូជ១ ៥០០គូ ដែលអាចផលិតកូនកង្កែបពូជបានចន្លោះពី២០ ០០០ ទៅ៣០ ០០០កូនក្នុងមួយខែ ហើយទន្ទឹមនិងតម្លៃកង្កែបសាច់នៅតាមតំបន់មានការធ្លាក់ថ្លៃ លោកបានទម្លាក់តម្លៃកូនកង្កែបពូជរបស់ខ្លួនមកនៅចន្លោះពី១៥០រៀល ទៅ២០០រៀល ក្នុងកូនកង្កែបមួយក្បាល។

លោកបន្តថា នៅពេលកន្លងមកការផ្គត់ផ្គង់កង្កែបសាច់ទៅលើទីផ្សារ ក្នុងមួយខែមានពី៣០ ទៅ៣៥តោន។ ប៉ុន្តែបើសិនតម្លៃកង្កែបនៅតែបន្តធ្លាក់ចុះរយៈពេលយូរថែមទៀត កសិដ្ឋាននឹងកាត់បន្ថយការផលិតឱ្យមកនៅត្រឹម៣០០គីឡូក្រាមក្នុងមួយថ្ងៃ។

ស្របពេលកសិករចិញ្ចឹមកង្កែប នៅតាមតំបន់រងផលប៉ះពាល់ពីការប្រែប្រួលតម្លៃកង្កែបសាច់នៅលើទីផ្សារ, លោក រី វុទ្ធី បានអំពាវនាវ ក៏ដូចជាសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធរឹតបណ្តឹង និងត្រួតពិនិត្យកង្កែបនាំចូល។

យោងតាមការអំពាវនាវ នៅលើបណ្តាញទំនាក់ទំនងផ្លូវការរបស់សមាគមខាងលើ បានបង្ហាញថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សមាគមវារីវប្បករនៅកម្ពុជា បានព្យាករណ៍តម្លៃកង្កែបសាច់ ដែលកំពុងមាននិន្នាការធ្លាក់ចុះដោយសាររងឥទ្ធិពលពីផលិតកម្មកង្កែបសាច់នៅប្រទេសវៀតណាម។

តាមរយៈគណនីហ្វេសប៊ុក ដែលបង្ហោះតម្លៃវារីវប្បកម្ម នៅប្រទេសវៀតណាម តាំងពីឆ្នាំ២០២០មកនោះ បង្ហាញថាតម្លៃកង្កែបក្នុងមួយគីឡូក្រាម ក្នុងខេត្តដុងថាប់ និងខេត្តអាងយ៉ាង បានធ្លាក់ចុះជាលំដាប់ពី៣៩ ០០០ ទៅ៣៨ ០០០ ដុងក្នុងខែមិថុនា និង៣៣ ០០០ ទៅ៣២ ០០០ដុង ក្នុងខែកក្កដា ឬប្រហែល៤ ៩០០ ទៅ៥ ០០០រៀល។

សេចក្តីអំពាវនាវរបស់សមាគម បានលើកឡើងថា តម្លៃកង្កែបនៅក្នុងខេត្តដុងថាប់ និងខេត្តអាងយ៉ាង គិតជាលុយខ្មែរស្ថិតក្នុងចន្លោះប្រហែល៤ ៩០០ ទៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែសមាគមបានស្រាវជ្រាវឃើញថា តម្លៃកង្កែប ដែលនាំចូលពីប្រទេសវៀតណាម លក់ដល់ផែត្រីបោះដុំ នៅព្រែកព្នៅ មានតម្លៃត្រឹម៤ ៨០០រៀលប៉ុណ្ណោះ។ មួយវិញទៀត កង្កែបក្នុងស្រុកត្រូវបានបដិសេធពីអ្នកលក់ដុំ ដោយហេតុផលផ្សេងៗ ធ្វើឱ្យកង្កែបក្នុងស្រុកមិនអាចបញ្ចេញលក់បាន។ ប្រសិនបើមានការបង់ពន្ធត្រឹមត្រូវ បួករួមនឹងថ្លៃភស្តុភារកម្មផង កង្កែបនាំចូលពីប្រទេសវៀតណាម អាចលក់ក្នុងតម្លៃក្នុង៤ ៨០០រៀលបានទេ? តើអ្នកលក់ដុំកង្កែប បានកង្កែបពីខាងណាមកលក់ បើកង្កែបក្នុងស្រុកលក់អត់ចេញគ្រប់កន្លែង ខណៈកង្កែបក្នុងស្រុកអាចផ្គត់ផ្គង់ទីផ្សារប្រហែល១០តោន ក្នុងមួយថ្ងៃ។

សមាគមវារីវប្បករ នៅកម្ពុជាបានសន្និដ្ឋានថា ការនាំចូលលើសកូតាអនុញ្ញាត និងការនាំចូល ដែលមិនមានអាជ្ញាបណ្ណតាមច្រកព្រំដែនមួយចំនួន កំពុងធ្វើឱ្យកង្កែបសាច់ផលិតក្នុងស្រុកស្ទះលក់មិនចេញ ហើយតម្លៃកង្កែបសាច់នឹងបន្តធ្លាក់ចុះក្រោម៥ ០០០រៀល ក្នុងមួយគីឡូក្រាម៕


image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

កាលវិភាគផ្សព្វផ្សាយ