ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូរផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ

2026-05-19 16.08.02

ដោយ ផាន់ អាណា

កណ្តាល៖ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានមានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។

ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។

ជាកិច្ចចាប់ផ្តើនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​​​ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡង​ដើម្បីថែរក្សាសុខភាព​ និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច​ ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ​​ និងសេចក្តីក្លាហានរបស់ប្អូនៗ​ ក្មួយៗ​ ជាសិស្សានុសិស្យ​ របស់វិទ្យាល័យទាំងបី​ ។ ក្នុងវេលាដ៏រីករាយនេះមានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី​ បានឡើងឆ្លើយសំណួររបស់ឯកឧត្តមបណ្ឌិតថា​ ដើម្បីប្រឡងឱ្យជាប់ និងទទួលបាននិទ្ទេសល្អនាពេលខាងមុខដ៏ខ្លីនេះ​ គឺត្រូវរៀននិងរំលឹកមេរៀនឱ្យបាន​ជាប់លាប់ គេងឱ្យបានច្រើន ហើយអត់ភ័យ​​ ដោយសារជឿជាក់លើខ្លួនឯង។​ ចំណែកសិស្សស្ត្រីម្នាក់ទៀត​ មកពីវិទ្យាល័យ ហ៊ុន សែន រ៉ូតា បានឆ្លើយយ៉ាងក្លាហានថា មុនដល់ថ្ងៃប្រឡង​ ត្រូវហូបបាយឱ្យឆ្អែត និងខិតខំរៀនឱ្យអស់ពីសមត្ថភាព។ គេងឱ្យបានគ្រប់គ្រាន់​ ហូបឱ្យបានគ្រប់គ្រាន់។

ជាការពន្យល់បន្ថែមចំពោះប្រសាសន៍ណែនាំឱ្យខិតខំរៀនសូត្រ ប្រឹងរំឭកមេរៀន ព្យាយាមមើលវិញ្ញាសារប្រឡងនាឆ្នាំកន្លងមក​ ឯកឧត្តមបណ្ឌិត កៅ ថាច​ បានបង្ហាត់ពីវិធីបំបាត់សេចក្តីភ័យខ្លាច ដោយយកឱវាទទូន្មាន និងវិធីសមាធិអប់រំចិត្តរបស់ព្រះសម្មាសាម្ពុទ្ធ គឺការប្រើប្រាស់របៀបដកដង្ហើមចូល​ និងដកដង្ហើមចេញវែងៗ ដើម្បីធ្វើឱ្យរាងកាយធូរស្រាលពីសេចក្តីភ័យខ្លាចទាំងពួង។

មានប្រសាសន៍សំណេះសំណាលបន្ត ឯកឧត្តមបណ្ឌិតបានក្រើនរំឭកម្តងហើយម្តងទៀតដល់សិស្សានុសិស្សថ្នាក់ទី១២  មកពីវិទ្យាល័យ​ ហ៊ុន សែន រ៉ូតា,  វិទ្យាល័យពុកឫស្សី និងវិទ្យាល័យខ្សាច់កណ្តាល ឱ្យខិតខំរៀនសូត្រ និងត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ​ដែលនឹងឈានមកដល់ក្នុងរយៈពេល១៥ថ្ងៃទៀត។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ប្រាប់សិស្សជាបេក្ខជនប្រឡងថា ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះ ប្អូនៗ​​ក្មួយៗ​ត្រូវលៃលកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់រំឭកមេរៀនឡើងវិញ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ជាពិសេសត្រូវប្រឡងឱ្យជាប់និទ្ទេស A ដែលជាកម្រិតល្អបំផុតសម្រាប់អ្នកសិក្សា។

ឯកឧត្តមបណ្ឌិតប្រតិភូបានមានប្រសាសន៍បន្ថែមទៀតថា ការប្រឡងមិនមែនជារឿង ដែលសិស្សានុសិស្សត្រូវភ័យព្រួយនោះទេ ប៉ុន្តែវាជាឱកាសសម្រាប់សរសេរអនាគតជីវិតរបស់ប្អូន ឱ្យក្លាយជាអ្នកមានចំណេះដឹងជ្រៅជ្រះ និងជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំដូច្នេះថា ការប្រឡងមិនមែនត្រឹមតែជាការសាកល្បងចំណេះដឹងដែលធ្លាប់សិក្សាកន្លងមកនោះទេ វាគឺជារបត់ជីវិតរបស់ប្អូនៗ ក្មួយៗ ដែលត្រូវការសិក្សាយកជំនាញ និងបន្តទៅថ្នាក់សាកលវិទ្យាល័យ។ 

សូមរំឭកផងដែរថា កាលព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏ធ្លាប់បានអញ្ជើញសំណេះសំណាលលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទាំងបីផងដែរ រួមទាំងសិស្សប្រឡេងជាប់និទ្ទេស A ចំនួន២៣នាក់ ដែលសរុបទាំងអស់ប្រមាណជាង​១ ០០០នាក់។

ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់នាពេលនោះថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះ  ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍បន្ថែមថា​ «គ្មាននរណាម្នាក់កើត​មកវេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកើតមានដោយការខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ»​ ហើយក៏បានចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈ​ ដែលខ្លួនស្រលាញ់ពេញចិត្ត។

ឯកឧត្តមបណ្ឌិតប្រតិភូ​ ក៏បានណែនាំនូវវិធីសាស្រ្តសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្ស​ ដែលមានដូចជា៖ ត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំង លះបង់ពេលវេលាកម្សាន្តខ្លះ ហើយងាកមកពង្រឹងលើការសិក្សា «ការសិក្សា គឺជាដំណើរការដ៏វែងឆ្ងាយ និងប្រកបដោយការឈឺចាប់” ​(Study is long term process and painful) ហេតុដូច្នេះសិស្សានុសិស្សត្រូវមានភាពអំណត់អត់ធន់ខ្ពស់ (Patience) ការលះបង់​ខ្ពស់ (Sacrifice) ត្រូវមានភាពក្លាហានក្នុងការសិក្សា ហ៊ានសួរលោកគ្រូអ្នកគ្រូនូវអ្វី ដែលខ្លួនមានភាពស្រពិចស្រពិល ដូចសុភាសិតខ្មែរបានលើកឡើងថា «ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់» និងចុងក្រោយផ្តាំផ្ញើថា​ ត្រូវ៖ (១)​ ជឿជាក់លើខ្លួនឯង ​(Believe in yourself), (២)​ រៀនឱ្យខ្លាំងជាប់ជារាងរាល់ថ្ងៃ (Study hard everyday) និង(៣)​កុំបោះបង់ការសិក្សា ​(Never give up)  ហើយសិក្សាដោយអនុវត្តតាមពុទ្ធោវាទរបស់ព្រះសមាសាមពុទ្ធនៃយើងគឺ​ សុ.ចិ.បុ.លិ. ដែលជាអភិក្រមបួន​ សម្រាប់អ្នករៀនបានសេចក្ដីថា «អ្នករៀនត្រូវប្រកបដោយអង្គបួន គឺ សុត =​ ស្ដាប់, ចិន្ត =​ គិត, បុច្ឆ​ = សួរ,​ និងលិខ = កត់ត្រាទុក ទើបអាចក្លាយជាអ្នកចេះគ្រប់គ្រាន់បាន»។

ឯកឧត្តមបណ្ឌិតបានបន្យល់បន្ថែមទៀតថា អនាគតរបស់សិស្សានុសិស្ស “The Future of students​ is written by themselves ” ត្រូវបានសរសេរដោយសិស្សផ្ទាល់ដៃ​​ ដើម្បីផ្តល់តម្លៃដល់ខ្លួនឯង​ និងផ្តល់សេចក្តីសង្ឃឹម។  សិស្សត្រូវតបស្នងដឹងគុណដល់លោកគ្រូ អ្នកគ្រូ​ និងឪពុកម្តាយ ដែលបានវិនិយោគទាំងញើសឈាម ពេលវេលា​ និងធនធាន ដើម្បីឱ្យក្មួយៗសិស្សានុសិស្សមានអនាគតល្អតាមរយៈការខិតខំប្រឡងឱ្យជាប់​ និងបាននិទ្ទេស A។ 

លើសពីនេះ ឯកឧត្តមបណ្ឌិត​ បានសង្កត់ធ្ងន់ថា​ សិស្សានុសិស្ស​ គឺជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដែលចាត់ទុកថា យុវជនល្អ គឺជាអ្នកបន្តវេនដ៏ល្អសម្រាប់ការពារ​ និងអភិវឌ្ឍប្រទេសជាតិ។

ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ផ្តល់ឱ្យក្មួយៗ​ ទី១ មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសការងារ ឬវិជ្ជាជីវៈ ដែលប្អូនចង់ធ្វើ​ (Freedom to choose career)។ ទី២ មានសមត្ថភាពអាចជួយអ្នកដទៃបាន​ (Ability to help others)  និងទី៣ ផ្តល់ឱ្យក្មួយៗរស់នៅប្រកបដោយឥស្សរភាព​ និងជឿជាក់លេីខ្លួនឯង ​(Living with dignity and confidence)។ អ្វីដែលមិនភ្លេច  ឯកឧត្តមបណ្ឌិតប្រតិភូ​ ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលជាម៉ាស៊ីនដ៏អស្ចារ្យក្នុងការផ្ទេរចំណេះដឹង ជំនាញក្នុងការកសាងមូលធនមនុស្សដ៏មានគុណភាព និងជំរុញធ្វើយ៉ាងណាបង្កើននូវចំនួនសិស្សនិទ្ទេស​ A ឱ្យបានច្រើនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណគុណដល់ការខិតខំប្រឹងប្រែងរៀនសូត្រ និងការបង្រៀន ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ លោកនាយកទាំងបីវិទ្យាល័យផងដែរ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត បានសន្យាផ្តល់រង្វាន់ជាកុំព្យូទ័រយួរដៃម្នាក់មួយគ្រឿងដល់សិស្សទាំងឡាយណា ដែលប្រឡងជាប់និទ្ទេស A នាពេលដ៏ខ្លីខាងមុខដ៏ខ្លីនេះ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពាំនាំថវិកា​មួយចំនួន​ និងបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកពញាឮ​ ខេត្តកណ្តាលផងដែរ៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ