ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តការវិនិយោគផ្នែកចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង

IMG_5990

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានលើកទឹកចិត្តដល់ការវិនិយោគផ្នែកចិញ្ចឹមត្រី ដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងចូលរួមកាត់បន្ថយនាំចូលពីប្រទេសជិតខាង។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើទឹកចិត្តបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើល និងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យ៉ា នៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីក្រោម  ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត កៅ ថាច ក៏មានអគ្គនាយករងធនាគារ  ARDB បីរូបផងដែរ គឹឯកឧត្តម បាន លឹម, ឯកឧត្តម ប៉ិច សានី និងឯកឧត្តម ចាន់ សីហា ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ធនាគារ និងថ្នាក់ដឹកនាំសមាគមបណ្តាញកសិកតេជោជាច្រើនរូបទៀត។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការវិនិយោគលើការចិញ្ចឹមត្រីទីឡាព្យ៉ាដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគបែបនេះ គឺជាការបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយនាំចូលពីប្រទេសជិតខាង។

ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើ ត្រូវបង្កើតផលិតភាព ដោយបន្តអនុវត្តការចិញ្ចឹមត្រីក្នុងស្រុកទៅតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងជួយជំរុញផ្នែកបច្ចេកទេស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់កសិករផងដែរ ជាពិសេស ត្រូវជំរុញការអភិវឌ្ឍលើការចិញ្ចឹមត្រីទៅជាលក្ខណៈពាណិជ្ជកម្ម។

សូមជម្រាបថា កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យ៉ាខាងលើ កំពុងតែពង្រីកអាជីវកម្មបន្ថែមទៀត ដោយទទួលបានការគាំទ្រឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីយកទៅពង្រីកអាជីវកម្ម ហើយកសិដ្ឋានក៏កំពុងចិញ្ចឹមកូនត្រីទីឡាព្យ៉ាជាងមួយលានក្បាលនៅក្នុងស្រះចំនួន១៨ ក្នុងចំណោមស្រះសរុបចំនួន៤៤ស្រះ។

ត្រីទីឡាព្យ៉ា គឺជាប្រភេទត្រីទឹកសាប ដែលមានប្រភពដើមពីទ្វីបអាហ្វ្រិក។ ដោយសារមានលក្ខណៈលូតលាស់លឿន ងាយសម្របខ្លួន និងងាយចិញ្ចឹម វាបានក្លាយជាប្រភេទត្រីដ៏ពេញនិយមសម្រាប់ការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។

ក្រៅពីតម្លៃសេដ្ឋកិច្ច ត្រីទីឡាព្យ៉ាក៏មានគុណតម្លៃអាហារូបត្ថម្ភខ្ពស់ផងដែរ ដោយមានកាឡូរី និងជាតិខ្លាញ់ទាប ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដូចជា Selenium, Vitamin B12, Niacin និង Phosphorus។

យោងតាមសៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីនៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប នៃរដ្ឋបាលជលផល បានបង្ហាញថា ត្រីទីឡាព្យ៉ាមានវត្តមាននៅកម្ពុជា មានឈ្មោះវិទ្យាសាស្ត្រ Oreochromis Niloticus និងឈ្មោះជាភាសាអង់គ្លេស Nile Tilapia ដែលអាចមានប្រវែងដងខ្លួនអតិបរមាប្រមាណ ៣០សង់ទីម៉ែត្រ។

ទន្ទឹមនឹងនេះ របាយការណ៍របស់រដ្ឋបាលជលផល និងអង្គការត្រីពិភពលោក (World Fish Organization)បានបញ្ជាក់ថា ត្រីទីឡាព្យ៉ាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ (Omega-3) ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាល ការលូតលាស់រាងកាយ និងសុខភាពបេះដូង។ លើសពីនេះ វាក៏សម្បូរទៅដោយវីតាមីន B12 វីតាមីន B6 និងវីតាមីន D ដែលជួយលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់អ្នកបរិភោគផងដែរ៕


image_2026-11-18_16-01-01
កូរ៉េខាងត្បូងគ្រោងវិនិយោគ១៦៣លានដុល្លារ សាងសង់រោងចក្រផលិតអាហារនៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។ ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh […]

sean-catching-big-jeff-head-coho-salmon-1024x563
អង្គការការពារសុខមាលភាពត្រី នៅអាម៉េរិក ដាក់ឱ្យប្រើស្តង់ដារថ្មីសម្រាប់ត្រីសាម៉ុន

វ៉ាស៊ីនតោន៖​ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។ អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់​ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រី​សាលមុន ម្ស៉ាង​​ មានឈ្មោះថា កូហូ (Coho)។ ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន​ កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។ យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។ ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។ […]

9759815658021f9f1b8fcc03bb0b8a57
ល្បិចលួចស្រូវរបស់សមាជិក្រុមសាមគ្គី នៅកូរ៉េខាងជើង គឺលួចស្រូវខ្លួនឯង

ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។ កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន​​ នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន  ដេលី​ អេនខេ​ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦​ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិ​បានឃើញសកម្មភាពនេះ។ សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។ អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។ អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។ ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង​ កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័រ​របស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។ ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី​ រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។ តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។ ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ […]

photo_2026-11-18_15-23-17
ត្រីទីឡាព្យ៉ាអាចញ៉ាំឆៅដូចត្រីសាលម៉ុនបាន តែ​អាស្រ័យលើការចិញ្ចឹម និងកែច្នៃ

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ​ អាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការចិញ្ចឹម និងការ​កែច្នៃ ជាពិសេស​វិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី និងការចិញ្ចឹមត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍រីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។​ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ អាចមានហានិភ័យដល់សុខភាព ប្រសិនបើត្រីនោះ មិនបានចិញ្ចឹម និងកែច្នៃតាមស្តង់ដារអនាម័យត្រឹមត្រូវសម្រាប់ការហូបឆៅ។ លោក កែន ចិន្តា ប្រធានការិយាល័យគាំទ្រវារីវប្បកម្មនៃធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម ARDB បានប្រាប់ទូរទស្សន៍កសិករ TVថា ចំពោះការហូបឆៅ អាស្រ័យទៅលើការកែច្នៃ ។ បើសិនជាប្រជាពលរដ្ឋ មិនមាននូវវិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី ឬក៏ពួកប៉ារ៉ាសិតមួយចំនួនចេញពីសាច់ទេ គឺវាមិនមានសុវត្ថិភាពការទទួលទាននោះទេ។ លោក កែន ចិន្តា បានមានប្រសាសន៍បន្តថា ការកែច្នៃហូបត្រីទីឡាព្យ៉ាឆៅបាន គឺកសិដ្ឋានដែលផលិត ឬក៏ចិញ្ចឹមនោះ ត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍ GAQP បានន័យថា ការអនុវត្តវារីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឃើញថាប្រជាជនកម្ពុជាយើងមួយចំនួន និយមបរិភោគត្រីទីឡាព្យ៉ាឆៅ […]

កាលវិភាគផ្សព្វផ្សាយ