ការនាំចេញជីតាមច្រកសមុទ្រហ័រមូស ចាប់ផ្តើមមមាញឹកឡើងវិញ អាចធ្វើឱ្យតម្លៃជីចុះថោក

image_2026-06-26_11-16-09

អន្តរជាតិ៖ ការនាំចេញជីតាមរយៈច្រកសមុទ្រហ័រមូស (Hormuz) បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីសប្តាហ៍មុន ដោយបានបង្កើនការផ្គត់ផ្គង់ជីទៅកាន់ទីផ្សារពិភពលោក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានជាប់គាំងក្នុងបរិមាណដ៏ច្រើននៅក្នុងឈូងសមុទ្រពែក្ស។

យោងតាមទិន្នន័យកប៉ាល់ បានឱ្យដឹងថា យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៦គ្រឿង ដែលផ្ទុកសារធាតុជី បានចាកចេញពីច្រកសមុទ្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដោយចំនួនកប៉ាល់នាំចេញបានកើនឡើងជិតប្រហែលមុនពេលផ្ទុះសង្គ្រាម។ យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៨គ្រឿង ក្នុងចំណោមកប៉ាល់ជាង៤០គ្រឿង ដែលបានជាប់គាំងចាប់តាំងពីដើមដំបូងក្នុងពេលផ្ទុះសង្គ្រាមភ្លាមៗ បានចាកចេញអស់ហើយ ភាគច្រើននៃកប៉ាល់ទាំងនោះបានធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។

ឧស្សាហកម្មកសិកម្មបាននិងកំពុងតាមដានយ៉ាងដិតដល់នូវល្បឿននៃការចាកចេញកប៉ាល់ ចំពេលមានការរំពឹងទុកថា ការកើនឡើងអាចមានបន្តិចម្តងៗ ដោយសារកប៉ាល់រាប់រយគ្រឿងដឹកទំនិញផ្សេងៗគ្នា ហើយកំពុងដណ្តើមគ្នាចេញមុន។ តំបន់ឈូងសមុទ្រពែក្ស គឺជាជម្រករបស់រោងចក្រជីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយផ្លូវទឹកនេះជីបានឆ្លងកាត់ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីអ៊ុយរ៉េ ដែលជាសារធាតុចិញ្ចឹមដំណាំដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

ទិន្នន័យបានបង្ហាញទៀតថា បរិមាណនាំចេញជីប្រចាំសប្តាហ៍តាមរយៈច្រកសមុទ្រហ័តមូស បានកើនឡើងជិតដល់៥៣ម៉ឺនតោន ចាប់តាំងពីបានបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។

គោលដៅទីផ្សារនៅក្នុងទ្វីបអាស៊ី ដែលកប៉ាល់ចេញទៅ រួមមានប្រទេសចិន ឥណ្ឌា និងប្រទេសស្រីលង្កា។ ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលជីអ៊ុយរ៉េ និងជីផូស្វាត លំដាប់កំពូល។ កប៉ាល់មួយគ្រឿងកំពុងចេញដំណើរឆ្ពោះទៅប្រទេសប្រេស៊ីល ដែលអ្នកទិញកំពុងបង្កើតស្តុកជី មុនរដូវដាំសណ្តែកសៀងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ។

ខណៈពេលធ្វើដំណើរអាចចំណាយពេលច្រើនសប្តាហ៍សម្រាប់នាំជីទៅដល់អ្នកទិញ តម្លៃជីអ៊ុយរ៉េបានធ្លាក់ចុះរួចស្រេចទៅហើយ ដោយសារមានការភ័យខ្លាចមានការរំខានដល់ដំណើរផ្គត់ផ្គង់។ ការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីសប្តាហ៍ដំបូងនៃសង្គ្រាម បានបន្ធូរបន្ថយការគំរាមកំហែងដ៏ធំបំផុតមួយចំពោះអតិផរណាស្បៀងអាហារ។

វាក៏អាចទៅរួចផងដែរ ដែលកប៉ាល់ផ្សេងទៀតផ្ទុកជីក៏បានចេញដំណើរផងដែរ។ កប៉ាល់ជាច្រើន ដែលជាប់គាំងនៅឈូងសមុទ្រពែក្ស មិនបានបញ្ជូនសញ្ញានៅលើទីតាំងរបស់ពួកគេអស់រយៈពេលជាច្រើនខែកន្លងមកហើយ ដែលមានន័យថា ពួកគេអាចបាត់សញ្ញាបង្ហាញផ្លូវមុនពេលពួកគេចាកចេញ ហើយពួកគេនៅតែមិនទាន់បើកឧបករណ៍បញ្ជូនសញ្ញានៅឡើយទេ។

ការចូលជីសំខាន់ៗ មានដូចជា ជីអ៊ុយរ៉េ ជីផូស្វាតឌីអាមីញ៉ូម និងផូតាស ព្រមទាំងឧស្ម័នធម្មជាតិ គឺជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតជីអ៊ុយរ៉េ នៅក្នុងស្រុក។ ជីផូស្វាត ឌីអាមីញ៉ូម និងជីអ៊ុយរ៉េ គឺមានប្រភពពីប្រទេសអារ៉ាប៊ីសាអូឌីត ចំណែកប្រទេសអូម៉ង់ ជាអ្នកផ្គត់ផ្គង់​ជីអ៊ុយរ៉េ​ ធំជាងគេបង្អស់។

តម្លៃជីអ៊ុយរ៉េបានឡើងពី៤៨២ដុល្លារ ក្នុងមួយតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់៧៥០ដុល្លារ នៅចុងខែមីនា ខណៈពេលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស ដែលជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មជី ត្រូវបានផ្អាកទាំងស្រុង។

ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីដឹកតាមសមុទ្រ និងជិតពាក់កណ្តាលនៃការនាំចេញជីអ៊ុយរ៉េ ដែលពឹង​​​ផ្អែកលើផ្លូវទឹកនេះ ត្រូវប្រែប្រួលភ្លាមៗទាំងតម្លៃ និងដំណើរការផ្គត់ផ្គង់។

បើយោងតាមទិន្នន័យ បានឱ្យដឹងថា ឧបសគ្គនៃការដឹកជញ្ជូនជីតាមច្រកសមុទ្រហ័រមុស ត្រូវបានគេប៉ាន់ប្រមាណថា បានកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ជីលើសកលលោកចំនួន៣៣ភាគរយ។ ការនាំចេញប្រចាំឆ្នាំមានបិរមាណចំនួន២២លានតោន នៃជីអ៊ុយរ៉េ ពីតំបន់មជ្ឈឹមបូព៌ាត្រូវផ្អាកទាំងស្រុង ខណៈពេលប្រហែល៤៦ភាគរយនៃការផ្គត់ផ្គង់ជីលើសកលលោក អាស្រ័យលើអ្នកផលិតនៅតំបន់ឈូងសមុទ្រពែក្ស។

ជាមួយនឹងបរិមាណប្រហែល២០ភាគរយ នៃពាណិជ្ជកម្មជីឆ្លងកាត់ច្រកសមុទ្រ ការរាំងស្ទះកំពុងរំខានដល់ចំណែកដ៏ធំនៃលំហូរជាសកល ខណៈពេលមានការដំឡើងថ្លៃដើមដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូនផងដែរ។

វិបត្តិនៃការផ្គត់ផ្គង់ជីកំពុងប៉ះពាល់ទាំងការដឹកជញ្ជូន និងការផលិត។ ការផលិតជីពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិ ដែលមានរហូតដល់៩០ភាគរយ នៃថ្លៃដើមផលិតកម្ម។ នៅពេលដំណើរការផ្គត់ផ្គង់ឧស្ម័នត្រូវបានរំខាន រោងចក្រផលិតជីនៅទូទាំងតំបន់សំខាន់ៗត្រូវបង្ខំឱ្យបិទទ្វារ៕ (ផាន់ អាណា)


image_2026-11-18_16-01-01
កូរ៉េខាងត្បូងគ្រោងវិនិយោគ១៦៣លានដុល្លារ សាងសង់រោងចក្រផលិតអាហារនៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។ ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh […]

sean-catching-big-jeff-head-coho-salmon-1024x563
អង្គការការពារសុខមាលភាពត្រី នៅអាម៉េរិក ដាក់ឱ្យប្រើស្តង់ដារថ្មីសម្រាប់ត្រីសាម៉ុន

វ៉ាស៊ីនតោន៖​ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។ អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់​ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រី​សាលមុន ម្ស៉ាង​​ មានឈ្មោះថា កូហូ (Coho)។ ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន​ កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។ យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។ ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។ […]

9759815658021f9f1b8fcc03bb0b8a57
ល្បិចលួចស្រូវរបស់សមាជិក្រុមសាមគ្គី នៅកូរ៉េខាងជើង គឺលួចស្រូវខ្លួនឯង

ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។ កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន​​ នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន  ដេលី​ អេនខេ​ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦​ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិ​បានឃើញសកម្មភាពនេះ។ សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។ អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។ អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។ ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង​ កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័រ​របស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។ ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី​ រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។ តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។ ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ […]

photo_2026-11-18_15-23-17
ត្រីទីឡាព្យ៉ាអាចញ៉ាំឆៅដូចត្រីសាលម៉ុនបាន តែ​អាស្រ័យលើការចិញ្ចឹម និងកែច្នៃ

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ​ អាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការចិញ្ចឹម និងការ​កែច្នៃ ជាពិសេស​វិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី និងការចិញ្ចឹមត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍រីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។​ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ អាចមានហានិភ័យដល់សុខភាព ប្រសិនបើត្រីនោះ មិនបានចិញ្ចឹម និងកែច្នៃតាមស្តង់ដារអនាម័យត្រឹមត្រូវសម្រាប់ការហូបឆៅ។ លោក កែន ចិន្តា ប្រធានការិយាល័យគាំទ្រវារីវប្បកម្មនៃធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម ARDB បានប្រាប់ទូរទស្សន៍កសិករ TVថា ចំពោះការហូបឆៅ អាស្រ័យទៅលើការកែច្នៃ ។ បើសិនជាប្រជាពលរដ្ឋ មិនមាននូវវិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី ឬក៏ពួកប៉ារ៉ាសិតមួយចំនួនចេញពីសាច់ទេ គឺវាមិនមានសុវត្ថិភាពការទទួលទាននោះទេ។ លោក កែន ចិន្តា បានមានប្រសាសន៍បន្តថា ការកែច្នៃហូបត្រីទីឡាព្យ៉ាឆៅបាន គឺកសិដ្ឋានដែលផលិត ឬក៏ចិញ្ចឹមនោះ ត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍ GAQP បានន័យថា ការអនុវត្តវារីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឃើញថាប្រជាជនកម្ពុជាយើងមួយចំនួន និយមបរិភោគត្រីទីឡាព្យ៉ាឆៅ […]

កាលវិភាគផ្សព្វផ្សាយ