គយកម្ពុជា-ចិន ចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិទ្វេភាគី

photo_2026-06-05_08-27-40 (2)

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គរដ្ឋបាលគយចិន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសកម្ពុជា តាមរយៈកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន។

ពិធីនេះចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ  (Cambodia-China Authorized Economic Operator Mutual Recognition Arrangement) នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយសម្រាប់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់។

បច្ចុប្បន្ននេះ កម្ពុជាមានក្រុមប្រតិបត្តិករសេដ្ឋកិច្ចមានចំនួន១១ក្រុមហ៊ុន ហើយកម្ពុជាមានគោលដៅបង្កើនក្រុមប្រតិបត្តិករសេដ្ឋកិច្ចឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។

ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមក តាមរយៈប្រតិបត្តិករសេដ្ឋកិច្ចនាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដើម, ការពង្រឹងភាពប្រកួតប្រជែងរបស់ធុរជន, និងការធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នៅពេលនេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីស្មារតីនៃ “មិត្តភាពដែកថែប” និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសចិន ជាពិសេសការជំរុញសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កា។

ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ ប៉ុន្តែគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស ដ៏ធំបំផុត និងសំខាន់បំផុតរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕


Screenshot 2026-06-05 100706
សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ពង្រីកទីផ្សារកសិកម្មកាន់តែទូលាយតាមរយៈការប្រើបណ្តាញសង្គម

ដោយ លឹម សុនា កំពង់ឆ្នាំង​៖ កសិករនៅក្នុងសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ដែលកសិផលរបស់ខ្លួនអាចលក់បានតម្លៃខ្ពស់សមរម្យ គ្មានការក្រឡុកតម្លៃពីឈ្មួញកណ្តាល និងមានទីផ្សារល្អជាងមុន។ សហគមន៍នេះស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសមាជិកជាង២៤០គ្រួសារ ដែលមានសកម្មភាពផលិតស្រូវសរីរាង្គ ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន សាលារៀន អង្គការ និងលក់ឲ្យអតិថិជនទូទៅ។ ​​អ្នក​ស្រី ឃឹម សុគន្ធា ប្រធានសហគមន៍កសិកម្មក្រាំងលាវសាមគ្គី បានប្រាប់ ARDB TVថា សហគមន៍បានជួយរកទីផ្សារឲ្យសមាជិក នៅពេលពួកគាត់ប្រមូលផលបាន ដោយជួយលក់នៅតាមរយៈសហគមន៍ ដែលបានតម្លៃខ្ពស់ជាងឈ្មួញកណ្តាលទិញទូទៅ។ ជាក់ស្តែង បានសហគមន៍ចរចាទិញស្រូវបានតម្លៃ១ ១០០រៀល ទៅ១ ២០០រៀល តែឈ្មួញកណ្តាលទិញពីកសិករ បានតម្លៃត្រឹម៩០០រៀល ទៅ៩៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម​។ ដើម្បីឲ្យការធ្វើទីផ្សារមានប្រសិទ្ធភាពខ្ពស់ និងមានឈ្មួញចូលមកទិញផលិតផលក្នុងសហគមន៍កាន់តែច្រើន អ្នកស្រី ឃឹម សុគន្ធា បានប្រាប់ឲ្យដឹងទៀតថា ដំបូងលោកស្រីចាប់ផ្តើមចងក្រងជាក្រុមផលិតឲ្យបានស្រេចជាមុនសិន រួចហើយចេញមុខចរចាជាមួយឈ្មួញកណ្តាល។ ក្រោយពេលចរចាតម្លៃត្រូវហើយ លោកស្រីក៏បង្ហាញឱ្យឈ្មួញឃើញជាកស្តែងនូវគុណភាពផលិតផលក្នុងសហគមន៍ និងពិភាក្សាជាមួយសមាជិកក្រុមថា តើសហគមន៍អាចផលិតបានគ្រប់ចំនួនតាមតម្រូវការ ដែលឈ្មួញចង់បានដែរ ឬទេ។ លើសពីនេះ […]

638684377_1346982067464324_2852664230763258008_n
ផ្លែស្រស់ៗពីអាហ្រ្វិកចាប់ផ្តើមវាយលុកទីផ្សារចិន ក្រោមគោលនយោបាយពន្ធសូន្យ

ប៉េកាំង៖ ដោយសារគោលនយោបាយពន្ធគយសូន្យថ្មីរបស់ចិនសម្រាប់ប្រទេសអាហ្វ្រិក ដែលមានទំនាក់ទំនងការទូត  វបានធ្វើឱ្យផលិតផលរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិកសម្រុកចូលទីផ្សារចិន ក្នុងថ្ងៃឈប់សម្រាកទិវា ខែឧសភា ដែលជាការបើកឱកាសថ្មីៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគី។ នៅពាក់កណ្តាលអធ្រាត្រ នៃថ្ងៃទី១ ខែឧសភា ផ្លែប៉ោមចំនួន២៤តោន មកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានមន្ត្រីគយចិន ប្រចាំនៅទីក្រុង ហ្សេនចេន (Shenzhen) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន បានអនុញ្ញាតឱ្យចូលទីផ្សារយ៉ាងឆាប់រហ័ស បន្ទាប់ពីបានចាប់ផ្តើមអនុវត្តអត្រាពន្ធសូន្យ សម្រាប់ប្រទេសទាំង៥៣ នៅក្នុងទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។ ការពង្រីកគោលនយោបាយចុងក្រោយនេះ បានធ្វើឡើងខណៈពេលប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប​ណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា បានលុបចោលពន្ធគយ១០០ភាគរយ សម្រាប់ការនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៣៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេចិន ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ផ្លែប៉ោមរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលនាំចូលទីផ្សារទូទាំងប្រទេសចិន ទទួលបានអត្រាពន្ធធ្លាក់ចុះពី១០ភាគរយ ទៅសូន្យភាគរយ ដែលធ្វើឱ្យការប្រកួតប្រជែងរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ដូចគ្នានេះដែរ នៅទីក្រុងក្វាងចូវ ដែលជារដ្ឋធានីរបស់ខេត្តក្វាងទុង មន្ត្រីគយបានអនុញ្ញាតឱ្យដឹកជញ្ជូនផ្លែប័រស្រស់របស់ប្រទេសកេនយ៉ា ជាង៦ ៩០០គីឡូក្រាម នៅពាក់កណ្តាលអធ្រាត្រ នៅថ្ងៃទី១ ខែឧសភា។ នៅចុងបញ្ចប់ ផ្លែប័រទាំងនេះ បានទៅដល់លើតុរបស់អ្នកបរិភោគ នៅតំបន់ភាគខាងត្បូងប្រទេសចិន។ មុនពេលផ្លាស់ប្តូរគោលនយោបាយ ផ្លែប័រស្រស់ៗរបស់ប្រទេសកេនយ៉ា […]

photo_2026-06-04_22-31-12 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ

ភ្នំពេញ៖ តបតាមការអំពាវនាវដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​  ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។ នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ១ ៥០០នាក់ ដើរ២ ៧០០ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។ សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀត ក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការរៀបចំពិធីដើរនេះ […]

image_2026-06-04_08-05-19
កោះតៃវ៉ាន់នាំចេញផ្លែឈើក្នុងបរិមាណច្រើនជាលើកដំបូង ទៅកាន់ប្រទេសបារាំង

តៃប៉ិ៖ កោះតៃវ៉ាន់បាននាំចេញផ្លែឈើស្រស់ជាលើកដំបូងក្នុងទ្រង់ទ្រាយធំទៅកាន់ប្រទេសបារាំង បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌតម្រូវនៃការនាំចូល និងការដាក់ឱ្យនៅដាច់ពីគេរបស់សហភាពអឺរ៉ុប។ ផ្លែឈើត្រូវបាននាំចេញនេះមានបរិមាណសរុបចំនួនប្រាំមួយតោន រួមមានស្វាយ ផ្លែគូលេន និងផ្លែស្រកានាគ ដោយដឹកទៅឱ្យផ្សារលក់ដុំមួយកន្លែង ស្ថិតនៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង។ ថ្លែងក្នុងពិធីជូនដំណើរនាំចេញនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផ្លែឈើស្រស់របស់កោះតៃវ៉ាន់ទៅកាន់តំបន់អឺរ៉ុបនាពេលកន្លងមក មានបរិមាណតិចតួចនៅឡើយ តែការនាំចេញលើកនេះបង្ហាញពីការចាប់ផ្តើមពង្រីកលទ្ធភាពនាំផ្លែឈើស្រស់ចូលទៅកាន់ទីផ្សារអឺរ៉ុប។ ចំណែកក្រុមហ៊ុននាំចេញ បាននិយាយថា ការដឹកជញ្ជូននេះ ដើម្បីផ្គត់ផ្គង់តាមការបញ្ជាទិញរបស់ផ្សារលក់ដុំផលិតផលស្រស់ៗធំជាងគេរបស់ប្រទេសបារាំង។ ទីផ្សារនេះរួមមានអាជីវកម្ម និងការផ្គត់ផ្គង់ភោជនីយដ្ឋាន សណ្ឋាគារ និងអ្នកលក់រាយជាង១ ២០០កន្លែង។ យោងតាមអ្នកនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូនផ្លែឈើស្រស់ទៅកាន់ប្រទេសបារាំងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរវាងអ្នកដាំដុះ និងអ្នកប្រមូលទិញ ដើម្បីអនុលោមតាមស្តង់ដារផលិតកម្មរបស់សហភាពអឺរ៉ុប និងការដាក់ឱ្យនៅដាច់ពីគេ ដើម្បីពិនិត្យមើលសត្វល្អិត។ កោះតៃវ៉ាន់ក៏បានបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ខ្សែសង្វាក់ត្រជាក់អន្តរជាតិ ដើម្បីគាំទ្រដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ក្រសួងកសិកម្មតៃវ៉ាន់ បាននិយាយថា កាលពីខែមិថុនាឆ្នាំមុន សហភាពអឺរ៉ុបបានឯកភាពចំពោះការនាំចូលផ្លែត្របែក និងផ្លែស្វាយរបស់តៃវ៉ាន់ទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ បន្ទាប់ពីការចរចា និងការរៀបចំបច្ចេកទេស។ ការនាំចូលផ្លែគូលេន និងផ្លែស្រកានាគរបស់តៃវ៉ាន់ ត្រូវបានសហភាពអឺរ៉ុបឯកភាពកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមក្រសួងដដែលនេះ បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបរួមមានលក្ខខណ្ឌតម្រូវ ដែលគ្របដណ្ដប់លើការគ្រប់គ្រងចម្ការ ការគ្រប់គ្រងសត្វល្អិត និងការដឹកជញ្ជូនតាមខ្សែចង្វាក់ត្រជាក់បន្ទាប់ប្រមូលផលរួច។ កាលពីដើមឆ្នាំ២០២៦នេះ កោះតៃវ៉ាន់បាននាំចេញផ្លែក្រូចថ្លុង ផ្លែក្រូចឃ្វិច និងផ្លែពុទ្រាស្រស់ […]

កាលវិភាគផ្សព្វផ្សាយ