ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកដល់កសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ឱ្យពិចារណាចងក្រងជាក្រុមផលិត និងប្តូរទម្លាប់នៃការធ្វើកសិកម្មទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ

photo_2026-06-10_14-25-13 (2)

ក្រុងបូកគោ ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពតថា កសិករយើងអាចពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។

ការបញ្ជាក់ដូច្នេះរបស់ឯកឧត្តមបណ្ឌិតប្រតិភូ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ប្រមាណ២០០នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត,លោក ស៊ិន ពេជ្រ អភិបាលរងនៃគណ:អភិបាលក្រុងកំពត និងលោកស្រី ម៉ក់ ចិន្តា អភិបាលរងនៃគណ:អភិបាលក្រុងបូកគោ មន្ត្រីរដ្ឋបាលស្រុកនិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង ចៅសង្កាត់ មន្ត្រីកសិកម្មឃុំផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការធ្វើកសិកម្មរបស់បងប្អូនកសិករយើងពិតណាស់តែងតែជួបការលំបាកច្រើនជារឿយៗ បញ្ហាធំគឺ រឿងផលិតបានហើយអត់ទីផ្សារលក់ បញ្ហាជីគីមីកសិកម្មឡើងថ្លៃ បញ្ហាបច្ចេកទេស និងបញ្ហាទុនផ្សេងៗ ដែលមានការប្រាក់ខ្ពស់ ប៉ុន្តែត្រង់ចំណុចនេះ គន្លឹះដើម្បីដោះស្រាយឱ្យកសិករយើងមានភាពប្រសើរ គឺការផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មបែបថ្មី កុំធ្វើកសិកម្មដើម្បីតែចិញ្ចឹមឆ្នាំងបាយ ចេះប្រើបច្ចេកទេសទំនើបៗ ក្នុងការផលិតជីធម្មជាតិក្នុងស្រុកជំនួសវិញ ដែលនឹងកាត់បន្ថយការចំណាយទាំងស្រុងរួចអាចរកឃើញផលចំណេញ។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ស្នើឱ្យកសិករ ដែលមកពីតាមបណ្តាសង្កាត់ស្ថិតនៅក្នុងក្រុងកំពត និងក្រុងបូកគោ គួរគិតគូរពិចារណាចងក្រងជាក្រុមសម្រាប់ធ្វើរបរកសិកម្ម និងគិតគូរឲ្យបានច្បាស់លាស់អំពីការធ្វើកសិកម្មបែបទំនើបវិញ ដើម្បីក្លាយជាអាជីព និងបានផលចំណេញច្រើន ជាពិសេសត្រូវចេះគិតគូរអំពីថ្លៃដើមផលិតក្នុងមួយឯកតា មិនថាលើដំណាំស្រូវ បន្លែ និងចិញ្ចឹមសត្វនោះទេ។

ជាចុងក្រោយ ដើម្បីដោះស្រាយលើបញ្ហាប្រឈមខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ, ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ, ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ, និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕


images (2)
ឥណ្ឌាកែច្នៃលាមកគោទៅជាប្រេងឥន្ធនៈសម្រាប់រថយន្ត ជំនួសឧស្ម័នធម្មជាតិ

ញូវដេលី៖ ការស្រាវជ្រាវរបស់ឥណ្ឌាសម្រាប់ការកែលម្អសន្តិសុខថាមពល កំពុងផ្លាស់ប្តូរខុសធម្មតា ដោយប្រើប្រាស់វត្ថុធាតុដើម ដែលប្រទេសឥណ្ឌាមានច្រើនលើសគេ គឺលាមកគោ។ ប្រសើរជាងទុកកាកសំណល់សត្វចោលឥតប្រយោជន៍ គម្រោងគាំទ្រដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនម៉ាក ស៊ុយហ្សូគី កំពុងកែច្នៃលាមកគោទៅជាឧស្ម័នធម្មជាតិ ដែលផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាង ដូចជាដាំស្លរ ចាក់រថយន្ត ឬចាក់រ៉ឺម៉កកង់បីជាដើម។ យោងតាមទីភ្នាក់ងារព័ត៌មាន ប្លូមប៊ើក (Bloomberg) បានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលើកឡើងថា នេះជាឧទាហរណ៍ដ៏ច្បាស់បំផុតមួយនៃរបៀប ដែលឥណ្ឌាសង្ឃឹមថា នឹងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈពីបរទេស ដោយប្រើលាមកគោបង្កើតជាថាមពលជំនួសវិញ។ រោងចក្រផលិតហ្គាសលាមកគោ នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ត្រូវការលាកគោប្រហែល៨៨តោន ជារៀងរាល់ថ្ងៃ ដោយផលិតឧស្ម័នធម្មជាតិ​ និងលក់ក្នុងតម្លៃប្រហែល៨០រូពី ឬស្មើនឹង០.៩៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ហ្គាសលាមកគោមានតម្លៃថោកជាងប្រេងសាំង ជាង២០រូពី ដែលធ្វើឱ្យហ្គាសនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកបើកបររឺម៉កកង់បី និងអ្នករត់តាក់ស៊ី។ ហ្គាសលាមកគោនេះ ផលិតឡើងក្រោមគម្រោងភាពជាដៃគូរវាងក្រុមហ៊ុនស៊ុយហ្សូគី និងក្រុមហ៊ុនចិញ្ចឹមគោកយកទឹកដោះរបស់ឥណ្ឌា ឈ្មោះ បាណាស់ ឌារី (Banas Dairy) ដែលជាសហគមន៍ចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅអាស៊ី។ កសិករចិញ្ចឹមគោចំនួន១៦ភូមិ អាចលក់លាមកគោរបស់ខ្លួន បានតម្លៃប្រហែលមួយរូពី ក្នុងមួយគីឡូក្រាម ខណៈឧស្ម័នផលិតបានវិញ អាចចាក់រថយន្តបានប្រហែល៦០០ ទៅ៧០០គ្រឿង ក្នុងមួយថ្ងៃ។ […]

748746502_1326284336292225_373157364277607612_n
សហគមន៍កសិកម្មតាសីសាមគ្គីបង្រៀនជនភៀសសឹក អំពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់

ដោយ ហៃ ស៊ីណា បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលរយពេលមួយថ្ងៃ ស្តីពីការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ជូនដល់សិក្ខាកាមជាជនភៀសសឹកចំនួន២៦នាក់ មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការផ្ដួចផ្ដើម និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និដោយសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញច្បាស់លាស់ដល់ជនភៀសសឹក ក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់បែបទំនើប ដើម្បីបង្កើនផលិតភាព គុណភាព និងប្រាក់ចំណូលគ្រួសារ។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង, លោក នាក់ វិជ្ជរៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល, លោក លុក គឹមលាន អភិបាលរង នៃគណៈអភិបាលស្រុកគូលែន តំណាងរដ្ឋបាលខេត្តព្រះវិហារ, លោក រស់ សេងហាក់ និងលោក កេង […]

69e2759225e50.image
បាតុភូតធម្មជាតិនៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាម៉េរិក បំផ្លាញផ្លែឈើគិតជាទឹកប្រាក់១៥លានដុល្លារ

រដ្ឋខូឡូរ៉ាដូ៖  ការធ្លាក់ទឹកសន្សើមកកពេញមួយយប់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានធ្វើឱ្យអ្នកដាំដំណាំហូបផ្លែជាច្រើននៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) គ្មានផ្លែឈើសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅឆ្នាំ២០២៦នេះឡើយ បន្ទាប់ពីសីតុណ្ហភាពធ្លាក់ចុះត្រជាក់ដល់កម្រិតទាបបំផុត កំឡុងពេលផ្លែឈើកំពុងតែលូតលាស់។ កសិករអាម៉េរិកម្នាក់ បាននិយាយថា ផ្លែឈើរី ផ្លែព្រូន  ផ្លែប៉េស ផ្លែសារី ផ្លែអាព្រីខុត និងផ្លែប៉ោម ត្រូវខូចទាំងអស់នៅក្នុងចម្ការរបស់លោកមានផ្ទៃដីទំហំង៥៧ហិកតា។ ទឹកសន្សើមកកនេះបានកើតឡើងបន្ទាប់ពីរដូវផ្ការីកមានសីតុណ្ហភាពក្តៅខុសពីធម្មតា ដែលធ្វើឱ្យផ្លែឈើកំពុងតែធំលូតលាស់បានខូចអស់។ កសិករភាគច្រើននៅក្នុងតំបន់បានរាយការណ៍ថា ផ្លែឈើរបស់ខ្លួនត្រូវខូចទាំងអស់គ្មានសល់។ ទោះបីជាមិនអាចប្រមូលផលក៏ដោយ ចម្ការនៅតែត្រូវការប្រព័ន្ធធារាសាស្រ្ត ត្រូវការជី ត្រូវការកាប់ចោល និងការគ្រប់គ្រងសត្វល្អិត។ អ្នកដាំក៏កំពុងព្យាយាមរក្សារុកកម្មករជំនាញ និងរក្សាទំនាក់ទំនងជាមួយអ្នកទិញលក់ដុំ។ ការខាតបង់នេះក៏បានជះឥទ្ធិពលដល់កម្លាំងពលកម្មតាមរដូវកាល ប៉ះពាល់ដល់រោងចក្រវេចខ្ចប់ និងអាជីវកម្មផ្សេងទៀត ដែលទាក់ទងនឹងវិស័យផ្លែឈើ។ ការធានារ៉ាប់រងដំណាំត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់តែផ្នែកមួយនៃការខាតបង់របស់កសិករប៉ុណ្ណោះ។ កសិដ្ឋានមួយចំនួនកំពុងពឹងផ្អែកលើអាជីវកម្មដាំដំណាំចម្រុះ រួមមានផលិតផលមានតម្លៃបន្ថែម កសិកម្ម ភោជនីយដ្ឋាន និងផលិតកម្មប្រើផ្លែឈើ។ ចំណែកកសិករម្នាក់ទៀត ប៉ាន់ប្រមាណថា ការធ្លាក់សន្សើមកកនេះ បានបណ្តាលឱ្យមានការខាតបង់ផ្នែកកសិកម្មក្នុងទឹកប្រាក់ប្រហែល១៥លានដុល្លារ។ ដោយសារបាតុភូតធម្មជាតិដូច្នេះនេះដែរ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលីដ៏ច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់សន្សើមកកខុសរដូវ បានបំផ្លាញទិន្នផលស្រូវសាលីស្ទើរទាំងស្រុង។ ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ដោយសារគ្រោះរាំងស្ងួត […]

photo_2026-07-17_08-31-25
កម្ពុជាកំពុងពង្រឹងការវាស់វែងឧស្ម័នមេតាន ដើម្បីជំរុញវិស័យស្រូវបញ្ចេញកាបូនទាប

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងពង្រឹងសមត្ថភាពក្នុងការវាស់វែង និងប្រមូលទិន្នន័យការបំភាយឧស្ម័នមេតានពីការដាំស្រូវ ដើម្បីគាំទ្រដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជំរុញវិស័យស្រូវឱ្យឈានទៅរកផលិតកម្ម ដែលមានការបំភាយកាបូនទាប។ ប្រទេសកម្ពុជាបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន២០ភាគរយ នៅឆ្នាំ២០៣០ និង៥០ភាគរយ នៅឆ្នាំ២០៥០ ព្រមទាំងបង្កើតទិន្នន័យ ដែលជាគន្លឹះសម្រាប់រៀបចំវិធានការកាត់បន្ថយការបំភាយឧស្ម័នប្រកបដោយប្រសិទ្ធភាព។ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (International Rice Research Institute) សហការជាមួយវិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍកត្តាបំភាយឧស្ម័នមេតានជាក់លាក់តាមប្រទេសសម្រាប់ផលិតកម្មស្រូវ។ កម្មវិធីនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ មន្ត្រីរាជការ និងអ្នកជំនាញបច្ចេកទេសកម្ពុជា ដើម្បីពង្រឹងជំនាញក្នុងការវាស់វែង និងវិភាគការបំភាយឧស្ម័នពីវាលស្រែ ដោយប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ និងឧបករណ៍តាមស្តង់ដារ។ ក្នុងការបណ្តុះបណ្តាលនេះ អ្នកចូលរួមបានសិក្សាអំពីដំណើរការវាស់វែងឧស្ម័នមេតាន ចាប់ពីការជ្រើសរើសទីតាំងសិក្សា ការដំឡើងឧបករណ៍ប្រមូលសំណាក ការវិភាគឧស្ម័នក្នុងមន្ទីរពិសោធន៍ រហូតដល់ការគណនាបរិមាណការបំភាយ។ ការសិក្សាផ្ទាល់នៅទីវាលត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការបង្កើនសមត្ថភាពអ្នកជំនាញក្នុងការប្រមូលទិន្នន័យពីប្រព័ន្ធផលិតកម្មស្រូវពិតប្រាកដនៅកម្ពុជា។ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបណ្តុះបណ្តាលនេះនឹងជួយឱ្យប្រទេសកម្ពុជាអាចសិក្សាអំពីការបំភាយឧស្ម័នមេតានដោយខ្លួនឯង តាមវិធីសាស្ត្រកម្រិតទី២ ដែលផ្អែកលើទិន្នន័យក្នុងស្រុក និងមានភាពត្រឹមត្រូវជាងមុន។ ជាមួយគ្នានេះ ការមានទិន្នន័យច្បាស់លាស់អំពីការបំភាយឧស្ម័នមេតាន ក៏អាចជួយកម្ពុជាកំណត់វិធានការកាត់បន្ថយការបំភាយដែលសមស្រប ដូចជាការគ្រប់គ្រងទឹកក្នុងស្រែឱ្យមានប្រសិទ្ធភាព […]

កាលវិភាគផ្សព្វផ្សាយ