មោទនភាពគិរីកាហ្វេខ្មែរ ក្នុងព្រឹត្តិការណ៍ “វេទិកាគយ និង FASMEC”

721223787_122166377138825876_7470753295905018296_n copy

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួមរៀបចំ និងបម្រើជូនកាហ្វេឈ្ងុយឆ្ងាញ់ជូនដល់គណៈអធិបតី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងកម្មវិធី «វេទិកាគយ និង FASMEC លើកទី១»។

​កម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គិរីកាហ្វេ តែងតែឈរលើបេសកកម្មលើកកម្ពស់ផលិតផលខ្មែរ ដោយនាំយកនូវរសជាតិកាហ្វេរ៉ូប៊ូស្តា (Robusta) សុទ្ធ១០០ភាគរយ ពីទឹកដីខេត្តមណ្ឌលគិរី ដែលដាំដុះ កែច្នៃ និងលីងដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំ និងធុរជនទាំងអស់បានភ្លក្ស និងគាំទ្រ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូចនិងមធ្យមកម្ពុជា (FASMEC) ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់ គិរីកាហ្វេ ក្នុងការរួមចំណែកញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕


IMG_5719
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុង “វេទិកាគយ និង FASMECលើកទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងវេទិកា គយនិង FASMECលើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យមដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលរៀបចំឡើងនៅសាលាជាតិគយ ក្នុងរាជធានីភ្នំពេញ។ វេទិកាគយ និង FASMEC លើកទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for Small and Medium Enterprises of Cambodia – FASMEC) ។ វេទិកាគយ និង […]

130206271
រដ្ឋាភិបាលនេប៉ាល់រឹតបន្តឹងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ពីប្រទេសឥណ្ឌា ដោយសារតែផ្លែស្វាយឥណ្ឌាជាប់សង្ស័យថា មានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត ហើយប្រទេសនេប៉ាល់ខ្វះកន្លែងនៅតាមព្រំដែនសម្រាប់ដាក់ផ្លែស្វាយនាំចូលឱ្យនៅដាច់ពីគេ។ ជាលទ្ធផលនៃការហាមប្រាមនេះ នៅតាមបណ្តាទីផ្សារក្នុងប្រទេសនេប៉ាល់ ឥឡូវនេះពោរពេញទៅដោយផ្លែស្វាយដែលដាំដុះក្នុងស្រុក។ ផ្លែស្វាយមានតម្រូវការខ្ពស់ក្នុងរដូវក្តៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា នេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ដែលមានសំនល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងដោយសារតែកង្វះកន្លែងសម្រាប់ដាក់ផ្លែស្វាយឥណ្ឌាឱ្យនៅដាច់ពីគេ នៅតាមតំបន់ព្រំដែន ដែលភាគច្រើននៅក្នុងខេត្តមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ មន្ត្រីព័ត៌មានរបស់ក្រសួងរៀបចំដែនដី កសិកម្ម និងសហគមន៍ នៃខេត្ត​ម៉ាដេស (Madhesh) ជាប់ប្រទេសឥណ្ឌា បាននិយាយថា ការរឹតបន្តឹងលើការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា បានជួយលើកទឹកចិត្តដល់កសិករនេប៉ាល់ ដោយសារពួកគេមិនចាំបាច់ប្រកួតប្រជែងជាមួយផ្លែឥណ្ឌា នៅរដូវប្រមូលផលឆ្នាំនេះ។ មន្ត្រីរូបនេះ បានបន្ថែមថា “បម្រាមនេះបានជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក ដែលជាការអភិវឌ្ឍបែបវិជ្ជមាន។” ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយទៀតថា ការផលិតកម្មផ្លែស្វាយក្នុងស្រុក ប្រហែលជាមិនគ្រប់គ្រាន់តាមតម្រូវការផ្លែស្វាយនៅទូទាំងប្រទេសនោះទេ ព្រោះដំណាំស្វាយភាគច្រើនមានដាំតែនៅក្នុងស្រុកបី នៃខេត្តម៉ាដេស ស្ថិតនៅខាងត្បូងទីក្រុងកដ្ឋមណ្ឌូ និងមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ នៅក្នុងប្រទេសនេប៉ាល់ ផ្លែស្វាយត្រូវប្រមូលផលរៀងរាល់ឆ្នាំ នៅចន្លោះពាក់កណ្តាលខែឧសភា និងពាក់កណ្តាលខែកក្កដា។ ការដាក់កម្រិតមិនឱ្យនាំចូលនេះ ក៏អាចប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃទឹកផ្លែឈើមួយចំនួនផងដែរ ដែលពឹងផ្អែកលើផ្លែស្វាយនាំចូលពីប្រទេស។ យោងតាមឈ្មួញក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការផ្លែឈើសម្រាប់បម្រើដល់សង្វាក់ផលិតកម្មឱ្យបានពេញមួយឆ្នាំ ស្របពេលផលិតផ្លែស្វាយរបស់ប្រទេសនេប៉ាល់ អាចបំពេញតម្រូងការរបស់រោងចក្រកែច្នៃបានត្រឹមតែពីរខែប៉ុណ្ណោះ។ ចំណែកអគ្គលេខាធិការសមាគមពាណិជ្ជករបន្លែ និងផ្លែឈើ របស់នេប៉ាល់ […]

720905941_122105203989354445_7833486674833258278_n copy
ថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពដាំដុះស្រូវ និងប្រព័ន្ធធារាសាស្ត្រ នៅស្រុកបាណន់ ខេត្តបាត់ដំបង

បាត់ដំបង៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកការងារខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាកសិករ ក្នុងតំបន់ដាំដុះស្រូវ ស្ថិតក្នុងឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ការបង្កបង្កើនផល និងបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម។ ក្នុងឱកាសនេះ ឯកឧត្តម ឡាយ ឈុនហាំង ក៏បានចុះត្រួតពិនិត្យស្ថានភាពទឹក ប្រព័ន្ធធារាសាស្ត្រ និងតំបន់កសិកម្មដាំដុះស្រូវមួយចំនួន ដែលរៀបចំឡើងដោយឧកញ៉ា ហង់ សុគន្ធ ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីវាយតម្លៃលើលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផល។ គោលបំណងនៃការចុះពិនិត្យ គឺដើម្បីតាមដានស្ថានភាពជាក់ស្តែង និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់វិស័យកសិកម្មក្នុងតំបន់។ ឯកឧត្តមអនុប្រធានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ជូនដល់បងប្អូនប្រជាកសិករផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យកសិករឱ្យបន្តខិតខំប្រឹងប្រែងបង្កបង្កើនផលបន្ថែមទៀត​​​ ដោយចេះអនុវត្តបច្ចេកទេសកសិកម្មទំនើប និងឆ្លាតវៃ ព្រមទាំងចេះជ្រើសរើសប្រើប្រាស់ពូជស្រូវ ដែលមានគុណភាព និងមានទីផ្សារ រួមទាំងប្រឹងពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យចំគោលដៅ ដើម្បីបង្កើនទិន្នផលមានគុណភាពល្អ និងលើកកម្ពស់ប្រាក់ចំណូលគ្រួសារ។ […]

image_2026-06-11_09-42-00
ការនាំចេញគ្រាប់ស្វាយចន្ទីតាមកប៉ាល់របស់វៀតណាម ត្រូវរំខានដោយសារសង្គ្រាមអ៊ីរ៉ង់

ហាណូយ៖ ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីត្រឹមតែក្រោម៨០ម៉ឺនតោនប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥ ដោយប្រទេសចិនជាអ្នកទិញធំជាងគេ ចំនួន១៥៦ ០០០តោន តាមពីក្រោយដោយសហរដ្ឋអាមេរិកចំនួន១១១ ០០០តោន ស្របពេលនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ាសម្រេចបានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ឬស្មើនឹងបរិមាណ៨៩ ០០០តោន។ ទិសដៅសំខាន់ៗនៃការនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់តំបន់មជ្ឈិមបូព៌ា រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចំនួន៤៧ ០០០តោន, អារ៉ាប៊ីសាអូឌីត ចំនួន១២ ០០០តោន, អ៊ីរ៉ាក់ ចំនួន៩ ០០០តោន, អ៊ីស្រាអែល ចំនួន៦ ៣០០តោន, ហ្ស៊កដានី ចំនួន៦ ០០០តោន, លីបង់ ចំនួន៣ ៨០០តោន, អ៊ីរ៉ង់ ចំនួន១ ២០០តោន និងប្រទេសកាតា ចំនួន២៣៣តោន។ លំហូរពាណិជ្ជកម្មទៅកាន់មជ្ឈិមបូព៌ា ត្រូវបានរំខានដោយសារសង្គ្រាមអ៊ីរ៉ង់ ដែលធ្វើឱ្យខ្សែដឹកជញ្ជូនផ្អាកការដឹកជញ្ជូនទៅកាន់កំពង់ផែឈូងសមុទ្រពែក្ស នៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដោយសារតែអ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ ដើម្បីរក្សាការផ្គត់ផ្គង់ ក្រុមហ៊ុនដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកំពុងផ្លាស់ប្តូរទិសដៅតាមរយៈរកផ្លូវជំនួស រួមមានកំពង់ផែអូម៉ង់ កំពង់ផែនៅសមុទ្រក្រហម និងកំពង់ផែនៅសមុទ្រមេឌីទែរ៉ាណេ រួមទាំងកមពង់ផែនៅក្នុងប្រទេសតួកគី ដោយត្រូវដឹកជញ្ជូនបន្តតាមផ្លូវគោក និងផ្លូវដែកទៅកាន់ទីផ្សារក្នុងតំបន់ឈូងសមុទ្រ។ ពាណិជ្ជករម្នាក់ បាននិយាយកាលពីចុងខែមីនា ឆ្នាំ២០២៦នេះថា […]

កាលវិភាគផ្សព្វផ្សាយ