ក្រុមហ៊ុនហ៊ុយយន់​បង្កើនសមត្ថភាព​ផលិតជីសរីរាង្គបាន២០០តោន ក្នុងមួយថ្ងៃ ​ដើម្បីបំពេញតម្រូវការ​​​ក្នុងស្រុក​

photo_2026-06-11_15-48-52 (3)

ដោយ ឡុង សារេត​

ខេត្តកំពង់ស្ពឺ៖ ស្របពេល​ប្រជាពលរដ្ឋ​ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក​ ជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាងដោយសារការឈ្លានពាន​មកបូរណភាព​ទឹកដីកម្ពុជា​​ ក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រមានទីតាំងនៅភូមិតាឡាក់ សង្កាត់​ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ​នា​ពេលសព្វថ្ងៃបាននិងកំពុង​បង្កើនសមត្ថភាព​ផលិតជីសរីរាង្គ​របស់ខ្លួន​ស៊ឹងតែទាំងថ្ងៃ-យប់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ​​កើនឡើងខ្ពស់​។

លោក យន់ សុផាត ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់​ អេហ្គ្រីខលឈ័រ ​មានប្រសាសន៍ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​តំម្លើង​​ម៉ាស៊ីន​ផលិតជីសរីរាង្គ​ចំនួន​២ខ្សែ​​ ហើយនៅក្នុងខ្សែសង្វាក់ផលិលតកម្មទាំង២​នេះ អាចផលិតជីបាន២០តោន​ក្នុងមួយម៉ោង ឬ​បានប្រមាណ​២០០តោនក្នុងមួយថ្ងៃ​សម្រាប់បំពេញតម្រូវការ​នៅលើទីផ្សារ​ក្នុងប្រទេស​។​

អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ រូបនេះបានគូសបញ្ជាក់ថា មូលហេតុ​ដែលធ្វើ​ឱ្យមានសន្ទុះគាំទ្រលើ​ជីសរីរាង្គ​របស់ក្រុមហ៊ុនកើនឡើងខ្ពស់​បានដូចសព្វថ្ងៃនេះ​ គឺដោយសារ​ប្រទេសជិតខាង​ឈ្លានពាន​មកលើ​បូរណៈភាពទឹកដីរបស់កម្ពុជា​ ជាហេតុធ្វើឱ្យប្រជា​ពលរដ្ឋខ្មែរ​ងាកមក​គាំទ្រ​ផលតិផល​ក្នុងស្រុក​ខ្លាំង​។ ដូចនេះហើយតម្រូវការឱ្យខ្សែសង្វាក់ផលិតកម្ម​ទាំង២របស់​ក្រុមហ៊ុន​​ស៊ឹងតែដំណើរការ​ទាំងថ្ងៃ ទាំងយប់​។​​

យោងតមា​លោក យន់ សុផាត​ មុនពេល​ដែលកម្ពុជាមិនទាន់មានបញ្ហាព្រំដែន​ជាមួយប្រទេសជិតខាង​ លោកបានសង្កេតឃើញថា​​ ​ប្រជាពលរដ្ឋក្នុងស្រុកមាន​​ទំនុកចិត្តខ្ពស់ទៅលើផលិតផលនាំចូលពីខាងក្រៅ​។ ​ទោះជាបែបនេះក្តីក្រុមហ៊ុននូវតែ​​​ ​ផ្តោត​ជាចម្បង​ទៅលើបច្ចេកទេស​ ដោយធ្វើយ៉ាងណា​ឱ្យអ្នកប្រើប្រាស់ជីក្នុងស្រុក​ទទួលបាន​ផលចំណេញ​ ហើយផ្អែកលើ​ផលចំណេញនេះនៅគ្រាបន្ទាប់បងប្អូនប្រជាកសិករ នឹងងាកមកប្រើផលិតផលដែលផលិតដោយក្រុមហ៊ុនហ៊ុយយន់​។

លោក យន់ សុផាត មានប្រសាសន៍ទៀត​ថាបច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្គត់ផ្គង់ជីសរីរាង្គ​ភាគច្រើន​ទៅលើដំណាំហូបផ្លែ និងដំណាំ​ប្រភេទ​ឧស្សាហកម្ម​ ហើយនៅក្នុងការផលិតជីសរីរាង្គនេះ​ក្រុមហ៊ុនមានផែនការ​ពង្រីក​សង្វាក់ផលិតកម្ម​ពីមួយឆ្នាំទៅមួយឆ្នាំ​ រហូតឈានដល់ការកាត់បន្ថយការនាំចូលជីពីខាងក្រៅ​ទាំងស្រុង​៕​​


IMG_5719
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុង “វេទិកាគយ និង FASMECលើកទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងវេទិកា គយនិង FASMECលើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យមដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលរៀបចំឡើងនៅសាលាជាតិគយ ក្នុងរាជធានីភ្នំពេញ។ វេទិកាគយ និង FASMEC លើកទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for Small and Medium Enterprises of Cambodia – FASMEC) ។ វេទិកាគយ និង […]

721223787_122166377138825876_7470753295905018296_n copy
មោទនភាពគិរីកាហ្វេខ្មែរ ក្នុងព្រឹត្តិការណ៍ “វេទិកាគយ និង FASMEC”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួមរៀបចំ និងបម្រើជូនកាហ្វេឈ្ងុយឆ្ងាញ់ជូនដល់គណៈអធិបតី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងកម្មវិធី «វេទិកាគយ និង FASMEC លើកទី១»។ ​កម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គិរីកាហ្វេ តែងតែឈរលើបេសកកម្មលើកកម្ពស់ផលិតផលខ្មែរ ដោយនាំយកនូវរសជាតិកាហ្វេរ៉ូប៊ូស្តា (Robusta) សុទ្ធ១០០ភាគរយ ពីទឹកដីខេត្តមណ្ឌលគិរី ដែលដាំដុះ កែច្នៃ និងលីងដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំ និងធុរជនទាំងអស់បានភ្លក្ស និងគាំទ្រ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូចនិងមធ្យមកម្ពុជា (FASMEC) ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់ គិរីកាហ្វេ ក្នុងការរួមចំណែកញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

130206271
រដ្ឋាភិបាលនេប៉ាល់រឹតបន្តឹងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ពីប្រទេសឥណ្ឌា ដោយសារតែផ្លែស្វាយឥណ្ឌាជាប់សង្ស័យថា មានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត ហើយប្រទេសនេប៉ាល់ខ្វះកន្លែងនៅតាមព្រំដែនសម្រាប់ដាក់ផ្លែស្វាយនាំចូលឱ្យនៅដាច់ពីគេ។ ជាលទ្ធផលនៃការហាមប្រាមនេះ នៅតាមបណ្តាទីផ្សារក្នុងប្រទេសនេប៉ាល់ ឥឡូវនេះពោរពេញទៅដោយផ្លែស្វាយដែលដាំដុះក្នុងស្រុក។ ផ្លែស្វាយមានតម្រូវការខ្ពស់ក្នុងរដូវក្តៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា នេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ដែលមានសំនល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងដោយសារតែកង្វះកន្លែងសម្រាប់ដាក់ផ្លែស្វាយឥណ្ឌាឱ្យនៅដាច់ពីគេ នៅតាមតំបន់ព្រំដែន ដែលភាគច្រើននៅក្នុងខេត្តមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ មន្ត្រីព័ត៌មានរបស់ក្រសួងរៀបចំដែនដី កសិកម្ម និងសហគមន៍ នៃខេត្ត​ម៉ាដេស (Madhesh) ជាប់ប្រទេសឥណ្ឌា បាននិយាយថា ការរឹតបន្តឹងលើការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា បានជួយលើកទឹកចិត្តដល់កសិករនេប៉ាល់ ដោយសារពួកគេមិនចាំបាច់ប្រកួតប្រជែងជាមួយផ្លែឥណ្ឌា នៅរដូវប្រមូលផលឆ្នាំនេះ។ មន្ត្រីរូបនេះ បានបន្ថែមថា “បម្រាមនេះបានជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក ដែលជាការអភិវឌ្ឍបែបវិជ្ជមាន។” ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយទៀតថា ការផលិតកម្មផ្លែស្វាយក្នុងស្រុក ប្រហែលជាមិនគ្រប់គ្រាន់តាមតម្រូវការផ្លែស្វាយនៅទូទាំងប្រទេសនោះទេ ព្រោះដំណាំស្វាយភាគច្រើនមានដាំតែនៅក្នុងស្រុកបី នៃខេត្តម៉ាដេស ស្ថិតនៅខាងត្បូងទីក្រុងកដ្ឋមណ្ឌូ និងមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ នៅក្នុងប្រទេសនេប៉ាល់ ផ្លែស្វាយត្រូវប្រមូលផលរៀងរាល់ឆ្នាំ នៅចន្លោះពាក់កណ្តាលខែឧសភា និងពាក់កណ្តាលខែកក្កដា។ ការដាក់កម្រិតមិនឱ្យនាំចូលនេះ ក៏អាចប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃទឹកផ្លែឈើមួយចំនួនផងដែរ ដែលពឹងផ្អែកលើផ្លែស្វាយនាំចូលពីប្រទេស។ យោងតាមឈ្មួញក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការផ្លែឈើសម្រាប់បម្រើដល់សង្វាក់ផលិតកម្មឱ្យបានពេញមួយឆ្នាំ ស្របពេលផលិតផ្លែស្វាយរបស់ប្រទេសនេប៉ាល់ អាចបំពេញតម្រូងការរបស់រោងចក្រកែច្នៃបានត្រឹមតែពីរខែប៉ុណ្ណោះ។ ចំណែកអគ្គលេខាធិការសមាគមពាណិជ្ជករបន្លែ និងផ្លែឈើ របស់នេប៉ាល់ […]

720905941_122105203989354445_7833486674833258278_n copy
ថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពដាំដុះស្រូវ និងប្រព័ន្ធធារាសាស្ត្រ នៅស្រុកបាណន់ ខេត្តបាត់ដំបង

បាត់ដំបង៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកការងារខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាកសិករ ក្នុងតំបន់ដាំដុះស្រូវ ស្ថិតក្នុងឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ការបង្កបង្កើនផល និងបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម។ ក្នុងឱកាសនេះ ឯកឧត្តម ឡាយ ឈុនហាំង ក៏បានចុះត្រួតពិនិត្យស្ថានភាពទឹក ប្រព័ន្ធធារាសាស្ត្រ និងតំបន់កសិកម្មដាំដុះស្រូវមួយចំនួន ដែលរៀបចំឡើងដោយឧកញ៉ា ហង់ សុគន្ធ ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីវាយតម្លៃលើលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផល។ គោលបំណងនៃការចុះពិនិត្យ គឺដើម្បីតាមដានស្ថានភាពជាក់ស្តែង និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់វិស័យកសិកម្មក្នុងតំបន់។ ឯកឧត្តមអនុប្រធានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ ថាច ជូនដល់បងប្អូនប្រជាកសិករផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យកសិករឱ្យបន្តខិតខំប្រឹងប្រែងបង្កបង្កើនផលបន្ថែមទៀត​​​ ដោយចេះអនុវត្តបច្ចេកទេសកសិកម្មទំនើប និងឆ្លាតវៃ ព្រមទាំងចេះជ្រើសរើសប្រើប្រាស់ពូជស្រូវ ដែលមានគុណភាព និងមានទីផ្សារ រួមទាំងប្រឹងពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យចំគោលដៅ ដើម្បីបង្កើនទិន្នផលមានគុណភាពល្អ និងលើកកម្ពស់ប្រាក់ចំណូលគ្រួសារ។ […]

កាលវិភាគផ្សព្វផ្សាយ