Phann
Author Social Media
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្រូវនៅវៀតណាមធ្លាក់ថ្លៃខ្លាំង កសិករកំពុងខាតបង់ ខណៈថ្លៃជីកើនឡើង
ដោយ ហៃ ស៊ីណា វៀតណាម៖ កសិករនៅវៀតណាមកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃស្រូវធ្លាក់ចុះរហូតដល់ទៅខ្ទង់ ១៧% ខណៈថ្លៃដើមផលិតមានការកើនឡើង។ កសិករកំពុងត្អូញត្អែរអំពីតម្លៃស្រូវប្រមូលផលបានហើយ បែរជាលក់ចេញបានតម្លៃទាប ដែលបណ្តាលឲ្យពួកគេប្រឈមនឹងការខាតប្រាក់រាប់លានដុង ស្របពេលជី ថ្នាំកសិកម្ម និងថ្លៃពលកម្មនៅតែមានតម្លៃខ្ពស់។ កសិករម្នាក់នៅខេត្តអានយ៉ាង ទើបតែប្រមូលផលស្រូវរបស់ខ្លួន ដោយស្រូវក្នុងមួយគីឡូក្រាមលក់ចេញវិញបានក្នុងតម្លៃ៦ ២០០ដុង ឬប្រហែល៩៥០រៀល ប៉ុណ្ណោះ ។ ដោយសារតម្លៃជីបានកើនឡើងពី១០ ទៅ១៥ភាគរយ បើប្រៀបធៀបនឹងការប្រមូលផលមុនៗ ការធ្លាក់ចុះនៃតម្លៃស្រូវបានធ្វើឱ្យកសិករ ខាតបង់ប្រាក់រាប់សិបលានដុង។ កសិករខ្លះនិយាយថា កាលពីមួយសប្ដាហ៍មុន តម្លៃស្រូវដែលឈ្មួញបានផ្ដល់ គឺប្រហែល១ ០៥០ រៀលក្នុងមួយគីឡូ ប៉ុន្តែ បច្ចុប្បន្ន ឈ្មួញឲ្យត្រឹមតែ៩៥០ ទៅ៩៨០រៀលប៉ុណ្ណោះ ។ កសិករបាននិយាយថា បើលក់បានក្នុងតម្លៃទាបបែបនេះ គឺគ្រាន់តែអាចគ្រប់គ្រាន់សម្រាប់ចំណាយលើជី និងថ្នាំកសិកម្មប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលថ្លៃពលកម្មនោះឡើយ ។ លោក ង្វៀន វិញចុង (Nguyen Vinh Trong) នាយកក្រុមហ៊ុនកែច្នៃស្រូវ បានពន្យល់ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវ គឺបណ្តាលមកពីតម្រូវការស្រូវមានការថយចុះនៅទីផ្សារនាំចេញសំខាន់ៗ ដូចជា ប្រទេសហ្វីលីពីន […]
News & ជាតិ & ព័ត៌មានថ្មីៗ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ត្រៀមបញ្ចេញទុនបង្វិល ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ឱ្យដឹងថា ធនាគារបានត្រៀមទុនបម្រុងជាង២០០លានដុល្លារ ផ្តោតជាពិសេសសម្រាប់គាំទ្រវិស័យស្រូវអង្ករ ដើម្បីជួយបំពេញតម្រូវការហិរញ្ញប្បទានរបស់អ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ។ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកឡើងថា ទោះបីធនាគារ ARDB បានត្រៀមទុនជាង២០០លានដុល្លារក៏ដោយ ក៏តម្រូវការទុនសរុបសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជាត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ៦០០លានដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុឯកជន ព្រមទាំងប្រភពទុនរបស់វិនិយោគិនក្នុងស្រុក គឺមានសារៈសំខាន់ក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដែលនៅសល់។ ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់ក្នុងការពង្រឹងខ្សែសង្វាក់តម្លៃស្រូវអង្ករ ចាប់ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញសក្តានុពលអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «បច្ចុប្បន្នមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុឯកជនជាច្រើនបានចូលរួមផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ដែលជាកត្តាសំខាន់ក្នុងការជំរុញការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា»។ ឯកឧត្តមបណ្ឌិតប្រតិភូ បានបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានត្រៀមបញ្ចេញទុនបង្វិលនេះ ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួមចំណែកសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការលើកកម្ពស់អង្ករជាផលិតផលសក្តានុពល និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះគោលដៅសំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងពង្រីកកសិដ្ឋានចិញ្ចឹមត្រីឱ្យបាន៤ ០០០កន្លែង បំពេញតម្រូវការក្នុងស្រុក
ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី គ្រោងពង្រីកកម្មវិធីចិញ្ចឹមត្រីទឹកសាបឱ្យបានដល់៤ ០០០ទីតាំង នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីបំពេញតម្រូវការត្រីក្នុងស្រុកផង និងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃផង។ លោក ម៉ូហាម៉ាដ គូដារី (Muhammad Qodari) ប្រធានទីភ្នាក់ងារទំនាក់ទំនងជាមួយរដ្ឋាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តការចិញ្ចឹមត្រីចំនួន១០០កសិដ្ឋានរួចហើយ។ លោកបាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក ព្រមទាំងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។ ត្រីប្រា និងត្រីទីឡាព្យា គឺជាត្រីអាទិភាព ពីព្រោះត្រីទាំងពីរប្រភេទនេះងាយស្រួលចិញ្ចឹម និងឆាប់ឱ្យផល។ កាលពីឆ្នាំ២០២៥ កម្មវិធីនេះ បានស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍ ដោយមានការចូលរួមពីកសិករ អ្នកគ្រប់គ្រងសហគមន៍ កម្មករ ម្ចាស់កសិដ្ឋាភ្ញាស់ពូជត្រី អ្នកផ្គត់ផ្គង់ចំណីត្រី អ្នកកែច្នៃ និងអ្នកធ្វើទីផ្សារនៅក្នុងមូលដ្ឋាន។ ចំណែកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍ជាអ្នកទទួលខុសត្រូវអនុវត្តកម្មវិធីនេះ ហើយអាចសហការជាមួយប្រជាពលរដ្ឋ និងសហគ្រាស ដែលជាកម្មសិទ្ធិរបស់ភូមិ និងរបស់សហគមន៍ក្នុងមូលដ្ឋាន។ រីឯទិន្នផលត្រី ដែលប្រមូលបាននឹងត្រូវលក់តាមរយៈសហគមន៍ ឬតាមរយៈស្ថាប័នពាក់ព័ន្ធទៅឱ្យអង្គភាពអាហារូបត្ថម្ភ លក់ទៅឱ្យផ្សារនានា សិប្បកម្មកែច្នៃ ភោជនីយដ្ឋាន និងបណ្តាញលក់រាយ៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ពិនិត្យមើលខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ៦កន្លែង ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ចាម
ដោយ នៅ ស៊ីវុត្ថា ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធភាព និងនិរន្តភាព។ រោងម៉ាស៊ីនកិនស្រូវទាំង៣ មាន ទី១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,ទី២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និងទី៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ បន្ទាប់មកនៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៣ ទីតាំងផ្សេងទៀត ស្ថិតនៅក្នុងខេត្តកំពង់ចាម […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

បន្លែប្រភេទផ្លែកំពុងពេញនិយមកាន់តែខ្លាំង ក្នុងទីផ្សារអាហារសម្រន់របស់ប្រជាជនចិន
ប៉េកាំង៖ បន្លែដាក់តាំងលក់ក្នុងទីផ្សារ នៅក្នុងប្រទេសចិន ក្រោមឈ្មោះថា បន្លែប្រភេទផ្លែ» កំពុងទទួលបានការពេញនិយមកាន់តែខ្លាំងនៅក្នុងចំណោមប្រជាជនចិន ជាពិសេសចំពោះផលិតផល ដូចជា ផ្លែត្រសក់ ពោតផ្អែម និងការ៉ុត ដែលអ្នកលក់រៀបចំទីផ្សារ ជាអាហារសម្រន់ អាចហូបបានភ្លាមៗ ហើយអាចលក់បានក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា។ ពាក្យបន្លែប្រភេទផ្លែ គឺសំដៅលើបន្លែ ដែលត្រូវបានជ្រើសរើស ឬរៀបចំទីផ្សារដោយផ្អែកលើលក្ខណៈពិសេស ដូចជា រសជាតិផ្អែម សំបកស្តើង សាច់ស្រួយ និងងាយស្រួលបរិភោគ។ អ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានឱ្យដឹងថា បន្លែប្រភេទផ្លែ គឺជាពាក្យប្រើប្រាស់ក្នុងទីផ្សារ មិនមែនជាប្រភេទរុក្ខជាតិដាច់ដោយឡែកនោះទេ។ ផលិតផលមួយចំនួនក្នុងប្រភេទនេះ គឺជាពូជដំណាំដាំដុះជាក់លាក់ ដែលត្រូវការគ្រាប់ពូជមានតម្លៃថ្លៃជាងមុន និងការគ្រប់គ្រងផលិតកម្មតឹងរ៉ឹងជាងមុន ហើយមួយចំនួនក៏អាចផ្តល់ទិន្នផលទាបជាងពូជធម្មតាផងដែរ។ ចំណែកផលិតផលមួយចំនួនទៀត ការដាក់តម្លៃខ្ពស់ជាងមុន គឺផ្អែកជាចម្បងលើការជ្រើសរើសទំហំ សិល្បៈវេចខ្ចប់ និងការកំណត់ទីតាំងផលិតផលក្នុងទីផ្សារ។ ភាពខុសគ្នានេះអាចមើលឃើញតាមរយៈមើមការ៉ុត។ ការ៉ុតខ្នាតតូចមួយចំនួនត្រូវបានបង្កាត់ពូជឱ្យមានទំហំតូចតាំងពីដើម ខណៈមើមការ៉ុតខ្លះទៀត គឺជាការ៉ុតពូជធម្មតា ប៉ុន្តែត្រូវគេចិត កែច្នៃឱ្យមានរាងប្លែកៗ និងវេចខ្ចប់យ៉ាងស្អាត។ អ្នកស្រាវជ្រាវផ្នែកកសិកម្ម បានកត់សម្គាល់ថា ទំហំតូច មិនមែនមានន័យថា មានគុណភាពសម្រាប់បរិភោគឆ្ងាញ់ជាងមុនរហូតនោះទេ។ រសជាតិអាចជះឥទ្ធិពលខ្លាំងជាង ដោយសារ ពូជ កម្រិតទុំ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ពូជស្រូវទិន្នផលដល់១៣តោនក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ
ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែកពូជស្រូវក្នុងស្រុក ដែលអាចផ្ដល់ទិន្នផលខ្ពស់ចន្លោះពី១០ ទៅ១៣តោនក្នុងមួយហិកតា ដល់កសិកររបស់ខ្លួន ខណៈពូជស្រូវនេះក៏ធន់នឹងអាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹងត្រូវចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន
គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន
វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារសម្រាប់ផ្លែទំពាំងបាយជូររបស់ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេនពីវៀតណាមវិញដែរ ។ ការបើកទីផ្សារឱ្យគ្នាទៅវិញទៅមកនេះ គឺដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌាបានផ្ដល់សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ៕ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០
កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចោរលួចចៀមជាង៥ ០០០ក្បាល តម្លៃជាង១លានដុល្លារ នៅប្រទេសអូស្ត្រាលី
អូស្ត្រាលី៖ សត្វចៀមរស់រាប់ពាន់ក្បាល មានតម្លៃប្រមាណ១,២លានដុល្លារអូស្ត្រាលី ត្រូវចោរលួចចេញពីកសិដ្ឋានមួយកន្លែង ក្នុងប្រទេសអូស្ត្រាលី ធ្វើឱ្យកសិករនៅតាមកសិដ្ឋាននានាដេកមិនសូវលក់។ មន្ត្រីនគរបាលអូស្ត្រាលី បានបើកការស៊ើបអង្កេតបន្ទាប់ពីសត្វចៀម ប្រមាណ ៥៥០០ក្បាល បានបាត់ខ្លួនពីកសិដ្ឋានធំមួយ ក្នុងតំបន់ភាគកណ្តាល ឈៀងខាងលិចនៃរដ្ឋឃ្វីនឡែន ( Queensland) របស់ប្រទេសអូស្ត្រាលី។ មន្ត្រីនគរបាលបាននិយាយថា ចៀមទាំងអស់សុទ្ធតែមានបំពាក់ស្លាកសម្គាល់តាមប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ ហើយត្រូវគេសង្ស័យថា ចោរអាចលួចក្នុងចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៦នេះ។ ចៀមពូជ ដ័រពើ អាចសម្គាល់បានយ៉ាងងាយតាមរយៈក្បាល និងក មានពណ៌ខ្មៅស្រអាប់ ខុសពីដងខ្លួនរបស់វា ដែលមានពណ៌ស។ ក្រុមអ្នកស៊ើបអង្កេតមកពីក្រុមបង្ក្រាបបទល្មើសឧក្រិដ្ឋ ពាក់ព័ន្ធការចិញ្ចឹមសត្វ និងនៅតាមជនបទ (Rural and Stock Crime Squad) កំពុងអំពាវនាវសុំសហការផ្តល់ព័ត៌មានពីសាធារណៈជន ហើយស្នើឱ្យអ្នកបានឃើញសត្វណាមួយចៀមមានលក្ខណៈដូចការពិពណ៌នា ឬមានព័ត៌មានពាក់ព័ន្ធ សូមផ្តល់ព័ត៌មានដល់មន្ត្រីនគរបាល។ សេចក្តីថ្លែងការណ៍របស់មន្ត្រីនគរបាល បានបញ្ជាក់យ៉ាងច្បាស់ថា «ក្រុមអ្នកស៊ើបអង្កេតចង់ពិភាក្សាជាមួយអ្នកណាក៏ដោយ ដែលបានសង្កេតឃើញពីការផ្លាស់ទីរបស់សត្វចៀម សកម្មភាពដឹកជញ្ជូនសត្វ ឬសកម្មភាពប្រក្រតីផ្សេងទៀត នៅក្នុងតំបន់នេះ»។ លោក ប៉ូល អេល្លៀត (Paul Elliot) ស្នងការរងជាន់ខ្ពស់ទទួលបន្ទុកផ្នែកស៊ើបអង្កេត បាននិយាយថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន ត្រៀមនាំចូលអង្ករ៥លានតោន នៅឆ្នាំ២០២៧ រួមទាំងអង្ករកម្ពុជា ព្រោះបាតុភូតធម្មជាតិធ្វើឱ្យខូចដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចត្រូវការអង្ករនាំចូលរហូតដល់៥លានតោន ដើម្បីឱ្យមានអង្ករគ្រប់គ្រាន់ ព្រោះគ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលបណ្តាលមកពីបាតុភូត អែលនីញ៉ូ (El Niño) កំពុងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេសកម្ពុជា ប្រមាណ៣ ៥១០តោន ហើយអាចកើនឡើងរហូតដល់២០០ ០០០ តោន ក្នុងឆ្នាំ២០២៦ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកក្កដា ២០២៦នេះ អង្ករកម្ពុជាប្រមាណ៦៩ ៧៧០តោន ត្រូវបាននាំចូលទីផ្សារហ្វីលីពីនរួចហើយ។ រដ្ឋមន្ត្រីកសិកម្ម ហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសបែបនេះ កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំរដ្ឋសភា ស្តីពីថវិកាឆ្នាំ២០២៧ ដោយលោកលើកឡើងថា រដ្ឋាភិបាលកំពុងពិចារណាបង្កើនអង្ករ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធ្ងន់ធ្ងរ ហើយបានគ្រោងនាំចូលអង្ករនៅត្រីមាសទី១ ឆ្នាំ២០២៧។ លោកបានប្រាប់រដ្ឋសភាថា «វាជាការល្អប្រសើរជាង ប្រសិនបើយើងត្រៀមផ្គត់ផ្គង់អង្ករឱ្យបានគ្រប់គ្រាន់ ជាជាងរងចាំដោះស្រាយបញ្ហាខ្វះខាតអង្ករ»។ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រមាណ៤ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ដាច់លុយ អត់ការងារ ជនជាតិវៀតណាមម្នាក់ទៅលួចផ្លែទុរេន ជិត២តោន
វៀតណាម៖ បុរសវៀតណាម្នាក់ ដោយសារតែបាត់បង់ការងារធ្វើ ហើយគ្មានលុយកាក់ផងនោះ ក៏បែកចិត្តទៅលួចផ្លែទុរេនក្នុងចម្ការអ្នកដទៃរហូតដល់ទៅជិត២តោន។ នគរបាលវៀតណាម នៅក្នុងខេត្តដាក់ឡាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនបុរសម្នាក់ ពីបទលួចប៉េះផ្លែទុរេនអស់ជិតពីរតោន ដើម្បីលក់យកលុយមកចិញ្ចឹមជីវិត។ នគរបាលវៀតណាម បានឱ្យដឹងថា បុរសសង្ស័យជាចោរលួចផ្លែទុរេន មានឈ្មោះ តាង ង៉ុកហៀន (Tang Ngoc Hien) អាយុ២១ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហៃហ្វុង ភាគខាងជើងទីក្រុងហាណូយ ប៉ុន្តែបានមកធ្វើការជាកម្មករស៊ីឈ្នួលប៉េះផ្លែទុរេន នៅក្នុងខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ មួយថ្ងៃមុនពេលចាប់ខ្លួនចោរលួចផ្លែទុរេននេះ ប៉ុស្ត៍រដ្ឋបាលនគរបាលឃុំ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្តឹងរៀបរាប់អំពីសកម្មភាពគួរឱ្យសង្ស័យរបស់ជនល្មើស ដូច្នេះ នគរបាលក៏បានឃាត់ខ្លួនឈ្មោះជនសង្ស័យព្រមទាំងរឹបអូសបានផ្លែទុរេនជាង១៦០០គីឡូក្រាម។ ជនសង្ស័យឈ្មោះ តាង ង៉ុកហៀន បានសារភាពប្រាប់នគរបាលថា ខ្លួនបានធ្វើដំណើរពីខេត្តហៃហ្វុង មកកាន់ខេត្តដាក់ឡាក់ ដើម្បីរកការងារធ្វើ។ ប៉ុន្តែបន្ទាប់ពីគ្មានការងារធ្វើ និងអស់លុយចាយ ក៏បែកគំនិតហ៊ានលួចប៉េះផ្លែទុរេន។ ជនជាប់ចោទរូបនេះ បាននិយាយរៀបរាប់ថា ខ្លួនបានដើរសង្កេតរកមើលចម្ការទុរេនណាមានផ្លែច្រើន ហើយមិនសូវមានអ្នកយាមតឹងតែង ឬមិនសូវមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន ដើម្បីចូលលួចនៅពេលយប់។ ចោរអាយុ២១ឆ្នាំនេះ បានសារភាពទៀតទៀត ខ្លួនធ្លាប់លួចប៉េះផ្លែទុរេនពីក្នុងចម្ការអ្នកដទៃ ទទួលបានជោគជ័យចំនួនពីរលើករួចមកហើយ […]
