Phann
Author Social Media
News & ជាតិ

កសិករម្នាក់ប្រែពីការដាំបន្លែទុកគ្រាន់បំបាត់ការអផ្សុក ក្លាយជាអ្នកផ្គត់ផ្គង់បន្លែបានជិតមួយតោនជារៀងរាល់ខែ
ដោយ ឡុង សារេត ភ្នំពេញ៖ ដោយមាននិស្ស័យស្រលាញ់វិស័យកសិកម្មលើការដាំបន្លែតាំងពីក្មេង លោក នៃ ច័ន្ទត្រា បុគ្គលិកបម្រើការនៅអង្គការអន្តរជាតិមួយ ដែលបានសាកល្បងរៀបចំដីដាំបន្លែនៅលើដំបូលផ្ទះរបស់ខ្លួន ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុកក្រោយពីសម្រាកពីការងារ ពេលនេះបានក្លាយខ្លួនជាអ្នកដាំបន្លែលើទឹកម្នាក់ មានសមត្ថភាពអាចផ្គត់ផ្គង់ទៅលើទីផ្សារបានជិតមួយតោននៅក្នុងមួយខែ។ អតីតបុគ្គលិកនៃអង្គការអន្តរជាតិខាងលើបានឱ្យដឹងថា ការដាំបន្លែសាកល្បង នៅលើដំបូលផ្ទះអស់រយៈពេលច្រើនឆ្នាំកន្លងមក គ្មានគោលបំណងធំដុំអ្វីជាក់លាក់នោះទេ គឺដាំគ្រាន់តែចង់ទុកជាកម្សាន្តបំបាត់ការអផ្សុកតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមួយ លោកបានឃើញការផ្សព្វផ្សាយនៅតាមទូរទស្សន៍អំពីការដាំបន្លែលើទឹកមានភាពងាយស្រួលជាងការដាំបន្លែលើដី ហើយលោកចាប់អារម្មណ៍ចង់ចេះចង់ដឹង ទើបលោកបានចំណាយថវិកាអស់២៥ដុលា្លរ ចូលរៀនវគ្គខ្លី អំពីការដាំបន្លែលើទឹក។ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់ការបណ្តុះបណ្តាលវគ្គខ្លី និងបានសាកល្បងដាំបន្លែលើកេះស្នោបានមួយរយៈពេលឃើញថា ការសាកល្បងដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ លោកបានបោះបង់ការដាំបន្លែរៀបជារងនៅលើដំបូលផ្ទះចេញ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈានទៅពង្រីក និងផ្លាស់ប្តូរទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្នមានចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា, ផ្អែកលើការប្រមូលផលបន្លែជាមធ្យមពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ លោកអាចផ្គត់ផ្គង់បន្លែរបស់ខ្លួនទៅលើទីផ្សារបានចន្លោះពី៥០០ ទៅ៧០០គីឡូក្រាម ហើយនៅខែខ្លះបានជិតមួយតោន។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះយើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តចក្តី តែការចំណាយលើកំម្លាំងពលកម្មប្រចាំថ្ងៃ ប្រចាំខែ អស់ប្រាក់តិចជាងអ្នកដាំបន្លែលើដី។ ដូច្នេះតម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ […]
News & ជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]
News & អន្តរជាតិ

ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ
ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]
News & ជាតិ

សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ
ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។ កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់ និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម […]
News & ជាតិ

សមាគមវារីវប្បករកម្ពុជា ប្រជុំប្រចាំឆ្នាំអំពីអាជីវកម្ម ការកសាងបណ្តាញយុទ្ធសាស្រ្តអាជីវកម្ម និងផែនការ ឆ្នាំ២០២៦
ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងសិក្ខាសាលាស្តីពីការជំរុញអនុវត្តវារីវប្បកម្មល្អ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជជែកស្វែងយល់ពីអាជីវកម្ម ការកសាងបណ្តាញ និងយុទ្ធសាស្រ្តអាជីវកម្ម និងផែនការប្រចាំឆ្នាំ២០២៦ ធ្វើបច្ចុប្បន្នភាពរបស់សមាគម លើកទិសដៅ និងនិរន្តភាព ដែលមានការចូលរួមពីតំណាងសមាគមប្រចាំខេត្ត និងសមាជិកក្រុមបច្ចេកទេសចំនួន១៨០នាក់។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះ បានជំរុញការអនុវត្តវារីវប្បកម្មល្អ ដោយមានមតិស្វាគមន៍ និងបទបង្ហាញផ្សេងៗពីអ្នកចូលរួមមានលោក ថាយ សុមុនី ជាប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម លោក យន់ សុវណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករនៅកម្ពុជា លោក សាក់ សម្បត្តិ តំណាងសមាគមសណ្ដែកសៀងអាម៉េរិក នៅកម្ពុជា (ASA) និងលោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះដែរ ក៏មានការដាក់ស្តង់របស់សមាគមវារីវប្បករ ដើម្បីបង្ហាញពីសមិទ្ធផល និងផលិតផលត្រីងៀតរបស់សមាគមដល់អ្នកចូលរួម ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏មានស្តង់ដាក់បង្ហាញពីផលិតផលសំខាន់ៗរបស់ធនាគារផងដែរ៕
News & អន្តរជាតិ

វៀតណាមវ៉ាដាច់កាណាដា ក្នុងការនាំចេញបង្កងទៅស្រុកចិន នៅឆ្នាំ២០២៦
ហាណូយ៖ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ដោយដកស្រង់ទិន្នន័យពីអគ្គរដ្ឋបាលគយរបស់ប្រទេសចិន បានឱ្យដឹងថា ការនាំចូលបង្កងពីប្រទេសវៀតណាមចូលទៅក្នុងផ្សារចិន មានបិរមាណចំនួន៦៩ ៧៧៤តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើងពី៦០ ៨៣៤តោន ក្នុងឆ្នាំ២០២៤។ សារព័ត៌មាន បានចេញផ្សាយថា លំនាំនៃការផ្គត់ផ្គង់បង្កងវៀតណាមទៅកាន់ទិផ្សារប្រទេសចិន បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ ប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់បង្កងដ៏ធំបំផុត មានបរិមាណ២៦ ៩២០តោន ឬប្រហែល៤៤ភាគរយនៃការនាំចូលសរុបរបស់ប្រទេសចិន ខណៈប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទីពីរ ដែលមានបិរមាណបង្កងចំនួន១០ ៨៦៥តោន ប្រហែល១៨ភាគរយ។ នៅឆ្នាំ២០២៥ ការនាំចេញបង្កងរបស់វៀតណាមបានឡើងដល់ចំណាត់ថ្នាក់លេខ១ ដោយមានបរិមាណ២៤ ០៦៧តោន ស្មើនឹង៣៤,៥ភាគរយ។ ការនាំចេញរបស់កាណាដាបានធ្លាក់ចុះមកត្រឹម១៥ ៣៥៥តោន ឬប្រហែល២២ភាគរយ។ សហរដ្ឋអាម៉េរិកបាននាំចេញចំនួន៩ ៩៣១តោន ប្រហែល១៤,២ភាគរយ ខណៈការនាំចេញបង្កងរបស់អូស្ត្រាលី បានកើនឡើងយ៉ាងខ្លាំងដល់៦ ៩៥០តោន ដែលស្មើនឹងជិត១០ភាគរយ។ ចំណែកយោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលបង្កងវៀតណាមដណ្តើមបានចំណែកទីផ្សារប្រទេសចិនច្រើនជាងគេ។ តម្លៃសរុបនៃការនាំចេញបង្កងរបស់វៀតណាមទៅកាន់ប្រទេសចិន គិតជាទឹកប្រាក់ចំនួន១,៣ ពាន់លានដុល្លារ កើនឡើង៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បាននិយាយទៀតថា បង្កងវៀតណាមពេញចិត្តនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយគូប្រជែងទីផ្សារ ដោយសារពេលវេលាដឹកជញ្ជូនខ្លីជាង […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច ពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម
កំពង់ធំ-កំពង់ចាម៖ នាថ្ងៃថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញស្តុកទុក និងកែច្នៃកសិផលសំខាន់ៗពីរទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទីតាំងទាំងពីរ ដែលឯកឧត្ដមបណ្ឌិតបានចុះពិនិត្យរួមមាន សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd. ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាពខ្ពស់។ ចំណែកទីតាំងមួយទៀត គឺឃ្លាំងប្រមូលទិញរបស់លោក ងួន វណ្ណៈ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទីតាំងដ៏សំខាន់សម្រាប់ប្រមូលទិញ និងស្តុកទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី ពីបងប្អូនកសិករក្នុងតំបន់។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់សហគ្រាស និងអាជីវករ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម។ ឯកឧត្ដមក៏បានផ្តល់នូវអនុសាសន៍គន្លឹះៗមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេសស្តុកទុក និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ […]
News & ជាតិ

ARDB បន្តបេសកកម្មជំរុញវិស័យកសិកម្ម៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ និងបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅខេត្តកំពង់ធំ
កំពង់ធំ៖ ក្នុងស្មារតីបម្រើ និងលើកកម្ពស់វិស័យកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពកសិដ្ឋានគំរូពិរទីតាំង ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រួមមាន៖ ១. កសិដ្ឋានចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ របស់លោកស្រី ឌីម ឡាយ នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ដែលជាគំរូនៃការពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយៈការចិញ្ចឹមសត្វ។ ២. កសិដ្ឋានបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មសណ្តាន់សាមគ្គី នៅភូមិចំណាក់ ឃុំចំណាក្រោម ដែលជាចំណុចស្នូលនៃផលិតកម្មកសិកម្មទំនើប។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB ក្នុងការផ្តល់ឥណទានក្នុងវិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់សាង់សង់ផ្ទះសំណាញ់។ ឯកឧត្ដមបានមានប្រសាសន៍ថា ការដាំដុះក្នុងផ្ទះសំណាញ់មិនត្រឹមតែជួយឱ្យកសិករអាចផលិតបន្លែបានគ្រប់រដូវកាល និងធានាសុវត្ថិភាពសម្រាប់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខែលការពារពីការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងការផ្តល់ទុនពីធនាគារ ARDB ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឱ្យមានការបណ្តុះបណ្តាលកសិករឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាកសិកម្មវៃឆ្លាត ដើម្បីបង្កើនទិន្នផល និងធ្វើការតភ្ជាប់ខ្សែច្រវាក់ទីផ្សារ ដោយសម្របសម្រួលរវាងសហគមន៍ផលិតជាមួយអ្នកបញ្ជាទិញ ដើម្បីធានាបាននូវតម្លៃសមរម្យ និងស្ថិរភាពទីផ្សារ។ ធនាគារ ARDB […]
News & អន្តរជាតិ

កូរ៉េខាងត្បូងនាំចេញផ្លែស្ត្របឺរីមានគុណភាពខ្ពស់៣០តោន ទៅសិង្ហបុរី ជាលើកដំបូង
សេអ៊ូល៖ ក្រុមហ៊ុន និងសហគមន៍កសិកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមនាំចេញផ្លែស្ត្របឺរី ដែលមានគុណភាពខ្ពស់ ចំនួន៣០តោន ទៅកាន់ប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុន នៅឯពិធីនាំចេញជាលើកដំបូង នៅក្នុងឆ្នាំ២០២៦នេះ សម្រាប់តែផ្លែស្ត្របឺរី ដែលដាំដុះនៅខេត្ត ហ្គីយឿងសាង ភាគខាងត្បូងប្រទេសកូរ៉េ។ យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ការនាំចេញនេះត្រូវបានធ្វើឡើង ដោយសារការកើនឡើងនៃឥទ្ធិពលប្រជាប្រិយភាពរបស់ជនជាតិកូរ៉េ នៅលើឆាកអន្តរជាតិ ក៏ដូចជាការកើនឡើងនៃប្រជាប្រិយភាពម្ហូបអាហារកូរ៉េ នៅទីផ្សារក្រៅប្រទេសផងដែរ។ ប្រភពដដែល បានបន្តថា សហគមន៍កសិកម្មនៅក្នុងខេត្តនេះ បានសហការជាមួយស្ថាប័ននាំចេញផ្លែស្ត្របឺរីកូរ៉េ ដោយចុះកិច្ចសន្យាប្រចាំឆ្នាំ ដើម្បីនាំចេញផ្លែស្ត្របឺរី ប្រមាណ៣០តោន ទៅកាន់ប្រទេសសិង្ហបុរី ព្រមទាំងសហរដ្ឋអាម៉េរិក និងក្រុងហុងកុង។ ផ្លែស្ត្របឺរី ដែលមានឈ្មោះជាភាសាកូរ៉េថា ជឿមស៊ីល (Geumsil) ត្រូវបានដឹកជញ្ជូននាំចេញលើកនេះ មានលក្ខណៈពិសេសដោយមានសាច់រឹង និងមានផ្ទុកសារជាតិផ្អែមច្រើន។ ជាពិសេស ផ្លែឈើប្រភេទនេះ ត្រូវបានវាយតម្លៃថា សមស្របខ្លាំងសម្រាប់ការនាំចេញ និងដឹកជញ្ជូនរយៈចម្ងាយឆ្ងាយ ព្រោះអាចរក្សាបាននូវភាពស្រស់ និងគុណភាពល្អរបស់វា ទោះបីជាត្រូវរក្សាទុករយៈពេលវែងក៏ដោយ។ រដ្ឋបាលមូលដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង គ្រោងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកទីផ្សារក្រៅប្រទេស ដោយយកការនាំចេញលើកនេះជាចំណុចចាប់ផ្តើម។ ក្នុងដំណាក់កាលបន្ទាប់ រដ្ឋបាលមូលដ្ឋាននឹងផ្តោតលើការនាំចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ ជាមួយពូជស្ត្រប៊ើរីផ្សេងទៀត ដែលមានគុណភាពខ្ពស់ដូចគ្នា។ ក្នុងបរិបទនេះ អាជ្ញាធរមូលដ្ឋានរបស់កូរ៉េ […]
News & ជាតិ

ក្រុមជំនាញចុះស្រាវជ្រាវពីសុខភាពទន្លេ និងសុខភាពត្រីនៅខេត្តរតនគិរី និងស្ទឹងត្រែង
ភ្នំពេញ៖ អ្នកជំនាញលើវិស័យកសិកម្ម បានសិក្សាស្រាវជ្រាវទៅលើសុខភាពទន្លេ និងកំណត់អត្តសញ្ញាណត្រី ដើម្បីបញ្ជាក់ថា សត្វរស់នៅក្នុងទឹកទន្លេទាំងនេះ មានសុខភាពបែបណា មានទទួលរងផលប៉ះពាល់អ្វីខ្លះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហា ដែលកើតមានឡើងរបស់ពួកត្រីទាំងនេះ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងនាដើមសប្តាហ៍នេះថា ការសិក្សានេះត្រូវបានធ្វើឡើងរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃខណ្ឌរដ្ឋបាលជលផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងដែរថា ក្នុងការសិក្សាស្រាវជ្រាវអំពីសុខភាពទន្លេនេះសំដៅធ្វើយ៉ាងណា ដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរកប្រភេទលោហៈរឹងក្នុងសាច់ត្រី និងទឹក ដូចជាសារធាតុអាសេនិក សំណ និងបារ៉ត នៅក្នុងទន្លេសេសាន និងដៃទន្លេអូរតាបូក ក្នុងស្រុកតាវែង ខេត្តរតនគីរី ទន្លេសេកុង ចំណុចប្រសព្វទន្លេសេកុង និងសេសាននៃខេត្តស្ទឹងត្រែង។ ក្រុមការងារជំនាញបានលើកឡើងថា ក្នុងការសិក្សានេះគេបានបែងចែកជាពីរក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និងសំណាកត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ ជាមួយគ្នានេះ ក្រុមការងារជំនាញបានសហការជាមួយអ្នកនេសាទចុះបង់សំណាញ់ និងដាក់មង ដើម្បីបានសំណាកត្រីយកទៅវិភាគ។ ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទ ដែលបែងចែកជាប្រភេទត្រីស៊ីសាច់ ស៊ីនៅស្រទាប់កណ្តាល […]
News & ជាតិ

ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងអំពាវនាវដល់អ្នកទិញត្រូវដឹងពីប្រភពត្រី
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្របពេលដែលត្រីជាច្រើនប្រភេទត្រូវបានគេដាក់លក់នៅលើទីផ្សារព្រោងព្រាត អ្នកចិញ្ចឹមត្រីក្នុងកសិកដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវដល់អ្នកទិញត្រីយកទៅបរិភោគទាំងអស់ត្រូវយល់ដឹងពីប្រភពត្រីឱ្យបានច្បាស់លាស់ចៀសវៀងមានផលប៉ះពាល់ដល់សុខភាព។ លោកស្រី កែវ យ៉ាដា ម្ចាស់កសិដ្ឋានរដ្ឋាដា នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB បានឱ្យដឹងថា នៅពេលអ្នកទិញត្រីនៅលើទីផ្សារមិនបានដឹងពីប្រភពត្រីច្បាស់លាស់ ហើយទិញរបស់ដែលធូរថ្លៃ វានឹងអាចទិញចំប៉ះត្រីគ្មានគុណភាព និងគ្មានសុវត្ថិភាពដល់សុខភាព នៅពេលយកទៅបរិភោគ។ លើសពីនេះទៀត លោកស្រីថា មិនត្រឹមតែអ្នកបរិភោគត្រីនោះទេ សូម្បីតែអ្នកទិញកូនត្រី យកទៅចិញ្ចឹមបន្តក៏ត្រូវតែដឹងពីប្រភពច្បាស់លាស់ និងដឹងគុណភាពរបស់ត្រី ដែលត្រូវយកទៅចិញ្ចឹម និងចិញ្ចឹមប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីយកទៅលក់ដល់អ្នកបរិភោគ។ ត្រង់ចំណុចខាងលើនេះ ក្នុងនាមជាអ្នកមានបទពិសោធន៍ខ្ពស់លើការបង្កាត់ពូជ និងចិញ្ចឹមត្រី លោកស្រី កែវ យ៉ាដា សង្កត់ធ្ងន់ថា ចំពោះអ្នកដែលទិញត្រីយកទៅបរិភោគភាគច្រើន គឺមិនដឹងពីប្រភពច្បាស់លាស់នោះទេ។ ដូច្នេះ ទាមទានូវភាពស្មោះត្រង់ពីអ្នកចិញ្ចឹម និងអ្នកទិញពីកន្លែងចិញ្ចឹមយកមកលក់ឱ្យអ្នកទទួលទិញយកទៅបរិភោគ។ បើតាមលលោកស្រី កែវ យ៉ាដា ដើម្បីទទួលបានត្រីមានសុវត្ថិភាព និងគុណភាពខ្ពស់ ទាមទារឱ្យអ្នកផលិតកូនពូជត្រី អ្នកចិញឹមត្រី និងអ្នកទិញយកទៅបរិភោគត្រូវមានការសហការគ្នាឱ្យបានល្អ ជាពិសេសភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក ទើបធ្វើឱ្យផលិតផលនៅក្នុងស្រុក មានការរីកចម្រើន […]
News & អន្តរជាតិ

ម៉ាឡេស៊ីសម្រុកបិទកសិដ្ឋានចិញ្ចឹមជ្រូក ស្ថិតនៅខាងលិចក្រុងគូឡាឡាំពួរ ធ្វើឱ្យកសិករភ័យដេកមិនលក់
កូឡាឡាំពូរ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកចំនួន១១៤កន្លែង នៅក្នុងរដ្ឋសេឡាំងគ័រ (Selangor) ប្រទេសម៉ាឡេស៊ី កំពុងសម្តែងការភ័យខ្លាចចំពោះអនាគតដ៏អាក្រក់បំផុតសម្រាប់អាជីវកម្មរបស់ខ្លួន ស្របពេលរដ្ឋាភិបាលមូលដ្ឋានកំពុងពន្លឿនសកម្មភាពបិទចោលកសិដ្ឋានចិញ្ចឹមជ្រូកឱ្យអស់ពីក្នុងរដ្ឋនេះ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានចេញផ្សាយថា កសិដ្ឋានចិញ្ចឹមជ្រូកទាំងនេះ ភាគច្រើនមានទីតាំងនៅក្បែរតំបន់ឆ្នេរសមុទ្រម៉ាឡាកា និងមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីគូឡាឡាំពួរ ត្រូវបានព្រះចៅស៊ុលតង់អ្នកគ្រប់គ្រងរដ្ឋសេឡាំងគ័រ ព្រះនាម ហ្សារ៉ាហ្វូឌីន អ៊ីទ្រីស ហ្សាស (Sultan Sharafuddin Idris Shah) ចេញព្រះរាជក្រឹតបង្គាប់ឱ្យបិទចោលទ្រុងទាំងអស់ ដោយលើកហេតុផលធំក្លិនមិនល្អមកលើប្រជាជនប្រកាន់សាសនាឥស្លាម។ កសិដ្ឋានចិញ្ចឹមជ្រូក ដែលប្រឈមនឹងការបិទចោលទាំង១១៤កន្លែងនេះ គឺជាកម្មសិទ្ធិរបស់សហគមន៍ម៉ាឡេ ដើមកំណើតចិន នៅក្នុងប្រទេសម៉ាឡេស៊ី។ ម្ចាស់កសិដ្ឋានម្នាក់ បានត្អូញត្អែរថា ការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការដំឡើងរោងចក្រប្រព្រឹត្តកម្មលាមកជ្រូក នឹងក្លាយជាការចំណាយឥតន័យ បន្ទាប់ពីគាត់បានទទួលប្រាក់កម្ចីពីធនាគារចំនួនមួយលានរីងហ្គីត ឬស្មើនឹង២៥៥ ៩៦០ដុល្លារអាមេរិក។ បុរសវ័យ៤០ឆ្នាំរូបនេះ បាននិយាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ថា “រដ្ឋាភិបាលបាននិយាយថា យើងអាចខ្ចីប្រាក់សម្រាប់ផលិតកម្មស្បៀងអាហារ។ យើងគិតថា រដ្ឋាភិបាលកំពុងគាំទ្រការចិញ្ចឹមជ្រូក។ ឥឡូវនេះយើងនឹងលែងមានអាជ្ញាប័ណ្ណសម្រាប់ការចិញ្ចឹមជ្រូកទៀតហើយ។ ប្រសិនបើខ្ញុំមិនអាចសងប្រចាំខែចំនួន៣០ ០០០រីងហ្គីត ឬស្មើនឹង៧ ៦៩២ដុល្លារទេ ខ្ញុំអាចនឹងក្ស័យធនហើយ”។ បច្ចុប្បន្នកសិកររូបនេះ រស់នៅដោយពឹងផ្អែកលើមុខរបរដាំបន្លែបង្ការ បន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏កាចសាហាវបានបំផ្លាញមុខរបរចិញ្ចឹមជ្រូករបស់គាត់ និងបានបង្ខំឱ្យគាត់សម្លាប់ចោលជ្រូករបស់គាត់អស់ចំនួន១ ០០០ក្បាល […]
