មហាអែលនីញ៉ូ អាច​បញ្ចេញឥទ្ធិពល​ចន្លោះពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៦នេះ ហើយអាស៊ីអាគ្នេយ៍មានកម្ពុជាផង នឹងរងផលប៉ះពាល់

image_2026-09-01_08-16-13

ម៉ាឡេស៊ី៖ បាតុភូតអែលនីញ៉ូ ដែលមាន​ឥទ្ធិពលលើរបប​​ទឹកភ្លៀង សីតុណ្ហភាព និងបង្កទឹកជំនន់ និងគ្រោះរាំងស្ងួត ត្រូវគេរំពឹងថា នឹងឡើងដល់កម្រិតកំពូល ឬហៅថា មហាអែលនីញ៉ូ នៅចន្លោះពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៦នេះ ហើយ​មានឥទ្ធិពល​ទូទាំងពិភពលោក រួមទាំង​អាស៊ីអាគ្នេយ៍ និងកម្ពុជា​ផង។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការ​សហប្រជាជាតិបានឲ្យដឹងថា ផលប៉ះពាល់​ពីមហាអែនីញ៉ូនេះ នឹងបន្ត​កើតមាននៅ​ពេញមួយ​ឆ្នាំ២០២៧ ព្រោះ​គ្រោះរាំងស្ងួត ទឹកជំនន់ និងសីតុណ្ហភាពក្តៅខ្លាំងនៅឆ្នាំ ២០២៦ នឹងប៉ះពាល់លើ​ការ​ប្រមូលផល​សម្រាប់ពេលអនាគត ។

ក្នុងឆ្នាំ២០២៦នេះ បញ្ហា​អែលនីញ៉ូ កំពុងមាន​ឥទ្ធិពលស្រាប់ទៅហើយ ហើយ​កំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លានឹងបង្កបញ្ហាសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗ នៅក្នុងបណ្ដាប្រទេសងាយរងគ្រោះបំផុត នៅលើពិភពលោក ។

ឆ្នាំ២០១៥-២០១៦ បាតុភូតអែលនីញ៉ូ បានប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រជាជនចំនួន៦០ ទៅ១០០លាននាក់ រួមទាំងនៅកម្ពុជាផង។

បាតុភូតអែលនីញ៉ូ ឆ្នាំ២០២៦-២០២៧នេះ អាចធ្វើឱ្យប្រជាជនយ៉ាងហោចណាស់៤៩លាននាក់បន្ថែមទៀត ឱ្យធ្លាក់ចូលទៅក្នុងបញ្ហាសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ នៅត្រឹមចុងឆ្នាំ២០២៧។

ផលប៉ះពាល់ធំបំផុតត្រូវគេរំពឹងថា នឹងកើតមាននៅផ្នែកខ្លះនៃតំបន់អាម៉េរិកកណ្តាល និងតំបន់អាហ្វ្រិកភាគខាងត្បូង ដោយមានផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ នៅក្នុងតំបន់អាហ្វ្រិកខាងកើត អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

កម្មវិធីស្បៀអាហារពិភពលោករំពឹងថា ប្រទេសទាំងឡាយណា ដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ ជម្លោះប្រដាប់អាវុធ អស្ថិរភាពសេដ្ឋកិច្ច និងអាកាសធាតុក្តៅខ្លាំងម្តងហើយម្តងទៀត ទំនងជានឹងរងគ្រោះធ្ងន់ធ្ងរជាងគេពីបាតុភូតអែលនីញ៉ូ។ (ផាន់ អាណា)


image_2026-09-01_09-11-35
ហ្វីលីពីនពង្រឹងប្រព័ន្ធជូនដំណឹងជាមុន ដើម្បីរក្សាសង្វាក់ផ្គត់ផ្គង់ និងតម្លៃកសិផល

ម៉ានីល៖ ដើម្បីទប់ស្កាត់ការខូចខាតផលដំណាំក្រោយពេលប្រមូលផល និងការធ្លាក់ចុះតម្លៃកសិផល នៅនឹងកសិដ្ឋាន ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា នឹងពង្រឹងប្រព័ន្ធជូនដំណឹងជាមុន សម្រាប់វិស័យកសិកម្ម។ ភ្នាក់ងារជំនួយទីផ្សារកសិកម្មរបស់ក្រសួងកសិកម្ម បានិយាយថា​ ប្រព័ន្ធនេះអាចជួយព្យាករណ៍ជាមុនអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ និងអាចភ្ជាប់ទំនាក់ទំនងរវាងកសិករក្នុងស្រុក និងអ្នកទិញ បានទាន់ពេលវេលា។ ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា​ មន្ត្រីក្រសួងកសិកម្មទទួលបន្ទុកផ្នែកអាជីវកម្មកសិកម្ម ទីផ្សារ និងកិច្ចការអ្នកប្រើប្រាស់ បាននិយាយថា យុទ្ធសាស្ត្រនេះនឹងផ្តល់ឱ្យរដ្ឋាភិបាលហ្វីលីពីន​នូវទស្សនៈវិស័យច្បាស់លាស់ជាងមុនអំពីស្ថានភាពទីផ្សារ និងការផ្គត់ផ្គង់កសិផល។ មន្ត្រីរូបនេះបានមានប្រសាសន៍ថា «ប្រព័ន្ធតាមដាននេះនឹងផ្តល់សញ្ញាព្រមានអំពីផលដំណាំ ដែលនឹងត្រូវប្រមូលផលក្នុងពេលខាងមុខ ការរំខានដោយអាកាសធាតុ និងការវិវឌ្ឍផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឱ្យយើងអាចចាប់ផ្តើមផ្តល់ជំនួយបានលឿនជាងមុន»។ ប្រព័ន្ធជូនដំណឹងនេះនឹងគ្របដណ្តប់លើការព្យាករណ៍លើទិន្នផលដំណាំ ដែលត្រូវប្រមូលផលជាប្រចាំ ការតាមដានតម្លៃកសិផលនៅនឹងកសិដ្ឋាន និងការកំណត់សញ្ញា ដែលតម្រូវឱ្យមានជំនួយផ្នែកដឹកជញ្ជូន និងជំនួយផ្សេងៗ។ មន្ត្រីខាងលើនេះបាននិយាយបន្ថែមថា ប្រព័ន្ធព្រមាននេះនឹងជួយពង្រឹងការរៀបចំផែនការរបស់ស្ថាប័ន ជួយទប់ស្កាត់ទង្វើទុច្ចរិត និងការកេងប្រវ័ញ្ចពីអ្នកទិញ និងឈ្មួញកណ្តាល ព្រមទាំងបង្កលក្ខណៈឱ្យរដ្ឋាភិបាលឆ្លើយតបបានលឿនជាងមុនចំពោះកង្វោះខាតការផ្គត់ផ្គង់ ឬការរំខានដល់ទីផ្សារ។ ជាពិសេស ភ្នាក់ងារជំនួយទីផ្សារកសិកម្មរបស់ក្រសួងកសិកម្ម ត្រូវប្រើប្រាស់ប្រព័ន្ធព្រមានជាមុននេះ ដើម្បីការពារប្រាក់ចំណូល និងសុខុមាលភាពរបស់កសិករ ជាពិសេសអ្នកដាំបន្លែ។ មូលហេតុ គឺប្រសិនប់ការផ្គត់ផ្គង់បន្លែលើសតម្រូវការទីផ្សារជាបន្តបន្ទាប់ តែងតែធ្វើឱ្យទីផ្សារទទួលយកមិនទាន់ ហើយបង្ខំឱ្យកសិករយកបន្លែលក់មិនចេញទៅចាក់ចោលតាមដងផ្លូវ ដោយសារតែថ្លៃដឹកជញ្ជូនខ្ពស់។ ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា […]

image_2026-09-01_08-56-36
ពាណិជ្ជកម្មតាមផ្លូវរថភ្លើងឡាវ-ចិន កើនទឹកប្រាក់ជិត៣ ០០០លានដុល្លារ ទំនិញកើនដល់ជិត៤ ០០០មុខ

វៀងចន្ទន៍៖ ពាណិជ្ជកម្មតាមផ្លូវរថភ្លើងឡាវ-ចិន បានកើនឡើងជិត៣ ០០០លានដុល្លារ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦នេះ ដែលកើនឡើងជិត៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះ កំពុងពង្រីកឥទ្ធិពលវិជ្ជមានបន្ថែមទៀត លើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កសិផល​របស់កម្ពុជាក៏មានការ​ដឹកជញ្ជូនតាមផ្លូវគោក​ឆ្លងកាត់ប្រទេសឡាវ ចូលទៅទីផ្សារ​ចិនផងដែរ ។ ខ្សែផ្លូវរថភ្លើងនេះតភ្ជាប់១៩ប្រទេស និងតំបន់ ហើយផ្តល់នូវកម្លាំងចលករប្រកបដោយចីរភាព សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។ រហូតមកដល់ពេលនេះ ផ្លូវរថភ្លើងចិន-ឡាវ បានបម្រើសេវាកម្មដល់ប្រតិបត្តិករពាណិជ្ជកម្មបរទេសជាង៧ ០០០ក្រុមហ៊ុន នៅក្នុងប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលបណ្តាប្រទេសជាសមាជិកអាស៊ាន ឈានចូលដល់រដូវ​សម្រុក​នាំចេញផ្លែឈើតាមផ្លូវរថភ្លើងចិន-ឡាវ កសិផលមកពីបណ្តាប្រទេសតាមដងផ្លូវរថភ្លើងនេះ កំពុងទទួលបានការនាំចេញកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន។ ចំណែកផលិតផលឧស្សាហកម្មរបស់ចិន កំពុងក្លាយជាកម្លាំងចលករថ្មីនៃកំណើនពាណិជ្ជកម្មឆ្លងដែនផងដេរ ៕ (ផាន់ អាណា)

image_2026-09-01_07-56-25
ក្រុមហ៊ុន អេមរូរ៉ាយស៍ ប្រមូលទិញស្រូវពីកសិករនៅខេត្តកំពង់ធំ ប្រមាណ៤ ០០០តោន តាមកិច្ចសន្យាកសិកម្ម​​

កំពង់ធំ៖ ក្រុមហ៊ុន អេមរូរ៉ាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយនៅកម្ពុជាចាប់ផ្តើមប្រមូលទិញស្រូវពីកសិករនៅខេត្តកំពង់ធំពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦នេះ ក្នុងបរិមាណប្រមាណ៤,០០០តោន តាមកិច្ចសន្យាកសិកម្ម​​ផលិតកម្មកសិកម្ម។ ក្រៅពីហ៊ុន អេមរូរ៉ាយស៍ នៅមានរោងម៉ាស៊ីនកិនស្រូវជាច្រើនទៀតកំពុងតែធ្វើ​សកម្មភាពចុះទិញស្រូវផ្ទាល់ពីកសិករនៅតាមបណ្តាខេត្ត តាមការអំពាវនាវរបស់សហព័ន្ធអង្ករកម្ពុជានិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូរ៉ាយស៍បានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយទៀតក្រុមហ៊ុនលោកនឹងត្រៀមទិញស្រូវប្រមាណ ៨,០០០តោនទៀត តាមកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ។ឧកញ៉ា សុង សារ៉ន បាន​ឲ្យដឹងថា នៅកំពង់ធំ អេមរូរ៉ាយស៍ កំពុងមមាញឹក ក្នុងការទិញស្រូវពីកសិករពីតំបន់មួយចំនួនក្នុងខេត្ត ហើយការទិញពីវាលស្រែទៅរោងចក្រ ដើម្បីកិនជាអង្ករសម្រាប់លក់លើទីផ្សារដែលគ្រប់ជំហានគឺ ជាការខិតខំរួមគ្នារបស់កសិករ និងក្រុមហ៊ុន មិនមែនជាហេតុផលដែលយើងត្រូវទុកកសិករចោលនោះទេ។ឧកញ៉ា សុង សារ៉ន បានបញ្ចាក់ថា យើងបានឈានជើងទៅដល់ទីនោះ ដោយបង្កើត ឡសម្ងួត ឃ្លាំងស្រូវ និងម៉ាស៊ីនកិន ដើម្បីឱ្យកសិករនៅតំបន់ដាច់ស្រយាល អាចមានទីតាំងប្រមូលទិញ និងកែច្នៃនៅជិតពួកគាត់ផងដែរ។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា​​បានអំពាវនាវដល់សមាជិករបស់សហ័ន្ធស្រូវអង្ករកម្ពុជាដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករនៅរដូវច្រូតកាត់នាខែសីហានេះឲ្យអស់លទ្ធភាពនិងមានតម្លៃល្អលើទីផ្សារ ដើម្បីរក្សាស្ថេរភាពថ្លៃ​​។ ការអំពាវនាវរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដូច្នោះ ខណៈពេលនៅចុងខែសីហាឆ្នាំ២០២៦នេះ តម្លៃស្រូវមិនប្រកាន់រដូវមានដូចជា ស្រូវសែនក្រអូប ស្រូវស្រងែ និងស្រូវ OM 5451 បានធ្លាក់ចុះតម្លៃ គិតត្រឹមថ្ងៃទី២៦ […]

image_2026-09-01_07-40-51
កសិករវៀតណាមកាប់កាហ្វេចោល យកដីដាំទុរេនទើបឆាប់មានបាន

វៀតណាម៖ កសិករវៀតណាមខ្លះ ដែលជាអ្នកដាំដំណាំកាហ្វេនៅតំបន់ខ្ពង់រាបកណ្ដាលរបស់វៀតណាម បានកាប់ដើមកាហ្វេចោល ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសង្ឃឹមថា ងាយស្រួលនាំចេញទៅលក់នៅក្នុងប្រទេសចិន និងទទួលបានប្រាក់ចំណូលខ្ពស់។ ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ (AFP) របស់បារាំងបានសម្ភាសន៍​កសិករដាំកាហ្វេម្នាក់ នៅខេត្តដាក់ឡាក់ (Dak Lak) ភាគកណ្ដាលវៀតណាម ហើយត្រូវបានដកស្រង់ផ្សាយបន្តដោយសារព័ត៌មា ឌឺ ស្តារ (The Star) របស់ម៉ាឡេស៊ី ដោយលើកឡើងថា កសិករដាំកាហ្វេកំពុងប្តូរទៅដាំដំណាំទុរេនវិញម្តង ដើម្បីឆក់យកឱកាសឆាប់ធ្វើជាអ្នកមាន តាមរយៈតម្រូវការផ្លែទុរេនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងចំណោមប្រជាជនចិន។ កសិករឈ្មោះ ផាម សួនឡាន​ (Pham Xuan Lan) អាយុ៥៦ឆ្នាំ បានបង្ហាញចម្ការរបស់លោកដល់អ្នកសារព័ត៌មាន ហើយនិយាយថា «ដាំកាហ្វេ អ្នកអាចរស់នៅបានត្រឹមម៉ាសមរម្យ ប៉ុន្តែបើដាំទុរេន ទើបអាចធ្វើឱ្យអ្នកមានបាន»។ ដោយអាកាសធាតុត្រូពិចអំណោយផល និងដីមានជីជាតិល្អ តំបន់ខ្ពង់រាបកណ្ដាលដ៏ស្រស់បំព្រងនេះ អាចផលិតគ្រាប់កាហ្វេ​ពូជរ៉ូបូស្តា (Robusta) ក្នុងបរិមាណដ៏ច្រើន ហើយវៀតណាមឈរនៅលំដាប់ទីពីរ ជាអ្នកផលិតកាហ្វេច្រើនជាងគេលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល។ ប៉ុន្តែផ្ទៃដីដាំទុរេននៅក្នុងខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី របស់កម្ពុជា បានកើនឡើងជាងប្រាំដងក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដោយកើនដល់ប្រហែល២សែនហិកតា នៅទូទាំងប្រទេសវៀតណាម។ នេះបើយោងតាមក្រសួងកសិកម្ម […]

កាលវិភាគផ្សព្វផ្សាយ