ស្ពៃបូកគោចិន​ ជ្រលក់សារធាតុហ្វ័រម៉ុល ផ្អើលពេញប្រទេសចិន និងកូរ៉េខាងត្បូង

image_2026-08-28_12-26-47

កូរ៉េ៖ អាជ្ញាធរចិនកំពុងញាប់ដៃញាប់ជើងចាតិវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅទូទាំងប្រទេស បន្ទាប់ពីអ្នកលក់ស្ពៃបូគោនៅភាគខាងជើងប្រទេសចិន បានជ្រលក់ថ្នាំហ្វ័រម៉ូល កុំឱ្យបន្លែឆាប់រលួយពេក ដែលធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងភ័យអំពីសុខភាព ក្រោយបរិភោគស្ពៃបូគោ និងគីមជី នាំចូលពីប្រទេសចិន។

សារធាតុ ហ្វ័រម៉ាល់ដេអីដ (Formaldehyde) ឬហៅខ្មែរដឹងជាទូទៅថា ជាហ្វ័រម៉ុលសម្រាប់ចាក់សាកសពមនុស្ស កុំឱ្យស្អុយ ត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុមទី១ ដូច្នេះបើសារធាតុនេះចូលតាមចំណីអាហារ វាអាចស្រូបចូលតាមប្រព័ន្ធរំលាយអាហារ។​ ចំណែកផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ អាចបង្កឱ្យមនុស្សក្អួតចង្អោរ ឈឺពោះ រលាក ឬខូចស្រទាប់ក្រពះ និងបំពង់អាហារ ព្រមទាំងអាចហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ។ ប្រសិនបើធ្ងន់ធ្ងរ វាអាចធ្វើមនុស្សមានបញ្ហាផ្លូវដង្ហើម និងអាចបង្កឱ្យស្ថានភាពអាស៊ីតក្នុងឈាមកើនឡើង និងខូចតម្រងនោម។

រដ្ឋបាលគ្រប់គ្រងទីផ្សាររបស់ចិន បាននិយាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ខ្លួនបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានស៊ើបអង្កេត និងចាត់វិធានការយ៉ាងឆាប់រហ័សចំពោះការប្រើប្រាស់សារធាតុ​ ហ្វ័រម៉ុល លើស្ពៃបូគោ នៅក្នុងខេត្តហឺប៉ី (Hebei) នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ។

ការិយាល័យសុវត្ថិភាពចំណីអាហារនៃក្រុមប្រឹក្សារដ្ឋរបស់ចិន កំពុងសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង ដើម្បីតាមរកអ្នកចែកចាយស្ពៃបូគោ និងទប់ស្កាត់មិនឱ្យចូលទៅក្នុងទីផ្សារ។

អាជ្ញាធរចិន ក៏បានបញ្ជាឱ្យយកសំណាកបន្លែ និងត្រួតពិនិត្យទីផ្សារនៅទូទាំងប្រទេស ដោយផ្តោតសំខាន់លើស្ពៃបូគោ ដែលប្រជាជនកូរ៉េពេញនិយមកែច្នៃធ្វើជាជ្រក់ គីមជី។ ជ្រក់ គីមជី នៅក្នុងទីផ្សារកូរ៉េខាងត្បូងមួយចំនួនត្រូវបាននាំចូលពីប្រទេសចិន ព្រោះវាមានតម្លៃថោកជាង គីមជី ផលិតក្នុងស្រុក។

ករណីនេះត្រូវបានបង្ហាញជាសាធារណៈ បន្ទាប់ពីគណនីមួយនៅលើបណ្ដាញសង្គម ទូយិន (Douyin) ដែលជាបណ្តាញសង្គមដ៏ពេញនិយមរបស់ចិនស្រដៀងនឹង ទីកតុក (TikTok) បានបង្ហោះឃ្លីបវីដេអូមួយ ដែលថតនៅកសិដ្ឋានដាំស្ពៃបូគោមួយកន្លែង ក្នុងខេត្តហឺប៉ី ស្ថិតនៅក្បែរទីក្រុងប៉េកាំង។

វីដេអូនោះបង្ហាញពីពួកកម្មករកំពុងយកស្ពៃបូគោម្តងមួយៗ ជ្រលក់ចូលក្នុងធុងមានសារធាតុរាវម្យ៉ាង មុនពេលលើកដាក់លើរថយន្តសម្រាប់ដឹកចេញទៅកាន់ទីផ្សារ។ ធុងមានសរសេរអក្សរចិន​ ដែលបកប្រែជាភាសាអង់គ្លេសថា សារធាតុហ្វ័រម៉ាដេអីដ  “Formaldehyde Solution” ខ្មែរហៅថា ហ្វ័រម៉ុល ក៏ឃើញនៅក្បែរនោះផងដែរ។  ចំណែកមនុស្សម្នាក់ទៀត នៅទីតាំងនោះបាននិយាយក្នុងឃ្លីបវីដេអូថា ការជ្រលក់បែបនេះអាចធ្វឱ្យស្ពៃបូគោនៅស្រស់បានរហូតពីរទៅបីថ្ងៃ។

មន្ត្រីសាលាខេត្តហឺប៉ី បាននិយាយថា ការស៊ើបអង្កេតបឋមបានបញ្ជាក់ថា សម្តីលើកឡើងនៅក្នុងឃ្លីបវីដេអូនោះ គឺជាការពិត។​ វាជាទង្វើខុសច្បាប់របស់ទិញទៅលក់បន្ត ដោយចង់ឱ្យស្ពៃបូគោនៅស្រស់បានយូរ ហើយអាជ្ញាធរសន្តិសុខសាធារណៈបានចាត់វិធានការ និងកំពុងបន្តស៊ើបអង្កេតករណីនេះ។

ចាប់តាំងពីពេលនោះមក ក្តីបារម្ភបានរាលដាលពាសពេញវិស័យចែកចាយផលិតផលកសិកម្មរបស់ប្រទេសចិន។ ចំណែកអាជ្ញាធរ នៅក្នុងទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃទី២៣ ខែកក្ដដា ដែរថា ផ្សារស៊ីនហ្វាទី​ (Xinfadi) ដែលជាផ្សារលក់ដុំផលិតផលកសិកម្មធំបំផុតរបស់ទីក្រុងប៉េកាំង ត្រូវបានត្រួតពិនិត្យយ៉ាងតឹងតែងបំផុតលើការផ្គត់ផ្គង់ស្ពែបូគោ ប៉ុន្តែរកមិនឃើញស្ពៃបូគោជ្រលក់ហ្វ័រម៉ុល​ នៅក្នុងផ្សារនេះទេ។

នៅមិនទាន់ច្បាស់ថា ស្ពៃបូគោជ្រលក់ហ្វ័រម៉ុលនេះ ត្រូវបានចែកចាយដល់ណាខ្លះទេ នៅក្នុងប្រទេសចិន ឬថាតើមានស្ពៃបូគោប៉ុន្មានត្រូវបាននាំចេញទៅក្រៅប្រទេស រួមទាំងទៅកូរ៉េខាងត្បូងនោះទេ៕ (ផាន់ អាណា)


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ