Phann
Author Social Media
News & ជាតិ & ព័ត៌មានថ្មីៗ

ទីផ្សារស៊ុតទានៅតែមានតម្លៃល្អ បើទោះបីចំណីសត្វឡើងថ្លៃ ខណៈតម្រូវការមាន១០លានគ្រាប់ក្នុងមួយថ្ងៃ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋាន ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃទីផ្សារស៊ុតហាក់នៅមានស្ថេរភាពល្អ បើទោះបីជាតម្លៃចំណីសត្វសម្រេចដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសមានតម្លៃកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែប្រជាកសិករនិងម្ចាស់កសិដ្ឋានផ្សេងៗនៅបន្តពង្រីកការចិញ្ចឹម ដើម្បីឆ្លើយតបនឹងទីផ្សារ។លោក សៀវ វិសុទ្ធ បានអះអាងទៀតថា ចំពោះតម្លៃទីផ្សារស៊ុតក្នុងស្រុកវិញ គិតត្រឹមចុងខែសីហាឆ្នាំ២០២៦និងដើមខែកញ្ញាឆ្នាំ២០២៦នេះ តម្លៃនៅតែល្អចន្លោះពី៤០០រៀទៅ៤២០រៀល ដែលកសិករលក់ចេញអាចទទួលយកបានហើយសម្តែងការត្រេកអរយ៉ាងខ្លាំងផងដែរ។ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយបានទទួលស្គាល់ថា ដោយសារតែការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការរឹតបន្តឹងការនាំចូល ធ្វើឲ្យពីតម្លៃស៊ុតងើបឡើងវិញ ហើយកសិករសព្វថ្ងៃនេះ បញ្ហាប្រឈមមួយចំនួនគឺ លើបច្ចេកទេស ការចិញ្ចឹមសត្វ ដោយសារនៅខែវស្សាជារើយៗសត្វងាយឆ្លងនិងជំងឺផ្សេងៗនៅតាមកសិដ្ឋាន ប៉ុន្តែឆ្លងកាត់ការប្រជុំបើកវគ្គបណ្តុះបណ្តាលនិងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកនោះ គឺអាចដោះស្រាយបញ្ហាខាងលើបាន។ បន្ថែមពីនេះ លោក សៀវ វិសុទ្ធ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកស៊ុតរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយការរីកចម្រើនលើការចិញ្ចឹមសត្វនេះគឺ លោកមិនភ្លេចទេ ពីការជួយជ្រោមជ្រែងដ៏សំខាន់បំផុត ពីធនាគារ ARDB ដែលបានជួយដល់កសិករឲ្យមានការរីកចម្រើន។ ដើម្បីការពារកសិករអ្នកចិញ្ចឹមសត្វក្នុងស្រុក ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍រឹតបន្តឹង និងមិនលើកទឹកចិត្តឱ្យនាំចូលស៊ុតសម្រាប់បរិភោគការលួចលាក់នាំចូលខុសច្បាប់ពីប្រទេសជិតខាង ដូចជាវៀតណាមជាដើមដែលឈ្មួញលួចរត់ពន្ធតាមព្រំដែន។ ប្រធាន សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក […]
News & ជាតិ & ព័ត៌មានថ្មីៗ

ការដាំដំឡូងមីខ្មែរថយចុះ កសិករថា មកពីបញ្ហាអាកាសធាតុ ហើយខាតទាំងចំណាយត្រូវដាំឡើងវិញ
ដោយ ឡុង សារេត ភ្នំពេញ៖ ផ្ទៃដីដាំដំឡូងមីរបស់កម្ពុជា នៅឆ្នាំ២០២៦នេះ បានធ្លាក់ចុះជាខ្លាំង ខណៈកសិករមួយចំនួននិយាយថា អាកាសធាតុញាំញីដល់ការដាំ ហើយត្រូវខាតទាំងប្រាក់កាសក្នុងការដាំឡើងវិញថែមទៀត។ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការដាំដំឡូមី នៅឆ្នាំ២០២៦នេះ មានការថយចុះប្រមាណ៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ប៉ុន្តែរំពឹងថា ផ្ទៃដីដាំដុះនឹងកើនឡើងមកវិញនៅឆ្នាំបន្ទាប់។ លោកបានឱ្យដឹងថា ទោះបីលោកមិនបានស្រាវជ្រាវឱ្យបានលម្អិតថា នៅក្នុងខេត្តណាមានចំនួនប៉ុន្មាន ប៉ុន្តែតាមរយៈការជជែកនៅក្នុងក្រុមការងារជាមួយកសិករដាំដុះដំឡូងមី លោកបានវាយតម្លៃថា ការដាំរបស់កសិករមានការថយចុះ។ ចំណែកលោក ហូយ ហេន កសិករដាំដំឡូងមីនៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ចាប់ផ្តើមដាំដំឡូងនៅដើមខែមិថុនា នៅលើផ្ទៃដីជិត៣០ហិកតា ប៉ុន្តែការលូតលាស់របស់ដំឡូងមីមិនបានល្អឡើយ ទាមទារឱ្យដាំឡើងវិញប្រមាណ៨០ភាគរយនៃផ្ទៃសរុប ដោយសារតែអាកាសធាតុប្រែប្រួល។ កសិករប្រកបរបរដាំដំឡូងមីអស់រយៈ១៥ឆ្នាំរូបនេះ បានឱ្យដឹងថា កសិករត្រូវការចំណាយទៅលើការដាំដុះឡើងវិញជាថ្មី ក្នុងមួយហិកតា អស់ប្រាក់ប្រមាណ៤០ម៉ឺនរៀល។ លោក ហូយ ហេន បានបន្តថា កាលពីឆ្នាំ២០២៥កន្លងទៅ លោកប្រមូលផលដំឡូងមីបានប្រមាណ៩០០តោន ហើយលក់បានថ្លៃ៥៧៥រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃដំឡូងមីកន្លងទៅនេះ បានជួយកសិករទទួលបានប្រាក់ចំណេញច្រើន និងរំពឹងថា នៅរដូវប្រមូលផលនៅឆ្នាំ២០២៦នេះ នឹងរក្សាបានតម្លៃល្អដែរ។ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ប្រាំបីខែ ឆ្នាំ២០២៦ កម្ពុជានាំចេញស្រូវអង្ករជិត៨០ម៉ឺនតោន គិតជាទឹកប្រាក់ជិត៥០លានដុល្លារ
ដោយ ផាន់ អាណា ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន៧៩២ ២១២តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ បានបរិមាណអង្ករចំនួន២៣២ ៣១៩តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១៧៧ ៧៨៣តោន គិតជាទឹកប្រាក់ចំនួន១០៥,៣៤លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ៣១៥ ០៨៨តោន គិតជាទឹកប្រាក់ចំនួន១២២,៩៣លានដុល្លារ និងទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បានចំនួន៦៧ ០២២តោន គិតជាទឹកប្រាក់ចំនួន៦០,៣៣លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៧,៩៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង២៤,៤០ភាគរយ អង្ករចំហុយ១,៩១ភាគរយ អង្ករសរីរាង្គ១,២៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ១៤,២៦ភាគរយ និងអង្ករផ្សេងៗចំនួន ០,១៩ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ៣៥៦ ៩៦៩តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧៥៣,៤១លានដុល្លារ៕
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

រដ្ឋាភិបាលជប៉ុន គ្រោងទិញអង្ករជាងពីរសែនតោនត្រឡប់ចូលស្តុកវិញ
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុននឹងទិញអង្ករចំនួន២១០ ០០០តោន ដែលខ្លួនបានបញ្ចេញកាលពីឆ្នាំ២០២៥ ត្រឡប់ចូលស្តុកវិញ បន្ទាប់ពីការផ្គត់ផ្គង់អង្ករនាពេលនេះ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ កាលពីឆ្នាំ២០២៥ នៅពេលតម្លៃអង្ករជប៉ុនឡើងថ្លៃខ្លាំងពេក រដ្ឋាភិបាលបានបង្ខំចិត្តបញ្ចេញអង្ករសរុប៥៩០ ០០០តោន ពីស្តុកបម្រុងរបស់ខ្លួន ដែលត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន មានអង្ករនៅសល់ក្នុងស្តុកប្រមាណ៣២០ ០០០តោន ដែលទាបជាងបរិមាណកំណត់ស្តុកទុកចំនួន១លានតោន។ ដូច្នេះ ការទិញអង្ករត្រឡប់ចូលស្តុកវិញតាមផែនការនេះ នឹងធ្វើឱ្យបរិមាណអង្ករក្នុងស្តុកទុកកើនឡើងដល់ប្រមាណ៧៤០ ០០០តោន។ តម្លៃអង្ករជប៉ុនបានធ្លាក់ចុះ ដោយសារមានអង្ករច្រើនឡើងនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ កសិករមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ដ៏សម្បូរហូរហៀរអាចនាំឱ្យតម្លៃអង្ករធ្លាក់ចុះទាបពេក។ រដ្ឋមន្ត្រីកសិកម្ម លោក ណូរីកាហ្ស៊ុ ស៊ុយហ្សូគី (Norikazu Suzuki) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានបញ្ជាក់ហើយថា ការផ្គត់ផ្គង់នឹងមានច្រើនជាងតម្រូវការ» ហើយគេរំពឹងថា នឹងទទួលបានទិ្នផលស្រូវល្អនៅរដូវប្រមូលផលឆ្នាំនេះ។ ផែនការទិញអង្ករត្រឡប់ចូលស្តុកវិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃអង្ករខ្លាំងពេក ព្រមទាំងកាត់បន្ថយបន្ទុកលើគ្រួសារប្រជាជនជប៉ុន ចំពោះការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលពេញមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីអភិវឌ្ឍប្រព័ន្ធតាមដានទឹកក្រោមដី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ភ្លើងឆេះព្រៃ
ហ្សាការតា៖ ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី កំពុងអភិវឌ្ឍប្រព័ន្ធតាមដានទឹកក្រោមដី ក្នុងគោលបំណងកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ និងដី ជាពិសេសនៅតំបន់ដីព្រៃព្រឹក្សា (peatland)។ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាកាសធាតុ និងបរិយាកាស នៃទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីតាមដានស្ថានភាពទឹកក្រោមដីនៅតំបន់ដីព្រៃព្រឹក្សា និងរកឃើញការប្រែប្រួលដែលអាចជាសញ្ញាបង្ហាញពីការកើនឡើងនៃហានិភ័យភ្លើងឆេះព្រៃ និងតាមដានការបញ្ចេញឧស្ម័នកាបូនពីតំបន់ទាំងនេះ។ លោកបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា «ទិន្នន័យកម្រិតទឹកក្រោមដីអាចប្រើជាប្រព័ន្ធព្រមានជាមុន ដើម្បីកំណត់ថា តើដីព្រៃចាប់ផ្តើមងាយរងគ្រោះដោយភ្លើងឆេះនៅពេលណា ព្រោះការធ្លាក់ចុះនៃកម្រិតទឹកក្រោមដីធ្វើឱ្យដីព្រៃព្រឹក្សាកាន់តែស្ងួត»។ ការស្រាវជ្រាវថ្មីៗរបស់ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានបង្ហាញថា ព្រៃលិចទឹកមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទឹកភ្លៀងក្នុងតំបន់ ស្តុកទុកបរិមាណកាបូនដ៏ច្រើន និងរក្សាលំនឹងទឹក ដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីទាំងនេះមានសារៈសំខាន់ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ លោកបានបន្ថែមថា ការគ្រប់គ្រងដីព្រៃព្រឹក្សាសម្រាប់ការដាំដុះដំណាំ អាចរួមមានការជីកប្រឡាយ ដើម្បីគ្រប់គ្រងកម្រិតទឹក។ ទោះជាយ៉ាងណា ប្រសិនបើកម្រិតទឹកក្រោមដីធ្លាក់ចុះខ្លាំងពេក វាអាចធ្វើឱ្យដីព្រៃព្រឹក្សាស្ងួត និងបង្កើនហានិភ័យភ្លើងឆេះ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អស់ពីកូរ៉េខាងត្បូង ចូលដល់សិង្ហបុរី ដែលភ័យរឿងស្ពៃបូកគោចិន
សិង្ហបុរី៖ ក្រោយពីកូរ៉េខាងត្បួង បានបង្កើនការត្រួតពិនិត្យសុវត្ថិភាពលើស្ពៃបូគោ និងជ្រក់គីមឈីនាំចូលពីប្រទេសចិន ឥឡូវនេះគឺដល់វេនសិង្ហបុរីវិញម្ដង។ ទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី បានបង្កើនការត្រួតពិនិត្យ និងធ្វើតេស្តពិសោធន៍លើស្ពៃបូកគោនាំចូលពីប្រទេសចិន ក្រោយពេលឈ្មួញលក់ស្ពៃនៅប្រទេសចិន ត្រូបានគេរកឃើញថា បានប្រើសារធាតុ ហ្វ័រម៉ុលនៅក្នុងបន្លែ ខណៈដែលហ័្វរម៉ូលជាសារធាតុរក្សាសាកសព បង្កជំងឺមហារីកចំពោះអ្នកបរិភាគ។ អាជ្ញាធរសិង្ហបុរី បានឲ្យដឹងថា គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ មើលការវិវត្តន៍នានាជុំវិញបញ្ហាស្ពៃបូកគោនាំចូលពីចិននេះ ។ ចំណាត់ការរបស់សិង្ហបុរី បានធ្វើឡើងក្រោយពេលដែល អាជ្ញាធរកូរ៉េខាងត្បួង បានបង្កើនការត្រួតពិនិត្យសុវត្ថិភាពលើស្ពៃបូគោ និងជ្រក់គីមឈី ដែលនាំចូលពីប្រទេសចិន។ នៅឯប្រទេសចិនឯណោះវិញ អាជ្ញាធរបានចុះត្រួតពិនិត្យដល់ទីកន្លែង នៅតាមហាង និងទីផ្សារនានា ដោយមិនជូនដំនឹងមុនឡើយ ។ អាជ្ញាធរមូលដ្ឋានរបស់ចិន បានទទួលស្គាល់ថា ពិតជាមានការប្រើប្រាស់សារធាតុហ័្វរម៉ុលអំឡុងពេលទិញ និងដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ ។ រឿងអាស្រូវស្ពៃបូកគោរបស់ចិនបានផ្ទុះឡើង បន្ទាប់ពីមានករណីកម្មករប្រមូលផលស្ពៃបូគោ នៅក្នុងខេត្ត ហឺប៉ី (Hebei) ប្រទេសចិន បានជ្រក់សារធាតុហ្វ័រម៉ុល ដើម្បីរក្សាឱ្យស្ពៃនៅស្រស់បានយូរ។ ករណីនេះត្រូវបានផ្ទុះជារឿងអាស្រូវ បន្ទាប់ពីឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមចិន ដោយក្នុងនោះកម្មករម្នាក់កំពុងយកស្ពៃបូគោទៅត្រាំក្នុងទឹកលាយសារធាតុហ្វ័រម៉ុល មុនពេលដឹកទៅលក់ចែកចាយតាមទីផ្សារ។
News & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់កសិករនូវគន្លឹះសំខាន់ៗ ស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឲ្យចំគោលដៅកុំឲ្យក្លាយជាអន្ទាក់បំណុល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានមានប្រសាសន៍រំលឹកដល់កសិករនូវគន្លឹះសំខាន់ៗស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារមួយដែលមានគោលដៅច្បាស់គឺ នឹងនាំមកផលចំណេញ ប៉ុន្តែបើប្រាស់លុយឬកម្ចីមិនចំទិសដៅនឹងនាំឲ្យគ្រួសារក្លាយជាអន្ទាក់បំណុល។ ប្រសាសន៍គន្លឹះស្តីអំពីការគ្រប់ហិរញ្ញវត្ថុរបស់ អគ្គនាយកធនាគារ ARDB ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងក្លិបអ្នកកាសែតកម្ពុជានាពេលថ្មីៗនេះ ដើម្បីផ្តល់ព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារយើងនៅមានកម្រិតទាប ការប្រើប្រាស់លុយដែលខ្ចីពីគេមកអាចខុសគោលដៅច្រើន ដែលធ្វើឲ្យបំណុលគ្រួសារកើនឡើង ដោយសារតែការប្រើប្រាស់ខុសនូវ ឥណទានឬក៏ប្រាក់គ្រួសារពួកគាត់តែម្តងនេះ គឺជាអន្ទាក់បំណុលមួយធំណាស់ ដែលយល់ខុសពីការគិតថា លុយដែលខ្ចីមកជាលុយឬជាទ្រព្យរបស់គាត់ ដោយមិនបានគិតដល់ការសងត្រឡប់ទៅគេវិញ។ ដោយសារតែការប្រើប្រាស់និងគ្រប់គ្រងហិរញ្ញវត្ថុខុសគោលដៅនេះហើយដែលគ្រួសារកសិករមួយចំនួនធំកំពុងតែជួបប្រទះ បញ្ហានេះ អគ្គនាយកធនាគារ ARDB បានចែករំលែកថា មកពីមិនមានអ្នកជួយបង្រៀន ឬណែនាំ និងផ្តល់ព័ត៌មានជូនពួកគាត់ ដែលកត្តាទាំងអស់នេះ ជាអន្ទាក់បំណុល ហើយមិនត្រឹមតែការផ្តល់ព័ត៌មានបច្ចេកទេសដាំដុះ ទីផ្សារ និងការនាំចេញទេ មានន័យថា ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជារឿងសំខាន់បំផុត។ ដោយឡែកសម្រាប់ ការធ្វើកសិកម្ម បើសិនជាកសិករយើងមិនចេះសន្សំ និងខិតខំកាត់បន្ថយថ្លៃដើមផលិតទេ លំហូរលុយចូលគ្រួសារកាន់តែតិចឬអាចមានបំណុលកាន់តែកើនឡើង។ ដូច្នោះកង្វះការទទួលបានព័ត៌មានដល់កសិករ ងាយនឹងត្រូវបានគេបោកបញ្ឆោត ដូចជាព័ត៌មានស្តីអំពីធាតុចូលកសិកម្ម និងទីផ្សារកសិផល […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

តៃវ៉ាន់នឹងអភិវឌ្ឍប្រព័ន្ធព្យាករណ៍អំពីបរិមាណត្រីនៅតាមតំបន់នេសាទ
តៃប៉ិ៖ តៃវ៉ាន់នឹងចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធព្យាករណ៍តំបន់នេសាទនៅឆ្នាំក្រោយ ដោយប្រើប្រាស់ទិន្នន័យកំណត់ត្រាបរិមាណត្រី ដែលតៃវ៉ាន់ចាប់បានប្រចាំឆ្នាំ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកទីភ្នាក់ងារជលផល កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ អគ្គនាយកទីភ្នាក់ងារជលផលរបស់តៃវ៉ាន់ បានឱ្យដឹងថា តៃវ៉ាន់មានទិន្នន័យអំពីការចាប់ត្រីមួយក្នុងចំណោមទិន្នន័យ ដែលមានភាពគ្រប់ជ្រុងជ្រោយបំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច និងប៉ាស៊ីហ្វិកភាគកណ្តាល។ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ ក៏នឹងចូលរួមផ្តល់ទិន្នន័យរូបភាពតាមផ្កាយរណបពីអតីតកាលផងដែរ។ ការវិភាគនឹងបញ្ចូលព័ត៌មានអំពីមហាសមុទ្រ ដូចជា សីតុណ្ហភាពទឹកសមុទ្រ ពណ៌ទឹកសមុទ្រ និងកម្រិតអាស៊ីតនៃទឹកសមុទ្រ។ តាមរយៈការប្រៀបធៀបទិន្នន័យទាំងនេះ អ្នកស្រាវជ្រាវមានគោលបំណងស្វែងរកលំនាំនៃការបែកខ្ញែកហ្វូងត្រី និងកំណត់ថា តំបន់ណាខ្លះមានលទ្ធភាពក្លាយជាតំបន់នេសាទ ដែលមានត្រីច្រើន។ លទ្ធផលនៃការព្យាករណ៍នេះ ដំបូងនឹងផ្តល់ជូន ក្រុមនាវានេសាទក្នុងស្រុករបស់កោះតៃវ៉ាន់។ ប្រព័ន្ធនេះត្រូវបានរំពឹងថា នឹងជួយឱ្យនាវិកកំណត់តំបន់ ដែលមានសក្តានុពលសម្រាប់ការនេសាទត្រី និងកាត់បន្ថយពេលវេលា ព្រមទាំងកម្លាំងពលកម្ម ដែលត្រូវប្រើដើម្បីស្វែងរកតំបន់មានត្រីច្រើននៅក្នុងមហាសមុទ្រ។ លោកអគ្គនាយកទីភ្នាក់ងារជលផល បាននិយាយទៀតថា សេវានេះអាចផ្តល់ដំណឹងដល់ទីផ្សារអន្តរជាតិ នៅពេលអនាគតផងដែរ ប្រសិនបើទិន្នន័យតាមដានមហាសមុទ្រ និងទិន្នន័យតំបន់នេសាទ បំពេញតាមតម្រូវការសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ វិស័យនេសាទរបស់តៃវ៉ាន់បានបង្កើតទិន្នផល មានតម្លៃជាង ៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥។ រីឯខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងមូល មានតម្លៃជាង ១១ ពាន់លានដុល្លារ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកោះតៃវ៉ាន់ ដែលបញ្ជាក់ពីសារៈសំខាន់នៃវិស័យជលផលចំពោះសេដ្ឋកិច្ចតៃវ៉ាន់៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

កម្ពុជានាំចេញផ្លែឈើពីរមុខ មានបរិមាណជាង៧៦០តោន ឆ្លងកាត់ឡាវឆ្ពោះទៅទីផ្សារប្រទេសចិន
ដោយ ឡុង សារេត ភ្នំពេញ៖ កម្ពុជាបាននាំចេញផ្លែឈើចំនួន២ប្រភេទ មានផ្លែទុរេន និងផ្លែមៀនឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅទីផ្សារប្រទេសចិនប្រមាណ៧៦៣តោន។នេបើយោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម។ សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៦កន្លងមកនេះ កម្ពុជា ឡាវបានរៀបំពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។ បើតាមរបាយការណ៍ ក្នុងបរិមាណផ្លែឈើសរុបជាង៧៦៣តោនក្នុងនោះផ្លែទុរេនមានចំនួន៦៣៦តោន និងផ្លែមៀនមានចំនួន១២៧តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៤ គិតជាទឹកប្រាក់ប្រមាណ២,២លានដុល្លារ។ ទាក់ទងនិងការនាំចេញផ្លែទុរេនទៅទីផ្សារប្រទេសចិននេះដែរ តំណាងសមាគមទុរេនកម្ពុជាមើលឃើថាបរិមាណផ្លែទុរេនដែលបានដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅទីផ្សារចិននេះជាចំនួនមួយតិចតួចប៉ុណ្ណោះ។ ប៉ុន្តែពេលនៅពេលការនាំចេញកសិផលសក្តានុពលរបស់កម្ពុជានឹងកើនឡើងច្រើនថែមទៀត តាមរយៈការដឹកជញ្ជូនប្រើពេលវេលាខ្លីនិងថ្លៃដឹកជញ្ជូនមានតម្លៃសមរម្យ។ លោក រឿន រតនា លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជាមានប្រសាសន៍ “តាមទស្សនៈរបស់ខ្ញុំ បរិមាណទុរេននាំចេញបានជាង៦៣៦តោននេះ មិនទាន់គ្រប់និងតម្រូវការរបស់ទីផ្សារប្រទេសចិនទេ។ ព្រោះនៅឆ្នាំនេះគេមានគម្រោងបញ្ជាទិញរហូតដល់១ ០០០ទូកុងតឺន័រ។ ដូចនេះវាមិនទាន់គ្រប់ទៅនិងតម្រូវការរបស់គេនៅឡើយ។ ក្នុងនាមសមាគមទុរេនកម្ពុជា លើកទឹកដល់កសិករត្រូវពង្រឹងនូវគុណភាព រួមនិងបច្ចេកទេសប្រើប្រាស់ថ្នាំ ជីគីមី ដើម្បីកុំឱ្យមានការរឹតបណ្តឹងដូចទៅនិងប្រទេសជិតខាង”។ លោក រឿន រតន បន្តទៀតថានៅពេលខាងមុខការនាំចេញផ្លែទុរេនរួមនិងកសិផលសក្តានុពេលផ្សេងទៀតរបស់កម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសប្រទេសឆ្ពោះទៅទីផ្សារប្រទេសចិននាពេលខាងមុខវានឹងមានការកើនឡើងច្រើនដោយសាររយៈចំម្ងាយនៃការដឹកជញ្ជូនប្រើពេលខ្លី និងចំណាយផ្សេងៗមិនច្រើនដូចនាំចេញតាមវៀតណាម។ ស្រដៀងគ្នានេះដែរ, អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបានឱ្យដឹងថា តាមការសង្កេតជាក់ស្តែងចំពោះការនាំចេញផ្លែទុរេននឹងកើនឡើងខ្ពស់ព្រោះសន្ទុះនៃការគាំទ្រគុណភាពទុរេនខ្មែរនៅលើទីផ្សារប្រទេសចិន។ […]
News & ជាតិ & ព័ត៌មានថ្មីៗ

កសិផលកម្ពុជាជាង១ ០០០តោន នាំចេញទៅទីផ្សារចិនកាត់តាមឡាវ
ដោយ ឡុង សារេត ភ្នំពេញ៖ កសិផលរបស់កម្ពុជា ប្រមាណ៦០កុងតឺន័រ ឬស្មើប្រមាណជាង១ ០០០តោន ត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន វីរៈ ប៊ុនថាំ ទៅកាន់ទីផ្សារប្រទេសចិន គិតចាប់តាំងពីថ្ងៃទី២២ ខែមិថុនា កន្លងមក។ ការដឹកជញ្ជូនកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិនតាមផ្លូវគោកនេះអាចធ្វើឡើងទៅបានបន្ទាប់ពីកម្ពុជា-ឡាវ ប្រកាសទទួលស្គាល់ជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថា រំពឹងថា ការដឹកជញ្ជូនកសិផលរបស់កម្ពុជាឆ្លងកាត់ប្រទេសឡាវទៅកាន់ប្រទេសចិននឹងកើនឡើងថែមទៀតនៅរដូវកាលប្រមូលផលខាងមុខ។ អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបានឱ្យដឹងថា តាំងពីមានអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្មកម្ពុជា ជាមួយប្រទេសឡាវ រួចមក គឺក្រុមហ៊ុន វីរៈ ប៊ុនថាំ បានដឹកជញ្ជូនកសិផលឆ្លងកាត់បានប្រមាណ៦០កុងតឺន័រ ឬស្មើប្រមាណជាង១ ០០០តោនរួចហើយ។ បើយោងតាមនាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វីរៈ ប៊ុនថាំ បានឱឱ្យដឹងថា កសិផលដែលក្រុមហ៊ុនបានដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវទៅទីផ្សារប្រទេសចិនក្នុងរយៈពេលប្រហែល៣ខែកន្លងមកនេះមានដូចជាទុរេន ស្វាយ មៀនប៉ៃលិន និងអង្ករ ដោយចំណាយពេលវេលាពី៦ទៅ៧ថ្ងៃ។ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ មានប្រសាសន៍ថា “ក្នុងរយៈពេលប្រហែល៣ខែយើង បានដឹកជញ្ជូនកសិផលឆ្លងកាត់ឡាវទៅប្រទេសចិនបាន៦០កុងតឺន័រនេះ។ តែអ្វីដែលយើងរំពឹងនៅរដូវកាលក្រោយនេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

នាយករដ្ឋមន្ត្រីនេប៉ាល់សុំឱ្យចាត់វិធានការ ចំពោះការប្រែប្រួលអាកាសធាតុ បន្ទាប់ពីមានគ្រោះមហន្តរាយ
កដ្ឋមណ្ឌួ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ទឹកជំនន់ដ៏សាហាវនៅតំបន់ភ្នំហេមពាន្វ មិនមែនជាហេតុការណ៍ធម្មតានោះទេ ប៉ុន្តែត្រូវបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ហើយលោកបានអំពាវនាវឱ្យធ្វើសកម្មភាពជាអន្តរជាតិ។ រលកត្រជាក់ធ្លាក់ពីកំពូលភ្នំដ៏ខ្លាំងមហិមា លាយឡំជាមួយកម្ទេចកម្ទី ដែលកើតឡើងបន្ទាប់ពីផ្ទាំងទឹកកករលំ នៅតាមព្រំដែនចិន–នេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩៣៩នាក់ និងបាត់ខ្លួនជិត៤ ៥០០នាក់។ រដ្ឋាភិបាលនេប៉ាល់បានព្រមានថា ថ្លៃតម្រូវការទឹកប្រាក់សម្រាប់ការស្តារឡើងវិញ អាចកើនដល់រាប់ពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក បាលេន្ត្រា ហ្សាស (Balendra Shah) បានសរសេរនៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់តាមដងទន្លេ ក្នុងប្រទេសនេប៉ាល់ មិនមែនជាទឹកជំនន់ធម្មតានោះទេ។ វាគឺជាគ្រោះមហន្តរាយដ៏ធំមហិមាមួយ ក្នុងចំណោមគ្រោះមហន្តរាយធំៗនៅក្នុងតំបន់ ដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកក នៅតំបន់ភ្នំហេមពាន្វ។ លោកនាយករដ្ឋមន្ត្រី បានបន្ថែងា ទោះបីមូលហេតុពិតប្រាកដនៃការរលំបាក់ធ្លាក់ទឹកកកមានអាយុរាប់ពាន់ឆ្នាំនេះ នៅមិនទាន់ច្បាស់លាស់ក៏ដោយ ក៏ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅទូទាំងពិភពលោក ដែលបង្កើនជាហានិភ័យនៃគ្រោះមហន្តរាយបែបនេះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្ទាំងទឹកកកលើជួរភ្នំហេមពាន្វ ដែលជាជួរភ្នំខ្ពស់ជាងគេបំផុតក្នុងពិភពលោក កំពុងរលាយលឿនជាងមុន ខណៈសីតុណ្ហភាពពិភពលោកកើនឡើង។ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានបន្ថែមថា «ឧបទ្ទវហេតុនេះបង្ហាញថា ហានិភ័យ ដែលយើងជួបប្រទះនៅតំបន់ភ្នំហេមពាន្វ កំពុងកើនឡើងជាបន្តបន្ទាប់រួមជាមួយការប្រែប្រួលអាកាសធាតុ។ ដូច្នេះ តំបន់នេះត្រូវតែបន្តមានការប្រុងប្រយ័ត្នខ្ពស់។ ប្រទេសនេប៉ាល់ ដែលជាប្រទេសមានប្រជាជនប្រមាណ៣០លាននាក់ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ស្រូវ៣ម៉ឺនហិកតារងផលប៉ះពាល់ ខូចទាំងស្រុង១៥៦ហិកតា នៅកំពង់ស្ពឺ ខណៈប្រភពទឹកសង្គ្រោះមានតិច
ដោយ ហៃ ស៊ីណា កំពង់ស្ពឺ៖ ដំណាំស្រូវជាង៣ម៉ឺនហិកតា ក្រុងស្រុកចំនួន៧ នៃខេត្តកំពង់ស្ពឺ កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត បណ្ដាលមកពីខ្វះប្រភពទឺក ហើយភ្លៀងធ្លាក់នៅមានតិចតួចនៅឡើយ។ ក្នុងនោះស្រូវដែលខូចទាំងស្រុងលែងអាចសង្គ្រោះបាន គឺមាន១៥៦ហិកតា ខណៈពេលភាពរាំងស្ងួតកំពុងតែប៉ះពាល់មកលើស្រុកចំនួន៧ក្នុងចំណោមស្រុកទាំង៩ របស់ខេត្តកំពង់ស្ពឺ។ ខេត្តកំពង់ស្ពឺមានផែនការបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ លើផ្ទៃដីចំនួនជាង១២ម៉ឺនហិកតា ដោយរំពឹងទទួលទិន្នផលបានជាង៤០ម៉ឺនតោន។ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ស្ថានភាពរាំងស្ងួតនៅខេត្តកំពង់ស្ពឺ អូសបន្លាយពេលយូរធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករ ហើយប្រភពទឹកនៅក្នុងខេត្តនេះមានតិចតួចសម្រាប់ជួយសង្រ្គោះ។ ទោះជាយ៉ាងណា នៅចុងខែសីហានេះ មានភ្លៀងខ្សោយស្ទើរគ្រប់ឃុំ សង្កាត់ និងស្រុក ដែលបានប្រែស្ថានភាពស្រូវពីស្វិតមកខៀវខ្លះៗ ប៉ុន្តែមិនទាន់មានទឹកក្នុងស្រែនៅឡើយទេ។ ស្រុកដែលស្ថិតក្នុងក្ដីបារម្ភខ្លាំងជាងគេ មានចំនួនបី នៅប៉ែកខាងជើងខេត្ត គឺទី១ ស្រុកថ្ពង ទី២ស្រុកសាមគ្គីមុនីជ័យ និងទី៣ នៅក្រុងឧដុង្គម៉ែជ័យ ដែលមិនទាន់ទទួលបានទឹកភ្លៀងនៅឡើយទេ។ អាជ្ញាធរខេត្តបញ្ជាក់ថា កូនរដូវប្រាំងបានបន្តអូសបន្លាយ និងកំពុងបង្កផលប៉ះពាល់ទៅដល់ដំណាំស្រូវកសិករយើង ហើយមន្រ្តីយើង និងមន្ទីរធនធានទឹក កំពុងមមាញឹកក្នុងការជួយអន្តរាគមន៍នាំទឹកទៅជួយសង្គ្រោះស្រូវកសិករ។ ដំណាំស្រូវពលរដ្ឋនៅក្នុងស្រុក ក្រុង […]
