Phann
Author Social Media
News & ជាតិ

ក្រុមហ៊ុនឈានមុខមួយកំពុងពង្រីកខ្សែសង្វាក់ផលិតទឹកដោះគោប្រអប់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើការកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទាំងនៅក្នុងស្រុក និងការនាំចេញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Ly Ly Food Industry ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា កំពុងពង្រីកខ្សែសង្វាក់ផលិតិកម្ម ផលិត “ទឹកដោះគោប្រអប់”សម្រាប់ចែកចាយនៅក្នុងទីផ្សារក្នុងប្រទេសបន្ថែមទៀត។ លោកជំទាវឧកញ៉ាបណ្ឌិតកែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានថ្លែងប្រាប់ទូរទស្សន៍អនឡាញ ARDB ឱ្យដឹងថា ក្រុមហ៊ុនបាននឹងពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត ដោយការផលិតទឹកដោះគោប្រអប់ និងខ្សែសង្វាក់ផលិតផលជាច្រើនមុខផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវឧកញ៉ាបណ្ឌិតបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំឡើងម៉ាស៊ីនផលិតទឹកដោះគោប្រអប់ ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែម៉ាស៊ីនមួយចំនួនទៀត មិនទាន់ដឹកមកដល់ប្រទេសកម្ពុជា។ បើតាមលោកជំទាវ ឧកញ៉ាបណ្ឌិត ម៉ាស៊ីនទំាងនោះអាចនឹងមកដល់កម្ពុជានៅចុងខែនេះ។ ដូច្នេះ អាចពាក់កណ្តាលខែមិថុនា ទើបអាចផលិតចេញជាផលិតផលសម្រាប់ផ្គត់ផ្គងទីផ្សារ។ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តពង្រីកផលិតកម្មផលិតទឹកដោះគោប្រអប់នេះ បន្ទាប់ពីក្រុមហ៊ុនមើលឃើញមានតម្រូវនៅក្នុងទីផ្សារក្នុងស្រុកកើនឡើង ក្រោយពីការេបិទព្រំដែនកម្ពុជា-ថៃ ដែលមិនអាចនាំចូលមកកាន់កម្ពុជាបាន។ ក្រុមហ៊ុនលីលីហ្វូត ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០២ ដោយលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដើម្បីផលិតនំកែច្នៃ ដែលមានគុណភាពជាយីហោរបស់ខ្មែរសម្រាប់ចែកចាយនៅក្នុងទីផ្សារនៅក្នុងស្រុក និងការនាំចេញ។ […]
News & អន្តរជាតិ

ភូមាផលិតអំបិលត្រឹមតែ១៧០ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារអាកាសធាតុមិនសូវល្អ
ណៃពិដោ៖ មន្ត្រីឧស្សាហកម្មផលិតអំបិលនៃតំបន់ អៃយ៉ាវ៉ាឌី (Ayeyawady) ប្រទេសភូមា បាននិយាយថា ទិន្នផលអំបិលនៅឆ្នាំ២០២៥-២០២៦ នឹងមានបរិមាណត្រឹម១៧០ ០០០តោន ព្រោះអាកាសធាតុមិនសូវអំណោយផលល្អដូចឆ្នាំមុន។ លោកបានមានប្រសាសន៍ថា ផ្ទៃដីស្រែនៅតំបន់ អៃយ៉ាវ៉ាឌី មានទំហំសរុបជាង១៩ ៣២០ហិកតា សម្រាប់ផលិតអំបិលនៅក្នុងឆ្នាំនេះ បន្ទាប់ពីបានចាប់ផ្តើមផលិតនៅក្នុងខែតុលា ឆ្នាំ២០២៥ ហើយប្រមូលផលដំបូងបានចាប់ផ្តើមតាំងពីខែមករា ២០២៦នេះ។ បើយោងតាមមន្ត្រីឧស្សាហកម្មអំបិលនៅក្នុងតំបន់ខាងលើនេះ ការព្យាករណ៍អាកាសធាតុបង្ហាញពីខ្យល់មូសុងវស្សាបានចូលមកដល់លឿនជាងបណ្តាឆ្នាំមុនៗ ហើយគេរំពឹងថា នឹងផលិតផលអំបិលមិនបានច្រើនឡើយនៅឆ្នាំ២០២៦នេះ។ ប៉ុន្តែសោយសារចំនួនកសិករផលិតអំបិលបានកើនឡើង បើធៀបនឹងបណ្តាឆ្នាំមុនៗ ដូច្នេះអាចជួយប៉ះប៉ូវបានខ្លះចំពហានិភ័យផលិតកម្មមួយចំនួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សីតុណ្ហភាពឡើងកំដៅខ្លាំងនៅតំបន់អៃយ៉ាវ៉ាឌីបានផ្តល់អំណោយផលដល់ដំណើរការផលិតអំបិលរបស់កសិករភូមា អាចផលិតបានរហូតដល់២០០ ០០០តោន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែលក្ខខណ្ឌអាកាសធាតុបមិនសូវល្អធ្វើឱ្យទិន្នផលអំបិលនៅឆ្នាំនេះទទួលបានតិចជាងឆ្នាំមុន។ កសិករផលិតអំបិល បានលើកឡើងថា ការផលិតអំបិលនៅពេលនេះកំពុងជួបការលំបាកខ្លះ ដោយសារឥទ្ធិពលអាកាសធាតុចុះត្រជាក់។ លើសពីនេះ សីតុណ្ហភាពត្រជាក់នៅពេលព្រឹក និងពេលល្ងាច រួមផ្សំជាមួយនឹងកម្តៅព្រះអាទិត្យមិនគ្រប់គ្រាន់ ធ្វើឱ្យមេអំបិលមិនអាចកកបានដូចក្រៅកម្តៅខ្លាំងឡើយ។ នៅក្នុងតំបន់ អៃយ៉ាវ៉ាឌី កសិករភូមាផលិតអំបិលដោយហាលនៅក្រោមកម្តៅព្រះអាទិត្យ ដោយចាប់ផ្តើមនៅចន្លោះសប្តាហ៍ទីពីរនៃខែមីនា និងសប្តាហ៍ទីមួយនៃខែឧសភា ដែលជាក្តៅរដូវក្តៅខ្លាំង ប៉ុន្តែការប្រែប្រួលអាកាសធាតុធ្វើឱ្យខ្យល់មូសុងវស្សាឆាប់ចូលមកដល់ជាងបណ្តាឆ្នាំមុនៗ។ កសិករម្នាក់បាននិយាយថា ប្រសិនបើអាកាសធាតុមិនប្រែប្រួលខ្លាំងទេ រដូវផលិតអំបិលរបស់ប្រទេសភូមាមានរយៈពេលពេលប្រហែលប្រាំពីរខែក្នុងមួយឆ្នាំ។ ប្រពៃណីអំបិលផលិតដោយកម្តៅព្រះអាទិត្យនៅក្នុងប្រទេសភូមា ត្រូវបានចាប់តាំងពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៤ […]
News & ជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាពូជក្រូចថ្លុង ដែលជាដំណាំសម្គាល់ភូមិសាស្ត្រ ដ៏មានតម្លៃរបស់តំបន់នេះ
ក្រចេះ៖ ក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication – GI) ក្នុងចំណោមផលិតផល ដែលបានទទួលស្គាល់ក្នុងនោះរួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលនានានៅលើទឹកដីកោះទ្រង់ ខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រចំនួនប្រាំមួយមុខ ហើយក្រូចថ្លង់ គឺមួយក្នុងចំណោមផលិតផលទាំងនេះផងដែរ ដែលបានទទួលស្គាល់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។ ការទទួលស្គាល់ជា GI មានសារៈសំខាន់ក្នុងការការពារ អត្តសញ្ញាណផលិតផល ការពារការក្លែងបន្លំ និងជួយលើកកម្ពស់តម្លៃទីផ្សាររបស់ផលិតផលកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះវាជាមោទនភាពរបស់ខេត្តក្រចេះ […]
News & ជាតិ

រោងចក្រជីរបស់ឥណ្ឌាត្រូវកាត់បន្ថយការផលិត ដោយសារខ្វះហ្គាសសម្រាប់ចាក់ម៉ាស៊ីន
ញូវដេលី៖ ក្រុមអ្នកផលិតជីនៅក្នុងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ បានចាប់ផ្តើមកាត់បន្ថយផលិតកម្មរបស់ខ្លួន បន្ទាប់ពីផ្អាកការផ្គត់ផ្គង់ហ្គាសពីប្រទេសកាតា ដែលជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរសង្វាក់ផលិតជី។ យោងតាមសារព័ត៌មាន ប៊ូមប៊ើក (Bloomberg) បានឱ្យដឹងថា អាជីវកម្មធំៗមួយចំនួននៅក្នុងប្រទេស ដូចជាក្រុមហ៊ុនផលិតជីសម្រាប់សហគមន៍កសិករ (Indian Farmers Fertilizer Cooperative) បានចាប់ផ្តើមកាត់បន្ថយដំណើរការផលិតជីអ៊ុយរ៉េមួយចំនួន ហើយប្រសិនបើការរំខានដោយសារសង្គ្រាមនៅតែបន្តអូសបន្លាយ ក្រុមហ៊ុនអាចនឹងត្រូវបង្ខំចិត្តបិទរោងចក្រតែម្តង។ ហ្គាសនាំចូលពីប្រទេសកាតា គឺជាថាមពលដ៏សំខាន់សម្រាប់ចាក់ម៉ាស៊ីនផលិតអ៊ុជីយអ៊ុយរ៉េ។ ការកាត់បន្ថយផលិតកម្មជីរបស់ឥណ្ឌា បានកើតឡើងចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃហ្គាសហក់ឡើង និងបង្កឱ្យមានការព្រួយបារម្ភដល់ផ្នែកសេដ្ឋកិច្ចកាន់តែច្រើន។ ការឡើងថ្លៃសម្រាប់វត្ថុធាតុដើមផ្សេងទៀត ដែលប្រើសម្រាប់ផលិតជាជី ដូចជាសារធាតុអាម៉ូញាក់ និងស្ពាន់ធ័រ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីថ្លៃដើមផលិតកម្មកាន់តែខ្ពស់។ ចំណែកប្រទេសប៉ាគីស្ថានវិញ ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយ ក៏បានជូនដំណឹងដល់អតិថិជនថា ខ្លួននឹងមិនអាចផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីបានទេ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ប៉ាគីស្ថាននាំចូលហ្គាសភាគច្រើនពីប្រទេសកាតា។ មន្ត្រីជាន់ខ្ពស់នៃក្រសួងជីរបស់ប្រទេសឥណ្ឌា បាននិយាយថា ក្រុមហ៊ុនកំពុងតែតាមដានមើលការវិវត្តន៍នៃស្ថានភាពភូមិសាស្ត្រនយោបាយបង្កឡើងដោយសារសង្គ្រាមអ៊ីរ៉ង់។ យោងតាមអគ្គនាយកសមាគមជីឥណ្ឌា បានឱ្យដឹងថា ហ្គាសបម្រុងទុកនាពេលបច្ចុប្បន្នអាចបំពេញតម្រូវបានក្នុងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើរោងចក្របន្តកាត់បន្ថយដំណើរការផលិតជីនៅ ប្រទេសឥណ្ឌាអាចនឹងត្រូវបង្ខំឱ្យបង្កើនការនាំចូលជីក្នុងតម្លៃខ្ពស់ ស្របពេលតម្រូវការកាន់តែខ្ពស់បំផុតនៅក្នុងរដូវវស្សាខាងមុខនេះ។ ឥណ្ឌា គឺជាប្រទេសកសិកម្ម និងនាំចេញអង្ករធំជាងគេបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផលិតស្ករ ស្រូវសាលី និងកប្បាស ធំជាងគេទីពីររបស់ពិភពលោកផងដែរ។ ដោយសារសង្គ្រាមរបស់សហរដ្ឋអាម៉េរិក ព្រួតគ្នាជាមួយអ៊ីស្រាអែល វាយកម្ទេចប្រទេសអ៊ីរ៉ង់ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់
ទីក្រុងអូក្លិន៖ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅវត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ, ឯកឧត្តមបណ្ឌិតបាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើង ដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិឱ្យបានគង់វង្ស៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់
ណូវែលហ្សេឡង់៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។ ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិតបានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់៖ ១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ០,៧០ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ ប្រមូលផល និងវេចខ្ចប់។ ២- តាមរយៈការអនុវត្តបច្ចេកទេសទំនេីប កសិដ្ឋាននេះទទួលបានទិន្នផលលើសពី១,៣លានកញ្ចប់ក្នុងមួយឆ្នាំ ដែលជាតួលេខខ្ពស់។ ៣- ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២,៨ ដុល្លារណូវែលហ្សេឡង់ ឬស្មើនឹងប្រមាណ១,៦២ដុល្លារអាម៉េរិក ក្នុងមួយកញ្ចប់ ហេីយមានតម្រូវការទីផ្សារខ្ពស់។ តាមការចុះពិនិត្យជាក់ស្តែង, ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះម៉ូដែលកសិកម្មរបស់ Fresh West ដែលអាចផ្តល់ទិន្នផលខ្ពស់លើផ្ទៃដីតូច។ ឯកឧត្តមមានបំណងនាំយក […]
News & ជាតិ

រដ្ឋបាលព្រៃឈើណែនាំម្ចាស់អគារសត្វត្រចៀកកាំត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់សំឡេងខ្លាំងរំខានដល់អ្នកដទៃ
ដោយ រស្មី ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំមួយប្រាប់ដល់ម្ចាស់អគារសត្វត្រចៀកកាំ ត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់បំពងសំឡេងហួសកម្រិតបង្កការរំខានណាមួយដល់អ្នកដទៃ។ យោងតាមសេចក្តីណែនាំខាងលើកបានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះម្ចាស់ទីតាំង ដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវថែរក្សាសត្វត្រចៀកកាំ ដើម្បីធ្វើយ៉ាងណាការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំ អាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។ សេចក្តីជូនដំណឹងដដែល បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជា លក្ខណៈគ្រួសារទាំងអស់ ត្រូវអនុវត្តស្របតាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង ដែលក្នុងនេះដូចជាតំបន់ទីតាំងស្ងៀមស្ងាត់។ ក្នុងសេចក្តីណែនាំនេះរដ្ឋបាលព្រៃឈើ បានកំណត់ទីតាំង ពេលវេលា និងកំណត់កម្រិតសំឡេង នីមួយៗផងដែរ ក្នុងនេះដូចជាតាមមន្ទីរពេទ្យ បណ្តាល័យ សាលារៀន មត្តេយ្យសាលា,តំបន់លំនៅឋាន,តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មជាដើម។ ជាមួយគ្នានេះរដ្ឋបាលព្រៃឈើបានឱ្យអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ។ ក្រៅពីនេះក៏ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ […]
News & អន្តរជាតិ

ចិនដាក់ចេញផែនការយុទ្ធសាស្រ្តប្រចាំឆ្នាំ២០២៦ សម្រាប់កសិកររស់នៅតាមជនបទ
ប៉េកាំង៖ សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ ដោយផ្តោតលើអាទិភាពគោលនយោបាយសំខាន់ៗចំនួនបួន សម្រាប់ការអភិវឌ្ឍជនបទ និងក៏ដូចជាជួយដល់កសិករ ដែលប្រកបរបរកសិកម្ម។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ (Xinhua News Agency) បានធ្វើសេចក្តីរាយការណ៍ថា ក្នុងចំណោមយុទ្ធសាស្រ្តចំនួនបួននេះ មានដូចជា ការកែលម្អទាំងសមត្ថភាព និងគុណភាពកសិករ, បង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម, ការអនុវត្តឱ្យបានតាមលក្ខណៈស្តង់ដារ, និងការលើកកម្ពស់កំណើនស្ថិរភាពនៃប្រាក់ចំណូលរបស់កសិករ។ គួរបញ្ជាក់ថា គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសំខាន់ៗសម្រាប់លើកកម្ពស់ការធ្វើទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ។ ក្នុងផែនយុទ្ធសាស្ត្រឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយមជ្ឈិមបក្សកុម្មុយចិន បានកំណត់ភារកិច្ចសំខាន់ៗចំនួនប្រាំមួយចំណុច ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្ម និងការរស់ឡើងវិញនៃកសិករនៅតាមទីជនបទ។ លោក ហាន វិនស៊ីវ (Han Wenxiu) អនុប្រធានប្រតិបត្តិនៃការិយាល័យគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុកណ្តាល និងជាប្រធានការិយាល័យក្រុមការងារសាកល្បងជនបទកណ្តាលរបស់ចិន បាននិយាយថា ខណៈពេលរក្សាបាននូវស្ថេរភាពទូទៅនៃរចនាសម្ព័ន្ធការងារ “កសិកម្ម ជនបទ និងកសិករ” ភារកិច្ចសំខាន់ៗសម្រាប់នៅឆ្នាំនេះ ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈថ្មី និងតម្រូវការថ្មី ដែលគេអាចនិយាយបានថា ភារៈកិច្ចសំខាន់ គឺការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជួយដល់កសិករយ៉ាងពិតប្រាកដ។ លោកក៏បាននិយាយដែរថា “ភារកិច្ចសំខាន់ៗចំនួនបួន” រួមមានការកែលម្អសមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃផលិតកម្មកសិកម្មយ៉ាងទូលំទូលាយ; ការអនុវត្តការគាំទ្រ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីរឹតបន្តឹងការត្រួតពិនិត្យលើផលិតផលត្រីនាំចូល
ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី កំពុងពង្រឹងការត្រួតពិនិត្យលើក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានអះអាងថា ទីភ្នាក់ងាររបស់លោកស្រីបានចាប់ផ្តើមចុះបញ្ជីក្រុមហ៊ុនបរទេស ដើម្បីតាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផល។ លោកស្រីបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីដើមសប្តាហ៍នេះថា ការត្រួតពិនិត្យបែប ដើម្បីធានាថាផលិតផលចំណីអាហារធ្វើពីត្រី ដែលនាំចូលប្រទេសឥណ្ឌូណេស៊ី ត្រូវតែស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់។ លោកស្រីប្រធាន បានពន្យល់ទៀតថា ការត្រួតពិនិត្យត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃគុណភាព ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការចុះបញ្ជីក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់។ លោកស្រីបានសង្កត់ធ្ងន់ថា មានតែក្រុមហ៊ុនចុះបញ្ជីជាមួយក្រសួងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មផលិតផលនេសាទនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ការចុះបញ្ជីនេះមានលេខសម្គាល់គុណភាពទំនិញ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយអ្នកត្រួតពិនិត្យគុណភាពប្រចាំច្រកព្រំដែន ព្រមទាំងធានាថា គុណភាពចំណីអាហារត្រូវតែល្អតាំងផលិតផលដើមរហូតដល់ផលិតផលសម្រេច ដាក់លក់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ជាតិ។ លោកស្រីបានបន្ថែមថា ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បានកំណត់អត្តសញ្ញាណក្រុមហ៊ុនបរទេស ដែលទទួលបានសិទ្ធិនាំចូលផលិតផលនេសាទមកកាន់ប្រទេសឥណ្ឌូណេស៊ី តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangements) ជាមួយប្រទេសជាដៃគូ។ លោកស្រីបានរៀបរាប់លម្អិតថា បច្ចុប្បន្នប្រទេសចំនួនប្រាំពីរ បានចូលរួមមួយនៃគម្រោងនេះ រួមមានប្រទេសវៀតណាម មាន៨៤៩ក្រុមហ៊ុន) កូរ៉េខាងត្បូង […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ២០នាក់។ នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដល់ប្រជាកសិករខ្មែរ ដែលអាចបង្កើនការផ្គត់ផ្គង់ផលវារីវប្បកម្មផ្នែកត្រីក្នុងស្រុក ជំនួសការនាំចូលនាពេលអនាគត និងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្នុងគោលបំណងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពី អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ធាតុចូល កសិករ និងអ្នកទទួលទិញចុងក្រោយ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់ក្រុមវារីវប្បករខ្មែរ ឱ្យមានការរៀបចំពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីក្លាយជាក្រុមហ៊ុនសហគមន៍មួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរពីការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ មកជាការប្រកួតប្រជែងបែបសហប្រតិបត្តិការ ព្រមទាំងសម្តែងឆន្ទៈខ្ពស់ក្នុងការបង្កើនគុណភាព កាត់បន្ថយថ្លៃដើមផលិតឱ្យមានតម្លៃសមរម្យ មានស្តង់ដាររួម និងទាំងអាចតភ្ជាប់តួអង្គទាំងអស់ក្នុងវិស័យវារីវប្បកម្មផ្នែកត្រីនេះ។ ជាចុងក្រោយឯកឧត្ដមបណ្ឌិតប្រតិភូក៏ បាន មានប្រសាសន៍ជំរុញឱ្យមានការបង្កើតជាសួនបន្លែធម្មជាតិនៅតាមឃុំនៃខេត្តនីមួយៗដើម្បីលក់ផលិតផលក្នុងស្រុករួមមាន៖ […]
News & ជាតិ

ឯកឧត្តម ចាន់ សីហា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់ការនាំចេញ»
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ និងបើកកម្មវិធីដោយឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ និងបិទកម្មវិធី ដោយឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ស្តីពីភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ ជាមួយគ្នានេះ ឯកឧតុ្តមបានបង្ហាញជំនឿថា សិក្ខាសាលានៅថ្ងៃនេះមិនមែនត្រឹមតែជាសិក្ខាសាលាប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសមបំផុតសម្រាប់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ […]
News & អន្តរជាតិ

អង្គការស្បៀងអាហារ និងកសិកម្ម រៀបរាប់ពីការក្លែងបន្លំត្រី និងវិធីទប់ស្កាត់
ហាណូយ៖ យោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរៀបរាប់ថា សព្វថ្ងៃនេះមានការក្លែងបន្លំត្រី ក្នុងទម្រង់ផ្សេងៗគ្នា កំពុងរីករាលដាលនៅក្នុងទីផ្សារជុំវិញពិភពលោក និងកំពុងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ត្រូវបានធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងផ្នែកនេសាទ និងវារីវប្បកម្ម សហការជាមួយមជ្ឈមណ្ឌលបច្ចេកទេសនុយក្លេអ៊ែរ (IAEA) ស្តីពី «ការក្លែងបន្លំចំណីអាហារក្នុងវិស័យនេសាទ និងវារីវប្បកម្ម» បានផ្តល់នូវទិន្នភាពរួមនៃការក្លែងបន្លំ និងការពិនិត្យឡើងវិញ អំពីបច្ចេកទេសវិភាគថ្មីៗ ដើម្បីជួយរកឱ្យឃើញនូវចំណីអាហារក្លែងក្លាយនេះ។ ការក្លែងបន្លំត្រីត្រូវបានកំណត់នៅក្នុងរបាយការណ៍ថា “ជាចេតនាក្នុងគោលបំណងបញ្ឆោតអ្នកដទៃតាមប្រភេទនៃអំពើបោកបញ្ឆោត ហើយអាចបង្កហានិភ័យដល់ជីវៈចម្រុះ សុខភាពមនុស្ស ឬប្រព័ន្ធសេដ្ឋកិច្ច។ ប្រភេទសំខាន់ៗនៃការក្លែងបន្លំត្រី គឺការក្លែងបន្លំបន្ថែមពណ៌ ដើម្បីធ្វើឱ្យត្រីធូណាមើលទៅស្រស់ជាងមុន។ ការក្លែងបន្លំបង្គាដោយធ្វើពីម្សៅ, ការក្លែងបន្លំសាច់ក្តាមដោយធ្វើពីសាច់ចិញ្ច្រាំ, ការចែកចាយផលិតផលស្របច្បាប់នៅខាងក្រៅទីផ្សារគោលដៅ, ការបន្លំឈ្មោះត្រី, ការនេសាទហួសកម្រិត, ការលក់ត្រីទីឡាព្យាក្រហមជាត្រីអាំងកឺយក្រហម, និងការបន្លំដាក់ស្លាកប្រភពដើមមិនពិត រួមកាលបរិច្ឆេទផុតកំណត់ផងដែរ។ មិនមានការប៉ាន់ប្រមាណជាផ្លូវការណាមួយថា តើការក្លែងបន្លំមានទំហំទឹកប្រាក់ប៉ុន្មានទេ នៅក្នុងវិស័យជលផល និងវារីវប្បកម្មពិភពលោក ដែលមានតម្លៃសរុបចំនួន១៩៥ពាន់លានដុល្លារ ប៉ុន្តែការសិក្សាជាក់ស្តែងបង្ហាញថា ប្រហែល២០ភាគរយនៃពាណិជ្ជកម្ម អាចមានការក្លែងបន្លំខ្លះដែរ ជាពិសេសមានអត្រាខ្ពស់ជាងផលិតផលសាច់ និងផលិតផលបន្លែផ្លែឈើ ដែលភាគច្រើនដោយសារតែភាពចម្រុះនៃប្រភេទពូជសត្វនៅក្នុងវិស័យវារីវប្បកម្ម។ របាយការណ៍នេះគាំទ្រតម្រូវការដាក់ស្លាកឱ្យស៊ីសង្វាក់គ្នា ចាំបាច់រួមបញ្ចូលឈ្មោះជាវិទ្យាសាស្ត្រ ដែលអាចធ្វើទៅបាន និងមានប្រព័ន្ធតាមដានកាន់តែច្បាស់លាស់។ ការប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់ […]
