ជប៉ុន ឱ្យឥណ្ឌូណេស៊ី នាំចូលផលនេសាទ ទំហំ១៩៨លានដុល្លារ តែត្រូវរក្សាទំនុកចិត្ត

image_2026-09-11_13-38-45

ហ្សាការតា៖ អ្នកនាំចេញផលិតផលជលផលរបស់ឥណ្ឌូណេស៊ី បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន ក្នុងទំហំទឹកប្រាក់តជាង១៩៨លានដុល្លារ នៅក្នុងពិព័រណ៍ជលផល និងបច្ចេកវិទ្យាអន្តរជាតិជប៉ុន លើកទី២៨ នាទីក្រុងតូក្យូ។

មន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៨ ខែកញ្ញាថា កិច្ចព្រមព្រៀងនេះបង្ហាញពីតម្រូវការផលិតផលសមុទ្ររបស់ឥណ្ឌូណេស៊ី នៅក្នុងទីផ្សារប្រទេសជប៉ុន។

យោងតាមលទ្ធផលនៃការផ្គូផ្គងអាជីវកម្ម ក្នុងព្រឹត្តិការណ៍នេះ ចំណាប់អារម្មណ៍ភាគច្រើនរបស់អ្នកទិញផ្តោតលើត្រីធូណា និងផលិតផលត្រីធូណាកែច្នៃ បន្ទាប់មក គឺមឹកពីងពាង ក្តាមសេះ កាំប្រម៉ាសមុទ្រ និងត្រីងៀត។

មន្ត្រីពាណិជ្ជកម្ម និងការទូតរបស់ឥណ្ឌូណេស៊ី​ ប្រចាំប្រទេសជប៉ុន បានចាត់ទុកចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មដ៏ខ្លាំងនេះថា ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូណេស៊ី-ជប៉ុន ដែលត្រូវបានកែសម្រួលថ្មី និងលុបចោលពន្ធគយលើការនាំចេញផលិតផលត្រីកែច្នៃរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុន។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ លទ្ធភាពចូលទីផ្សារជប៉ុនកាន់តែបើកទូលាយ តាមរយៈគោលនយោបាយអត្រាពន្ធសូន្យ សម្រាប់ផលិតផលត្រីកែច្នៃពីឥណ្ឌូណេស៊ី»។

ដើម្បីទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធគយនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសជប៉ុន បានជំរុញឱ្យអ្នកនាំចេញក្នុងស្រុក​ ត្រូវរក្សាទំនុកចិត្តនៃការផ្គត់ផ្គង់ និងស្តង់ដារគុណភាពច្បាស់លាស់ ដើម្បីកសាងទំនុកចិត្តថែមទៀត សម្រាប់រយៈពេលវែងជាមួយអ្នកទិញជប៉ុន។

ការនាំចេញផលិតផលជលផលកែច្នៃរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់ទឹកប្រាក់ជិត៤៦លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦។ ក្នុងចំណោមការនាំចេញទាំងនេះ ប្រភេទត្រីធូណាកែច្នៃ មានតម្លៃសរុប៤១លានដុល្លារ៕ (ផាន់ អាណា)


image_2026-09-11_13-59-43
វៀតណាម ប្រឹងចិញ្ចឹមបង្គាតាមបច្ចេកវិទ្យាថ្មី សម្រាប់នាំចេញទៅក្រៅប្រទេស

ហូជីមិញ៖ វិស័យវារីវប្បកម្មវៀតណាម ជាពិសេសមុខរបរចិញ្ចឹមបង្គា បានបន្តរួមចំណែកយ៉ាងសំខាន់ដល់ទិន្នផលផលិតកម្ម និងចំណូលពីការនាំចេញទៅក្រៅប្រទេស នៅក្នុងឆ្នាំ២០២៦នេះ។ ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី បានក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់មួយ ដោយផ្តល់ផលចំណេញខ្ពស់ដល់ទាំងកសិករ និងអាជីវកម្មនៅក្នុងខេត្ត​ វិញឡុង ភាគខាងត្បូងប្រទេសវៀតណាម។ មន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង​ បានឱ្យដឹងថា ខេត្តនេះបានចិញ្ចឹមបង្គាលើផ្ទៃដីជាង៦៥ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបជិតជាង១៦ម៉ឹនតោន។ ក្នុងចំណោមផ្ទៃដីទាំងនេះ មានជាង៦ ៣០០ហិកតា ត្រូវបានប្រើប្រាស់សម្រាប់ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។ ចំណែកទិន្នផលស្ថិតនៅចន្លោះពី៤០ ទៅ៦០តោនក្នុងមួយហិកតា ដែលបង្កើតទិន្នផលសរុបជាង៨៨ ០០០ តោន គឺខ្ពស់ជាងការចិញ្ចឹមតាមវិធីប្រពៃណី រហូតដល់ទៅប្រាំដង។ កសិករអាចទទួលបានប្រាក់ចំណេញសុទ្ធចន្លោះពី១៩ ០០០ដុល្លារ ដល់ជិត៣០ ០០០ដុល្លារ ក្នុងមួយហិកតា។ អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង បាននិយាយថា ខេត្តកំពុងផ្តោតលើការរៀបចំផែនការ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបណ្តាញអគ្គិសនី ដើម្បីគាំទ្រតំបន់ចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។ លោកបាននិយាយថា ក្នុងដំណាក់កាលខាងមុខ ខេត្តវិញឡុង នឹងផ្តល់អាទិភាពដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញវិនិយោគិនធំៗ ដែលមានធនធានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍទាំងការផ្គត់ផ្គង់ធាតុចូល និងការនាំចូលទៅកាន់ទីផ្សារ សម្រាប់ផលិតផលបង្គាវៀតណាម។ បច្ចុប្បន្ន វិញឡុង កំពុងស្វែងរកការវិនិយោគសម្រាប់គម្រោងវារីវប្បកម្មខ្នាតធំចំនួនបួន ដែលគ្របដណ្តប់លើផ្ទៃដីជាង១ ០០០ហិកតា និងមានទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារ៕ […]

image_2026-09-09_13-07-41
ចិនផលិតបានពូជស្រូវផ្តល់ទិន្នផលខ្ពស់ តែថ្លៃពេក កសិករពិបាកទិញ

ចិន៖ នាពេលថ្មីៗកន្លងមកនេះ កសិករចិនបានសម្រេចជោគជ័យក្នុងការបង្កាត់ពូជស្រូវថ្មី  ដែលអាចផ្តល់ទិន្នផលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចិន ដោយទទួលបានស្រូវទម្ងន់ជិត៩តោនក្នុងមួយហិកតា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៦ នៅក្នុងខេត្ត ហ៊ូណាន ភាគកណ្តាលប្រទេសចិន។ បណ្តាញសារព័ត៌មានចិន បានចេញផ្សាយថា ក្រុមអ្នកជំនាញរបស់សមាគមសមាគមវិទ្យាសាស្ត្រកសិកម្ម ខេត្តហ៊ូណាន សហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវជាតិចិន នៃសាកលវិទ្យាល័យអ៊ូហាន (Wuhan University) បានវាយតម្លៃទិន្នផលស្រូវលើផ្ទៃដីជាង១៣ហិកតា ដែលដាំស្រូវពូចកូនកាត់ទទួលបានទិន្នផលខ្ពស់ដាច់គេ​។ ផ្ទៃដីដាំស្រូវពូជកូនកាត់របស់ចិន ធ្លាប់តែផ្តល់ទិន្នផលដដែលៗជាយូរមកហើយ នៅលើជាង១៣លានហិកតា លុះដល់ឆ្នាំ២០២៥ ផ្ទៃដីបង្កបង្កើនផលពូជស្រូវកូនកាត់ ត្រូវបានពង្រីកជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ទំហំជាង៦៦៦ លានហិកតា។ ទោះជាយ៉ាងណា ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មផលិតពូជស្រូវកូនកាត់ នៅតែប្រឈមនឹងបញ្ហាធំៗពីរសម្រាប់កសិករចិន គឺថ្លៃគ្រាប់ពូជខ្ពស់ពេក ប៉ុន្តែទិន្នផលផលិតស្រូវនៅទ្រឹងដដែល អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺប្រហែលត្រឹម២ ៤០០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយហិកតា។ ដើម្បីដោះស្រាយឧបសគ្គទាំងនេះ មជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់​ ខេត្តហ៊ូណាន បានចាប់ផ្តើមកម្មវិធីស្រាវជ្រាវជាប្រព័ន្ធ កាលពីជាង២០ឆ្នាំមុន ដោយផ្តោតលើការអភិវឌ្ឍធនធានពូជស្រូវថ្មី ដែលសមស្របនឹងភូមិសាស្ត្រ ព្រមទាំងផ្តល់ទិន្នផលខ្ពស់បំផុត។ របាយការណ៍បានឱ្យដឹងថា អ្នកស្រាវជ្រាវបានអភិវឌ្ឍវិធីសាស្ត្របង្កាត់ពូជថ្មី ដែលហៅថា «ការជ្រើសរើសពីរដង និងការកំណត់លក្ខណៈពីរដងក្នុងជំនាន់តែមួយ»។ វិធីសាស្ត្រនេះបានធ្វើឱ្យការអភិវឌ្ឍពូជថ្មីទទួលជោគជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ចូល […]

images
ឆ្នាំ២០២៦ ទំហំសេដ្ឋកិច្ច​កម្ពុជាអាចដល់៧០ពាន់លានដុល្លារ ខណៈនាំចេញតិចជាង​នាំចូល

ដោយ ឡុង សារេត​ ភ្នំពេញ​៖ នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានទំហំជាទឹកប្រាក់៧០ពាន់លានដុល្លារ បន្ទាប់ពីរយៈពេល៨ខែកន្លងមក សម្រេច​បាន៥២ពាន់លានដុល្លារទៅហើយ។  នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។ ទោះជាយ៉ាងណា ការ​នាំចេញ​ក្នុងរយៈកាល៨ខែមកនេះ នៅតែតិចជាង​ការនាំចូល ដោយក្នុងនោះ​ការនាំចេញមានទឹកប្រាក់២៤ពាន់លានដុល្លារ ហើយការនាំចូលមានទំហំទឹកប្រាក់​ប្រមាណ​២៧ពាន់លានដុល្លារ ។​ ​លោកជំទាវគូសបញ្ជាក់ថា ទំហំសេដ្ឋកិច្ច​របស់កម្ពុជា​ក្នុងឆ្នាំ​២០២៥​ សម្រេចបានជាង៦៥​ពាន់លានដុល្លារ​ ដែលមានកំណើនប្រមាណ​១៨ភាគរយ​ បើប្រៀបធៀបនិង​ឆ្នាំ​២០២៤​។ ពាក់ព័ន្ធនិងទំហំពាណិជ្ជកម្ម​កម្ពុជានេះ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា​នៅឆ្នាំ​២០២៦នេះ ទំហំពាណិជ្ជកម្មសរុប​របស់កម្ពុជា​អាចនឹងសម្រេចបាន​រង្វង់​៧០ពាន់លានដុល្លារ ​តាមរយៈកំណើននៃការនាំចេញអង្ករ ការ​នាំចេញ​ផលិតផលសក្តានុពេល​ និង​ការទទួលបានគម្រោង​វិនិយោគ​​នានា​កាលពីឆ្នាំ​មុនៗ ចូលរួមគាំទ្រដល់ឱ្យមានកំណើន​។​ លោក លឹម ហេង មានប្រសាសន៍ថា​ កម្ពុជាសព្វថ្ងៃនេះ​មានស្ទើគ្រប់វិស័យ​ដែលចូលរួម​ជំរុញទំហំពាណិជ្ជកម្ម និងការ​វិនិយោគ​ខុសពីពេលកន្លងមក​ ដែលពឹងផ្អែក​តែទៅលើ​​វិស័យកាត់ដេរ​ និងកាមន្តសាល​ភាគ​ច្រើន ។ ដូច្នេះ​ផ្អែកលើអនុវិស័យ​ផ្សេងៗ​ ផ្គួបផ្សំ​ជាមួយច្បាប់វិនិយោគ​​ល្អ​ ​ការការពារដល់​អ្នកវិនិយោគ​ ជាពិសេសកម្ពុជាមាន​​ស្ថិរភាព​នយោបាយ​ វានឹងធ្វើ​​​​មានកំណើន​សម្រាប់សេដ្ឋកិច្ចជាតិ​៕​

images
កសិករម៉ាឡេស៊ី ដេកភ័យរឿងគ្រោះ​រាំងស្ងួតដោយសារអែលនីញ៉ូ បំផ្លាញដល់ផលដំណាំ

ម៉ាឡេស៊ី៖ ដោយសារបញ្ហា​រាំងស្ងួត អាកាសធាតុក្ដៅខុសប្រក្រតី បង្កដោយបាតុភូត អែលនីញ៉ូ កសិករម៉ាឡេស៊ីកំពុងមានការភ័យព្រួយផង និង​ត្រៀមខ្លួនទប់ទល់នឹងគ្រោះសាហាវនេះ​។ ស្របពេលផ្សែងអ័ព្ទកំពុងបង្កផលប៉ះពាល់ដល់ដំណាំរបស់ពួកគាត់ផង ស្រាប់តែបាតុភូត មហាអែលនីញ៉ូ (Super El Niño) អាចបង្កឱ្យមានការខ្វះខាតទឹក និងធ្វើឱ្យការចំណាយលើ​ការ​ផលិត កើនឡើងកាន់តែខ្ពស់។ ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយថា ការខ្វះខាតទឹក​ គឺជាក្តីបារម្ភធំជាងគេរបស់កសិករម៉ាឡេស៊ី ជាពិសេសអ្នកដាំបន្លែ។ នៅពេលបាតុភូតអែលនីញ៉ូកើតឡើង ការខ្វះខាតទឹកនឹងកើតមានជៀសមិនរួច ដែលបង្ខំឱ្យកសិករចំណាយកាន់តែច្រើនលើការបូមទឹក និងស្តុកទឹក ថ្លៃប្រព័ន្ធស្រោចស្រព ថ្លៃប្រេង ថាមពលអគ្គិសនី ថ្លៃគ្រប់គ្រងសត្វល្អិត និងជំងឺ ព្រមទាំងការទិញសំណាញ់ ឬឧបករណ៍ការពារជាច្រើនទៀត។ ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បានឱ្យដឹងថា ប្រសិនបើតម្លៃបន្លែមិនកើនឡើងទេ នោះ​កសិករនឹងជួបបញ្ហាកាន់តែខ្លាំង ជាពិសេសកសិករខ្នាតតូច ហើយកសិករមួយចំនួនអាចបង្ខំចិត្តកាត់បន្ថយទំហំផ្ទៃដីដាំដុះ ឬឈប់តែម្តង។ ទ​ន្ទឹមនឹងនោះ បាតុភូតអែលនីញ៉ូអាចប៉ះពាល់ដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុក និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី»។ សហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយទៀតថា គេមិនអាចរង់ចាំរហូតដល់កសិករអស់ទឹក ទើបចាប់ផ្តើមចាត់វិធានការនោះទេ ដូច្នេះ រដ្ឋគួរកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក និងលើកកម្ពស់វិធានការសន្សំសំចៃទឹកឲ្យកាន់តែប្រសើរជាងមុន។ សហព័ន្ធសមាគមកសិករដាំបន្លែ ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តល់ជំនួយដល់កសិករ ចន្លោះពី២៤៥ដុល្លារ […]

កាលវិភាគផ្សព្វផ្សាយ