Tag: trending
News & ជាតិ

ដំណាំកាហ្វេកំពុងជួយកសិករខ្មែររកចំណូលបានច្រើន ដោយសារទីផ្សារមានតម្រូវការខ្ពស់
ដោយ រស្មី ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការ កាហ្វេនៅកម្ពុជាបានកំពុងមានទីផ្សារខ្ពស់បន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ស្រុកឃុំ រហូតដល់ភូមិ ការនិយមផឹកកាហ្វេមាននិន្នាការកាន់តែច្រើនឡើង។ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីតម្រូវការកាន់តែច្រើននៃទីផ្សារកាហ្វេពិសេសការដាំកាហ្វេក្នុងស្រុកគឺជាតម្រូវការចាំបាច់មួយ។ ក្រៅពីដំណាំកាហ្វេ ដែលដាំក្នុងស្រុកសម្រាប់តម្រូវការប្រើប្រាស់លើទីផ្សារហើយ កាហ្វេក្រៅប្រទេសក៏ជាតម្រូវការចាំបាច់មួយសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាដែរ។ សមាគមកាហ្វេកម្ពុជាបានឱ្យដឹងផងថា កសិករដាំកាហ្វេនៅកម្ពុជានោះទំហំខ្នាតតូចដែលមានចាប់ពីមួយហិកតា ដល់ប្រាំហិកតាមានចំនួនច្រើន តែសម្រាប់ខ្នាតធំ ដែលមានទំហមចាប់ពី៥ ដល់១០ហិកតានោះមានចំនួនតិចតួចនៅឡើយ ពោលគឺមានប្រមាណប្រាំភាគរយប៉ុណ្ណោះ។ ដោយឡែកអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិ (International Development Enterprises-IDE) កម្ពុជាវិញ បានឱ្យដឹងថា សម្រាប់កសិករខ្នាតតូចដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានអនុវត្តវិធីសាស្រ្តដាំដុះតាមបែបប្រពៃណីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី ក៏បានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញនាកន្លងមកច្រើន ក្នុងនោះរាប់ទាំងបំណុល ទិន្នផលថយចុះ ការប្រែប្រួលអាកាសធាតុ និងការកង្វះទំនាក់ទំនងទីផ្សារជាដើម។ ទោះបីយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមស្តីពីការដាំកាហ្វេតាមបែបកសិកម្មបែបថ្មីបានកកើតឡើងវិញ តាមរយៈអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិកម្ពុជាធ្វើឱ្យកសិកម្មបែបថ្មីនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់អនុវត្តកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ បានកសាងសមត្ថភាពកសិករឱ្យមានសមត្ថភាពកាន់ខ្ពស់ក្នុងការដាំដំណាំកាហ្វេបែបថ្មីនេះ។ អង្គការ អភិវឌ្ឍន៍សហគ្រាសអន្តរជាតិ កម្ពុជា មិនត្រឹមតែជួយឱ្យកសិករអនុវត្តកសិកម្មបែបកកើតឡើងវិញដោយផ្ទាល់នោះទេក្នុងនោះជាមួយដៃគូថែមទាំងបានផ្តល់នូវ ចំណេះដឹងបច្ចេកទេស ការថែទាំ និងប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ។ក្រៅពីនេះក៏បាន កសាងតួអង្គមូលដ្ឋាន ដែលអាចពង្រីកឥទ្ធិពលទៅដល់កសិកររាប់រយនាក់ផ្សេងទៀត ដោយរក្សាបាននូវជំនាញ និងភាពជាអ្នកដឹកនាំឱ្យស្ថិតនៅក្នុងសហគមន៍ និងមានភាពជាម្ចាស់ការដោយផ្ទាល់នៅក្នុងមូលដ្ឋានទៀតផង។ ទាក់ទិនក្នុងការដាំកាហ្វេនៅកម្ពុជានេះដែរ […]
News & អន្តរជាតិ

ប្រទេសអូម៉ង់នឹងវិនិយោគទឹកប្រាក់២៤៣លានដុល្លារ លើវិស័យកសិកម្មក្នុងប្រទេស
ម៉ាស្កាត៖ ប្រទេសអូម៉ង់បានបង្ហាញពីឱកាសវិនិយោគលើវិស័យសន្តិសុខស្បៀង ដែលមានតម្លៃជាង៩៣,៨លានរីយ៉ាល់អូម៉ង់ ឬស្មើនឹង២៤៣លានដុល្លារ ដោយផ្តោតលើកំណើនក្នុងវិស័យកសិកម្ម នេសាទ និងខ្សែច្រវាក់តម្លៃ។ គម្រោងវិនិយោគនេះកើតឡើងពីគំនិតផ្តួចផ្តើមរវាងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងជំរុញការវិនិយោគ និងក្រសួងកសិកម្ម នេសាទ និងធនធានទឹករបស់ប្រទេសអូម៉ង់ ក្នុងគោលបំណងពង្រឹងភាពជាម្ចាស់ដោយខ្លួនឯង និងជំរុញការអភិវឌ្ឍន៍ខ្សែច្រវាក់ផ្គត់ផ្គង់។ កម្មវិធីវិនិយោគនេះស្របតាមក្របខណ្ឌថ្មី ឆ្នាំ២០២៦-២០៣០ ដែលចុះកិច្ចព្រមព្រៀងជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization) ដោយផ្តោតលើប្រព័ន្ធស្បៀងអាហារមានភាពធន់ ផលិតកម្មអាកាសធាតុឆ្លាតវៃ និងការគ្រប់គ្រងធនធានឱ្យកាន់តែប្រសើរឡើង។ ចំណុចនេះក៏ផ្តោតសំខាន់លើការអភិវឌ្ឍជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ននៅទូទាំងវិស័យនេះផងដែរ។ ចំណែកនៅក្នុងផលិតកម្មបឋម គម្រោងជាច្រើនត្រូវបានកំណត់នៅក្នុងតំបន់ធ្វើកសិកម្មរបស់ប្រទេសអូម៉ង់ រួមមានការដាំខ្ទឹមបារាំង ខ្ទឹមស និងឪឡឹក រួមជាមួយនឹងការដាំបន្លែក្នុងផ្ទះកញ្ចក់ និងការកែច្នៃដំឡូង។ ការវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកទិន្នផលក្នុងស្រុក និងគាំទ្រដល់ដំណាំដែលមានតម្លៃខ្ពស់។ រីឯក្នុងវិស័យវារីវប្បកម្មវិញ ដែលនៅតែជាសសរស្តម្ភដ៏សំខាន់ជាមួយនឹងការវិវឌ្ឍន៍ ដែលបានគ្រោងទុក រួមមាន ការដំាសារាយ, ចិញ្ចឹមប៉ៅហឺ និងគម្រោងចិញ្ចឹមបង្គា។ គំនិតផ្តួចផ្តើមបន្ថែមផ្សេងទៀត រួមមាន ការចិញ្ចឹមត្រីធូណា និងការផលិតចំណីត្រី។ តាមរយៈទំហំគម្រោងដ៏ធំនេះ ដែលមានចាប់ពីការវិនិយោគទ្រង់ទ្រាយមធ្យមរហូតដល់ការវិនិយោគជាយុទ្ធសាស្ត្រធំនេះបង្ហាញគោលជំហររបស់ប្រទេសអូម៉ង់ក្នុងនាមជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ផលិតកម្មស្បៀងអាហារប្រកបដោយនិរន្តរភាព និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់៕
News & ជាតិ

កម្ពុជាបានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាផ្លូវការលើផលិតផលសក្តានុពលបួនមុខបន្ថែមទៀត
ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលរបស់កម្ពុជាចំនួនបួនមុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំងបួនមុខរួមមាន ទី១ សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតគ្មានសារធាតុគីមី។ ទី២ ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃនៃតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ ទី៣ ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។ ទី៤ ស្វាយឧត្តរមានជ័យ (Oddar Meanchey […]
News & ជាតិ

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងរកចំណូលបានជាង១២លានរៀលពីការប្រមូលផលម្ទេសដៃនាង
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហគមន៍ផ្ញើជូនទូរទសស្សន៍អនឡាញ ARDBកាលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦នេះ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រកចំណូលបានចំនួន ១២,៤លានរៀល ពីការប្រមូលផលម្ទេសដៃនាងចំនួន៤១៥៥,៧២គីឡូក្រាម។ របាយការណ៍ដដែលបន្តថា ចំនួនម្ទេសដៃនាងខាងលើនេះ ត្រូវបានប្រមូលពី៣៦ គ្រួសារ ដែលជាសមាជិករបស់សហគមន៍ក្នុងទំហំដី១៤,៧២ហិកតា។ បន្ទាប់ពីប្រមូលផល និងលក់ទៅឱ្យឈ្មួញ សហគមន៍បានចែកប្រាក់ជូនកសិករ ដែលជាសមាជិកប្រមូលផលលើកដំបូងបានចំនួន២៦គ្រួសារ នៅសល់ប្រាំបីគ្រួសារ ដែលមិនទាន់មកទទួលប្រាក់។ លោក ពៅ សំណាង ប្រធានសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងបានបង្ហាញនូវមោទនភាពចំពោះការម្រេចបាននូវសមិទ្ធិផលនេះ។ សមិទ្ធផលនេះ បានរួមចំណែកលើកកកម្ពស់ជីវភាពរបស់សមាជិករបស់សហគមន៍កាន់តែល្អប្រសើរ។ លោកបន្តថា ជាមួយគ្នានេះ សហគមន៍ក៏មានផែនការថ្មីពង្រីកការដាំម្ទេស បន្លែក្នុងសំណាញ់ និងការចិញ្ចឹមមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សមាជិក របស់សហគម ដោយបន្តដាំម្ទេសចំនួន៣១ហិកតាបន្ថែមទៀត និងសាងសង់ផ្ទះសំណាញ់សម្រាប់ដំាបន្លែចំនួន៤៣ខ្នងទទឹង១០ម៉ែត្រ បណ្តាយ៣០ម៉ែត្រ។ លោកសង្កត់ធ្ងន់ទៀតថា សហគមន៍កសិកម្មទំនើបដំណាក់ត្រយឹង បច្ចុប្បន្នទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្នុងការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ បើតាមលោក លោក ពៅ សំណាង គម្រោងអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បាននឹងកំពុងអនុវត្តការងារសាងសង់ ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ៩០ភាគរយ […]
News & អន្តរជាតិ

ចិនកែលម្អការប្រើថ្នាំសម្លាប់សត្វល្អិត ដើម្បីគាំទ្រដល់ការនាំចេញកសិផល
ប៉េកាំង៖ ស្របពេលសីតុណ្ហភាពឡើងកម្តៅនៅទូទាំងប្រទេសចិន ផលិតផលកសិកម្មជាច្រើនកំពុងឈានចូលដល់រដូវប្រមូលផល ចំណែកក្រុមហ៊ុនប្រមូលទិញ និងនាំចេញកសិផល បានដាក់ពង្រាយក្រុមគ្រប់គ្រងគុណភាពរបស់ខ្លួន ទៅកាន់តំបន់ផលិតកម្ម សម្រាប់ជួយគាំទ្រកសិករនៅនឹងកន្លែងតែម្តងពាក់ព័ន្ធការប្រើថ្នាំសម្លាប់សត្វល្អិត និងកត់ត្រាទំហំដីដាំដុះ ដើម្បីកែលម្អការតាមដាន និងជួយធានាបាននូវប្រាក់ចំណូលកាន់តែមានស្ថិរភាព។ ស្របពេលទីផ្សារកំពុងតែប្រែប្រួល កសិករដែលធ្លាប់ពឹងផ្អែកលើការដាំដុះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជានៃប្រាក់ចំណូល។ ខណៈពេលអ្នកខ្លះមានឆន្ទៈក្នុងការកែលម្អគុណភាពផលិតផល គម្លាតនៃការប្រើថ្នាំសម្លាប់សត្វល្អិតនៅតែមាន ដោយសារឧបសគ្គក្នុងស្រុក និងលទ្ធភាពទទួលបានព័ត៌មាននៅមានកម្រិត។ តាមរយៈការណែនាំ និងការប្រាស្រ័យទាក់ទងជាមួយកសិករកំពុងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធាតុចូលបន្តិចម្តងៗ មន្ត្រីជំនាញកំពុងកាត់បន្ថយការប្រើប្រាស់ធាតុចូលមិនចាំបាច់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការណែនាំបែបនេះនៅកម្រិតផលិតកម្មក៏កំពុងជួយពង្រឹងអនុលោមភាពស្របតាមលក្ខខណ្ឌនាំចេញកសិផលរបស់ចិនផងដែរ។ លោក យ៉ាវ ចាងហ្វឹង (Yao Changfeng) អគ្គនាយកក្រុមហ៊ុនចិន វ័នដេវ័ន គ្រុប (Onedayone Group) ដែលជាអ្នកនាំចេញកសិផល បានកត់សម្គាល់ថា ទីផ្សារអភិវឌ្ឍន៍ជាច្រើនបានដាក់ចេញនូវតម្រូវការកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតយ៉ាងតឹងរ៉ឹង។ លោកបានមានប្រសាសន៍ថា សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញកសិផលដ៏សំខាន់មួយរបស់ចិន កំពុងដំណើរការប្រព័ន្ធកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត (Maximum Residue Limit) ដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។ នៅក្នុងការអនុវត្តជាក់ស្តែង លទ្ធផលមិនអនុលោមតាមអាចបង្កឱ្យមានការព្រួយបារម្ភអំពីភាពស៊ីសង្វាក់គ្នានៃផលិតផល និងភាពជឿជាក់ ដែលអាចប៉ះពាល់ដល់ការអនុវត្តបទបញ្ជាហាមឃាត់កម្រិតថ្នាំពុល។ ដោយសារការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងការប្រឹងប្រែងការពារបរិស្ថានកាន់តែកើនឡើង ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ បានជួយកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងពង្រឹងស្តង់ដារធ្វើតេស្តរកសំណល់ថ្នាំពុលលើផលិតផលកសិកម្ម។ ទិន្នន័យឧស្សាហកម្មបង្ហាញថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតក្នុងការធ្វើកសិកម្មដាំដំណាំ បានធ្លាក់ចុះក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា […]
News & ជាតិ

កសិករ គ្រឿន ណាត ប្រែក្លាយការចិញ្ចឹមកង្កែបខ្នាតតូចឱ្យក្លាយជាមុខរបរចម្បងជួយទ្រទ្រង់ជីវភាពគ្រួសារ
ដោយ ឡុង សារេត ព្រៃវែង៖ កសិករ គ្រឿន ណាត រស់នៅភូមិអ្នកតាជ័យ ស្រុកកញ្ចៀក ខេត្តព្រៃវែង បានអះអាង បន្ទាប់ពីសាកល្បងចិញ្ចឹមកង្កែបលក្ខណៈគ្រួសារនៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ អាចរកបានចំណូលច្រើនគួរសមសម្រាប់ទ្រទ្រង់ដល់ការចំណាយខែនៅក្នុងគ្រួសារ ។ ពោលមុខរបរខ្នាតតូចមួយនេះកំពុងដើរតួយ៉ាងសំខាន់ បើប្រៀបធៀបទៅនិងការដាំបន្លែពីមុនៗ។ បើតាមកសិករ គ្រឿន ណាត នៅក្នុងឆ្នាំ២០១៩ គ្រួសាររបស់លោកបានដាំបន្លែចំនួន៣ ហើយនៅឆ្នាំ២០១៩ក្រោយពីបានស្វែងយល់អំពីការចិញ្ចឹមកង្កែបនៅតាមបណ្តាញទំនាក់ទំនងសង្គម លោកបានចំណាយប្រាក់៨០ម៉ឺនរៀលទិញកូនកង្កែបពូជចំនួន២ពាន់ក្បាលយកមកចិញ្ចឹម ដើម្បីបានប្រាក់ចំណូលបន្ថែមសម្រាប់ជួយដល់គ្រួសារ។ ក្រោយពីសាកល្បងលើកដំបូងទួទួលបានជោគជ័យលើការចិញ្ចឹមកង្កែប លោកក៏បានសម្រេចចិត្តបោះបង់ការដាំបន្លែចោល ដោយផ្តោតតែទៅលើការចិញ្ចឹមកង្កែបនិងបង្កាត់ភ្ញាស់កង្កែបសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់។ លោក គ្រឿន ណាត បានឱ្យដឹងថា បច្ចុប្បន្នលោកផ្តោតខ្លាំងលើការបង្កាត់ភ្ញាស់កូនកង្កែបជាជាងការចិញ្ចឹមកង្កែបសាច់ ព្រោះតម្រូវការកូនកង្កែបពូជមានច្រើន តួយ៉ាងកាលឆ្នាំ២០២៥កន្លងទៅនេះ លោកអាចផ្គត់ផ្គង់កូនកង្កែបបានដល់៤០ម៉ឺនកូន ជាមួយនិងតម្លៃលក់ចេញចន្លោះពីជាង២០០ទៅ៣០០រៀលក្នុងក្បាល ឬលើសពីនេះអាស្រ័យលើទំហំកូនកង្កែបជាក់ស្តែង។ បើតាមកសិករ គ្រឿន ណាត ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០២៦កន្លងទៅនេះលោកបានបញ្ចេញកូនកង្កែបពូជបានប្រមាណ៧ម៉ឺនកូន ហើយតម្លៃមានការឡើងចុះគួរឱ្យបារម្ភ។ តែទោះជាបែបនេះក្តីលោកជឿថាប្រសិនបើតម្លៃកង្កែបសាច់សិករលក់បានលើសពី៧ពាន់រៀលក្នុងមួយគីឡូក្រាម នោះកសិករ ក៏ដូចជាខាងសហគមន៍នូវតែតម្រូវការកូនកង្កែបពូជសម្រាប់យកទៅចិញ្ចឹមដដែល៕
News & អន្តរជាតិ

តម្លៃផ្លែម្ទេសវៀតណាម ចុះថោកដោយសារចិនមិនសូវទិញ ព្រោះការដឹកជញ្ជូនចំណាយច្រើនពេក
ហាណូយ៖ ផ្លែម្ទេសរបស់វៀតណាម នៅតំបន់ភាគកណ្តាលបានធ្លាក់តម្លៃស្ទើរកណ្តាលដោយសារទីផ្សារប្រទេសចិនមិនសូវត្រូវការ ដូចបណ្តាឆ្នាំកន្លងមក។ គ្រាន់តែខេត្ត គង់ ង៉ាយ (Quang Ngai) ដែលមានព្រំប្រទល់ជាប់ខេត្តអាត់តាពឺ របស់ឡាវ និងជាប់ខេត្តរតនគិរីរបស់កម្ពុជា មានផ្ទៃដីសរុបសម្រាប់ដាំម្ទេសជាង១ ០០០ហិកតា ហើយបច្ចុប្បន្ន មានចម្ការម្ទេសប្រហែល៧៦៥ហិកតា បានចូលដល់ការប្រមូលផលដំបូង ដោយទិន្នផលជាមធ្យមជាង៨ ២០០គីឡូក្រាម ក្នុងមួយហិកតា។ ក្នុងពេលជាមួយគ្នានេះ កាលពីឆ្នាំ២០២៥ តម្លៃម្ទេសវៀតណាមលក់បានប្រហែល៥០ ០០០ដុង ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយឡើងតម្លៃរហូតដល់ជាង៧០ ០០០ដុង ឬស្មើនឹង២,៨០ដុល្លារក្នុងមួយគីឡូក្រាម។ លុះចូលដល់រដូវប្រមូលផលឆ្នាំ២០២៦នេះ តម្លៃផ្លែម្ទេសវៀតណាមបានត្រឹមប្រហែល១៤ ០០០ដុង ឬស្មើនឹង០,៥៦ដុល្លារ ក្នុងមួយគីឡូក្រាម ហើយបានបន្តធ្លាក់ចុះមកនៅត្រឹម៥ ០០០ដុង ទៅ៧ ០០០ដុង ឬស្មលើពី០,២០ដុល្លារ ទៅ០,២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ យោងតាមអ្នកដាំម្ទេស និងពាណិជ្ជករប្រមូលទិញផ្លែម្ទេស បានឱ្យដឹងថា ទីផ្សារម្ទេសវៀតណាមនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់ប្រទេសចិន។ ប៉ុន្តែនៅឆ្នាំនេះ តម្រូវការពីទីផ្សារបានធ្លាក់ចុះ ដោយសារថ្លៃដឹកជញ្ជូនបានកើនឡើងខ្លាំងពេក។ ការដឹកជញ្ជូនកុងតឺន័រត្រូវបានកាត់បន្ថយ ដោយនាំចេញបន្តិចបន្តួច និងផ្លែម្ទេសជោរជន់នៅតាមទីផ្សារក្នុងប្រទេសវៀតណាម។ កសិករម្នាក់ ដែលដាំម្ទេសលើផ្ទៃកន្លះហិកតានៅក្នុងខេត្ត គង់ ង៉ាយ […]
News & ជាតិ

សត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វជិតផុតពូជ១៥ក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិក្នុងខេត្តក្រចេះ
ដោយ នូវ ស៊ីវុត្ថា ក្រចេះ៖ ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងកន្ធាយក្បាលកង្កែបចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំងសំបុកកន្ធាយ ដើម្បីពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។ ដំណើរបេសកកម្មនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ គឺដឹកនាំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀង គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។ […]
News & អន្តរជាតិ

ជំងឺប៉េសជ្រូកអាហ្វ្រិកផ្ទុះឡើងវិញនៅកូរ៉េខាងជើង ធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ និងផ្គត់ផ្គង់មិនគ្រប់តម្រូវការ
ព្យុងយ៉ាង៖ ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលជាជំងឺឆ្លងយ៉ាងឆាប់រហ័ស និងជារឿយៗមានវីរុសដ៏កាចសាហាវលើសត្វជ្រូក បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងការពារនៅឡើយនោះ បាននិងកំពុងរីករាលដាលជាថ្មីនៅតាមតំបន់មួយចំនួននៃប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០២៦នេះ ដោយបានធ្វើឱ្យចំនួនសត្វជ្រូកទាំងនៅតាមកសិដ្ឋានរបស់រដ្ឋ និងនៅតាមផ្ទះឯកជន ធ្លាក់ចុះយ៉ាងគំហុក ព្រមទាំងធ្វើឱ្យតម្លៃសាច់ជ្រូកឡើងថ្លៃខ្លាំងនៅតាមទីផ្សារ។ យោងតាមសារព័ត៌មាន ដេលី ខេអិន (Daily NK) មានស្នាក់ការនៅកូរ៉េខាងត្បូង ប៉ុន្តែផ្សាយតែព័ត៌មានអំពីកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានចេញផ្សាយអត្ថបទមួយដកស្រង់សម្តីកសិករចិញ្ចឹមជ្រូកកូរ៉េខាងជើង ដែលលើកឡើងថា ចំនួនមេជ្រូកពូជនៅតាមកសិដ្ឋាននៃការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដែលជាទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងជើង បានធ្លាក់ចុះនៅគ្រប់ទីកន្លែងចិញ្ចឹម ដោយសារខ្វះការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ជាពិសេសផ្នែកអនាម័យ និងសុខមាលភាពសត្វ។ ការធ្លាក់ចុះចំនួនជ្រូកពូជក៏បានធ្វើឱ្យខ្វះកូនជ្រូក សម្រាប់គ្រួសារឯកជន ដើម្បីចិញ្ចឹម ដែលលទ្ធផលបានបង្ហាញថា ចំនួនគ្រួសារចិញ្ចឹមជ្រូកនៅប្រទេសកូរ៉េខាងជើង ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនតិចជាង៣០ភាគរយនៃចំនួនសរុប ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ ប្រភពដកស្រង់សម្តីរបស់មន្ត្រីការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វរបស់រដ្ឋ បានបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិក កំពុងផ្ទុះឆ្លងរាលដាលនៅតាមតំបន់ចិញ្ចឹមជ្រូកសំខាន់ៗរបស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែពុំមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាឡើយ។ ប្រទេសកូរ៉េខាងជើងបានរាយការណ៍ជាលើកដំបូង អំពីការផ្ទុះឡើងវិញនៃជំងឺប៉េសជ្រូកអាវហ្វ្រិក ហើយប្រាប់ទៅអង្គការសុខភាពសត្វពិភពលោក (World Organization for Animal Health) ដែលជាស្ថាប័នអន្តរជាតិតាមដានការផ្ទុះឡើងនៃជំងឺសត្វ នៅលើពិភពលោក […]
News & ជាតិ

ធនាគារពិភពលោកប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ
ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។ ក្នុងជំនួបនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន, […]
News & អន្តរជាតិ

កូរ៉េខាងត្បូងនាំចេញម្ហូបអាហារបីខែទៅមជ្ឈិមបូព៌ា មានទឹកប្រាក់ជាង១០៦លានដុល្លារ ទោះបីជាមានសង្គ្រាមក៏ដោយ
សេអ៊ូល៖ ទោះបីជាមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ក៏ដោយ ក៏ការនាំចេញស្បៀងអាហាររបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ា បានកើនឡើងជាង៣០ភាគរយ នៅក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ខណៈការនាំចេញទៅកាន់ពិភពលោក ក៏បានកើនឡើង៤ភាគរយផងដែរ ដែលនាំមុខដោយនំស្រួយ និងអាហារសម្រន់។ យោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះថា ការនាំចេញសរុបសម្រាប់ស្បៀងអាហារកូរ៉េខាងត្បូង នៅក្នុងត្រីមាសទី១ ដោយគិតពីចន្លោះខែមករា ដល់ខែមីនា បានកត់ត្រាជាទឹកប្រាក់ចំនួន២,៥៦ពាន់លានដុល្លារ កើនឡើងបួនភាគរយ ធៀបនឹងឆ្នាំមុន។ តាមតំបន់ ការកើនឡើងនៃការនាំចេញធំជាងគេ ត្រូវបានកត់ត្រានៅមជ្ឈិមបូព៌ា កើនឡើង៣២,៣ភាគរយ បន្ទាប់មកប្រទេសចិន១៤,៥ភាគរយ និងអាម៉េរិកខាងជើង៦,៣ភាគរយ។ ទោះបីជាមានភាពមិនច្បាស់លាស់ផ្នែកដឹកជញ្ជូននៅមជ្ឈិមបូព៌ា ចាប់តាំងពីខែមីនា បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ក្នុងខែកុម្ភៈក៏ដោយ ក៏ការនាំចេញទៅកាន់តំបន់នេះនៅតែរឹងមាំដដែល។ ខណៈពេលការប្រើប្រាស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសង្គ្រាមត្រូវបានគេរាយការណ៍ថា បានចុះខ្សោយ ដំណើរការជារួមបានប្រសើរឡើងដោយសារការដឹកជញ្ជូនផលិតផលថ្នាំជក់ និងយិនស៊ិនដ៏ធំរហូតដល់ខែកុម្ភៈ។ ការនាំចេញទៅកាន់មជ្ឈិមបូព៌ា ក្នុងត្រីមាសទីមួយ មានទឹកប្រាក់ចំនួន១០៦,៩លានដុល្លារ។ មី រ៉ាមែន (Ramen) របស់កូរ៉េខាងត្បូងបាននាំចេញច្រើនមុនគេ។ ការនាំចេញមីរ៉េមែន នៅត្រីមាសទីមួយ បានកើនឡើង២៦,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ កើនទឹកប្រាក់ដល់៤៣៤,៥លានដុល្លារ។ ក្នុងចំណោមអាហារកែច្នៃ […]
News & អន្តរជាតិ

កាហ្សាក់ស្ថានពិចារណាហាមនាំចូលស៊ុតបក្សីពីក្រៅប្រទេស ដើម្បីការពារទីផ្សារក្នុងស្រុក
រដ្ឋាភិបាលប្រទេសកាហ្សាក់ស្ថានបានចេញផ្សាយសេចក្តីព្រាងក្រឹត្យមួយ ដែលស្នើឱ្យមានការហាមឃាត់ការនាំចូលស៊ុតបក្សីរយៈពេលប្រាំមួយខែ រួមទាំងផលិតផលស៊ុតរបស់សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ដែលជាប្លុកពាណិជ្ជកម្មដឹកនាំដោយប្រទេសរុស្ស៊ីផងដែរ។ វិធានការនេះទទួលបានការគាំទ្រពីសហជីពកាហ្សាក់ស្ថាននៃកសិករចិញ្ចឹមបសុបក្សី ក្នុងគោលបំណងជាចម្បងដើម្បីការពារទីផ្សារប្រទេសកាហ្សាក់ស្ថានពីការនាំចូលស៊ុតបក្សី ដែលមានតម្លៃថោកពីប្រទេសរុស្ស៊ី ហើយក៏មានគោលបំណងផ្តល់កម្លាំងជំរុញកំណើនបន្ថែមទៀតដល់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតក្នុងស្រុក។ លោក កៃរ៉ាត់ ម៉ៃហ្សេវ (Kairat Maishev) ប្រធានសហភាពកសិករកាហ្សាក់ស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ ឧស្សាហកម្មស៊ុតកាហ្សាក់ស្ថាន សម្រេចបានលទ្ធផលគួរឱ្យពេញចិត្ត ដោយផលិតបានស៊ុតចំនួន៤,៥ពាន់លានគ្រាប់ ដែលជិតគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារក្នុងស្រុក១០០ភាគរយ។ លោកបានបន្ថែមថា នេះមិនមែនជាលើកទីមួយទេ ដែលវិធានការបែបនេះនឹងត្រូវបានអនុម័ត។ វាត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីពង្រីកឧស្សាហកម្មស៊ុតបន្ថែមទៀត និងលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលរបស់ប្រទេសកាហ្សាក់ស្ថាន។ ឧស្សាហកម្មបសុបក្សីកាហ្សាក់ស្ថានមានកសិដ្ឋានចំនួន៧០កន្លែង ដែលក្នុងនោះមាន៣៤កសិដ្ឋានសម្រាប់ផលិតស៊ុត។ ជាមួយនឹងការផ្លាស់ប្តូរនេះ រដ្ឋាភិបាលមានគោលបំណងការពារការវិនិយោគ ដែលបានធ្វើឡើងនៅក្នុងឧស្សាហកម្មបសុបក្សីកាហ្សាក់ស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កសិដ្ឋានមួយចំនួនបានទទួលការធ្វើទំនើបកម្ម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយទាញយកអត្ថប្រយោជន៍ពីកម្មវិធីជំនួយហិរញ្ញវត្ថុរបស់រដ្ឋមួយចំនួនផងដែរ។ ទោះបីជាសេចក្តីព្រាងក្រឹត្យនេះទើបតែប្រកាសជាសាធារណៈ និងមិនទាន់ចូលជាធរមានក៏ដោយ ក៏សហភាពកសិករបសុបក្សី បានកោតសរសើររដ្ឋាភិបាលកាហ្សាក់ស្ថានរួចហើយ ចំពោះឆន្ទៈគាំទ្រវិស័យនេះ។ បើយោងតាមការបញ្ជាក់របស់សហភាពកសិករបសុបក្សី បានឱ្យដឹងទៀតថា ថ្ងៃនេះ មានការពិភាក្សាគ្នាដោយផ្ទាល់រវាងសហភាពបសុបក្សី និងក្រសួងកសិកម្ម ក្ននុងគោលបំណងពង្រឹងឧស្សាហកម្ម និងពង្រឹងសក្តានុពលកសិកម្មរបស់ប្រទេសជាតិ ដោយមានការគាំទ្រជាប្រព័ន្ធពីរដ្ឋាភិបាល និងគំនិតផ្តួចផ្តើមអាជីវកម្មក្លាយជាចំណុចសំខាន់។ ប្រទេសកាហ្សាក់ស្ថាននាំចូលផលិតផលបសុបក្សីស្ទើរតែទាំងស្រុងពីប្រទេសរុស្ស៊ី ដោយការដឹកជញ្ជូនតូចៗមួយចំនួនក៏មកពីប្រទេសបេឡារុសផងដែរ។ យោងតាមកសិករក្នុងស្រុក ការហាមឃាត់នាំចូលរយៈពេលប្រាំមួយខែ គឺជាជម្រើសសមហេតុផលជំនួសឱ្យការហាមឃាត់ការនាំចូលទាំងស្រុង ដែលនឹងពិបាកក្នុងការបង្ហាញពីភាពត្រឹមត្រូវ ដោយសារប្រទេសទាំងបីសុទ្ធតែជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។ […]
