News & ជាតិ
686992500_122162800244825876_8118614845293522868_n
គិរីកាហ្វេប្រកាសស្វែងរកដៃគូសហការ សម្រាប់អ្នកចង់ក្លាយជាម្ចាស់ហាងកាហ្វេ ដែលមានរសជាតិខ្មែរពិតៗ
ភ្នំពេញ៖ មោទនភាពផលិតផលខ្មែរ! គីរីកាហ្វេ (Kiri Coffee) គឺជាគ្រាប់កាហ្វេដែលដាំដុះ និងប្រមូលផលដោយផ្ទាល់ពីទឹកដីខ្ពង់រាបខេត្តមណ្ឌលគិរី។ គិរីកាហ្វេ ប្រើប្រាស់គ្រាប់កាហ្វេក្នុងស្រុកសុទ្ធ ១០០% មិននាំចូលពីក្រៅប្រទេស (ជាដាច់ខាត់) ធានាបាននូវភាពស្រស់ថ្មី ឈ្ងុយឆ្ងាញ់ និងផ្តល់នូវរសជាតិដើមដ៏មានសក្ដានុពល។ ដើម្បីពង្រីកមហិច្ឆតាកាហ្វេខ្មែរ គិរីកាហ្វេ កំពុងផ្តល់ឱកាសពិសេសសម្រាប់បងប្អូន ដែលចង់ក្លាយជាម្ចាស់អាជីវកម្ម៖ 1-ផ្តល់ម៉ាស៊ីនឆុងកាហ្វេប្រើប្រាស់ដោយឥតគិតថ្លៃ! * ជួយសម្រាលបន្ទុកដើមទុន (សម្រាប់ផ្នែកម៉ាស៊ីន) ដើម្បីឱ្យបងប្អូនចាប់ផ្តើមអាជីវកម្មបានភ្លាមៗ។ គិរីកាហ្វេ ប្រើប្រាស់គ្រាប់កាហ្វេក្នុងស្រុក (មិននាំចូល) * ធានាបាននូវគុណភាពស្រស់ៗពីចម្ការ បង្កើនទំនុកចិត្តដល់អតិថិជន ដែលចូលចិត្តរសជាតិកាហ្វេធម្មជាតិពិតៗ។ 2-បណ្តុះបណ្តាលបច្ចេកទេសឥតគិតថ្លៃ * បង្រៀនពីរបៀបឆុង (Barista Training) ឱ្យមានរសជាតិស្តង់ដារ ទាក់ទាញអតិថិជនបានច្រើន។ 3- ការពិគ្រោះយោបល់ និងការរៀបចំហាង * យើងនៅក្បែរលោកអ្នកជានិច្ច តាំងពីការចាប់ផ្តើមរហូតដល់ដំណើរការលក់ជាក់ស្តែង។ * ជ្រើសរើស គិរីកាហ្វេ គឺជ្រើសរើសគុណភាពខ្មែរ និងជួយដល់កសិករខ្មែរ * ចំនួនមានកំណត់ ជាមួយលក្ខខណ្ឌងាយៗ!
News & ជាតិ
photo_2026-05-07_09-23-59
សមាគមស្វាយចន្ទីកម្ពុជារំពឹងថា កសិករងាកមកដាំដុះស្វាយចន្ទីបែប “GI”នឹងកើនឡើងនាពេលខាងមុខ
ដោយ ឡុង សារេត ភ្នំពេញ៖  ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ និងជាអ្នកជំនាញខាងផ្នែកដំណាំស្វាយចន្ទី  បានរំពឹងនិងជឿជាក់ថាការកសិករក្នុងស្រុកងាកមកដាំដុះស្វាយចន្ទីតាមសៀវភៅបន្ទុកបែបម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “GI” នឹងមានការកើនឡើងនៅពេលខាងមុខ បន្ទាប់ស្វាយចន្ទីកំពង់ធំ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទទួលស្គាល់ជាផលិតផល “GI”។ បើតាមលោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំបានឱ្យដឹងថា បច្ចុប្បន្នសមាគមស្វាយចន្ទីកំពង់ធំ មិនទាន់បានធ្វើការជ្រើសរើសចំម្ការ ឬសហគ្រាសកែច្នៃផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញធ្វើជាសមាជិកសមាគមនៅឡើយនោះទេ ដោយសារមិនទាន់មានការអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវ វិញ្ញាបនបត្រម៉ាក GI និងលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃឱ្យបង្កើតសមាគមស្វាយចន្ទីកំពង់ធំដែលផ្តោតលើផលិតផល GI ។  តែទោះជាបែបនេះក្តី លោករំពឹងថាលិខិតស្នើសុំពីក្រសួងមហាផ្ទៃនឹងចេញជាផ្លូវការនាពេលខាងមុខនេះ ងាយស្រួលក្នុងការធ្វើការងារ ឱ្យស្របទៅតាមផ្លូវច្បាប់។ លោក ស៊ុយ កុកធាន បានឱ្យដឹងថា ដើម្បីឱ្យស្វាយចន្ទីក្លាយជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)មានលក្ខខណ្ឌកំណត់ ដូចជាទីតាំង ដីធ្លី ការប្រើប្រាស់ជីនិងថ្នាំផ្សេងៗ ហើយបើទោះបីនៅក្នុងដំណាក់កាលចាប់ផ្តើមដំបូងៗ មិនមានអ្នកចូលរួមផលិតស្វាយចន្ទី GI ច្រើន ប៉ុន្តែជាការបោះជំហ៊ានដ៏ល្អមួយ ព្រោះស្វាយចន្ទីមិនអាចធ្វើតែមួយមុខទេ ត្រូវធ្វើពិពិធកម្មវាឱ្យសំបូរបែប មានចន្ទីបែបបុរាណ ចន្ទីធម្មតា ចន្ទីសរីរាង្គ និងចន្ទី GIជាដើម។ លោកបានសង្កត់ធ្ងន់ដូច្នេះថា “យើងធ្វើបែបនេះ ដើម្បីទីផ្សារចន្ទីកម្ពុជាសំបូរបែប។ យើងធ្វើឱ្យស្របទៅតាមតម្រូវការទីផ្សាររបស់ពិភពលោក។ សម្រាប់ប្រទេសអ្នកមានគេត្រូវការចន្ទីដែលមានស្តង់ដា […]
News & អន្តរជាតិ
image_2026-05-07_07-37-24
ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល
ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម​ ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។ ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦​ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។ ចំណែកនៅទីក្រុង​ ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក […]
News & អន្តរជាតិ
image_2026-05-06_09-07-58
ភូមានាំចេញអង្ករបានចំណូលជាង៨៦១លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦
ណៃពិដោ៖ យោងតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦ ដោយគិតចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានចំនួនជាង២,៧លានតោន គិតទឹកប្រាក់ជាង៨៦១លានដុល្លារ។ នៅក្នុងឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ៧០០តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែមេសា, អង្ករជាង៥២៩ ០០ តោន គិតជាទឹកប្រាក់៩០លានដុល្លារ ក្នុងខែឧសភា, អង្ករជាត២១០ ០០០ តោន គិតជាទឹកប្រាក់៧១លានដុល្លារ ក្នុងខែមិថុនា, អង្ករជាង ២៣០ ០០០តោន គិតជាទឹកប្រាក់៧៧លានដុល្លារ ក្នុងខែកក្កដា, អង្ករជាង១៩០ ០០០តោន គិតជាទឹកប្រាក់៦៥លានដុល្លារ ក្នុងខែសីហា, អង្ករជាង១៦៨ ០០០ តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែកញ្ញា, អង្ករជាង៣១០ ០០០តោន គិតជាទឹកប្រាក់៩២លានដុល្លារ ក្នុងខែតុលា, អង្ករជាង២៦៣ ៨១៥តោន គិតជាទឹកប្រាក់៧៦លានដុល្លារ ក្នុងខែវិច្ឆិកា, អង្ករជាង៣៣១ ៨៦៩តោន គិតជាទឹកប្រាក់៩៩លានដុល្លារ ក្នុងខែធ្នូ។ ចំណែកនៅក្នុងឆ្នាំ២០២៦ នាំចេញអង្ករជាង២០៨ ៨៤៧តោន […]
News & អន្តរជាតិ
image_2026-05-06_08-13-07
អ្នកដាំទុរេនម៉ាឡេស៊ីជួបបញ្ហាថ្លៃដើមខ្ពស់ និងលក់បានតម្លៃកាន់តែទាប
កូឡាឡាំពួរ៖ វិស័យទុរេនរបស់ប្រទេសម៉ាឡេស៊ីកំពុងស្ថិតក្រោមសម្ពាធ ខណៈពេលការប្រមូលផលផ្លែទុរេននៅដើមរដូវចូលមក ប៉ុន្តែថ្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនខ្ពស់ជាងមុន ធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញនៃការនាំចេញទៅកាន់ប្រទេសចិន។ អាកាសធាតុក្តៅខ្លាំងធ្វើឱ្យផ្លែទុរេនម៉ាឡេស៊ីឆាប់ទុំលឿនជាងមុន ខណៈពេលថ្លៃវេចខ្ចប់ ថ្លៃថាមពល និងថ្លៃដឹកជញ្ជូនកើនឡើងជាបន្តបន្ទាប់។ សម្រាប់អ្នកដាំទុរេន ការកើនឡើងនៃបរិមាណផ្លែទុរេនលលឿនពេកកំពុងបង្កើតសម្ពាធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ អ្នកបាននាំចេញផ្លែទុរេនពីកសិដ្ឋានទំហំ១០ហិកតា នៅរដ្ឋបាហាងទៅកាន់ប្រទេសចិន និងហុងកុង លោកបាននិយាយថា អ្នកដាំទុរេនកំពុងកាត់បន្ថយថ្លៃដើម និងកំណត់កាកសំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីរក្សាប្រតិបត្តិការ។ ការចំណាយលើការវេចខ្ចប់ និងដឹកជញ្ជូនពីមុនមានប្រហែល២០ភាគរយនៃប្រាក់ចំណូលនាំចេញ ប៉ុន្តែនៅឆ្នាំ២០២៦នេះអាចកើនឡើងដល់៥០ភាគរយ។ លោកបាននិយាយថា “យើងមិននឹកស្មានថា សង្រ្គាមនឹងជះឥទ្ធិពលអាក្រក់ដល់យើងយ៉ាងធ្ងន់ធ្ងរបែបនេះទេ។ យើងកំពុងព្យាយាមមិនឡើងថ្លៃផ្លែទុរេនទេ”។ ប្រទេសចិន នៅតែជាទីផ្សារធំបំផុតសម្រាប់ផ្លែទុរេនម៉ាឡេស៊ី ដោយបាននាំចូលប្រហែល ៧ ០០០លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងពីឆ្នាំ២០២០។ ផ្លែទុរេនពូជ មូសាង​ ឃីង (Musang King) ដែលជាពូជនាំចេញដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះតម្លៃពីប្រហែល១៨ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីឆ្នាំ២០២៥ មកនៅប្រហែល៥ដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយរំពឹងថា នឹងបន្តធ្លាក់ថ្លៃថែមទៀតប្រសិនបើបរិមាណផ្លែទុរេនប្រមូលផលបានកាន់តែច្រើន។ គំរូនាំចេញរបស់ម៉ាឡេស៊ី គឺផ្អែកលើគុណភាព ម៉ាកយីហោ និងខ្សែសង្វាក់ត្រជាក់ជាជាងបរិមាណ ដែលអ្នកនាំចេញបាននិយាយថា ផ្លែទុរេនពូជមូសាង ឃីង មានទីផ្សារល្អជាងគេ ដូច្នេះក្នុងរយៈពេលវែង ត្រូវថែរក្សាទីផ្សារឱ្យបាន ជាជាងប្រឹងប្រកួតប្រជែងជាមួយពូជទុរេនដទៃទៀត”។ […]
News & ជាតិ
photo_2026-05-05_15-44-41 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ “ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន” ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនមកពីបណ្តាឃុំនានា សរុបប្រមាណ៦៤៦នាក់។ ​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងពីគោលបំណងសំខាន់ៗ រួមមាន៖ -​ការពង្រឹងសាមគ្គីភាព៖ ការបង្កើតឱ្យមានការប្រកួតកីឡានេះឡើង គឺដើម្បីជំរុញឱ្យយុវជនមានស្មារតីសាមគ្គីភាព ភាតរភាព និងបង្កើនភាពស្និទ្ធស្នាលរវាងយុវជននៅក្នុងមូលដ្ឋាន។ -​កីឡានាំមកនូវសុខភាព និងមិត្តភាព៖ កីឡាមិនត្រឹមតែផ្តល់នូវសុខភាពមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនៃមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងស្មារតី “កីឡារស់ក្នុងសន្តិភាព”។ -​តួនាទីយុវជនក្នុងសង្គម៖ ឯកឧត្តមបណ្ឌិតបានរំលឹកដល់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ​ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ស្ថិរភាពសង្គម និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ នៅតែបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ដែលទាមទារឱ្យយុវជនទាំងអស់ជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ […]
News & ជាតិ
photo_2026-05-04_17-18-03 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកសិក្ខាសាលាប្រចាំខែ ស្ដីពី “Policy Analysis in the AI Era” 
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញបើកសិក្ខាសាលាប្រចាំខែស្តីពី “Policy Analysis in the AI Era” ដែលបានឧទ្ទេសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង, សមាជិកក្រុមការងារស្រាវជ្រាវ និងបុគ្គលិករបស់ធនាគារ ARDB ព្រមទាំងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានពាក់ព័ន្ធ សរុបចំនួន២១០ រូប។ សិក្ខាសាលានេះ ជាសិក្ខាសាលាប្រចាំខែទី១ ដែលត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល ក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទិននឹងតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការស្រាវជ្រាវ ក្នុងន័យរួមចំណែកបង្កើតជាមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្ដូរចំណេះដឹង, បទពិសោធ, និងទំនាក់ទំនងរវាងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ និងនិស្សិតមកពីស្ថាប័ន និងសាកលវិទ្យាល័យពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីសមិទ្ធផល ដែលមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ […]
News & ជាតិ
photo_2026-04-30_18-23-29
ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility “CCFF”)
រាជធានីភ្នំពេញ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) និងសហការី បានទទួលជួបក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank “ADB”) ដើម្បីពិភាក្សាលើការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) និងវិសាលភាព​ក្នុងការពង្រីក​វិស័យផ្សេងៗ​បន្ថែមទៀត ជាពិសេសវិស័យអាទិភាពស្របតាមគោលនយោបាយថា្នក់ជាតិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយ​ចីរភាព​នៅកម្ពុជា។ ជាលទ្ធផល, អង្គប្រជុំបានកំណត់ទិសដៅអនុវត្តរួមមាន៖ (១) ការរៀបចំយន្តការសហហិរញ្ញប្បទាន (Co-Finance) ទាំង​ដំណាក់កាល​អនុវត្ត​កម្មវិធី និងដំណាក់កាលពង្រីកវិស័យ និង (២) ការរៀបចំយន្តការជំនួយបច្ចេកទេស (Technical Support) គាំទ្រដល់ការអនុវត្តកម្មវិធី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB៕
News & ជាតិ
682059849_122172190550961943_5691417882977629587_n
សមាគមបណ្តាញកសិករតេជោជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបប្រជុំសំណេះសំណាលជាមួយសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា សុក រ៉ាដូ លោក ជេត ភិរម្យ និលោក យន់ សុវណ្ណារិទ្ធិ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។ ទន្ទឹមនេះ សមាគមបណ្តាញកសិករតេជោបានប្រកាសតែងតាំង ឧកញ៉ា សុក រ៉ាដូ ជាអនប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកប្រចាំខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀងផងដែរ។ ១-តួនាទីស្នូល និងចក្ខុវិស័យរបស់សមាគមបណ្តាញកសិករតេជោនិងបេសកកម្ម ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈតួនាទីស្នូលសំខាន់ៗចំនួន៣៖ * ទី១. ជាស្ពាន៖ ផ្ដល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេសដល់ប្រជាកសិករ។ * ទី២. ចម្លងសំឡេង៖ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច។ * ទី៣. ជាខែល ឬឆ័ត្រ៖ […]
News & ជាតិ
photo_2026-04-30_08-01-01
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណើរការតំឡើងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីនាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡើងរោងចក្រផ លិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែល ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតអោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូលពីក្រៅប្រទេសផងដែរ៕
News & អន្តរជាតិ
image_2026-04-30_08-49-44
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ បង្កើតសម្ព័ន្ធជីជាតិអាស៊ាន ដើម្បីការពារសន្តិសុខស្បៀងអាហារ
ហ្សាការតា៖ ក្រុមហ៊ុនជីរដ្ឋរបស់ឥណ្ឌូណេស៊ី  ដែលកាន់កាប់ដោយក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) ក្រុមហ៊ុន ប៉េត្រូណាស ខែមីខល គ្រុប (Petronas Chemicals Group) របស់ម៉ាឡេស៊ី និងក្រុមហ៊ុន ឧស្សហកម្មជីប្រ៊ុយណេ (Brunei Fertilizer Industries) បានរួមគ្នាបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្វា (SEAFA) ជាផ្លូវការ ដែលជាដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងតំបន់។ សមាគមមានគោលបំណងពង្រឹងកិច្ចសហការក្នុងចំណោមអ្នកផលិតជី នៅទូទាំងអាស៊ាន ដើម្បីការពារសន្តិសុខស្បៀង រួមទាំងលើកកម្ពស់ការប្រកួតប្រជែងជាសកលរបស់ឧស្សាហកម្មជី។ ប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី លោក រ៉ះម៉ាដ ព្រីបាឌី (Rahmad Pribadi) បាននិយាយថា ការបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមកាន់តែស្មុគស្មាញក្នុងវិស័យកសិកម្ម ប្រសើរជាងបង្ហាញពីគំនិតផ្តួចផ្តើមនិមិត្តរូប។ លោកបានកត់សម្គាល់ថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា បានរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលជាសកល និងបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម។ ក្នុងបរិបទនេះ ការសម្របសម្រួលក្នុងតំបន់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវភាពអាចរកបានជីប្រកបដោយស្ថិរភាព។ លោកបានបន្ថែមថា យើងត្រូវតែសម្របខ្លួន ដើម្បីធានាបាននូវការផ្គត់ផ្គង់ជី និងរក្សាបាននូវសន្តិសុខស្បៀងដោយគ្មានការរំខានឡើយ។ ចំណែកក្នុងស្រុកវិញ […]
News & ជាតិ
images (1)
តម្លៃអន្ទង់នៅក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងឆ្នាំនេះ ដោយសារតែកសិករប្រឈមមុខនឹងអន្ទង់នាំចូល
ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ដោយសារវិបត្តិសេដ្ឋកិច្ចសកល និងការនាំចូមកពីប្រទេសជិតខាងច្រើន បានជំរុញឱ្យតម្លៃអន្ទង់ចិញ្ចឹមរបស់កសិករនៅក្នុងស្រុក ធ្លាក់ថ្លៃយ៉ាងខ្លាំងសម្រាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ។ កសិករចិញ្ចឹមអន្ទង់ ឈ្មោះ រី សារិត រស់នៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ឆ្នាំនេះ លោកលក់អន្ទង់បានត្រឹមតែតម្លៃ១៨ ០០០ ទៅ២០ ០០០រៀល ក្នុងមួយគីឡូក្រាម ខណៈ កាលពីឆ្នាំកន្លងទៅ លោកលក់បានក្នុងតម្លៃ២៥ ០០០ ទៅ២៨០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្តថា ការធ្លាក់ថ្លៃនេះ តាមការយល់ឃើញរបស់លោក គឺដោយសារតែមានឈ្មួញនាំចូលអន្ទង់ច្រើនពីប្រទេសវៀតណាម និងបញ្ហាការប្រែប្រួលសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណា កសិករមានបទពិសោធចិញ្ចឹមអន្ទង់រយៈប្រាំឆ្នាំរូបនេះ បានអះអាងថា តម្លៃខាងលើនេះជាតម្លៃលក់រាយ គឺកសិករអាចចិញ្ចឹមបាន ប៉ុន្តែអត្រានៃប្រាក់ចំណេញ គឺតិចតួចបំផុត។ លោកបន្ថែមថា ចំពោះការលក់បោះដុំវិញ បានតម្លៃត្រឹមតែតម្លៃ១៤ ០០០ ទៅ១៥ ០០០រៀលប៉ុណ្ណោះ ព្រោះមិនអាចប្រកួតប្រជែងជាមួយអន្ទង់នាំចូលពីប្រទេសវៀតណាម ដោយពួកគេបានលក់ក្នុងតម្លៃនេះ។ ជាមួយគ្នានេះ ដើម្បីរក្សាតម្លៃ និងទីផ្សារជូនកសិករកម្ពុជាលើផ្នែកនៃការចិញ្ចឹមអន្ទង់ […]
កាលវិភាគផ្សព្វផ្សាយ