Tag: trending
News & អន្តរជាតិ

ពលរដ្ឋថៃ១៩ខេត្តនាំគ្នាដឹកយកត្រីទីឡាព្យ៉ា ថ្ពាល់ខ្មៅមកចាក់ចោលនៅមុខវិមានរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលជួយដោះស្រាយ
អន្តរជាតិ៖ ប្រជាជនថៃនៅក្នុងខេត្តចំនួន១៩ បាននាំគ្នាដឹកត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅយកមកចាក់គរនៅខាងមុខវិមានរដ្ឋាភិបាល ដើម្បីជាការតវ៉ាទៅនឹងអ្វីដែលពួកគេនិយាយថា ជាជំហានអណ្តើករបស់រដ្ឋាភិបាលក្នុងការកម្ចាត់ពូជត្រី មានប្រភពមកពីប្រទេសក្រៅមួយប្រភេទនេះ ដែលកំពុងបំផ្លាញធនធានមច្ឆាជាតិក្នុងស្រុកយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។ សារព័ត៌មានរបស់ថៃបានរាយការណ៍នាដើមសប្តាហ៍នេះថា ក្រុមប្រជាពលរដ្ឋរងគ្រោះដោយត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅក្នុងខេត្តចំនួន១៩ បានរៀបចំប្រមូលផ្តុំនៅមុខក្រសួងកសិកម្ម និងសហករណ៍ រួចដើរទៅមុខវិមានរដ្ឋាភិបាលរបស់ថៃ ដោយនាំយកត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅប្រមាណប្រាំតោន ទៅចាក់គរនៅមុខវិមានរដ្ឋាភិបាល ដើម្បីទាមទារឲ្យការបញ្ជាក់ពិតប្រាកដអំពីការដោះស្រាយបញ្ហា និងទាមទារចម្លើយចំនួនបួនពីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី។ ចំពោះលក្ខណខណ្ឌទាំងបួន ដែលពលរដ្ឋថៃទាំងនេះទាមទារ រួមមានដូចជា៖ ១. បញ្ហាត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅកំពុងរាតត្បាតលើសពីអ្វី ដែលប្រជាពលរដ្ឋក្នុងស្រុកអាចដោះស្រាយបានដោយខ្លួនឯង រួមទាំងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីជាទូទៅ។ ២. ប្រតិបត្តិការរបស់រដ្ឋាភិបាល ដែលត្រូវបានប្រកាសនាពេលកន្លងមកថា ជាបញ្ហារបស់ជាតិ ប៉ុន្តែមិនដែលមានសកម្មភាពកម្ចាត់ត្រីទាំងនេះទៀតឡើយ។ កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម និងសហករណ៍ បានចំណាយថវិការត្រឹមតែ១២លានបាតប៉ុណ្ណោះ ដើម្បីចាប់ត្រីទីឡាយ៉ាថ្ពាល់ខ្មៅ ចេញពីប្រភពទឹកធម្មជាតិ ប៉ុន្តែនៅមានត្រីទីឡាព្យ៉ាថ្ពាល់ខ្មៅរាប់សិបលានតោន មិនត្រូវបានគេលុបបំបាត់ចោល ហើយកន្លងមកការអនុវត្តគ្រាន់តែធ្វើក្នុងលក្ខណៈភ្លើងចំបើង ហើយស្ងាត់ស្ងៀមទៅវិញតែប៉ុណ្ណោះ។ ៣. ប្រជាពលរដ្ឋបានព្យាយាមដាក់ពាក្យបណ្ដឹងនៅតុលាការរដ្ឋប្បវេណី ប៉ុន្តែវាគ្រាន់តែជាបណ្តឹងចាត់ការថ្នាក់តំបន់ប៉ុណ្ណោះ។ ប្រសិនបើតុលាការដំណើរការ ត្រូវប្រើពេលយ៉ាងហោចណាស់បីទៅបួនឆ្នាំ ហើយពាក្យបណ្ដឹងនេះ គឺប្រឆាំងនឹងមនុស្សនៅខេត្តតែមួយប៉ុណ្ណោះ ហេតុនេះប្រជាពលរដ្ឋនៅខេត្ត១៨-១៩ផ្សេងទៀត ដែលទទួលរងផលប៉ះពាល់ដែរ បានយល់ឃើញថា រដ្ឋាភិបាលមិនទាន់មានវិធានការអ្វីសោះឡើយ។ បណ្តឹងទាំងនេះមិនដឹងថា តុលាការសម្រេចឱ្យក្រុមហ៊ុនឯកជនត្រូវសងសំណង ឬអត់ […]
News & អន្តរជាតិ

អង់គ្លេសត្រៀមខ្លួនចរចាពាណិជ្ជកម្មជាមួយហ្វីលីពីនបន្ទាប់ពីការដកបម្រាមនាំចូលសាច់គោ
អន្តរជាតិ៖ ចក្រភពអង់គ្លេសគ្រោងនឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយហ្វីលីពីន បន្ទាប់ពីប្រជាជាតិអាស៊ីបានយល់ព្រមដកបម្រាមនាំចូលសាច់គោ និងផលិតផលបសុបក្សីរបស់អង់គ្លេស។ យោងតាមការផ្សាយរបស់ The Edge Malaysia បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេសលោក ឌូក្លាស អាឡិចសាន់ឌឺ (Douglas Alexander) នឹងជួបជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មហ្វីលីពីន លោក អាឡែន ហ្គោតធី (Allan Gepty) នៅទីក្រុងឡុងដ៍ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាស្តីពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ កសិកម្ម និងបច្ចេកវិទ្យាក្នុងទំហំទឹកប្រាក់ប្រហែល២,៨ពាន់លានផោន ស្មើនឹង៣,៦ពាន់លានដុល្លារអាមេរិក ។ កិច្ចសន្ទនានេះកើតឡើងបន្ទាប់ពីប្រទេសហ្វីលីពីន បានយល់ព្រមលុបចោលការហាមឃាត់ការនាំចូលសាច់គោរបស់ចក្រភពអង់គ្លេស បន្ទាប់ពីរកឃើញជំងឺលើសត្វគោនៅក្នុងកសិដ្ឋានរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំ២០២៤។ ការសម្រេចចិត្តលុបចោលការហាមឃាត់នេះត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ៨០លានផោនដល់ឧស្សាហកម្មសាច់របស់ចក្រភពអង់គ្លេសក្នុងរយៈពេលប្រាំឆ្នាំ។ រដ្ឋមន្ត្រីពាណិជ្ជកម្មចក្រភពអង់គ្លេស បាននិយាយថា កិច្ចពិភាក្សានេះនឹងបង្ហាញពីជំពូកថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ី។ នេះជាកិច្ចពិភាក្សាចុងក្រោយបង្អស់ក្នុងការចរចាជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ។ សហរដ្ឋអាម៉េរិក នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ពន្ធលើការការពារនិយម ដែលធ្វើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបង្ខំឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេស សម្លឹងមើលការពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី។ ចក្រភពអង់គ្លេសក៏កំពុងបន្តកំណត់ឡើងវិញ ក្រោយចាកចេញពីសហភាពអឺរ៉ុប ហើយកំពុងពិភាក្សាជាមួយរដ្ឋបាលរបស់លោក Trump ដើម្បីយល់ព្រមលើ […]
News & ជាតិ

ក្រុមហ៊ុនអេមរុរ៉ាយស៍ បន្សុទ្ធពូជស្រូវប្រពៃណីខ្មែរចំនួន៨ប្រភេទ ជាពូជបុរាណខ្មែរធន់នឹងការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន និងសហការីនៃក្រុមហ៊ុនអេមរុរ៉ាយស៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ធំ បានពិនិត្យពូជស្រូវស្រងែក្រអូបជំនាន់ទី២ ដែលជាពូជបន្សុទ្ធថ្មី នៅថ្នាលបន្សុទ្ធពូជរបស់រោងចក្រកែច្នៃអង្ករ សាខាអេមរុរ៉ាយស៍កំពង់ធំ និងពិនិត្យការប្រមូលផលស្រូវពូជស្រងែក្រអូប ដែលអាចផ្ដល់ទិន្នផលខ្ពស់ចន្លោះប្រាំ ទៅប្រាំមួយតោនក្នុងមួយហិកតា នៅស្ថានីយបល្ល័ង្ក ដែលមានទីតាំងនៅនៅភូមិបល្ល័ង្ក ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានបន្សុទ្ធពូជស្រូវប្រពៃណីចំនួន៨ប្រភេទ រួមមានពូជនាងអុក ពូជនាងអំសំបកក្រហម ពូជនាងអំសំបកខ្មៅ ពូជដំណើបខ្មៅ ពូជស្រងែ ពូជនាងកែវ ពូជរំបើស និងពូជម្លិះក្រហម ដែលជាពូជបុរាណខ្មែរ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ពូជស្រូវស្រងែក្រអូប គឺជាពូជបន្សុទ្ធ ស្ថិតក្រោមកម្មវិធីបន្សុទ្ធគ្រាប់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ និងកំពុងរៀបចំបន្សុទ្ធដោយក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាពូជមានសក្តានុពលក្នុងការផលិត និងកែច្នៃអង្ករ ប្រកបដោយគុណភាពសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលដៅសម្រេចឱ្យបាននូវពូជស្រូវ ដែលមានប្រភពច្បាស់លាស់ និងមានគុណភាពល្អ ជាពិសេស ក្រុមហ៊ុនអេមរុរ៉ាយស៍ ប្តេជ្ញាចូលរួមចំណែករក្សានូវពូជប្រពៃណីបុរាណខ្មែរ ដើម្បីអាចគាំទ្រដល់កសិករក្នុងការពង្រីកការដាំដុះ និងបង្កើនប្រាក់ចំណូលក្នុងស្រុក និងដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះពូជស្រូវអង្ករល្អ និងមានតម្លៃនៅលើទីផ្សារក្នុងស្រុក និងអន្ដរជាតិ៕
News & គោលនយោបាយគំាទ្រកសិកម្ម & ជាតិ

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
រាជធានីភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមទេសរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អមដោយមន្ត្រីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រជុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬហៅកាត់ថា “ផ.យ.អ.ជ”ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលមានឋានានុក្រមទី៣ បន្ទាប់ពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យក្លាយទៅជាសកម្មភាព ដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ។ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្ត្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន។ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម […]
News & អន្តរជាតិ

ឥណ្ឌា គ្រោងនាំចេញស្ករសចំនួនប្រាំមួយសែនតោនទៅកាន់ទីផ្សារពិភពលោក ក្នុងឆ្នាំ២០២៥នេះ
អន្តរជាតិ៖ រោងចក្រផលិតស្ករសឥណ្ឌា បានចុះកិច្ចសន្យានាំចេញស្ករសចំនួនប្រាំមួយសែនតោន ទៅកាន់ទីផ្សារពិភពលោក ក្នុងឆ្នាំ២០២៥ ប៉ុន្តែមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញបន្ថែមទៀតដោយសារតែតម្លៃស្ករសក្នុងស្រុកបានកើនឡើង។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ការនាំចេញស្ករសរបស់ប្រទេសឥណ្ឌា ដែលជាប្រទេសផលិតស្ករធំជាងគេទីពីររបស់ពិភពលោក នឹងជួយគាំទ្រដល់តម្លៃស្ករសពិភពលោក។ បន្ទាប់ពីបានបញ្ឈប់ការនាំចេញកាលពីឆ្នាំមុនដើម្បីឱ្យតម្លៃស្ករសក្នុងស្រុកមានលំនឹង ប្រទេសឥណ្ឌា កាលពីខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យនាំចេញស្ករសចំនួនមួយលានតោន ដើម្បីជួយដល់រោងចក្រផលិតស្ករសក្នុងស្រុក។ ប៉ុន្តែដោយសារតម្លៃស្ករសក្នុងស្រុកកើនឡើង ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតព្រោះតែផលិតកម្មទាប និងតម្រូវការនារដូវក្ដៅ ឈ្មួញកណ្តាលនៅទីក្រុងបុមបៃ និងក្រុមហ៊ុននាំចេញ បាននិយាយថា ការនាំចេញស្ករសបានធ្លាក់ចុះក្នុងខែមីនានេះបន្ទាប់ពីការកើនឡើងកាលពីខែមុន។ ទិន្នផលស្ករសរបស់ឥណ្ឌាសម្រាប់ទីផ្សារក្នុងស្រុក ឆ្នាំ២០២៤-២០២៥ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម២៥,៨លានតោន បើធៀបនឹងឆ្នាំមុន ដែលមានចំនួន២៩លានតោន។ ចំណែកឈ្មួញផ្សេងទៀត នៅទីក្រុងញូវដេលី បាននិយាយថា រោងចក្រផលិតស្ករសបានផ្គត់ផ្គង់ស្ករសប្រហែលពីរសែនប្រាំម៉ឺនតោននៃ ប្រាំមួយសែនតោន ដែលមាននៅក្នុងកិច្ចសន្យានាំចេញ ចុះហត្ថលេខាចាប់តាំងពីខែមករា ឆ្នាំ២០២៥មក។ ប្រទេសឥណ្ឌាលក់ស្ករសទៅកាន់ប្រទេសមួយចំនួនរួមមាន អាហ្វហ្គានីស្ថាន បង់ក្លាដែស ឥណ្ឌូណេស៊ី ស្រីលង្កា និងអេមីរ៉ាត់អារ៉ាប់រួម ហើយក៏ជាអ្នកនាំចេញស្ករសលំដាប់ទី២ របស់ពិភពលោកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ជាមួយនឹងបរិមាណជាមធ្យមចំនួន៦,៨លានតោនក្នុងមួយឆ្នាំ៕
News & អន្តរជាតិ

កសិករដាំកាកាវឥណ្ឌូណេស៊ីកំពុងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីការពារដំណាំពីការប្រែប្រួលអាកាសធាតុ
អន្តរជាតិ៖ កសិករដាំកាកាវរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយម្ចាស់អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីការពារដំណាំរបស់ពួកគេពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យតម្លៃកាកាវឡើងដល់កម្រិតកំណត់ត្រា។ ដើមកាកាវមានការថែទាំខ្ពស់ ដោយត្រូវការសីតុណ្ហភាព សំណើម និងពន្លឺព្រះអាទិត្យជាក់លាក់។ ត្រូវចំណាយពេលប្រមាណ ៥ឆ្នាំ ទើបអាចប្រមូលផលយកទៅកែច្នៃធ្វើជាសូកូឡា និងអាហារផ្សេងៗទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបម្រែបម្រួលអាកាសធាតុបង្កើនហានិភ័យចំពោះកសិករ នៅពេលដែលអាកាសធាតុក្តៅធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ហើយរដូវភ្លៀងកាន់តែយូរបង្កឱ្យមានការរីករាលដាលនៃជំងឺផ្សិត និងសត្វល្អិត។ កសិករដាំកាកាវឥណ្ដូនេស៊ី បានផ្លាស់ប្តូរទៅដាំដំណាំផ្សេងទៀត ដោយកាត់បន្ថយការផ្គត់ផ្គង់កាកាវ និងជំរុញឱ្យតម្លៃកាន់តែខ្ពស់។ នៅឆ្នាំ២០២៤ តម្លៃកាកាវកើនឡើងជិតបីដង ឈានដល់ប្រហែល១២ ០០០ដុល្លារក្នុងមួយតោន ដែលជំរុញឱ្យតម្លៃសូកូឡាឡើងថ្លៃ និងអ្នកផលិតសូកូឡាមួយចំនួនឱ្យសាកល្បងដាំកាកាវនៅក្នុងមន្ទីរពិសោធន៍។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសផលិតកាកាវធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីកូតឌីវ័រ និងហ្គាណា។ លោក អាមីន ហារី (Armin Hari) អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តភាពនៃដំណាំកាកាវ( Cocoa Sustainability Partnership) ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍កាកាវនៅក្នុងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា កសិករដាំកាកាវដែលត្រូវការប្រាក់កម្ចីពីធនាគារ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក៏ទទួលបានអត្ថប្រយោជន៍ពីការចាប់ដៃគូជាមួយម្ចាស់អាជីវកម្មផងដែរ ដោយសារកិច្ចព្រមព្រៀងអ្នកទិញ មានការធានាអាចផ្តល់វត្ថុបញ្ចាំ ដែលត្រូវការដើម្បីទទួលបានប្រាក់កម្ចី។ លោកបាននិយាយថា រដ្ឋាភិបាល […]
News & ជាតិ

ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អញ្ជើញចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជា និងចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា
ទីក្រុងប៉ីហៃ, ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង នាំចូលដោយក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD។ នៅក្នុងឱកាសនេះ ក៏មានពិធីចុះកិច្ចព្រមព្រៀងផងដែរ ស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ដែលសហការរៀបចំឡើងដោយការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណានីង, រដ្ឋាភិបាលប្រជាជនប៉ីហៃ, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី ព្រមទាំងសម្របសម្រួលដោយការិយាល័យពាណិជ្ជកម្មនៃទីក្រុងប៉ីហៃ និងគណៈកម្មការគ្រប់គ្រងតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ចប៉ីហៃ។ ឆ្លៀតក្នុងឱកាសនៃពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជានេះ ដែលមានការចូលរួមពីអភិបាលនិងអភិបាលរងក្រុងប៉ីហៃ, តំណាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, តំណាងមន្ទីរពាណិជ្ជកម្មនៃប្រទេសកម្ពុជាប្រចាំទីក្រុងណានីង, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី, និងក្រុមហ៊ុនវិនិយោគមួយចំនួនទៀត, ឯកឧត្តម បាន លឹម បានណែនាំអំពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាពិសេសការគាំទ្រដល់វិស័យកសិកម្មកម្ពុជាតាមរយៈការផ្តល់ហិរញ្ញប្បទាន សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]




