All Program
News

តំណាងវិស័យឯកជនកម្ពុជានិងអូស្ត្រាលីចុះអនុស្សរណៈយោគយល់គ្នាជំរុញទីផ្សារនាំចេញផលិតផលអង្ករ និងគ្រាប់ស្វាយចន្ទី
(ស៊ីដនី)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការរួមគ្នារវាងធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ គឺដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលីរួមមាន៖ (១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd (២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd (៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd (៤). ក្រុមហ៊ុន Mirarth Agri […]
News

ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប
សម្តេចធិបតីថ្លែងរំលឹកថា យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។ លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។ សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន នឹងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា។
News

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ថវិកាចំនួន៦០លានដុល្លារ សំរាប់វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទឹកស្អាត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹក ស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅចំនួន ៥ខេត្ត។ ខេត្តចំនួន ៥នោះ រួមមាន ៖ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអណត្តិមកហើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ […]
News

សមាគមវារីវប្បករកម្ពុជាជំរុញឲ្យកសិករមានត្រីចិញ្ចឹមក្នុងស្រះ ត្រៀមធ្វើការប្រមូលផលឱ្យបានទាន់ពេលចៀសវាងការខាតបង់អត្ថប្រយោជន៍
ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានលើកទឹកចិត្ត ក៏ដូចជាជំរុញដល់កសិករជាអ្នកចិញ្ចឹមត្រីដែលជិតដល់ពេលប្រមូលផល ឱ្យធ្វើការបំប៉នត្រីឆាប់លក់ទាន់ពេលវេលា ចៀសវាងការខាតបង់នូវអត្ថប្រយោជន៍នៅពេលពុំមានទឹកគ្រប់គ្រាន់។ តំណាងសមាគមវារីវប្បករកម្ពុជាជំរុញដល់អ្នកចិញ្ចឹមត្រីត្រៀមខ្លួនប្រមូលផលត្រីឱ្យបានទាន់ពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹកនិងឧត្តុនិយមចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ កាលពីថ្ងៃទី៦ខែកុម្ភៈ សម្រាប់រដូវប្រាំងចាប់ពីខែកុម្ភៈដល់ដើមរដូវវស្សាខែឧសភាឆ្នាំ២០២៥។ លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ខ្ញុំបានឃើញសេចក្តីជូនដំណឹងលើកទី២របស់ក្រសួងធនធានទឹកនិងឧតុនិយមរួចហើយ។ ខ្ញុំយល់ឃើញថាវាមានសារសំខាន់សម្រាប់ក្រុមវារប្បករក្នុងស្រុក ដោយសារការព្យាករអាសធាតុនេះបានបង្ហាញផ្លូវឱ្យបងប្អូនវារីវប្បករ បានត្រៀមខ្លួនជាមុនថានៅថ្ងៃខាងមុខអាកាសធាតុនិងមានការប្រែប្រួលជាក់ជាពុំខាន។ លោក ឡែមផូរ វរិទ្ធិ មានប្រសាសន៍ថា “ក្នុងលិខិតជូនដំណឹងអំពីការព្យាករអាកាសធាតុនេះបានបង្ហាញយ៉ាងច្បាស់អំពី បរិមាណទឹកភ្លៀងនៅក្នុងខែកុម្ភៈនិងខែមីនាខាសងមុខនេះ មានចំនួនតិច។ ដូច្នេះសូមបងប្អូនវារីវប្បករដែលមានត្រីក្នុងស្រះ ដែលត្រៀមប្រមូលផលសម្រាប់លក់នៅក្នុងខែនេះឬនៅខែបន្ទាប់សូមប្រញាប់បំប៉នមើលការថែទាំត្រីរបស់ខ្លួនឱ្យបានដិតដល់ ចៀសវាងខ្វះខាតទឹក ដែលនាំឱ្យខាតផលប្រយោជន៍របស់យើង។ នេះជាចំណុច ក៏ដូចជាគោលដៅមួយដ៏ល្អសម្រាប់កសិករត្រៀមទុកជាមុននៅក្នុងរយៈពេល២ខែខាងមុខនេះ”។ បើយោងតាមប្រធានគណៈកម្មការប្រតិបត្តិសមាគមខាងលើ ក្រៅពីថ្លែអំណរគុណដល់ក្រសួងធនធានទឹក និងឧត្តុនិយមដែលបានចេញសេចក្តីជូនដំណឹងឱ្យអ្នកចិញ្ចឹមត្រី ក៏ដូចជាប្រជាពលរដ្ឋទូទៅបានដឹងអំពីការប្រែប្រួលអាកាសធាតុនៅពេលខាងមុខ។ លោក ថា សេចក្តីជូនដំណឹងខាងលើបញ្ជាក់យ៉ាងច្បាស់ថា រដូវវស្សាឆ្នាំនេះនិងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា បានផ្តល់ភាពងាយស្រួលដល់កសិករក្នុងការត្រៀមរៀបចំស្រះ និងកូនត្រីទុកជាមុន ចៀសវាងខកខានពេលវេលាដូចឆ្នាំមុនផងដែរ។ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងចាប់ពីខែកុម្ភៈ ដល់ដើមរដូវវស្សាខែឧសភាឆ្នាំ២០២៥បានបង្ហាញថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនបានជ្រាបអំពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងឆ្នាំ២០២៥ ដោយផ្អែកទៅលើ បាតុភូតសកលនិងយោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្ខាទ័របានបង្ហាញឱ្យឃើញថា […]







