All Program
News

ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន Inoue Calcium Corporation ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីនិងម្រេចទៅកាន់ទីផ្សារជប៉ុន
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ថ្មីៗនេះបានជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation ផ្តោតសំខាន់លើការការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន។ ទាក់ទងនិង ផលិតផលគ្រាប់ស្វាយចន្ទី, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថានៅពេលកន្លងមកផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានយកទៅលក់នៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនមីរ៉ាត់ឃើញមាននៅតាមផ្សារម៉ាតនានាមានចំនួនច្រើន ។ លើសពីនេះ សមាគមស្វាយចន្ទីកម្ពុជា ជាមួយក្រុមហ៊ុន មីរ៉ាត់ តែងតែបានបញ្ជូនផលិតផលស្វាយចន្ទីរទៅចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោកនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០២០ ហើយបន្តចូលរួមធ្វើផ្សព្វផ្សាយជារៀងរាល់ឆ្នាំ តាមរយៈការិយាល័យតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជានៅទីក្រុងអូសាកាឃើញថាមានការចាប់អារម្មណ៍ច្រើន។ លោកបន្តថានៅក្នុងខែមេសាឆ្នាំ២០២៥នេះ ខាងមុខសមាគមស្វាយចន្ទីកម្ពុជាគ្រោងបញ្ជូនផលិតផលស្វាយចន្ទីកម្ពុជា តាមរយៈក្រុមហ៊ុន មីរ៉ាត់ ចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោក នៅទីក្រុងអូសាកាប្រទេសជប៉ុនបន្តទៀត ។ លោក អួន ស៊ីឡុត មានប្រសាសន៍ថា “មកដល់ពេលនេះទីផ្សារប្រទេសជប៉ុន ក៏ជាទីផ្សារមួយល្អ ហើយនៅក្នុងមួយឆ្នាំជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីកែច្នៃហើយចំនួន១ម៉ឺនតោន ក្នុងនោះភាគច្រើនគ្រាប់ស្វាយចន្ទីកែច្នៃហើយ នាំចូលមកពីប្រទេសឥណ្ឌា។ ដូចនេះមហិច្ឆិតារបស់សមាគមស្វាយចន្ទីកម្ពុជា យើងគឺចង់ដណ្តើមចំណែកទីផ្សារប្រមាណ៣០ភាគរយនៅឆ្នាំ២០២៧ខាងមុខ […]
News

ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់
ភ្នំពេញ៖ យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។ ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា គោលដៅចុងក្រោយនៃការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់យើងគឺដើម្បីធ្វើពិពិធកម្មទីផ្សារ កាត់បន្ថយការពឹងផ្អែកលើពូជស្រូវតែមួយប្រភេទហួសហេតុពេក និងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍តាមរយៈគោលនយោបាយរបស់យើង មិនទៅទៅហាមឃាត់បងប្អូនកសិករយើងមិនឱ្យប្រើប្រាស់ពូជស្រូវណាមួយនោះទេ។ បន្ថែមពីនេះ ដរាបណាកម្ពុជានៅតែគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ តុល្យភាពនៃបរិមាណផ្គត់ផ្គង់និងតម្រូវការនឹងអនុញ្ញាតឱ្យថ្លៃស្រូវអាចធ្វើនិយ័តកម្មដោយខ្លួនឯង ដោយយើងមិនចាំបាច់បារម្ភថាកសិករងាកទៅដាំពូជស្រូវប្រភេទណាច្រើនជ្រុលពេកនោះទេ។ ទោះជាយ៉ាងណា ការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែមានភាពចាំបាច់ខ្លាំងនៅពេលនេះ។
News

រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទី ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាចុងខែមករាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ បានជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទី ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ ការអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ ផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។ នៅក្នុងឱកាសនោះដែរ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។ បន្ថែមពីនេះ សម្តេចធិបតីក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ […]
News

អ្នកជំនាញមើលឃើញថាវិស័យចិញ្ចឹមសត្វនៅឆ្នាំ២០២៥នេះនឹងមានភាពល្អប្រសើរ
ចូលមកដល់ឆ្នាំ២០២៥នេះ វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកត្រូវបានអ្នកជំនាញមើលឃើញថានឹងមានភាពល្អប្រសើរជាងពេលកន្លងមក ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធមានវិធានការក៏ដូចជាគោលនយោបាយច្បាស់លាស់ ទាក់ទងនិងការផ្គត់ផ្គង់និងការនាំចូលមកពីខាងក្រៅ។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ចូលមកដល់ឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វកម្ពុជានិងមានភាពល្អប្រសើរ ព្រោះក្រសួង ស្ថាប័នមានវិធានការ និងគោលនយោបាយច្បាស់លាស់ ថ្វីត្បិតមានជនខិលខូចមួយចំនួនរកស៊ីរត់ពន្ធនាំចូលខុសច្បាប់ខ្លះៗក្តី រដ្ឋបើកឱ្យមានការនាំចូលស្របច្បាប់ហើយសម្រួលឱ្យការនាំចូលឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ដូចនេះក្រុមហ៊ុនពុំចាំបាច់លូចរត់ពន្ធទៀតនោះទេ បើម្ចាស់ក្រុមហ៊ុនមកសុំច្បាប់នាំចូល ធ្វើលិខិតស្នាមម្តងអាចនាំចូលបានរហូត។ លោកបានសង្កត់ធ្ងន់ថា “រដ្ឋបានរៀបចំឱ្យមានការនាំចូលស្របច្បាប់នេះ វាជួយសម្រួលដល់ការលូចនាំចូលគេចពន្ធបានច្រើន។ដូចនេះយើងសង្ឃឹមថានៅដើមឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសនឹងមានភាពប្រសើរឡើង នៅពេលដែលការរត់ពន្ធសាច់សត្វខុសច្បាប់ត្រូវបានកាត់បន្ថយ ”។ លោកលើកឡើងថា ជាទូទៅប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វ នៅពេលសត្វលក់បានតម្លៃថោក កសិករនាំគ្នាផ្អាកការចិញ្ចឹមសត្វរបស់ខ្លួន តែបើសត្វលក់បានតម្លៃល្អ ពួកគាត់នឹងងាកមកចិញ្ចឹមសត្វឡើងវិញជាក់ជាមិនខាន។ ដូចនេះក្នុងឆ្នាំ២០២៥នេះប្រជាកសិករនិងងាកមកចិញ្ចឹមសត្វឡើងវិញ តួយ៉ាងតម្លៃជ្រូករស់នៅលើទីផ្សារបានឡើងថ្លៃពីជាង៨ពាន់រៀល ដល់ជាង៩ពាន់រៀលតិចតួចហើយក្នុងមួយគីឡូក្រាម។ដូចនេះយើងជឿជាក់ថានៅដើមឆ្នាំ២០២៥នេះ កសិករនឹងងាកមកចិញ្ចឹមឡើងវិញ។ គួរបញ្ជាក់ផងដែរថា វិធានការផ្អាកជាបណ្តោះអាសន្នហាមមិនមានការនាំចូលបំណែកសាច់បង្កកនិងគ្រឿងក្នុងមកពីខាងក្រៅផុតកំណត់នៅខែមីនាខាងមុខនេះ។ ទាក់ទងនិងវិធានការនេះ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញជំហររបស់ខ្លួនថា “ក្រោយពីយើងធ្វើការវិភាគគ្រប់ជ្រុងជ្រោយសមាគមអ្នកចិញ្ចឹមសត្វនឹងមិនស្នើរឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកដៃជើងសត្វ គ្រឿងក្នុងសត្វទៀតនោះទេ យើងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិ អាចធ្វើការនាំចូលបាន១០០ភាគរយ មូលហេតុទោះបីយើងស្នើរសុំឱ្យមានការហាមឃាត់ នៅតែមានការលូចរត់ពន្ធពីខាងក្រៅដោយខុសច្បាប់។ដូចនេះយើងសុខចិត្តឱ្យក្រុមហ៊ុនទៅស្នើរសុំច្បាប់នាំចូលបំណែកសាច់បង្កកឱ្យបានត្រឹមត្រូវ ”។ លោកលើកឡើងថា ជាយុទ្ធសាស្ត្ររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមិនទាមទារឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកសាច់បង្កងទៀតទេ ក៏ប៉ុន្តែជំរុញឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិនាំចូលស្របច្បាប់ទាំងនោះ មានការកំណត់ចំនួននាំចូលឱ្យបានត្រឹមត្រូវ ដើម្បីយកមកប្រកួតប្រជែងតម្លៃមួយ […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDBបានអញ្ចើញចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មអំបិល បណ្តុំកសិករដាំបន្លែក្នុងខេត្តកំពត និងត្រួតពិនិត្យការប្រើប្រាស់ឥណទាន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងក្នុងខេត្តតាកែវ
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់ សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ដែលផលិត និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព និងជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនំាចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទៅសហគមន៍អឺរ៉ុប។ ឯកឧត្តមបណ្ឌិតប្រតិភូ បានកោតសរសើរលើការផលិត និងកែច្នៃអំបិលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ក្នុងផ្គត់ផ្គង់អំបិលប្រកបដោយស្តង់តាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយក៏បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ជួយគំាទ្រផលិតផលអំបិលកំពតផងដែរ។ សូមបញ្ជាក់ផងដែរថា, សគ្រាសនេះ បាននិងកំពុងផលិតអំបិលចំនួន៣ប្រភេទគឺអំបិលម៉ត់ អំបិលគ្រូស និងផ្កាអំបិល ដែលត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ HACCP និងប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001: 2015 ហើយមានប្រជាសិករជាអ្នកផលិតអំបិលដែលជាសមាជិកប្រហែល២០គ្រួសារ។ ដោយឡែកសម្រាប់ទិន្នផលអំបិលដែលផលិតបានជាមធ្យមប្រចាំខេត្តកំពតប្រហែលចំនួន ៧-១០ម៉ឺនតោនក្នុងមួយឆ្នាំ។ លុះដល់ពេលរសៀលថ្ងៃដដែល,ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការដាំដាំដុះបន្លែសាលាដ […]


