ប្រទេសនេប៉ាល់នឹងនាំចេញសាច់ក្របីទៅចិន ក្រោមគម្រោងវិនិយោគទឹកប្រាក់ជិត២០០លានដុល្លារ

image_2025-07-01_11-54-32

កដ្ឋមណ្ឌូ៖ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក ប្រទេសនេប៉ាល់នឹងចាប់ផ្តើមនាំចេញសាច់ក្របីទៅកាន់ប្រទេសចិន នៅពាក់កណ្កាលឆ្នាំក្រោយ ក្នុងគោលដៅនាំសាច់ក្របីចេញប្រចាំថ្ងៃចំនួន៥ ០០០តោន​។

យោងតាមបណ្តាញព័ត៌មានអាស៊ី (Asia News Network) បានដកស្រងសម្តីប្រធានក្រុមហ៊ុននាំចេញសាច់ក្របីរបស់នេប៉ាល់ ដែលបាននិយាយថា ក្រុមហ៊ុនរបស់លោកទទួលបានការយល់ព្រមសម្រាប់ការវិនិយោគរបស់ចិន ដែលមានតម្លៃទឹកប្រាក់ជិត៧០លានដុល្លារ។

លោកប្រធានក្រុមហ៊ុន បាននិយាយដូច្នេះថា «យើងគួរចាប់ផ្តើមសាងសង់រោងចក្ររួចយូរមកហើយ ប៉ុន្តែដោយមានការពន្យារពេលរបស់រដ្ឋាភិបាលនេប៉ាល់ ក្នុងការប្រកាសតំបន់គ្មានជំងឺចំពោះសម្រាប់សត្វពាហនៈ។  ភាគីចិនរង់ចាំការប្រកាសជាផ្លូវការមុននឹងអនុម័តកញ្ចប់ថវិកាវិនិយោគ»។

លោកប្រធានក្រុមហ៊ុន បានលើកឡើងថា​ ទោះបីរដ្ឋាភិបាលនេប៉ាល់ មានគម្រោងបញ្ជូនឯកសារចាំបាច់លើកដំបូង​ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ក៏ដោយ ប៉ុន្តែឯកសារទាំងនោះត្រូវបានបញ្ជូននៅក្នុងខែមិថុនា ឆ្នាំ២០២៥វិញ។ ក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីដាក់ពាក្យស្នើសុំ នោះប្រទេសចិន នឹងយល់ព្រមលើការវិនិយោគនៅបរទេស។

រោងចក្រកែច្នៃវេចខ្ចប់សាច់ក្របីនេះ មានទីតាំងនៅក្នុងទីប្រជុំជនមួយកន្លែង​ក្នុងខេត្ត បាកម៉ាទី ស្ថិតនៅភាគខាងកើតរាជធានី កដ្ឋមណ្ឌូ។ ចំណែកសត្វក្របីនឹងត្រូវបានចិញ្ចឹមនៅតាមតំបន់ជនបទនានា នៅក្នុងខេត្តនេះ។ ទោះបីជាតំបន់ទាំងនេះមិនត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាតំបន់គ្មានជំងឺឆ្លងក៏ដោយ ប៉ុន្តែសត្វក្របីនឹងត្រូវបានដឹកជញ្ជូនទៅកាន់សត្តឃាតដ្ឋាន ដោយដាក់ឱ្យនៅដាច់ដោយឡែករយៈពេលបីសប្តាហ៍ជាមុនសិន ទើបសម្លាប់យកសាច់វេចខ្ចប់នាំចេញទៅប្រទេសចិន។

លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា ក្នុង​ចំណោម​ដី​ជួលទំហំ៥០ហិកតា ដែល​បាន​ចុះកិច្ចសន្យា​សម្រាប់​គម្រោងវិនិយោគ​នេះ ក្រុមហ៊ុន​បាន​ឈួសសម្អាត​បានត្រឹម​តែ១០ហិកតា​ប៉ុណ្ណោះ ខណៈដីនៅសល់៣០ហិកតាទៀត ត្រូវរងចាំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។

ចំណែកក្រុមហ៊ុនសំណង់ចិនបានមកដល់ប្រទេសនេប៉ាល់រួចរាល់ហើយ ដើម្បីចាប់ផ្តើមសាងសង់ទីតាំងសត្តឃាតដ្ឋាន ដោយសង្ឃឹមថា នឹងចាប់ផ្តើមការសាងសង់ នៅខែកញ្ញា ឆ្នាំ២០២៥នេះ​​ និងក្រោងបញ្ចប់ការសាងសង់នៅក្នុងខែមេសាឆ្នាំ២០២៦។  ចំណែកដំណើរចិញ្ចឹមក្របីនឹងចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៥​ ដោយគ្រោង​ចិញ្ចឹម​កូនក្របី​ចំនួន២០០ ០០០ក្បាល​ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង តាមរយៈទិញកូនក្របី​ពី​កសិករ​នៅក្នុងមូលដ្ឋាន។

ក្រុមហ៊ុនកែច្នៃវេចខ្ចប់សាច់ក្របី ធ្លាប់បានបង្កើតការិយាល័យសាជីវកម្មរបស់ខ្លួន រួចរាល់ហើយនាពេលកន្លងមក ដោយបាននាំចេញសាច់ក្របីទៅប្រទេសវៀតណាម ដែលក្រោយមកបានប្រែក្លាយជាមជ្ឈមណ្ឌលនាំចេញសាច់ក្របីទៅកាន់ប្រទេសចិន។

អ្នករកស៊ី​ក្នុង​ឧស្សាហកម្ម​សាច់ក្របីនៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយសារចំនួន​សត្វ​ក្របី​បច្ចុប្បន្ន​របស់​នេប៉ាល់ គឺមិន​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​នៅឡើយទេ។  សាច់ក្របីប្រមាណជិត៧០ភាគរយ ដែលផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសនេប៉ាល់ គឺបានមកពីការនាំចូលដោយខុសច្បាប់ពីប្រទេសឥណ្ឌា។  ឧស្សាហកម្មសាច់ក្របីក្នុងប្រទេសនេប៉ាល់ នៅតែបន្តប្រឈមមុខនឹងការផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

ខណៈពេលប្រទេសនេប៉ាល់សម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯង ក្នុងការផលិតសាច់ពពែ និងបសុបក្សី ប៉ុន្តែសម្រាប់ទីផ្សារសាច់ក្របីនៅតែជួបបញ្ហាខ្វះខាត។

ដំណើរការចិញ្ចឹមក្របី ត្រូវធ្វើឡើងតាមរយៈប្រមូលទិញសត្វនៅក្នុងតំបន់  ដោយត្រូវ​ចំណាយ​ពេល​ប្រហែល​ពីរ​ឆ្នាំ​សម្រាប់ចិញ្ចឹម​កូន​ក្របី ​រហូតដល់ធំពេញ​វ័យ​សម្រាប់យក​សាច់៕


IMG_5430
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕

IMG_5627
អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។​ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]

777
ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

ដោយ ឡុង សារេត កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​ លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​ លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​ ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​ លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។ ​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ […]

photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ