All Program
News

រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថាន បញ្ហាការប្រែប្រួលអាកាសធាតុនិងការគាំទ្រហិរញ្ញប្បទានបៃតងដល់សហគមន៍មូលដ្ឋាន
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាលពេលថ្មីៗនេះថា ក្រសួងបរិស្ថានមានកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងបរិស្ថាន បញ្ហាការប្រែប្រួលអាកាសធាតុ និងការគាំទ្រហិរញ្ញប្បទានបៃតងដល់សហគមន៍ មូលដ្ឋាននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានចាត់ទុក ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូល បានសម្ដែងនូវក្ដីព្រួយបារម្ភ អំពីបញ្ហាជាសកលនេះ។ លើសពីនេះ ឯកត្តមបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ថា ភស្ដុតាងកាន់តែច្រើនបង្ហាញថា សកម្មភាពមនុស្ស គឺជាមូលហេតុ ចម្បង ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយកន្លងមក យើងបានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ទ្រាក់ធ្ងន់ធ្ងរ កំណើនកម្ពស់ទឹកសមុទ្រ ជាពិសេស នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈគម្រោង Cambodian Climate Financing Facility ដែលផ្តល់មូលនិធិពីមូលនិធិអាកាសធាតុបៃតង (GCF) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ នឹងជួយដល់ វិនិយោគគិនរបស់យើង ក្នុងការជំនះបានលើកង្វះហិរញ្ញវត្ថុ សម្រាប់ការ វិនិយោគបៃតង។ ក្រសួងបរិស្ថាន ក្នុងនាមជាស្ថាប័នជាតិនៃមូលនិធិអាកាសធាតុបៃតង (NDA) សូមគាំទ្រលើគម្រោង […]
News

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយកម្មវិធីRCEP ផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបទប្បញ្ញត្តិពាក់ព័ន្ធ»
សៀមរាប ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយ កម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ កម្មវិធីនេះរៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី ឃឺស្ទី ហារីស ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះ មានចំនួនប្រមាណ ១៨០នាក់ ដែលរួមមាន សភាពាណិជ្ជកម្ម សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមសហគ្រិនវ័យក្មេង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មន្ទីរ ស្ថាប័នជុំវិញខេត្តសៀមរាប អយ្យការអមសាលាដំបូងខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប. ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង […]
News

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២នាំចេញគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ
ភ្នំពេញ៖តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ ៥០៣.៧៩លានដុល្លារ កើនឡើង៣១.៦៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅទៅឱ្យឈ្មួញបរទេស។ ទន្ទឹមគ្នានេះ គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន ២៥% នៅឆ្នាំ២០២៧ និង៥០% នៅឆ្នាំ២០៣២។ ការកែច្នៃនឹងមានការកើនឡើង បើសហគ្រាសកែច្នៃអាចទទួលកម្ចីទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីបានលឿន។ ដូចនេះហើយទើបលោក ស្នើឱ្យធនាគាររបស់រដ្ឋ SME Bank និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការទម្លាក់កម្ចី ដល់សហគ្រាសកែច្នៃក្នុងស្រុក។ រាជរដ្ឋាភិបាលបានជួយកសិករច្រើនហើយ នៅតែកសិករទេ ដែលត្រូវរួបរួមគ្នាដើរតាមបន្ទាត់របស់រាជរដ្ឋាភិបាល។ ហើយជាសំណូមពរជាចម្បង ដែលសមាគមតែងតែគិត គឺមានបីចំណុច […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់កសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅរសៀលថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យទូរទស្សន៍ BTVសម្ភាសន៍ស្តីពីមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសនោះ គឺផ្តោតលើវិស័យស្រូវអង្ករ។ នៅក្នុងបទសម្ភាសន៍នោះ ពេលពិធីការិនីបានផ្តោតសំណួរទាក់ទងនឹងការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលតើបានជួយអ្វីខ្លះដល់វិស័យកសិកម្មនោះ? ឯកឧត្តមបណ្ឌិតប្រតិភូបានឆ្លើយតបថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឲ្យមានការរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម ជាក់ស្តែង បើពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជាយើងមានស្ថេរភាព និងកើនឡើងជាបន្តបន្ទាប់ជាមួយគ្នានោះ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤។ ផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលញ្ចេញ ដើម្បីស្ថិរភាពថ្លៃនិងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថា ប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាព ឬចុះថោកនោះ កសិករខ្មែរនឹងមិនបង្កើនការផលិតច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។ ជាមួយគ្នានោះ ប្រសិនស្រូវមានតម្លៃថោក ហើយលក់មិនដាច់ច្បាស់ណាស់កសិករនឹងឈប់ធ្វើស្រែ ហើយទៅស្វែងរកការងារធ្វើនៅទីក្រុងឬក្រៅប្រទេសជាក់ជាមិនខាន ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦ មកនៅក្រោម៩ តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ នេះជាភាពឡូហ្សិច(Logic)។ ទន្ទឹមនិងនេះដែរ នៅពេលសួរថា ហេតុអ្វី បានជាវិស័យស្រូវអង្គរមានការកើនឡើង! ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម […]





