កសិករវៀតណាម​ដាំទុរេនតាម​ដីសណ្ត​ទន្លេ​មេគង្គ​មិន​សប្បាយ​ចិត្ត ព្រោះតម្លៃចុះថោកដល់មួយដុល្លារ​ក្នុង​មួយ​គីឡូក្រាម

ttxvn_saurieng

ហូជីមិញ៖ តម្លៃផ្លែទុរេនស្រស់របស់វៀតណាមដំាតាមតំបន់ដីសណ្ដទន្លេមេគង្គ បន្តចុះថោកមកនៅត្រឹម៣០,០០០ដុង ឬស្មើនឹង១,១៥ ដុល្លារ ក្នុងមួយគីឡូក្រាម ប៉ុន្តែការចំណាយលើការថែទាំដើមទុរេននៅតែខ្ពស់ដដែល ធ្វើឱ្យកសិករវៀតណាមមិនសប្បាយចិត្តព្រោះពិបាករកប្រាក់ចំណេញពេក។

កសិករវៀតណាមម្នាក់ ចំណាយពេលដាំទុរេនអស់ជិត៣០ឆ្នាំ លើដីទំហំ៣០អា ក្នុងស្រុកកៃឡាយ ខេត្តទៀនយ៉ាង បាននិយាយថា នាពេលថ្មីៗកន្លងមកនេះ លោកបានលក់ផ្លែទុរេនពូជ អ៉ែអ៊ី៦ (Ri6) និងពូជម៉ាន់ថង ចំនួនប្រាំបួនតោន ដោយទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ៣០លានដុង ឬស្មើនឹង១ ១៤៥ដុល្លារ។

លោកបាននិយាយត្អូញត្អែរថា «តម្លៃ​គឺ​ថោក​ពេកហើយ​ រីឯប្រាក់​ចំណូល ​គឺ​មិន​សម​នឹង​ការងារ​ពេញ​មួយ​ឆ្នាំ​សោះ»។

កសិកររូបនេះ បាននិយាយរៀបរាប់ថា បន្ទាប់ពីការប្រមូលផលរួចហើយ ក្នុងមួយសប្តាហ៍ ខ្លួនបានចំណាយអស់ប្រាក់ប្រហែលមួយលានដុង ឬស្មើនឹង៣៨ដុល្លារទៀត សម្រាប់ទិញសារធាតុគីមីបំប៉នដើមទុរេន និងចំណាយពីរដងទៀត ដើម្បីសារធាតុគីមីថែទាំផ្លែ និងស្លឹក នៅពេលទុរេនកំពុងចេញផ្កា។

លោកបាននិយាយទៀតថា «ប្រសិនបើខ្ញុំឈប់ចំណាយលើការថែទាំ ដើមទុរេនអាចនឹងចុះខ្សោយ ឬងាប់តែម្តង ហើយខ្ញុំនឹងបាត់បង់អ្វីៗទាំងអស់»។

លោក​បាន​បន្ថែម​ថា តាមធម្មតាជាមធ្យមផ្លែ​ទុរេន ​មានតម្លៃពី២៨ ០០០ ឬស្មើនឹង១,០៧ដុល្លារ ទៅ៣៨ ០០០ដុង ឬស្មើនឹង១,៤៥ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម។

ចំណែកកសិករម្នាក់ទៀត ដែលមានចម្ការទុរេនទំហំកន្លះហិកតា នៅក្នុងខេត្តដុងថាប់ បាននិយាយថា គាត់បានចំណាយប្រាក់អស់ជាង៥០០លានដុង ឬស្មើនឹង១៩ ០៩០ដុល្លារ លើការថែទាំដើមទុរេន ដែលចំណាយពេលប្រាំពីរឆ្នាំ ទើបមានផ្លែ។

លោកនិយាយថា គាត់ទើបតែទទួលបានផលលើកដំបូងកាលពីបីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក គាត់រកចំណូលបានសរុបចំនួន៦០លានដុង ឬស្មើនឹង២ ២៩០ដុល្លារ។ ចំណែកការ​ប្រមូល​ផល​ម្តងៗ ​ត្រូវ​ចំណាយ​អស់ប្រាក់​រាប់​រយ​លាន​ដុង។

លោកបាននិយាយថា  «ខ្ញុំមិនអាចបោះបង់ចោលចម្ការទុរេនរបស់ខ្ញុំបានទេ ប៉ុន្តែការថែទាំដូចទំហំចំណាយនាពេលបច្ចុប្បន្ននេះ វាធ្វើឱ្យខ្ញុំប្រឈមមុខនឹងការខាតបង់កាន់តែច្រើនឡើងៗ។

បើយោងតាមអ្នកស្រាវជ្រាវផ្នែកផ្លែឈើដាំនៅភាគខាងត្បូងប្រទេសវៀតណាម បានឱ្យដឹងថា ដើមទុរេនចាប់ផ្តើមចេញផ្កាផ្លែដំបូង ក្នុងអាយុប្រាំឆ្នាំ។

លោក​បាន​កត់​សម្គាល់​ថា បច្ចេកទេស​ក្នុង​ការ​ថែទាំ​ដើមទុរេន​ក៏​ត្រូវតែដឹងច្បាស់លាស់​ផងដែរ គឺត្រូវគិតចាប់​តាំង​ពី​ការ​តាក់តែងមែក រហូត​ដល់​ការ​គ្រប់​គ្រង​សារធាតុចិញ្ចឹម និង​សារធាតុបំប៉ន​ឱ្យ​ចេញ​ផ្កាកាន់ផ្លែ ក៏ត្រូវតែធ្វើដោយម៉ត់ចត់បំផុត។

លោកបានណែនាំថា មែកទុរេននីមួយៗ គួររក្សាទុកនៅក្រោមចម្លោះប្រាំម៉ែត្រពីដី និងមានតែ១៨មែក ហើយបើគិតឱ្យត្រឹមត្រូវបំផុត ទុរេនមួយដើមគួរយកតែ៨០ផ្លែប៉ុណ្ណោះ ឱ្យមានសមាមាត្រជាក់លាក់នឹងស្លឹកចាស់។  ចំណែកការ​ប្រើ​ជី​មិន​បាន​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​ផ្លែ​មាន​គុណភាព​ទាប និង​ធ្វើឱ្យដើមទុរេនអន់។

ដើម​ទុរេន​មិនអាច​លូតលាស់​ល្អ​ទេ ​នៅពេល​ដាំ​រួម​ជាមួយ​ដំណាំ​វិលជុំផ្សេងទៀត ​ដោយសារ​ទុរេនត្រូវការ​សារធាតុចិញ្ចឹម​ច្រើនណាស់ ដូច្នេះ​ហើយ​ទើបគេ​ហៅ​ថា «​ស្តេចដើម​ឈើ​» ឬ «​ដំណាំ​អ្នកមាន​» ។

លោកបាន​និយាយ​ថា ដំណាំទុរេន​ត្រូវ​ចំណាយ​ប្រាក់​ពី១ ០០០លានដុង ឬស្មើនឹង៣៨​ ១៨០ដុល្លារទៅ៣ ០០០លានដុង ឬស្មើនឹង១១៤ ៥៤០ដុល្លារ ​ក្នុង​មួយ​ហិកតា នៅអំឡុង​ពេលប្រាំឆ្នាំ​ដំបូង។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​ដើម​ទុរេន​ចាប់​ផ្តើម​ចេញផ្កា​ផ្លែ​ហើយ ក្នុង​មួយ​ហិកតា​ត្រូវ​ចំណាយលើ​ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​កម្លាំង​ពលកម្ម ដែលសរុបទាំងអស់​ប្រមាណ៥០០លាន​ដុង ​ឬស្មើនឹង១៩ ០៩០ដុល្លារ ក្នុង​មួយ​ឆ្នាំ។

លោកបញ្ជាក់ថា «ការរង់ចាំបានផលយូរពេក និងចំណាយថ្លៃដើមដ៏ច្រើនបែបនេះ អាចធ្វើឱ្យកសិករដាំទុរេនធ្លាក់ខ្លួនក្រក្នុងមួយប៉ប្រិចភ្នែក។ អ្នកខ្លះត្រូវបង្ខំចិត្តលក់ចម្ការខ្លួនឯង មុនពេលដើមទុរេនចាប់ផ្តើមចេញផ្កាផ្លែ ដោយសារតែអស់លុយដើមទុនរលីង»។

នៅទូទាំងប្រទេសវៀតណាមមានផ្ទៃដីដាំដំណាំទុរេន ជាង១៧៨ ០០០ហិកតា ក្នុងឆ្នាំ២០២៤ គឺកើនឡើងប្រាំដង ពីទំហំ៣២ ០០០ហិកតា ក្នុងឆ្នាំ២០២៥។ តំបន់ដីសណ្តទន្លេមេគង្គ មានផ្ទៃដីដាំទុរេនទំហំ៣៥ ០០០ហិកតា ដែលជិត៧០ភាគរយនៃផ្ទៃដីទាំងនេះ គឺស្ថិតនៅក្នុងខេត្តទៀនយ៉ាង។  ទិន្នផលផ្លែទុរេន នៅទូទាំងប្រទេសវៀតណាម មានបរិមាណជាង១,៥លានតោនក្នុងមួយឆ្នាំ។

ចំណែកតម្លៃផ្លែទុរេននាពេលបច្ចុប្បន្ន គឺបានត្រឹមតែមួយភាគបីប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២៤ ដែលភាគច្រើនបណ្តាលមកពីការរឹតបន្តឹងស្តង់ដារនាំចូលរបស់ចិន ហើយឥឡូវនេះ តម្រូវឱ្យមានការធ្វើតេស្តរកសារធាតុគីមី អូរ៉ាមីនអូ (Auramine O) ដែលជាសារធាតុគីមីបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន។

វៀតណាមបាននាំចេញផ្លែទុរេន ទទួលបានចំណូលទឹកប្រាក់សរុប៣,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយ៩៧ភាគរយ នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ប៉ុន្តែការនាំចេញបានធ្លាក់ចុះ៦៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥នេះ មកនៅសល់ត្រឹម៥២,៧លានដុល្លារប៉ុណ្ណោះ ដោយសារការនាំចេញទៅកាន់ប្រទេសចិន បានធ្លាក់មកនៅត្រឹម៨៣ភាគរយ។

ពាក់ព័ន្ធនឹងឱនភាពនាំចេញផ្លែទុរេននេះ ប្រធានមន្ទីរកសិកម្ម និងបរិស្ថាន ខេត្តដុងថាប់ បាននិយាយថា អាជ្ញាធរមូលដ្ឋានកំពុងតែផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់កសិករវៀតណាម ដើម្បីជួយកែលម្អគុណភាពផ្លែទុរេន កាត់បន្ថយសំណល់ជាតិគីមី និងស្វែងរកដំណោះស្រាយកាត់បន្ថយថ្លៃដើម និងរក្សាលំនឹងឱ្យបាននៅពេលតម្លៃផ្លែទុរេនចុះថោកពេក៕


762803107_1594560075364518_4159667303014387224_n
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព

ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]

image_2026-08-24_07-54-20
បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក

សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខា​ឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦​ ដោយគ្រប់គ្រងសាខា​​ នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ​ […]

778972328_1768566168611390_8361069910620193664_n
ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]

image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

កាលវិភាគផ្សព្វផ្សាយ