ឥណ្ឌូណេស៊ី គ្រោងចុះកិច្ចព្រមព្រៀងទិញស្រូវសាលីពីអាម៉េរិកក្នុងទឹកប្រាក់១,២ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយអត្រាឡើងពន្ធ

images

ហ្សាការតា៖ សមាគមរោងម៉ាស៊ីនកិនម្សៅរបស់ប្រទេសឥណ្ឌូណេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចូលស្រូវសាលីរបស់អាម៉េរិក យ៉ាងហោចណាស់មួយលានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងតម្លៃជាទឹកប្រាក់ចំនួន១,២ពាន់លានដុល្លារ ដើម្បីចៀសវាងការយកពន្ធដ៏អាក្រក់បំផុតរបស់ប្រធានាធិបតីអាម៉េរិក លោក​ ដូណាល់ ត្រាំ (Donald Trump)។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អៀឡាងហ្គា ហាតាតូ​ (Airlangga Hartarto) បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងបង្កើនការនាំចូលកសិផលពីសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយកពន្ធកាន់តែតឹងរ៉ឹង និងកាន់តែច្រើន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងថ្មីណាមួយ។

ចំណែកប្រធានសមាគមរោងម៉ាស៊ីនកិនម្សៅឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះថា «យើងមានកិច្ចព្រមព្រៀងរួចហើយរវាងទិញស្រូវសាលីចំនួនមួយលានតោន នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៣០»។

លោក​បាននិយាយ​បន្តទៀត​ថា កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃជាទឹកប្រាកើ​ប្រមាណ ២៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥​។

លោកបានមានប្រសាសន៍ថា «នៅក្នុងបរិបទនៃការចរចារលើអត្រាពន្ធលើប្រទេសឥណ្ឌូណេស៊ី យើងជាអាជីវកម្មឯកជនរួមគ្នាជាមួយអាជីវកម្មឯកជនរបស់អាម៉េរិក បានយល់ព្រមចុះកិច្ចព្រមព្រៀងមួយជាមួយគ្នា»។

លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ លោកនឹងជូនដំណឹងដល់បណ្ដាប្រទេសផ្សេងៗ អំពីអត្រាការប្រាក់ថ្មី ចូលធរមាននៅក្នុងសប្តាហ៍នេះ ដោយព្រមានថា ការយកពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក នឹងឡើងដល់កម្រិតខ្ពស់បំផុត ដែលលោកបានកំណត់ក្នុងខែមេសា ក្រោយមកបានពន្យាពេលទុករយៈពេល៩០ថ្ងៃ ដើម្បីប្រទេសជាប់ពាក់ព័ន្ធចេញមុខមកចរចា។

ប្រទេសឥណ្ឌូណេស៊ី ដែលរាប់បញ្ចូលសហរដ្ឋអាម៉េរិក គឺស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំជាងគេ កំពុងប្រឈមនឹងពន្ធបន្ថែមចំនួន៣២ភាគរយ លើអត្រាពន្ធមូលដ្ឋានចំនួន១០ភាគរយ។ យោងតាមទិន្នន័យពីការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក បានបង្ហាញថា ឱនភាពពាណិជ្ជកម្មទំនិញរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋាភិបាលទីក្រុងហ្សាកាតា មានចំនួន១៧,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយកើនឡើង៥,៤ភាគរយបើធៀបនឹងអត្រាពន្ធ កាលពីឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អៀឡាងហ្គា ហាតាតូ បាននិយាយថា ដំណើរការចរចាកំពុងបន្តជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយបានសន្យាថា រដ្ឋាភិបាលទីក្រុងហ្សាការតា នឹងបង្កើនការនាំចូលប្រេងឥន្ទនៈ និងទំនិញរបស់ខ្លួន ដើម្បីបិទគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕


image_2026-11-06_16-14-17
ប៉េស្តជ្រូកអាហ្វ្រិកផ្ទុះនៅវៀតណាម អ្នកចិញ្ចឹមសត្វនៅកម្ពុជាសុំទប់ស្កាត់ការនាំចូល

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះនៅខេត្តកាម៉ៅ ភាគខាងត្បូងប្រទេសវៀតណាម ដោយមានជ្រូកជាង១ ០០ក្បាល ត្រូវបានសម្លាប់ចោល។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យចាត់វិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងបង្កើនការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅខេត្តកាម៉ៅ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលជាអតីតខេត្តទឹកខ្មៅនៃកម្ពុជាក្រោម។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអំពាវនាវដល់អាជ្ញាធរខេត្តទាំងអស់ដែលមានព្រំដែនជាប់ប្រទេសវៀតណាម ឱ្យដាក់ចេញវិធានការទប់ស្កាត់ និងរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីការពារផលប្រយោជន៍អ្នកចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាការពារសុខភាពអ្នកប្រើប្រាស់។ ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាមនៅឡើយទេ។ ទោះជាយ៉ាងណា លោកនឹងណែនាំដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមទាំងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ឱ្យចាត់វិធានការចុះត្រួតពិនិត្យតាមតំបន់ព្រំដែន និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះចូលក្នុងប្រទេសកម្ពុជា។ យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ៅ បានឱ្យដឹងថា ខេត្តកាម៉ៅ បានរកឃើញការផ្ទុះជំងឺចំនួន២៣ករណី ដែលប៉ះពាល់ដល់គ្រួសារកសិករចិញ្ចឹមជ្រូកចំនួន ១៣៨គ្រួសារ នៅក្នុងឃុំចំនួន ១៨។ ជ្រូកសរុបចំនួន […]

image_2026-11-06_16-00-43
ឥណ្ឌូណេស៊ី និងចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) និងរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោក ចាង ជូ (Zhang Zhu)បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្ម សម្រួលការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ ព្រមទាំងអភិវឌ្ឍដំណាំ និងផលិតផលកសិកម្មយុទ្ធសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនផលិតភាព និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ និងលោក ចាង ជូ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះបានពិភាក្សាអំពីការអភិវឌ្ឍវិស័យផលិតកម្មខ្ទឹមស ចាប់ពីដំណាក់កាលដាំរហូតដល់ដំណាក់កាលកែច្នៃ និងទីផ្សារ កិច្ចសហការស្រាវជ្រាវ និងបច្ចេកវិទ្យាកសិកម្មទំនើប ការពង្រឹងពាណិជ្ជកម្មលើផលិតផលកសិកម្មសំខាន់ៗ ព្រមទាំងឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃកសិផល។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយចិន ត្រូវតែផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់វិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី។ លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះមិនគួរផ្ដោតតែលើការរក្សាលំហូរពាណិជ្ជកម្មឱ្យដំណើរការរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជួយពង្រឹងសមត្ថភាពផលិតកម្មជាតិ ពន្លឿនទំនើបកម្មកសិកម្ម […]

image_2026-11-06_15-54-17
ហ្វីលីពីនរកចំណូលបានជិត១៦២លានដុល្លារ ពីការនាំចេញផ្លែចេក ឆ្នាំ២០២៦

ម៉ានីល៖ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ហ្វីលីពីន នាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា ដោយរកលុយបានជាង១៦២លានដុល្លារ បង្កើនប្រាក់ចំណូលដល់កសិករក្នុងស្រុក។ ការនាំចេញផ្លែចេកប្រចាំឆ្នាំរបស់ប្រទេសហ្វីលីពីន បានកើនទឹកប្រាក់ដល់ជិត១៦២លានដុល្លារ គិតខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងទឹកប្រាក់១១៣លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន។ បរិមាណនាំចេញបានកើនឡើងដល់ជិត២៨ម៉ឺនតោន ពីចំនួនជាង២១ម៉ឺនតោន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ កំណើនតម្លៃនាំចេញខ្ពស់ជាងកំណើនបរិមាណនាំចេញ បង្ហាញថា តម្លៃផ្លែចេកនាំចេញជាមធ្យមក្នុងមួយតោនបានឡើងថ្លៃ។ ប្រទេសជប៉ុន នៅតែជាទីផ្សារនាំចេញធំបំផុត ដោយមានទឹកប្រាក់ជាង១១៥លានដុល្លារ។ ប្រទេសចិនឈរនៅលំដាប់ទី២ ដោយមានទឹកប្រាក់ជាង២៣លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងមានទឹកប្រាក់ជាង១៤លានដុល្លារ។ ចំណែកទីផ្សារនាំចេញផ្សេងទៀត រួមមាន ប្រទេសនូវែលសេឡង់ ដែលមានទឹកប្រាក់ជាង៣លានដុល្លារ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានទឹកប្រាក់ជិត៣លានដុល្លារ។ ចំណែកទឹកប្រាក់ជាង២លានដុល្លារ បានមកពីការនាំចេញផ្លែចេកទៅកាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី កោះម៉ារីយ៉ាណាខាងជើង ប៊្រុយណេ ចក្រភពអង់គ្លេស គុយវ៉ែត ស៊ុយអែត និងប្រទេសស្វីស។ ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន គឺគ្របដណ្ដប់លើការនាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា៕ (ផាន់ អាណា)

image_2026-11-06_15-49-52
ហ្វីលីពីនគ្រោងចំណាយថវិកា១៥លានដុល្លារ ដើម្បីចាក់វ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំថវិកាជាង១៥លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ជួយអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ខណៈករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅក្នុងខេត្តចំនួន២៣ របស់ប្រទេសហ្វីលីពីន។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា សំណើមួយក្នុងចំណោមសំណើរសម្រាប់ឆ្នាំ២០២៧ គឺការបែងចែកថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់ជូនកសិករចិញ្ចឹមជ្រូកខ្នាតតូច។ លោកបានឱ្យដឹងទៀតថា កម្មវិធីចាក់វ៉ាក់សាំងដែលគ្រោងអនុវត្តនេះ នឹងផ្តល់អាទិភាពដល់អ្នកចិញ្ចឹមជ្រូកខ្នាតតូច និងអ្នកចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេសហ្វីលីពីន។ កាលពីខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យឧស្សាហកម្មសត្វ បានអនុម័តឱ្យដាក់លក់ជាលក្ខណៈពាណិជ្ជកម្មនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យវ៉ាក់សាំងដំបូងនេះ អាចរកទិញបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសហ្វីលីពីន។ ការអនុម័តនេះ ធ្វើឡើងស្ទើរតែ៧ឆ្នាំ បន្ទាប់ពីប្រទេសហ្វីលីពីនបានជួបការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូងក្នុងឆ្នាំ២០១៩។ ជំងឺនេះបានបង្កការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ះពាល់ដល់ទិន្នផលផលិតកម្មជ្រូកក្នុងស្រុក និងធ្វើឱ្យចំនួនជ្រូកនៅទូទាំងប្រទេសធ្លាក់ចុះមកនៅត្រឹមប្រមាណ៨លានក្បាល។ លោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សំណើសុំអនុម័តវ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រសួងកសិកម្ម គឺវ៉ាក់សាំង  ឈ្មោះ ប្រូវ៉ាក់ (PROVAC) ដែលផលិតដោយក្រុមហ៊ុនមួយនៅប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ។ វ៉ាក់សាំងពីប្រទេសកូរ៉េខាងត្បូងនេះត្រូវបានរំពឹងថា នឹងអាចប្រើប្រាស់បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ កន្លងមក ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ សម្រាប់ស្ដារចំនួនជ្រូកឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េសជ្រូកអាហ្វ្រិក និងបង្កើនចំនួនជ្រូកក្នុងស្រុកឱ្យច្រើនមុនពេលជំងឺនេះផ្ទុះឡើង។ ទន្ទឹមនឹងនេះ វិធានការផ្សេងទៀតរួមមាន ការតាមដានជំងឺ ការពង្រឹងជីវសុវត្ថិភាព ការគ្រប់គ្រងចលនាសត្វ និងការនាំកូនជ្រូកចូល ដើម្បីចិញ្ចឹមឡើងវិញតាមតំបន់គោលដៅ។ គិតត្រឹមថ្ងៃទី២២ […]

កាលវិភាគផ្សព្វផ្សាយ