All Program
News & អន្តរជាតិ

ឡាវ និងចិន ចុះកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ និងពពែ ដើម្បីពង្រឹងផលិតកម្មសាច់
វៀងចន្ទន៍៖ ការសិក្សាស្រាវជ្រាវថ្មីមួយនឹងពិនិត្យមើលលទ្ធភាពក្នុងការកែលម្អពូជគោ និងពពែ ដើម្បីឱ្យផ្តល់ទិ្នផលសាច់បានកាន់តែច្រើន ដែលនឹងជួយលើកកម្ពស់ផលិតភាពបសុសត្វ និងបង្កើតឧស្សាហកម្មសាច់ ក្នុងប្រទេសឡាវឱ្យកាន់តែរឹងមាំ។ សារព័ត៌មានកសិកម្ម និងបរិស្ថាន នៅក្នុងប្រទេសឡាវ បានចេញផ្សាយថា វិទ្យាស្ថានស្រាវជ្រាវកសិកម្ម រុក្ខាប្រមាញ់ និងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនបច្ចេកវិទ្យាចិញ្ចឹមសត្វឈ្មោះ ហ្វានស៊ីង (Fanxing របស់ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាទីវៀងចន្ទន៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃលើលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងកែលម្អពូជសត្វ។ សេចក្តីរាយការណ៍ខាងលើបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងសិក្សាពីលទ្ធភាពផ្នែកបច្ចេកទេស សេដ្ឋកិច្ច និងប្រតិបត្តិការ ក្នុងការនាំយកពូជគោ ហ៊ួស៊ី (Huaxi) របស់ចិន និងពូជពពែសាច់ មកធ្វើពិសោធន៍ និងអភិវឌ្ឍនៅក្នុងប្រទេសឡាវ។ កិច្ចសហប្រតិបត្តិការនេះ អាចជួយឱ្យកសិករឡាវទទួលបានពូជសត្វល្អ និងវិធីសាស្ត្រផលិតកម្មបែបទំនើប ដែលអាចជួយគាំទ្រដល់ការបង្កើនគុណភាព និងទិន្នផលសាច់សត្វ។ ភាគីទាំងពីរក៏នឹងសិក្សាលើប្រព័ន្ធផលិតចំណីសត្វ និងវ៉ាក់សាំង ការការពារជំងឺ សេវាកម្មបសុសត្វ និងវិធីសាស្ត្របង្កាត់ពូជផងដែរ។ វិស័យទាំងនេះមានសារៈសំខាន់ណាស់ ពីព្រោះនៅពេលផលិតកម្មបសុសត្វកាន់តែរឹងមាំ គឺមិនត្រឹមតែពឹងផ្អែកលើពូជល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពឹងផ្អែកលើសុខភាពសត្វ អាហារូបត្ថម្ភល្អ និងសេវាកម្មកសិកម្ម ដែលគួរឱ្យទុកចិត្តទៀតផង។ ដៃគូទាំងពីរក៏មានគម្រោងស្វែងយល់ពីកសិកម្មឆ្លាតវៃ និងបច្ចេកវិទ្យាជីវសាស្ត្រ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រាសាទគោកបេង
ព្រះវិហារ៖ ឆ្លៀតក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅទូទាំង៨ក្រុង-ស្រុក នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តជ័យព្រឹក្ស ហៅវត្តប្រាសាទគោកបេង ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ការប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យនេះ ធ្វើឡើងដោយសទ្ធាជ្រះថ្លា ក្នុងគោលបំណងចូលរួមលើកស្ទួយ និងគាំទ្រវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយសម្រួលដល់ព្រះសង្ឃក្នុងការបំពេញព្រះសាសនកិច្ច និងការគង់ចាំព្រះវស្សា។ ហើយក៏ជាការឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន ព្រមទាំងវីរជន និងកងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ និងបម្រើជាតិមាតុភូមិ ព្រមទាំងចូលរួមចំណែកក្នុងការថែរក្សា វប្បធម៌ប្រពៃណីនៃការធ្វើបុណ្យ ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ៕
News & អន្តរជាតិ

កសិករកូរ៉េខាងជើង ពិបាកអនុវត្តរវាងបទបញ្ជាពីរផ្ទុយគ្នាស្រឡះ ពាក់ព័ន្ធនឹងរលកកម្តៅ
ព្យុងយ៉ាង៖ កសិករនៅប្រទេសកូរ៉េខាងជើង កំពុងបង្ហាញពីការអាក់អន់ចិត្ត និងប្តឹងតវ៉ា បន្ទាប់ពីពួកគាត់ត្រូវអនុវត្តតាមបទបញ្ជាផ្ទុយគ្នាពីរ ក្នុងអំឡុងពេលមានរលកកម្តៅឡើងខ្លាំងខុសពីធម្មតា។ សារព័ត៌មានដេលី អ៊ិនខេ (Daily NK) បានឱ្យដឹងថា បទបញ្ជាទីមួយ តម្រូវឱ្យកសិករទប់ស្កាត់ការខូចខាតដំណាំ ចំណែកបទបញ្ជាទីពីរ តម្រូវឱ្យពួកគាត់ការពារកុំឱ្យមានករណីខ្យល់គរគាំងបេះដូង ឬដាច់សរសៃឈាមខួរដោយសារសីតុណ្ហភាពក្តៅខ្លាំងពេក។ ប្រភពពីកសិដ្ឋានមួយបានឱ្យដឹងកាលពីសប្តាហ៍មុនថា អាជ្ញាធរបានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុក្តៅខ្លាំង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដែលគ្របដណ្តប់លើតំបន់ភាគច្រើននៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងជើង ហើយបទបញ្ជាជាច្រើនត្រូវបានចេញជាបន្តបន្ទាប់សម្រាប់វិស័យកសិកម្ម។ ប្រភពដដែលបានបន្តថា កសិករបានកំពុងស្តែងការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះការណែនាំទាំងឡាយណា ដែលផ្ទុយស្រឡះពីគ្នាទៅវិញទៅមក។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យដឹងទៀតថា បទបញ្ជាពាក់ព័ន្ធនឹងកម្តៅសម្រាប់វិស័យកសិកម្ម គឺផ្តោតសំខាន់លើការកាត់បន្ថយការខូចខាតដល់ដំណាំក្នុងស្រែចម្ការ និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផលិតស្បៀងអាហារ។ រលកកម្តៅនេះ កំពុងគំរាមកំហែងដល់ការផលិតស្បៀងអាហារថ្នាក់ជាតិ ដែលធ្វើឱ្យការការពារដំណាំក្លាយជាគោលដៅប្រញាប់ប្រញាល់បំផុត នៅតាមកសិដ្ឋានក្នុងតំបន់ផលិតផលដំណាំសំខាន់ៗ ដូចជាខេត្តភាគខាងត្បូងនៃប្រទេសកូរ៉េខាងជើង។ អាជ្ញាធរមូលដ្ឋានបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កសិដ្ឋានទាំងអស់។ កសិដ្ឋានត្រូវតែរាយការណ៍ជារៀងរាល់ថ្ងៃ ដោយគ្មានការលើកលែង អំពីការគ្រប់គ្រងទឹកនៅតាមស្រែចម្ការ និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ។ សីតុណ្ហភាពនៅពេលថ្ងៃត្រង់ក្នុងតំបន់នោះ បានកើនឡើងរហូតដល់ជិត៤០អង្សាសេ។ ចំណែកកសិដ្ឋាននានា កំពុងប្រមូលផ្តុំកសិករ និងកូនៗរបស់ពួកគេឱ្យធ្វើការរួមគ្នា។ ប្រភពបាននិយាយទៀតថា ពួកគាត់ត្រូវស្រោចទឹកដំណាំដែលក្តៅដូចរលាក និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ ដែលកំពុងរីងស្ងួតទឹក។ ប្រភពដដែលបានរៀបរាប់ថា «ការងារពលកម្មយ៉ាងនឿយហត់ ត្រូវធ្វើបន្តចាប់តាំងពីព្រលឹមស្រាងៗ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកជ័យសែន ខេត្តព្រះវិហារបានរំលឹកថា ការធ្វើកសិកកម្មកសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ។ ជំនួបនោះដែរក៏មានការចូលរួមពី លោក យក់ សំភឿង អភិបាលនៃគណៈអភិបាលស្រុកជ័យសែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ប្រសិនបើធ្វើកសិកម្មសម្រាប់បរិភោគក្នុងគ្រួសារ ការគិតគូរអំពីប្រាក់ចំណេញអាចមិនសូវសំខាន់ ប៉ុន្តែប្រសិនបើផលិតសម្រាប់លក់ កសិករចាំបាច់ត្រូវចេះគណនាថ្លៃដើម និងប្រាក់ចំណេញឱ្យបានច្បាស់លាស់។ដូច្នោះ កសិករចាប់ផ្តើមពីការកត់ត្រាការចំណាយទាំងអស់ក្នុង១ហិកតា និងការចេះគណនាថ្លៃដើមផលិតក្នុង១គីឡូក្រាមរកឲ្យឃើញថ្លៃផលិតដើម្បីដឹងច្បាស់ពីប្រសិទ្ធភាពនៃការផលិតពិតប្រាកដ។ លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ដើម្បីបង្កើនប្រាក់ចំណេញកសិករមិនគួរគិតតែពីការលក់ផលិតផលក្នុងតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការបង្កើនទិន្នផល នឹងកាត់បន្ថយថ្លៃដើមផលិតផងដែរ។ […]
News & អន្តរជាតិ

ស្រីលង្កាត្រៀមខ្លួនទប់ទល់បាតុភូតមហាអែលនីញ៉ូ ដោយប្រើដំណោះស្រាយបែបប្រពៃណី និងវិធីសាស្ត្រថ្មី
កូឡុំបូ៖ ទោះបីជាអាជ្ញាធរស្រីលង្កាកំពុងរៀបចំដើម្បីទប់ទល់នឹងបាតុភូតអែលនីណូ ដែលនឹងក្លាយជាមហាអែលនីញ៉ូជិតមកដល់ក៏ដោយ កសិករស្រីលង្កាមានអារម្មណ៍ថា ប្រទេសខ្លួនប្រហែលជាមិនរងផលប៉ះពាល់ដូចការព្យាករណ៍នោះទេ ប៉ុន្តែពួកគាត់បានដំណោះស្រាយបែបប្រពៃណី និងបែបវិទ្យាសាស្ត្រផងដែរ។ កសិករបានដឹងអំពីអាកាសធាតុប្រែប្រួល ហើយបាននិងកំពុងដឹកនាំកសិករផ្លាស់ប្ដូររបៀបធ្វើកសិកម្ម នៅក្នុងតំបន់ ដោយនាំគ្នាដាំដុះពូជស្រូវក្នុងស្រុក ដែលសល់តាំងពីបុរាណកាល ហើយធន់នឹងអាកាសធាតុក្តៅខ្លាំង។ កសិករខ្លះបានចាត់ទុកថា គ្រោះរាំងស្ថួត គឺជារឿងធម្មតា ដែលជាកូនរដូវប្រាំងកើតឡើងនៅចន្លោះខែកក្កដា និងខែកញ្ញា។ ក្នុងរយៈពេលនេះក៏ស្របគ្នានឹងរដូវយ៉ាឡា មានន័យថា រដូវភ្លៀងនៅភាគខាងត្បូង និងភាគខាងលិច ដែលជារដូវប្រមូលផលស្រូវមួយក្នុងចំណោមរដូវប្រមូលផលស្រូវពីរដងក្នុងមួយឆ្នាំនៅក្នុងប្រទេសស្រីលង្កា។ បន្ទាប់មក ចាប់ពីខែធ្នូ ដល់ខែមីនា មានរដូវប្រាំង គឺស្របគ្នានឹងរដូវមហា ដែលមានន័យថា រដូវភ្លៀងនៅភាគខាងកើត និងតែងតែមានចុះអ័ព្ទស្ងួតក្នុងរយៈពេលយូររៀងរាល់បួនទៅប្រាំពីរឆ្នាំម្តង នៅតំបន់ភាគខាងកើត និងភាគខាងជើង។ ប៉ុន្តែឥឡូវនេះ កសិករស្រីលង្កាបានទទួលស្គាល់ថា រដូវទាំងពីរនេះចាប់ផ្តើមប្រែប្រួលលែងទៀងទាត់ហើយ។ យោងតាមរបាយការណ៍របស់នាយកដ្ឋានជំរឿន និងស្ថិតិរបស់ស្រីលង្កា បានឱ្យដឹងថា ដោយសារតែអាកាសធាតុកាន់តែរាំងស្ងួតនៅតំបន់ធ្វើកសិកម្ម ស្ថិតនៅភាគខាងកើត និងភាគខាងជើង កសិករស្រីលង្កាត្រូវពឹងផ្អែកទាំងស្រុងលើប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹកបុរាណ ជាជាងរងចាំទឹកភ្លៀង។ ក្នុងកម្រិតដាំដុះសរុប៦៣ភាគរយ គឺពឹងផ្អែកលើប្រព័ន្ធធារាសាស្រ្តសំខាន់ៗ និងជាង១២ភាគរយពឹងផ្អែកលើទឹកភ្លៀង។ របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពអាកាសធាតុប្រចាំរដូវ នៅទូទាំងពិភពលោករបស់អង្គការឧតុនិយមពិភពលោក បានបង្ហាញថា មានលទ្ធភាពរហូតដល់៨០ភាគរយ នៃការវិវឌ្ឍយ៉ាងឆាប់រហ័សទៅជាបាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លាមួយ ក្នុងចន្លោះពីខែកក្កដា ដល់ខែកញ្ញា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕
News & ជាតិ

អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ
ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]
News & ជាតិ

ម្រេចកំពតប្រមាណ៨០ភាគរយត្រូវបាននាំចេញទៅទីផ្សាពិភពលោក ខណៈតម្លៃនៅតែលក់បានខ្ពស់មិនប្រែប្រួល
ដោយ ឡុង សារេត កំពត៖ ប្រធានសមាគមលើកកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ម្រេចកំពតជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រចាំខេត្តកំពតត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោកប្រមាណ៨០ភាគរយ ក្នុងចំណោមទិន្នផលសរុបប្រមាណ១២០តោន ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបានថ្លៃខ្ពស់មិនប្រែប្រួល ឬធ្លាក់ចុះដូចកសិផលសក្តានុពលរបស់កម្ពុជាផ្សេងទៀត។ លោក ស៊ីម សុទុន ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា បច្ចុប្បន្នសមាគមមានសមាជិកដែលកសិករដាំម្រេចមានចំនួន៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិតម្រេចប្រមាណ២០០ហិកតា ដែលក្នុងមួយឆ្នាំអាចប្រមូលផលបានពី១១០ ទៅ១២០តោន។ លោកលើកឡើងថា ទៅជាទូទៅ និងយោងទៅតាមសៀវភៅបន្ទុករបស់ម្រេចកំពត កសិករចាប់ផ្តើមប្រមូលផលម្រេចពីខែមករា រហូតដល់ខែមិថុនា ឬកក្កដា។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ ដោយសារអាកាសធាតុមានការប្រែប្រួលធ្វើឱ្យដំណាំម្រេចត្រូវបានពន្យាពេល ដូច្នេះការប្រមូលផលអាចបញ្ចប់នៅខែសីហានេះ។ ទន្ទឹមនឹងការប្រមូលផលម្រេចនៅឆ្នាំ២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានគូសបញ្ជាក់ថា ក្នុងបរិមាណម្រេចកំពតមួយឆ្នាំ ដែលកសិករផលិតបានពី១១០ ទៅ១២០តោន។ ចំណែកប្រមាណ៨០ភាគរយ ដែលក្រុមហ៊ុនទិញពីកសិករ ត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប៧០ភាគរយ និង១០ភាគរយផ្សេងទៀតនាំទៅសហរដ្ឋអាម៉េរិក និងទីផ្សារបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។ លោកបន្តថា តម្លៃម្រេចក្រុមហ៊ុនឱ្យតម្លៃផ្សេងៗគ្នា ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនឯកភាពក្នុងការទិញទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ២៣ដុល្លារ,ម្រេចក្រហមតម្លៃ៣០ ទៅ៣៣ដុល្លារ និងម្រេចសតម្លៃ៣៤ ទៅ៣៥ដុល្លារ។ ទាក់ទងនិងដំណាំម្រេចកំពតនេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]
News & អន្តរជាតិ

ឡាវប្រកាសឱ្យប្រជាជនប្រយ័ត្នគ្រោះទឹកជំនន់ នៅពេលកម្ពស់ទឹកក្នុងទន្លេមេគង្គជិតដល់កម្រិតប្រកាសអាសន្ន
វៀងចន្ទន៍៖ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ឡាវ បានចេញសេចក្តីជូនដំណឹងឱ្យតាមដានទឹកជំនន់ ដោយព្រមានដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេធំៗ និងតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះ កម្ពស់ទឹកបន្តកើនឡើង។ យោងតាមការតាមដានប្រចាំថ្ងៃទី អំពីកម្រិតទឹកទន្លេ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្រិតទឹកនៅតាមស្ថានីយមួយចំនួនតាមបណ្តោយទន្លេមេគង្គ បានកើនឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ស្ថានីយនៅទីក្រុងវៀងចន្ទន៍ ទឹកទន្លេមេគង្គវាស់ឃើញកម្ពស់១១,១១ម៉ែត្រ ដែលនៅខ្វះតែ០,៣៩ ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់ទឺក១១,៥០ម៉ែត្រ។ ចំណែកកម្រិតទឹកជំនន់នៅស្ថានីយនេះ គឺមានកម្ពស់១២,៥០ម៉ែត្រ។ ចំណែកស្ថានីយខេត្តប៉ាកសេ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា កម្រិតទឹកទន្លេមេគង្គមានកម្ពស់១០,៨២ម៉ែត្រ នៅខ្វះ០,១៨ ម៉ែត្រទៀតនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់១១,០០ម៉ែត្រ និងកម្រិតទឹកជំនន់កម្ពស់១២,០០ម៉ែត្រ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានអំពាវនាវដល់ប្រជាជនឡាវ អាជ្ញាធរមូលដ្ឋាន និងអង្គភាពនានា ដែលស្ថិតនៅតាមដងទន្លេមេគង្គ និងតាមតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ឱ្យបានដិតដល់។ នាយកដ្ឋានបានព្រមានថា ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ អាចធ្វើឱ្យកម្រិតទឹកទន្លេកាន់តែហក់ឡើងខ្ពស់បន្ថែមទៀត និងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងជាន់លិចនៅតាមតំបន់ងាយរងគ្រោះ។ ដូច្នេះប្រជាពលរដ្ឋឡាវត្រូវបន្តតាមដានព័ត៌មាន ដោយស្តាប់ការព្យាករណ៍អាកាសធាតុ និងកម្រិតទឹកទន្លេមេគង្គ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការពារគ្រោះមហន្តរាយ។ កាលពីខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម និងបរិស្ថានរបស់ឡាវ ក៏បានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមានពីបាតុភូតអែលនីញ៉ូ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញជនភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដើម្បីលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញប្រជាពលរដ្ឋភៀសសឹក អំពីគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយ ដែលនឹងជួយបង្កើតការងារ និងមុខរបរ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព។ បទបង្ហាញរបស់ឯកឧត្តមបណ្ឌិតត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងលោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាពិសេស ឯកឧត្តមចង់បង្ហាញប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិត […]
News & ជាតិ

អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់
ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]
