News
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិននាំចេញទំពាំងបាយជូរស្រស់ច្រើនជាងគេបំផុតក្នុងពិភពលោក ក្នុងឆ្នាំ២០២៥
បេកាំង៖ នៅឆ្នាំ២០២៥ ចិននាំចេញផ្លែទំពាំងបាយជូរស្រស់ទៅកាន់ទីផ្សារពិភពលោកច្រើនជាងប្រទេសណាណាទាំងអស់ គឺរហូតដល់ទៅជិត៨៦ម៉ឺនតោន ដែលស្មើនឹង១៧% នៃបរិមាណទំពាំងបាយជូរនាំចេញក្នុងពិភពលោក ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ការនាំចេញផ្លែទំពាំងបាយជូសរុបមានចំនួន ជាង៥លានតោន គិតជាទឹកប្រាក់ប្រមាណជាង១០ពាន់លានដុល្លារ ។ នេះបើយោងតាមឯកសារផ្លូវការអំពីទីផ្សារអន្តរជាតិសម្រាប់ផ្លែទំពាំងបាយជូរស្រស់ ឆ្នាំ២០២៦ ។ ប្រទេសចិនបានពង្រឹងកិត្តិនាមរបស់ខ្លួនជាប្រទេសនាំចេញផ្លែទំពាំងបាយជូរច្រើនជាងគេបង្អស់ ដោយតាមពីក្រោយដោយប្រទេសប៉េរូ ដែលនាំចេញបានជិត៧០ម៉ឺនតោន និងប្រទេសឈីលី នាំចេញបាន៥៦ម៉ឺនតោន ។ ការដែលប្រទេសចិនអាចនាំចេញបានច្រើនបែបនេះ គឺដោយសារកំណើនឥតឈប់ឈរនៃផលិតកម្មក្នុងស្រុក ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដែលបានកាត់បន្ថយការពឹងផ្អែកលើការនាំចូល ។ ចិនបានកាត់បន្ថយការនាំចូលផ្លែទំពាំងបាយជូរស្រស់ពី១២ភាគរយ ក្នុងឆ្នាំ២០១៦ មកនៅត្រឹមបួនភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុករបស់ចិន។ ផ្អែកលើតម្រូវការទីផ្សារ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំចូលផ្លែទំពាំងបាយជូរស្រស់ច្រើនជាងគេបំផុតលើពិភពលោក ហើយបន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ ប្រទេសហូឡង់ និងចក្រភពអង់គ្លេស៕ (ផាន់ អាណា)
News & ជាតិ & ព័ត៌មានថ្មីៗ

ព្រាបសាច់ក្នុងស្រុកកំពុងត្រូវប៉ាន់ក្នុងចំណោមពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន
ដោយ នៅ ស៊ីវុត្ថា កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់យកធ្វើជាមុខម្ហូបអាហារ ។ ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការលើកឡើងរបស់កសិករចិញ្ចឹមព្រាបសាច់ នៅខេត្តកំពត។ លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់។ ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ដំណាំជាង១ ០០០ហិកតា នៅឃុំកោះតាស៊ុយ ខេត្តក្រចេះ រងផលប៉ះពាល់ពីទឹកជំនាន់
ដោយ ហៃ ស៊ីណា ក្រចេះ៖ ផលដំណំាំជាង១ ០០០ហិកតា របស់ពលលរដ្ឋស្ថិតនៅក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទឹកជំនន់ ហើយខាងអាជ្ញាធរស្រុក និងខេត្តបានស្វះស្វែងជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។ លោក លាង សាគុណ ជំទប់ទី១ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ បានលើកឡើងថា ផ្ទៃដីចម្ការនៅឃុំកោះតាស៊ុយជាង១ ០០០ហិកតា ក្នុងនោះមានដំណាំពោត ត្រប់ ថ្នាំជក់ និងដំណាំរួមផ្សំផ្សេងៗទៀត ដែលកសិករដាំហើយពិបាកប្រមូលផល ដោយសារតែទឹកជន់លិចខ្លាំងក្នុងមួយសប្តាហ៍នេះ។ លោកបានរៀបរាប់ថា ប្រជាជននៅឃុំរបស់លោកមានសរុបចំនួន៣២៧គ្រួសារ ស្មើ១២៩៣នាក់ ក្នុងចំណោមភូមិផ្សេងៗទៀត គឺនៅភូមិចុងកោះរងការខួចខាតច្រើនជាងគេ ជាពិសសដំណាំពោតតែម្តងខួចខាតរហូតដល់ ៨០ភាគរយ ។ ជំទាប់ទី១ ឃុំកោះតាស៊ុយ បានបញ្ជាក់ថា រាល់ឆ្នាំកសិករប្រមូលផលដំណាំពោតបានប្រមាណ៣ ០០០តោន ដែលសព្វថ្ងៃនេះ កសិករលក់បានតម្លៃត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាម ហើយលោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស ថ្នាក់ជាតិជួយមកពិនិត្យមើលការលំបាករបស់ប្រជាជន ខណៈផ្ទះសម្បែងរបស់ពួកគាត់កំពុងជន់លិចដល់ក្រោមផ្ទះហើយ។ ជុំវិញបញ្ហាទឹកជំនន់ខាលើនេះ លោក ធីម ស៊ាងឡេង អភិបាលស្រុកព្រែកប្រសព្វ មានប្រសាសន៍ថា ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ គិតត្រឹមថ្ងៃទី២៣ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អាម៉េរិកជួយអ្នកនេសាទហ្វីលីពីន អាចរាយការណ៍ពីការនេសាទខុសច្បាប់នៅតាមសមុទ្រ
ម៉ានីល៖ សហរដ្ឋអាម៉េរិកបានផ្តល់ថវិកាសម្រាប់បង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យសកម្មភាពនេសាទតាមសមុទ្រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទហ្វីលីពីន ជុំវិញបទល្មើសនេសាទខុសច្បាប់ និងចលនាគួរឱ្យសង្ស័យរបស់នាវា។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងម៉ានីល ។ មជ្ឈមណ្ឌលរាយការណ៍បទល្មើសនេសាទខុសច្បាប់នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធអ៊ីនធឺណិតពីផ្កាយរណប ស្តារលីង (Starlink) និងកម្មវិធីទិន្នន័យ អឺសរ៉េនជឺ (EarthRanger) ដើម្បីប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទក្នុងតំបន់ និងអំពីការសង្ស័យថា មានការនេសាទខុសច្បាប់ សកម្មភាពមិនធម្មតារបស់នាវា និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។ ស្ថានទូតអាម៉េរិក បានប្រកាសថា ព័ត៌មានទាំងនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ណការិយាល័យជលផល និងធនធានទឹក (Bureau of Fisheries and Aquatic Resources)នៃមជ្ឈមណ្ឌលជាតិសម្រាប់កិច្ចការសមុទ្រ (National Maritime Center)។ មជ្ឈមណ្ឌលនេះនឹងរាយការណ៍អំពីការនេសាទខុសច្បាប់ ការនេសាទដោយមិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យ ក្រោមកិច្ចសហការរវាងសហរដ្ឋអាម៉េរិក និងក្រុមប្រឹក្សាខេត្តប៉ាឡាវ៉ាន ប្រទេសហ្វីលីពីនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប៉ាឡាវ៉ាន គឺជាខេត្តប្រជុំកោះរបស់ប្រទេសហ្វីលីពីន ដែលល្បីល្បាញទូទាំងពិភពលោក និងត្រូវបានគេចាត់ទុកថា ជាដែនអេកូឡូស៊ីចុងក្រោយរបស់ប្រទេសហ្វីលីពីណ (Last Ecological Frontier)។ ខេត្តនេះរួមមានកោះប៉ាឡាវ៉ាន ដែលជាកោះធំ និងកោះតូចៗប្រមាណ១ ៧៨០កោះ។ តំបន់នេះមានទឹកសមុទ្រពណ៌ខៀវបៃតងថ្លាស្អាត ជួរភ្នំថ្មកំបោរដ៏ខ្ពស់ និងមានព្រៃត្រូពិចដ៏ក្រាស់។ កាលពីខែមិថុនា […]
News & ជាតិ & ព័ត៌មានថ្មីៗ

ច្នៃស្លឹកឃុនមារជាស្លឹកកណ្ដបប្រក់ដំបូល – មុខរបររបស់សហគមន៍នៅខេត្តសៀមរាប
ដោយ ឡុង សារេត សៀមរាប៖ ស្លឹកឃុនមារ ដែលត្រូវបានសហគមន៍មួយក្នុងខេត្តសៀមរាប យកច្នៃជាស្លឹកកណ្ដប សម្រាប់ប្រក់ដំបូល ហើយសហគមន៍អាចរកចំណូលបានជិត២ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹម ៤ខែ ពីរបរកែច្នៃស្លឹកឃុនមារនេះ។ យុវជន លី សុធុជ អាយុ៣២ឆ្នាំ ជាសមាជិកនៃសហគមន៍ព្រៃឈើចាន់សខាងជើង ជាអ្នកផ្តួចផ្តើមគំនិតឱ្យមានការច្នៃស្លឹកឃុនមារជាស្លឹកកណ្ដប ដែលគាត់អះអាងថា ធុនជាមួយភ្លើងឆាបឆេះ។ យុវជនរូបនេះបានឱ្យដឹងថា សកម្មភាពកែច្នៃស្លឹកឃុនមារជាស្លឹកកណ្តបនេះ ចាប់ផ្តើមក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ នៅលើទីផ្សារក្នុងតំបន់មានតម្រូវការតិចតួចប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នតម្រូវការ ស្លឹកកណ្ដបឃុនមារចាប់ផ្តើមមានសន្ទុះកើនឡើង ជាពិសេសនៅក្រុងភ្នំពេញ បន្ទាប់ពីបានផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម។ លោក លី សុធុជ បានគូសបញ្ជាក់ថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងរៀបចំស្លឹកឃុនមារធ្វើជាស្លឹកកណ្តបជារៀងរាល់ថ្ងៃ ដោយសារនៅលើទីផ្សារមានការចាប់អារម្មណ៍ច្រើន ព្រោះតែស្លឹករុក្ខជាតិមួយនេះវាមានអត្ថប្រយោជន៍ច្រើន និងងាយស្រួលក្នុងការរក្សាទុកជាងស្បូវ ស្លឹកត្នោត និងស្លឹករុក្ខជាតិផ្សេងទៀត។ ជាក់ស្តែងគិតត្រឹមរយៈពេល៤ខែ ឆ្នាំ២០២៦កន្លងមកនេះ លក់ស្លឹកឃុនមារបាន៣ ៥០០ម៉ែត្រការ៉េ គិតជាប្រាក់បានចំណូល១៧ ៥០០០ដុល្លារ”។ យុវជនរូបនេះបានឱ្យដឹងទៀថា ស្លឹកឃុនមារមានការពេញនិយមច្រើន។ តួយ៉ាងក្រុងភ្នំពេញមានតម្រូវការច្រើនរហូតដល់ជិត២ ០០០ម៉ែត្រការ៉េ ដោយសារអ្នកនៅទីក្រុងភ្នំពេញអត់ធ្លាប់ស្គាល់ប្រភេទស្លឹកឃុនមារ ហើយមានម្ចាស់ហាងជាច្រើស្រលាញ់ចូលចិត្ត ចង់បានស្លឹកឃុនមារយកទៅតុបតែងទីតាំងរបស់ខ្លួនឱ្យមានភាពទាក់ទាញ។ ម្យ៉ាងទៀតដោយសារស្លឹករុក្ខជាតិនេះធុននឹងការឆាបឆេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករអង់គ្លេសកំពុងជួបគ្រោះរាំងស្ងួត – រដ្ឋាភិបាលកំពុងផ្ដល់ជំនួយដើម្បីទប់
ឡុងដ៍៖ កសិករនៅទូទាំងប្រទេសអង់គ្លេសនឹងទទួលបានជំនួយថ្មីបន្ថែមទៀត ដើម្បីជួយគ្រប់គ្រងផលប៉ះពាល់ពីគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ព្រមទាំងថវិកាចំនួន៦៥លានផោន ឬប្រហែល៨៨លានដុល្លារពីរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួត។ បច្ចុប្បន្ននេះ ទឹកដីប្រទេសអង់គ្លេសមួយភាគធំ កំពុងស្ថិតក្នុងស្ថានភាពគ្រោះរាំងស្ងួត។ ទោះជាយ៉ាងណា រដ្ឋាភិបាលបាននិយាយថា អាកាសធាតុរាំងស្ងួតនេះនឹងមិនប៉ះពាល់ដល់សន្តិសុខស្បៀងទេ។ ទន្ទឹមនឹងនេះ ការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ការសាងសង់អាងស្តុកទឹកថ្មីៗ និងការពង្រឹងសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតរយៈពេលវែង។ កញ្ចប់ថវិកាជំនួយពីរដ្ឋាភិបាលនេះ រួមមានបង្កើនភាពបត់បែនក្នុងកម្មវិធីការពារបរិស្ថាន លើកទឹកចិត្តដល់ការធ្វើកសិកម្មប្រកបដោយចីរភាព ដោយជួយសាងសង់អាងស្តុកទឹកនៅក្នុងកសិដ្ឋាន និងធ្វើឱ្យកសិករអាចទទួលបានទឹកប្រើប្រាស់កាន់តែងាយស្រួល នៅពេលជួបគ្រោះរាំងស្ងួត។ រដ្ឋាភិបាលអង់គ្លេស បាននិយាយថា វិធានការទាំងនេះនឹងជួយកសិករអាចការពារដំណាំ និងការពារសត្វចិញ្ចឹម ស្របតាមបរិស្ថាន។ រដ្ឋាភិបាលនឹងផ្តល់ថវិកាបន្ថែមចំនួន ៦៨ លានដុល្លារ សម្រាប់កម្មវិធីលើកទឹកចិត្តកសិកម្មប្រកបដោយចីរភាព ឆ្នាំ២០២៦ ។ ចំណែកថវិកាចំនួន ២០ លានដុល្លារទៀត នឹងត្រូវប្រើសម្រាប់គាំទ្រការសាងសង់អាងស្តុកទឹកនៅក្នុងកសិដ្ឋាន។ កម្មវិធីនេះក៏នឹងមានការកែសម្រួលគោលការណ៍ណែនាំស្តីពីការរៀបចំផែនការ ដើម្បីធ្វើឱ្យការសាងសង់អាងស្តុកទឹកកាន់តែងាយស្រួលផងដែរ។ រដ្ឋាភិបាលក៏នឹងធ្វើឱ្យការរៀបចំទទួលយកទឹកសម្រាប់ប្រើប្រាស់ កាន់តែងាយស្រួលនៅពេលមានគ្រោះរាំងស្ងួត ដោយមានការគាំទ្រពីភ្នាក់ងារបរិស្ថានថែមទៀតផង។ ទោះជាយ៉ាងណា ការបូមទឹកពីប្រភពធម្មជាតិសម្រាប់កសិកម្មត្រូវគោរពតាមអាជ្ញាបណ្ណ និងកម្រិតលំហូរទឹកអប្បបរមា ដែលត្រូវរក្សាទុកក្នុងអាងស្តុកទឹក គឺនៅពេលបរិមាណទឹកធ្លាក់ចុះដល់កម្រិតកំណត់ កសិករមិនអាចបូមទឹកបន្តទៀតឡើយ។ កសិករដែលទទួលប្រាក់តាមរយៈកម្មវិធីលើកទឹកចិត្តកសិកម្មប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងគ្រប់គ្រងដី នឹងទទួលបានភាពបត់បែនកាន់តែច្រើន ក្នុងអំឡុងពេលរាំងស្ងួត។ ឧទាហរណ៍ ប្រសិនបើមិនមានស្មៅដុះលូតលាស់កសិករអាចឱ្យសត្វចិញ្ចឹមរបស់ខ្លួនចូលទៅស៊ីស្មៅ ឬកាត់ស្មៅនៅក្នុងតំបន់ដែនជម្រកសត្វព្រៃបាន […]
News & ជាតិ & ព័ត៌មានថ្មីៗ

ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព
ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

បន្ទាប់ពីចូលទីផ្សារអាស៊ីរួចហើយ ក្រុមហ៊ុនគ្រប់គ្រងហាងមាន់បំពងបែបកូរ៉េ បន្តបើកសាខានៅប្រទេសម៉ិកស៊ិក
សេអ៊ូល៖ បណ្តាញហាងលក់សាច់មាន់បំពងបែបកូរ៉េ ប៊ីប៊ីឃ្យូ (BBQ) បានបើកសាខាភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងទីក្រុងម៉ិកស៊ីកូ ដោយរំពឹងថា ទីផ្សារមានមនុស្សច្រើនក្នុងទីក្រុងនេះ នឹងក្លាយជំហានដ៏សំខាន់សម្រាប់ការពង្រីកខ្លួនកាន់តែធំនៅទូទាំងតំបន់អាម៉េរិកឡាទីន។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប (Genesis BBQ Group) ដែលជាប្រតិបត្តិករម៉ាកសញ្ញា BBQ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា ខ្លួនបានបើកសាខាឈ្មោះថា ប៊ីប៊ីឃ្យូ ហ្សូណា រ៉ូសា (BBQ Zona Rosa) នៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាការបោះជំហានចូលទីផ្សារប្រទេសម៉ិកស៊ីកូ ជាលើកដំបូង។ ក្រុមហ៊ុន ជេនេស៊ីស ប៊ីប៊ីឃ្យូ គ្រូប បានចូលទីផ្សារសិង្ហបុរី នៅឆ្នាំ២០០៧ បន្ទាប់មកបានចូលក្នុងទីផ្សារប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ព្រមទាំងបានចុះបញ្ជីសម្គាល់ម៉ាករបស់ខ្លួននៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះក៏បានចូលទីផ្សារប្រទេសថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ២០១១ ហើយបានចូលទីផ្សារភូមា និងឡាវ នៅឆ្នាំ២០១២។ ចំណែកនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួន នៅខែកក្កដា ឆ្នាំ២០២៦ ដោយគ្រប់គ្រងសាខា នៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ២០២៦ នេះដែរ ហាងមាន់ចៀនបែបកូរ៉េនេះ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្បៀងអាហាររបស់ជប៉ុនធ្លាក់ចុះមកត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០
តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia) បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុងឆ្នាំសារពើពន្ធចុងក្រោយនេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារ ARDBចូលរួមក្នុងវេទិកាពិភាក្សា សន្និសីទធនាគារនៅកម្ពុជាលើកទី៥
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា រួមទាំងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបទៀត។ នៅក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ តំណាងធនាគារ ARDB បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលសហគ្រាសមីក្រូ តូច មធ្យម និងប្រជាកសិករ ជួបប្រទះនៅក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ និងការស្នើសុំឥណទានពីបណ្តាធនាគារពាណិជ្ជ។ ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានបន្តការគាំទ្រទៅដល់សហគ្រាស មីក្រូ តូច មធ្យម និងប្រជាកសិករ មានដូចជាការទទួលបានឥណទានទ្រទ្រង់ និងប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម តាមគម្រោងរបស់ធនាគារផ្ទាល់ និងពីគម្រោងដៃគូរបស់រាជរដ្ឋាភិបាល ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងរដូវប្រមូលផលស្រូវសម្រាប់ទិញស្រូវពីប្រជាកសិករ ដើម្បីធានានូវស្ថិរភាពតម្លៃទីផ្សារ។ លោក ខែក […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កូរ៉េខាងជើងចេញបទបញ្ជា ស្តីពីរលកកម្ដៅ បន្ទាប់ពីមានអ្នកស្លាប់កើនលើស១០០នាក់
ព្យុងយ៉ាង៖ ទូរទស្សន៍មជ្ឈឹមរបស់កូរ៉េខាងជាតិ បានផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នូវរូបភាពប្រជាជនកូរ៉េខាងជើងដើរតាមដងផ្លូវដោយកាន់ឆ័ត្រ ខណៈអក្សរនៅលើអេក្រង់បញ្ជាក់ថា សីតុណ្ហភាពខ្ពស់ និងរលកកម្ដៅកំពុងកើតមានទូទាំងប្រទេស។ គណៈរដ្ឋមន្ត្រីកូរ៉េខាងជើងបានបើកកិច្ចប្រជុំបន្ទាន់ និងចេញសេចក្តីណែនាំលម្អិតអំពីរលកកម្ដៅ បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងកម្ដៅនៅទូទាំងប្រទេស បានកើនលើស១០០នាក់។ ការចេញបទបញ្ជានេះត្រូវបានធ្វើឡើងស្របពេលអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងជើង និងធ្វើឱ្យចំនួនអ្នករងគ្រោះកើនដល់កម្រិតមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។ សារព័ត៌មាន ដេលី អិនខេ (Daily NK) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះថា គណៈរដ្ឋមន្ត្រីបានកោះប្រជុំបន្ទាន់នៅថ្ងៃទី២ ខែសីហា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារកម្ដៅនៅទូទាំងប្រទេសបានកើនលើស១០០នាក់។ ភ្លាមៗនោះ អាជ្ញាធរបានចេញគោលការណ៍សកម្មភាពលម្អិត ព្រមទាំងវិធានការដើម្បីការពារកុំឱ្យមានអ្នកស្លាប់ថែមទៀត។ សារព័ត៌មានដដែលនេះ បានលើកឡើងថា ក្រសួងការពារគ្រោះមហន្តរាយរបស់កូរ៉េខាងជើង បានដាក់របាយការណ៍ជូនគណៈរដ្ឋមន្ត្រី កាលពីដើមខែសីហានេះ ស្តីពីការខូចខាតដោយសាររលកកម្ដៅនៅទូទាំងប្រទេស ដោយគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហូតមកដល់ពាក់កណ្ដាលខែសីហានេះ។ របាយការណ៍បានកត់ត្រាថា មានអ្នកជំងឺ ដោយសាររលកកម្ដៅ មានចំនួនសរុបប្រមាណ៤ ៣០០នាក់ ហើយក្នុងចំណោមនោះ មានមនុស្សប្រហែល១០០នាក់បានស្លាប់។ ដោយសារចំនួនអ្នកស្លាប់បានកើនដល់កម្រិតមិនធ្លាប់មានទូទាំងប្រទេស គណៈរដ្ឋមន្ត្រីកូរ៉េខាងជើង បានកោះប្រជុំបន្ទាន់ និងចេញគោលការណ៍សកម្មភាពចំនួន២០ចំណុច ស្តីពីការទប់ទល់នឹងរលកកម្ដៅទៅកាន់គ្រប់បណ្តាខេត្ត នៅទូទាំងប្រទេស។ គោលការណ៍ណែនាំនេះផ្តោតសំខាន់លើជីវិតប្រចាំថ្ងៃ និងសុវត្ថិភាពនៅកន្លែងធ្វើការ ដោយណែនាំថា […]
