News
News & ជាតិ

ម្ចាស់ចម្ការក្រូចនៅស្រុកក្រវាញ ចង់ឃើញក្រូចពោធិ៍សាត់មានម៉ាកសម្គាល់សមូហភាព
ដោយ កឹម សុគន្ធី ពោធិ៍សាត់៖ ម្ចាស់ចម្ការក្រូចពោធិ៍សាត់វ័យ៣០ឆ្នាំ ឈ្មោះ ខែម ឡៃស៊ីម រស់នៅភូមិរវាង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា ទីផ្សារក្រូចពោធិ៍សាត់របស់កម្ពុជា នៅតែរក្សាបានស្ថិរភាព ដោយសារមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស។ លោក ខែម ឡៃស៊ីម ដែលជាម្ចាស់ចម្ការ និងជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករនៅក្នុងតំបន់ បានឱ្យដឹងថា លោកកំពុងគ្រប់គ្រងចម្ការក្រូចលើផ្ទៃដីជិត៦០ហិកតា។ បច្ចុប្បន្ន ទីផ្សារក្រូចពោធិ៍សាត់ធម្មជាតិមិនមានសញ្ញាធ្លាក់ចុះនោះទេ ដោយនៅតែមានការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជន។ ក្រៅពីការប្រមូលផលពីចម្ការរបស់ខ្លួន លោកក៏ដើរតួនាទីជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករដទៃទៀតក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងផ្សារទំនើបនានា។ ការធ្វើអាជីវកម្មបែបនេះ មិនត្រឹមតែធានាបាននូវការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលមានស្ថិរភាពដល់កសិករដាំក្រូចក្នុងតំបន់ផងដែរ។ លោក ខែម ឡៃស៊ីម បានលើកឡើងថា ក្រូចពោធិ៍សាត់ធម្មជាតិ មានរសជាតិជូរអែមឆ្ងាញ់ ក្លិនឈ្ងុយពិសេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ។ រដូវប្រមូលផលចាប់ផ្តើមពីខែមិថុនា និងបន្តរហូតដល់ខែធ្នូ។ ចំពោះការដាំដុះ លោកបញ្ជាក់ថា ដើមក្រូចភាគច្រើនមិនចាំបាច់ប្រើជីច្រើននោះទេ ដោយសារដីនៅតំបន់នេះមានជីជាតិល្អ ខណៈការបាញ់ថ្នាំការពារសត្វល្អិតធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយរដូវដាំដុះ។ ដោយសារគុណភាព រសជាតិ និងការគាំទ្រខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស លោក ខែម ឡៃស៊ីម បានបង្ហាញក្តីរំពឹងថា […]
News & អន្តរជាតិ

អ្នកវិទ្យាសាស្ត្រព្រមានពីផលប៉ះពាល់ធំៗលើប្រទេសនូវែលសេឡង់ ទោះបីមិនទាន់កើតឡើងក៏ដោយ
វែល្លីងតោន៖ បាតុភូតអែលនីញ៉ូ បានកើនឡើងកម្ដៅយ៉ាងខ្លាំងក្នុងអំឡុងខែចុងក្រោយនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ប្រទេសនូវែលសេឡង់ អាចនឹងចាប់ផ្តើមជួបប្រទះផលប៉ះពាល់កាន់តែច្រើនឡើងចាប់ពីរដូវរំហើយ ខណៈពេលលំនាំអាកាសធាតុនេះ កំពុងវិវឌ្ឍទៅជារលកកម្ដៅដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បាតុភូតអាកាសធាតុធម្មជាតិនេះ កើតចេញពីការឡើងកម្ដៅនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងភាគកណ្តាល ដែលបង្កផលប៉ះពាល់ដល់លំនាំអាកាសធាតុនៅទូទាំងពិភពលោក។ របាយការណ៍ព្យាករណ៍អាកាសធាតុតាមរដូវកាលចុងក្រោយបង្អស់របស់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានឱ្យដឹងថា មហាសមុទ្រប៉ាស៊ីហ្វិកតំបន់ត្រូពិច និងបរិយាកាស នៅតែស្ថិតក្នុងស្ថានភាពអែលនីញ៉ូយ៉ាងច្បាស់លាស់ ដោយសូចនាករបរិយាកាសក្នុងខែកក្កដា បានកត់ត្រាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ស្ថាប័នខាងលើបានបញ្ជាក់ថា «យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ផលប៉ះពាល់ពីលំនាំអាកាសធាតុរបស់ប្រទេសនូវែលសេឡង់ មិនទាន់កើតឡើងពេញលេញនោះទេ ប៉ុន្តែគេរំពឹងថា នឹងកើតមានក្នុងអំឡុងពេលនៃការព្យាករណ៍នេះ»។ ស្ថានភាពបែបនេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្តូរក្នុងរយៈពេលបីខែខាងមុខ ខណៈពេលលំនាំអាកាសធាតុប្រែប្រួលជាបណ្តើរៗទៅជាខ្យល់បក់មកពីទិសខាងលិចជាប្រចាំ ដែលជាសញ្ញាសម្គាល់ចម្បងនៃបាតុភូតអែលនីញ៉ូ។ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ឥឡូវនេះមានឱកាសប្រមាណ៩០ភាគរយ ដែលបាតុភូតនេះនឹងឈានដល់ ឬកើនឡើងហួសកម្រិតខ្លាំងក្លាបំផុតក្នុងអំឡុងពេលព្យាករណ៍ ដោយកម្រិតកំពូល និងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវគេរំពឹងថា នឹងកើតមានក្នុងអំឡុងរដូវក្តៅឆ្នាំ២០២៦-២០២៧។ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើង បាតុភូតអែលនីញ៉ូនីមួយៗ ទំនងជានឹងត្រូវចាត់ចូលជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងក្លាបំផុតទាំងប្រាំលើកក្នុងអតីតកាល គឺមាននៅឆ្នាំ១៩៧២, ១៩៨២, ១៩៩១, ១៩៩៧ និងឆ្នាំ២០១៥ សុទ្ធតែមានការប្រែប្រួលសីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងធម្មតាជិត ឬលើស២,៥អង្សាសេ។ ស្ថាប័នវិទ្យាស្ថានវិទ្យាសាស្ត្រផែនដី នូវែលសេឡង់ បានឱ្យដឹងថា ការប្រែប្រួលលំនាំអាកាសធាតុនេះ […]
News & ជាតិ

គ្រោះរាំងស្ងួតប៉ះពាល់ដល់សហគមន៍កសិកម្មទំនើបមួយនៅស្រុកឯកភ្នំ ប្រឈមបាត់បង់ទិន្នផលស្រូវ២ ០០០តោន
ដោយ ឡុង សារេត បាត់ដំបង៖ សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រឈមនិងការបាត់បង់ទិន្នផលស្រូវវស្សាអាចដល់ប្រមាណ២ ០០០តោន នៅក្នុងឆ្នាំ២០២៦នេះ បន្ទាប់ពីដំណាំស្រូវប្រមាណ៣០ភាគរយ រងការខូចខាតដោយសារគ្រោះរាំងស្ងួត ទោះបីការអន្តរាគមន៍ទឹក និងទឹកភ្លៀងជួយសង្គ្រោះស្រូវបានមួយផ្នែកក៏ដោយ។ លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរដូវកាលគ្រោះរាំងស្ងួតអត់មានទឹកភ្លៀងមួយរយៈកន្លងមកនេះដីស្រែរបស់សមាជិកសហគមន៍ចំនួន ១ ៤២២ហិកតាប្រឈមនិងការខូចខាតដូចទៅនិងស្រូវរបស់កសិករផ្សេងទៀត។ ប៉ុន្តែបន្ទាប់ពីមានទឹកជំនន់កើតមានកន្លងទៅនេះបានធ្វើឱ្យកសិករបានបូមទឹកយកទៅស្រោចស្រពដំណាំស្រូវវស្សារបស់ខ្លួនបានច្រើន បូករួមជាមួយភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់នាពេលកន្លងមកនេះ បានជួយសង្គ្រោះស្រូវបានរហូតដល់៧០ភាគរយនៃទំហំផ្ទៃដីសរុប។ លោក ណែម ពក បានវាយតម្លៃថាតាមបទពិសោធន៍កន្លងទៅ ក្នុងចំណោមដីស្រែ១ ៤២២ហិកតាសហគមអាចប្រមូលផលស្រូវបានជាង៦០០០តោនក្នុងមួយរដូវ។ ដោយឡែកនៅឆ្នាំនេះដំណាំស្រូវដែលជួយសង្គ្រោះបាន៧០ភាគរយ រំពឹងថាទទួលបានទិន្នផលស្រូវសរុបជាង៤ ០០០តោន ខណៈស្រូវខូចខាតអស់៣០ភាគរយ ឬស្មើប្រមាណ២០០០តោន។ បើយោងតាមប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំខាងលើ គិតមកដល់ខែសីហាឆ្នាំ២០១៦នេះ ដំណាំស្រូវវស្សាដែលជួយសង្គ្រោះបាន៧០ភាគរយមិនទាន់ផុតអាយុកាលនៃការដាក់ជីជំរុញការលូតលាស់នៅឡើយនោះទេ ហើយរំពឹងថានៅចុងខែសីហានេះស្រូវទាំងនេះចេញដង្ហើម (ផើម)ដែលអាចឱ្យកសិករប្រមូលផលបានយ៉ាងយូរនៅចុងខែកញ្ញាខាងមុខផងដែរ។ ទន្ទឹមនឹងការប្រមូលអាចឈានទៅសម្រេចបាននៅចុងខែកញ្ញា, លោក ណែម ពក បានឱ្យដឹងថាក្នុងពេលបច្ចុប្បន្នខាងសហគមន៍មិនទាន់បានធ្វើការចុះកុងត្រាជាមួយក្រុមហ៊ុនឬឈ្មួញប្រមូលទិញស្រូវណាមួយនៅឡើយនោះទេ។ កន្លងមកតម្លៃស្រូវដែលកសិករលក់បានប្រាក់ចំណេញពី៩ ០០០ ទៅ១ ០០០រៀល ក្នុងមួយគីឡូក្រាម។ ដូច្នេះផ្នែកទៅលើទំហំនៃការខូចខាតរំពឹងថាតម្លៃស្រូវក្នុងរដូវកាលប្រមូលផលនៅថ្ងៃខាងមុខអាចនឹងកើនឡើងជាងរដូវកាលមុនៗ ព្រោះការផលិតមានមិនច្រើនដូចកាលកន្លងទៅ។ យោងតាម លោក សុទ្ធ […]
News & អន្តរជាតិ

ឡាវកំពុងសិក្សាគម្រោងឥណទានកាបូន សម្រាប់ការដាំដំណាំស្រូវ
វៀងចន្ទន៍៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសឡាវ កំពុងសិក្សាគម្រោងឥណទានកាបូន (Carbon Credit) ដែលផ្អែកលើវិធីសាស្ត្រដាំដុះស្រូវ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើតឱកាសចំណូលថ្មីប្រកបដោយចីរភាពសម្រាប់កសិករឡាវ។ យោងតាមរបាយការណ៍ចេញផ្សាយ នាពេលថ្មីកន្លងមកនេះ គម្រោងនឹងវាយតម្លៃលទ្ធភាពផ្នែកបច្ចេកទេស បរិស្ថាន និងសេដ្ឋកិច្ច ក្នុងការអនុវត្តវិធីសាស្ត្រដាំស្រូវ ស្រោចទឹក និងទុកឱ្យដីស្ងួត ដើម្បីបង្កើតឥណទានកាបូន។ វិធីសាស្ត្រនេះ ដោយឆ្លាស់គ្នារវាងការបង្ហូរទឹកចូលស្រែ និងការទុកឱ្យដីស្ងួត អាចកាត់បន្ថយការប្រើប្រាស់ទឹក និងថ្លៃដើមផលិតកម្មបានយ៉ាងច្រើន។ សំខាន់ជាងនេះទៅទៀត វាជួយកាត់បន្ថយការបញ្ចេញឧស្ម័ន មេតាន (Methane) ពីការដាំដុះស្រូវ ដែលជាប្រភពដ៏សំខាន់មួយនៃឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោក។ គម្រោងនេះក៏នឹងបង្កើតប្រព័ន្ធសម្រាប់វាស់វែង និងផ្ទៀងផ្ទាត់បរិមាណនៃការកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីអាចបំប្លែងទៅជាឥណទានកាបូន។ វានឹងផ្តល់ឱ្យកសិករនូវប្រភពចំណូលបន្ថែមដែលមាននិរន្តរភាព ព្រមទាំងអាចជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន គម្រោងនេះក៏មានគោលបំណងពង្រឹងជំនាញ និងចំណេះដឹងរបស់មន្ត្រីកសិកម្ម និងកសិករនៅតំបន់គោលដៅ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររយៈពេលវែងឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។ គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ […]
News & ជាតិ

កម្ពុជា និង ADB ចុះហត្ថលេខាលើកម្ចីសម្បទាន២៥០លានដុល្លារ គាំទ្រកម្មវិធីរក្សាស្ថិរភាពសេដ្ឋកិច្ច
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងទំហំទឹកប្រាក់២៥០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy Program – RISE) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជា ចំពោះផលប៉ះពាល់ពីពហុវិបត្តិ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក នៀនសាន ចាង (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB ផងដែរ។ កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចត្រូវបានអនុវត្តក្រោមក្របខណ្ឌយន្តការហិរញ្ញប្បទានប្រឆាំងវិបត្តិ (Countercyclical Support Facility-CSF) របស់ ADB […]
News & ជាតិ

រាជរដ្ឋាភិបាលអន្តរាគមន៍ជួយសង្គ្រោះស្រូវជិត១៥ម៉ឺនហិកតា ខណៈភាពរាំងស្ងួតប៉ះពាល់ប្រាំបីខេត្ត
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រមាណជិត១៥ម៉ឺនហិកតា បន្ទាប់ពីភាពរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីដាំដុះនៅក្នុងខេត្តចំនួនប្រាំបីសរុបជិតបីម៉ឺនហិកតា។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខេត្តរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតមានចំនួនប្រាំបីខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ចំណែកផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់សរុបមានជាង២៨៩ ០០០ហិកតា។ លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយអាចជួយសង្គ្រោះផ្ទៃដីដំណាំស្រូវបានប្រមាណ១៤៧ ០០០ហិកតា ដែលធ្វើឱ្យស្ថានភាពដំណាំមានភាពប្រសើរឡើងវិញ។ លោកបានបន្តថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការរបស់ប្រជាពលរដ្ឋ និងការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក បានធ្វើឱ្យដំណាំស្រូវភាគច្រើនចាប់ផ្តើមលូតលាស់ឡើងវិញ។ ទោះជាយ៉ាងណា ដំណាំស្រូវមួយចំនួនអាចរងផលប៉ះពាល់ដល់គុណភាព និងទិន្នផល ដោយសារការខ្វះខាតទឹកក្នុងអំឡុងពេលកន្លងមក។ លោកបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅតាមតំបន់ទាំងនោះក៏អាចឆ្លងផុតពីស្ថានភាពរាំងស្ងួតបានដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ភាពរាំងស្ងួតលើកនេះបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) […]
News & អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ីចែកពូជដំណាំដោយឥតគិតថ្លៃសម្រាប់ដាំដុះលើផ្ទៃដីជិតមួយលានហិកតា
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីនឹងចែកពូជដំណាំកសិឧស្សាហកម្ម និងពូជដំណាំមានគុណភាពខ្ពស់ ដោយឥតគិតថ្លៃ សម្រាប់ដាំដុះលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេស ស្របពេលលោកប្រធានាធិបតីឥណ្ឌូណេស៊ីកំពុងតែប្រឹងប្រែងបង្កើនផលិតភាពផ្នែកវិស័យកសិកម្ម។ កម្មវិធីផ្តល់ពូជដំណាំនេះ គឺផ្តោតលើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ដូង អំពៅ កាកាវ កាហ្វេ ស្វាយចន្ទី ចន្ទន៍ទេស និងម្រេច ដោយស្របទៅនឹងអាទិភាពផ្នែកកសិកម្មរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលគិតគូរដល់សន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ ថ្លែងនៅក្នុងអំឡុងពេលពិនិត្យមើលកសិដ្ឋានបណ្តុះកូនដូងរបស់រដ្ឋ លើផ្ទៃដីទំហំ១៥ហិកតា នៅតំបន់បាតាំង (Batang) ខេត្តជ្វាកណ្តាល (Central Java) លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន បានឱ្យដឹងថា ការចែករំលែកពូជដំណាំនឹងធ្វើឡើងទៅតាមស្ថានភាពអាកាសធាតុសម្រាប់ធ្វើកសិកម្មក្នុងស្រុក និងស្របតាមទម្លាប់បង្កបង្កើនផលរបស់ប្រជាកសិករ។ លោកបានថ្លែងកាលពីថ្ងៃទី៣០ ខែកក្កដាថា «នេះជាកម្មវិធីអាទិភាពមួយរបស់លោកប្រធានាធិបតី។ គោលដៅសរុបរបស់យើងសម្រាប់មុខដំណាំសំខាន់ៗ គឺលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ហើយកូនពូជដំណាំទាំងនេះកំពុងត្រូវបានចែកជូនដោយមិនគិតថ្លៃឡើយ»។ […]
News & ជាតិ

កសិករនៅចម្ការគិរីកាហ្វេនៃខេត្តមណ្ឌលគិរី បង្ហាញពីសក្តានុពលខ្ពស់នៃទិន្នផលកាហ្វេរ៉ូប៊ូស្តា
ដោយ អៀវ ឈៀងនី មណ្ឌលគិរី៖ ដំណាំកាហ្វេប្រភេទរ៉ូប៊ូស្តា (Robusta) កំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ជាមួយនឹងការផ្តល់ទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់ នៅក្នុងចំការគីរីកាហ្វេមួយកន្លែង ដែលស្ថិតនៅក្នុងភូមិពូឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោក សៀម ធារ៉ា អ្នកគ្រប់គ្រងចំការគិរី និងជាអ្នកបច្ចេកទេស ថែទាំចំការកាហ្វេគិរី បានឱ្យដឹងថា ចំការគីរីកាហ្វេ ដែលឈានចូលដល់ឆ្នាំទី៤ នៃការដាំដុះ អាចផ្តល់ទិន្នផលចន្លោះពី ៥ ទៅ ៦ តោន ក្នុងមួយហិកតា។ សម្រាប់ដើមកាហ្វេ ដែលមានអាយុចន្លោះពី ៤ ទៅ ៧ ឆ្នាំ ក្នុងមួយដើមៗ អាចប្រមូលផលផ្លែកាហ្វេទុំបានមិនក្រោម ២០ គីឡូក្រាម នោះឡើយ ដែលផ្លែត្រូវការរយៈពេលប្រមាណ ៤ ខែ ក្នុងការទុំ និងប្រមូលផល។ ដើម្បីទទួលបានទិន្នផលខ្ពស់ និងផ្លែកាហ្វេណែនល្អ លោក សៀម ធារ៉ា បានចែករំលែកនូវបច្ចេកទេសសំខាន់ៗមួយចំនួន៖ ដូចជា ប្រព័ន្ធស្រោចស្រព និងការផ្តល់ទឹក គឺជាកត្តាសំខាន់បំផុត ដោយក្នុងនោះ […]
News & អន្តរជាតិ

ឥណ្ឌាផលិតដំឡូងបារាំងជិត៦០លានតោន ប៉ុន្តែពិបាករកអ្នកទិញ អ្នកលក់ ឬទីផ្សារត្រឹមត្រូវ
ញូវដែលី៖ ឧស្សាហកម្មដំឡូងបារាំងរបស់ឥណ្ឌា គឺជាឧស្សាហកម្មធំបំផុតមួយរបស់ពិភពលោក ដែលផលិតបានជិត៦០លានតោន ក្នុងមួយឆ្នាំ និងគាំទ្រដល់ខ្សែសង្វាក់តម្លៃ បានចំណូលប្រហែល១៣,៤៦ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុនដាំដំឡូងបារាំង បានប្រកាសថា ទោះបីជាមានទំហំធំក៏ដោយ វិស័យនេះនៅតែមានការបែកខ្ញែកយ៉ាងខ្លាំង ដោយមានកសិករ ពាណិជ្ជករ ភ្នាក់ងារកម្រៃជើងសារ អ្នកដឹកជញ្ជូន កន្លែងស្តុកត្រជាក់ អ្នកកែច្នៃ អ្នកទិញ អ្នកលក់រាយ និងអ្នកនាំចេញ តែងតែធ្វើប្រតិបត្តិការតាមរយៈបណ្តាញក្នុងស្រុកដាច់ដោយឡែកពីគ្នា។ យោងតាមប្រធានក្រុមហ៊ុនរូបនេះ មានន័យថា ព័ត៌មានអំពីតម្លៃ ស្តុក ពូជ តម្រូវការ និងអ្នកទិញ តែងតែនៅរាយប៉ាយពាសពេញទីផ្សារ និងមានទំនាក់ទំនងផ្សេងៗគ្នា ដែលបង្កផលប៉ះពាល់ដល់តម្លៃ ការផ្គូផ្គងតម្រូវការផ្គត់ផ្គង់ និងសមត្ថភាពរបស់អាជីវកម្មក្នុងការកំណត់ឱកាសទីផ្សារថ្មី។ លោកបានបន្ថែមថា កសិករមើលឃើញមិនហួសពីទីផ្សារក្នុងស្រុកទេ ស្របពេលពាណិជ្ជករពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកទិញ និងអ្នកលក់។ ចំណែកឃ្លាំងស្តុកត្រជាក់តែងតេមិនមានចំណែកទីផ្សារ ឬសមត្ថភាពប្រកបដោយប្រសិទ្ធភាព ហើយអ្នកកែច្នៃ និងអ្នកទិញ ក៏ពិបាករកប្រភពដំឡូង ដែលអាចបំពេញតាមលក្ខណៈបច្ចេកទេសច្បាស់លាស់ដែរ។” លោកបានពន្យល់ថា ការស្វែងរកទីផ្សារថ្មីភាគច្រើននៅតែជំរុញដោយទំនាក់ទំនងចាស់ ដែលក្រុមអាជីវកម្មបានបង្កើតឡើងយូរមកហើយ ខណៈពេលកសិករ និងពាណិជ្ជករតូចតាច តែងតែពឹងផ្អែកលើទំនាក់ទំនងក្នុងស្រុក តាមរយៈការសួរតាមទូរស័ព្ទ និងតាមបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ វាអាចធ្វើឱ្យពិបាកដល់អ្នកពាក់ព័ន្ធក្នុងការពង្រីកទីផ្សារឱ្យលើសពីទីផ្សារមានស្រាប់ ឬស្វែងរកដៃគូពាណិជ្ជកម្មថ្មី ដែលសក្តានុពលជាងមុន។ […]
News & ជាតិ

យុវកសិករម្នាក់ នៅខេត្តព្រែវែង ប្រើទុន៤ ០០០ដុល្លារ ក្លាយជាអ្នកផ្គត់ផ្គង់កូនកន្ធាយពូជ និងកន្ធាយសាច់
ដោយ ឡុង សារេត ព្រៃវែង៖ ផ្តើមចេញពីចំណង់ចំណូលចិត្ត និងមើលឃើញពីនិន្នាការទីផ្សារកើនឡើង, យុវជនម្នាក់រស់នៅភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចាប់ផ្តើមចិញ្ចឹមកន្ធាយ នៅឆ្នាំ២០១៩ ជាមួយដើមទុនដំបូង៥ ០០ដុល្លារ និងបានបន្ថែមទុនប្រមាណ៣ ៥០០ដុល្លារទៀត ក្រោយពីចិញ្ចឹមបានបីខែមានការលូតលាស់បានល្អ ហើយនៅលើទីផ្សារអាចលក់បានតម្លៃខ្ពស់ រហូតជួយឱ្យលោក មានសមត្ថភាពរកប្រាក់ចំណូលសរុបក្នុងមួយខែបានដល់៥ ០០០ដុល្លារ។ លោក ចន បូរិន បានឱ្យដឹងថា ក្នុងដំណើរការចិញ្ចឹមកន្ធាយអស់រយៈពេលប្រហែលប្រាំពីរឆ្នាំកន្លងមកនេះ ក៏ដូចជាក្នុងពេលបច្ចុប្បន្ន កន្ធាយសាច់មានតម្រូវការខ្ពស់ និងលក់បានតម្លៃល្អនៅលើទីផ្សារ។ តួយ៉ាងកន្ធាយសាច់មួយក្បាលមានទម្ងន់ក្នុងវង្វង់កន្លះគីឡូក្រាម អាចលក់បានតម្លៃពី៦ទៅ៧ដុល្លារ ហើយបើទម្ងន់មួយគីឡូក្រាមឡើងទៅ អាចលក់បានថ្លៃដល់១០ដុល្លារក្នុងមួយក្បាល។ ពាក់ព័ន្ធនិងការចិញ្ចឹមកន្ធាយនេះ, បើតាមយុវជនខាងលើ សម្រាប់កសិករមានទីតាំងធំ និងមានស្រះចិញ្ចឹមកន្ធាយមានចំនួនច្រើនអាចផ្ទុទុកកន្ធាយឱ្យដល់ធំចាំប្រមូលផលនឹងបានចំណេញកាន់តែខ្ពស់។ ផ្ទុយទៅវិញបើកសិករមានទីតាំងតូច ហើយចង់បានដើមទុនមកវិញលឿន គាត់អាចចំណាយពេលចិញ្ចឹមប្រហែលប្រាំមួយខែក៏អាចប្រមូលផលលក់យកប្រាក់ធ្វើដើមទុនទៅពង្រីកការចិញ្ចឹមបន្ថែមបាន។ ខណៈការចិញ្ចឹមកន្ធាយ បើកសិករមើលថែទាំនៅក្នុងរយៈពេលបីខែដំបូងបានល្អ យល់ច្បាស់ពីបច្ចេកទេស និងចេះផ្លាស់ប្តូរទឹកឱ្យបានទៀងទាត់ គឺអាចចៀសផុតពីការខូចខាត ឬពីហានិភ័យបានច្រើន។ លោកគូសបញ្ជាក់ថា “បច្ចុប្បន្នដោយសារខ្ញុំទើបតែរៀបចំកសិដ្ឋានថ្មីមួយទៀត។ ដូច្នេះការផ្គត់ផ្គង់កន្ធាយទៅលើទីផ្សារនៅមានកម្រិត។ តែទៅអនាគតយើងមានផែនការផលិតមេកន្ធាយពូជឱ្យបានដល់៥០ ០០០ក្បាល ផ្អែកលើអាងស៊ីម៉ង់ត៍ចំនួន៣០អាង និងស្រះចំនួន២០ ដែលមានក្នុងពេលសព្វថ្ងៃ”។ […]
News & ជាតិ

អាកាសធាតុអាក្រក់កំពុងគ្របដណ្ដប់លើតំបន់ជាច្រើនក្នុងប្រទេសចិន ស្របពេលកើតមានបាតុភូតមហាអែលនីញ៉ូដ៏ខ្លាំងបំផុតក្នុងរយៈពេល១៥០ឆ្នាំ
ប៉េកាំង៖ ការព្រមានអំពីអាកាសធាតុអាក្រក់ត្រូវបានចេញផ្សាយនៅតាមតំបន់ជាច្រើននៃប្រទេសចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយសារភ្លៀងធ្លាក់ខ្លាំង និងកម្ដៅកើនឡើងខ្លាំង បានគ្របដណ្ដប់លើតំបន់ជាច្រើន ស្របពេលបាតុភូតមហាអែលនីញ៉ូ (Super El Niño) កំពុងតែកើតឡើង។ បាតុភូតនេះ នៅពេលរួមផ្សំជាមួយព្យុះទីហ្វុង និងសកម្មភាពរដូវខ្យល់មូសុង បានផ្លាស់ប្តូរទម្រង់ចរន្តបរិយាកាសនៅភាគខាងត្បូងប្រទេសចិន ហើយវាអាចក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល១៥០ឆ្នាំកន្លងមកនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមចិន បានឱ្យដឹងថា បាតុភូតអាកាសធាតុអែលនីញ៉ូ បន្តឡើងកម្ដៅឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកកាន់តែខ្លាំងឡើងៗខុសពីធម្មតា ដោយអ្នកជំនាញបានលើកឡើងថា ការវិវត្តចុងក្រោយនេះ គឺចម្លែកខ្លាំងណាស់។ អ្នកជំនាញបានពន្យល់ថា បាតុភូតអែលនីញ៉ូ មានលក្ខណៈសម្គាល់ដោយការកើនឡើងកម្ដៅខុសពីធម្មតានៃសីតុណ្ហភាពផ្ទៃទឹកសមុទ្រ នៅតំបន់ខ្សែបន្ទាត់អេក្វាទ័រភាគកណ្តាល និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ តាមធម្មតា វាឈានដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យតាមដានរបស់ទីភ្នាក់ងារឧតុនិយមចិន បង្ហាញថា មហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល និងខាងកើតបានឈានដល់លក្ខខណ្ឌអែលនីញ៉ូ រួចស្រេចទៅហើយកាលពីខែឧសភា ដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្របានបន្តកើនឡើងនៅក្នុងខែមិថុនា។ ត្រឹមខែកក្កដា ព្រឹត្តិការណ៍នេះបានឈានចូលដល់ដំណាក់កាលតាមដានសម្រាប់មហាអែលនីញ៉ូ កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។ ទីភ្នាក់ងារឧតុនិយមចិន បានប៉ាន់ប្រមាណថា បាតុភូតអែលនីញ៉ូ បច្ចុប្បន្ននឹងបន្តកើតមានយ៉ាងហោចណាស់រហូតដល់រដូវរងាខាងមុខ ដោយអូសបន្លាយរយៈពេលប្រហែលពី១០ ទៅ១១ខែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ប្រកបដោយភាពមិនប្រាកដប្រជាថា តើបាតុភូតអែលនីញ៉ូនេះនឹងប្រែជាខ្លាំងក្នុងកម្រិតណានៅចុងបញ្ចប់នោះទេ។ លោក […]
News & ជាតិ

ឥណ្ឌាបើកទីផ្សារនាំចូលផ្លែទុរេនស្រស់របស់វៀតណាមជាផ្លូវការ ហើយមិនទាមទារលក្ខខណ្ឌច្រើនពេក
ហាណូយ៖ ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលផ្លែទុរេនស្រស់របស់វៀតណាម ដោយផ្តល់លទ្ធភាពឱ្យអ្នកនាំចេញអាចមានទីផ្សារថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ស្របពេលប្រទេសវៀតណាមព្យាយាមធ្វើពិពិធកម្មការនាំចេញកសិផលរបស់ខ្លួន។ យោងតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើវិសោធនកម្មលើកទី៥ លើច្បាប់ស្តីពីចត្តាឡីស័កនាំផលិតផលរុក្ខជាតិចូលប្រទេសឥណ្ឌា (Regulation of Import into India) ឆ្នាំ២០២៦។ ក្រោមច្បាប់ទើបធ្វើវិសោធនកម្មថ្មីនេះ ប្រទេសវៀតណាមត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសិទ្ធិនាំចេញផ្លែទុរេនស្រស់សម្រាប់បរិភោគ ចូលទីផ្សារប្រទេសឥណ្ឌា។ ជាការកត់សម្គាល់ ប្រទេសឥណ្ឌាមិនតម្រូវឱ្យមានការបញ្ជាក់ពីភូតគាមអនាម័យបន្ថែមលើវិញ្ញាបនបត្រភូតគាមអនាម័យនោះទេ ហើយក៏មិនបានដាក់លក្ខខណ្ឌនាំចូលពិសេសណាមួយលើផ្លែទុរេនស្រស់របស់វៀតណាមនោះដែរ។ ការបើកទីផ្សារថ្មីនេះត្រូវធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបង្កើតឱកាសនាំចេញថ្មីសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។ ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកជាទូទៅថា ជាទីផ្សារដ៏មានសក្តានុពលខ្ពស់ ដោយសារតែប្រជាជនឥណ្ឌាមានចំនួនជាង១,៤ពាន់លាននាក់ ចំណែកប្រជាជនវណ្ណៈកណ្តាលរបស់ឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងមានតម្រូវការម្ហូបអាហារ និងផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់នាំចូលពីបរទេស។ ការចូលផ្លែទុរេនទៅកាន់ទីផ្សារឥណ្ឌាជាផ្លូវកា រក៏កើតឡើងផងដែរ នៅពេលវៀតណាមពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ៗមួយចំនួន។ ការនាំចេញផ្លែទុរេនរបស់វៀតណាម បានកើនប្រាក់ចំណូលដល់៣,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង៤៥ភាគរយនៃតម្លៃនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម។ ចំណែកឧស្សាហកម្មផ្លែទុរេនវៀតណាមកំពុងកំណត់គោលដៅនាំចេញឱ្យបានចំណូលចំនួន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦នេះ។ ទោះបីជាមានឱកាសថ្មីក៏ដោយ ប្រទេសឥណ្ឌានៅតែជាទីផ្សារដែលមិនទាន់បានប្រើប្រាស់សម្រាប់ផ្លែទុរេនវៀតណាម។ ក្នុងដំណាក់កាលដំបូង ការនាំចេញត្រូវគេរំពឹងថា នឹងកំណត់គោលដៅអ្នកប្រើប្រាស់នៅក្នុងទីក្រុងធំៗ តាមរយៈខ្សែសង្វាក់លក់រាយលំដាប់ខ្ពស់ ហាងលក់ផ្លែឈើនាំចូល ភោជនីយដ្ឋាន សណ្ឋាគារ និងតាមបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីពេលថ្មីៗកន្លងមកនេះ […]
