News
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញជនភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដើម្បីលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញប្រជាពលរដ្ឋភៀសសឹក អំពីគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយ ដែលនឹងជួយបង្កើតការងារ និងមុខរបរ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព។ បទបង្ហាញរបស់ឯកឧត្តមបណ្ឌិតត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងលោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាពិសេស ឯកឧត្តមចង់បង្ហាញប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិត […]
News & ជាតិ

អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់
ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]
News & អន្តរជាតិ

សីតុណ្ហភាពនៅហុងកុង ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារព្យុះទីហ្វុងដុលហ្វីន បង្កើតជារលកកម្តៅ
ហុងកុង៖ នាយកដ្ឋានឧតុនិយមក្រុងហុងកុង បានឱ្យដឹងថា សីតុណ្ហភាពបានឡើងខ្ពស់បំផុតខុសពីធម្មតា ស្របពេលព្យុះទីហ្វុងដុលហ្វីន (Dolphin) បានបក់បោកខ្យល់ក្តៅមកលើទីក្រុងនេះ កាលពីចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុនៃទីក្រុងហុងកុង បានបង្ហាញសីតុណ្ហភាព កាលពីថ្ងៃអាទិត្យ បានឡើងជិតដល់៣៧អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៨៨៤។ ព្យុះទីហ្វុងដុលហ្វីន គឺជាឈ្មោះរបស់ទីក្រុងហុងកុង ដែលន័យថា សត្វផ្សោត នៅពេលព្យុះដុលហ្វីបក់បោកដល់ទីក្រុងវ៉េនជូ (Wenzhou) និងទីក្រុងសៀងហៃ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅនៅចុងសប្តាហ៍មុន និងបានបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន ព្រមទាំងត្រូវជម្លៀសប្រជាជន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន មុនពេលព្យុះដ៏ខ្លាំងនេះបក់បោកមកដល់ឆ្នេរសមុទ្រ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង កម្តៅខ្ពស់បំផុតត្រឹមតែ៣៦,៦អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុនពេលព្យុះទីហ្វុងមួយ ឈ្មោះ ហាតូ (Hato) បានបក់បោកមកដល់រ។ ប៉ុន្តែ សីតុណ្ហភាពនៅចុងសប្តាហ៍មុន បានឡើងដល់៣៦,៩អង្សាសេ។ នាយកដ្ឋានឧតុនិយមហុងកុង ឱ្យដឹងថា សីតុណ្ហភាព៣៦,៩អង្សាសេ គឺជាសីតុណ្ហភាពខ្ពស់បំផុតរបស់ទីក្រុងនេះ ក្នុងេយៈពេល១៤២ឆ្នាំកន្លងមក ដោយសារព្យុះបានកួចនាំមកនូវកម្តៅយ៉ាងខ្លាំងពីមហាសមុទ្រប៉ាស៊ីហ្វិក។ តួលេខផ្លូវការរបស់ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុហុងកុង បានកត់ត្រាត្រឹម៣៦,៩អង្សាសេរ ប៉ុន្តែសីតុណ្ហភាពនៅទីតាំងផ្សេងទៀត ក្នុងទីក្រុងហុងកុង បានកើនឡើងលើសពី៣៩អង្សាសេ។ ស្ថានីយឧតុនិយមនៅភាគខាងជើងនៃទីក្រុងហុងកុង បានកត់ត្រាសីតុណ្ហភាពដល់ទៅ៣៩,៨អង្សាសេ […]
News & អន្តរជាតិ

ភូមា រំពឹងទទួលបានប្រាក់ចំណូល១ ០០០លានដុល្លារ ពីការនាំចេញអង្ករ
ណៃពិដោ៖ ប្រទេសភូមារំពឹងថា នឹងអាចរកប្រាក់ចំណូលបានជាង១,១៧៩ពាន់លានដុល្លារពីការនាំចេញអង្ករ និងចុងអង្ករ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២៦-២០២៧ ប្រទេសភូមាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន១,៨លានតោន និងចុងអង្ករចំនួន១,២លានតោន តាមផ្លូវសមុទ្រ និងច្រកពាណិជ្ជកម្មតាមព្រំដែន ដែលសរុបបរិមាណអង្ករទាំងអស់មានចំនួន៣លានតោន។ យោងតាមសហព័ន្ធស្រូវអង្ករភូមា បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយ គិតពីខែមេសា ដល់ខែមិថុនា ប្រទេសភូមាបាននាំចេញអង្ករ និងចុងអង្ករបានជាង៥២៩ ០០០តោន ដោយទទួលបានប្រាក់ចំណូលចំនួន១៦៧លានដុល្លារ។ បរិមាណនាំចេញអង្ករនៅដើមឆ្នាំ២០២៦ ត្រូវបានកត់ត្រាដូចជាក្នុងខែមេសា មានចំនួន១៦៩ ៥៥៩តោន ទទួលបានប្រាក់ចំណូលចំនួន៥១លានដុល្លារ។ ក្នុងខែឧសភានាំចេញបានចំនួន១៣៦ ២៦២តោន ទទួលបានប្រាក់ចំណូលចំនួន៤២លានដុល្លារ។ ចំណែកនៅក្នុងខែមិថុនា នាំចេញបានចំនួន២២៣ ៧១៤តោន ទទួលបានប្រាក់ចំណូលចំនួន៧៤លានដុល្លារ។ រហូតមកទល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធថ្មីនមិនទាន់មានការនាំចេញអង្ករតាមច្រកព្រំដែនគោកនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦-២០៣០ ជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសឱ្យបានជាអតិបរមាដោយវាយលុកចូលទីផ្សារបរទេស ដែលមានសក្តានុពលបន្ថែមទៀត និងជួយលើកកម្ពស់ការនាំចេញ។ ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករភូមា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ ដោយគិតចាប់ពីខែមេសា ដល់ខែមីនា សម្រេចបានលើស២,៧លានតោន ដោយប្រមូលចំណូលបានចំនួន៨៦១លានដុល្លារ។ […]
News & ជាតិ

ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប
ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB ) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជាអនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីរៀបចំបង្កើតគោលនយោបាយទឹកធ្វើកសិកម្ម ដើម្បីការពារប្រភពទឹកក្រោមដី
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ជុំហ៊ួរ ហ៊ីដាយ៉ាត (Jumhur Hidayat) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំគោលនយោបាយទឹកសម្រាប់ធ្វើកសិកម្ម (Water Farming Policy) ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទឹកក្រោមដីទាំងអស់ ត្រូវស្តារប្រភពទឹកបម្រុងឡើងវិញ ដើម្បីការពារធនធានទឹកប្រកបដោយចីរភាព។ ថ្លែងការណ៍នាឱកាសកិច្ចប្រជុំកំពូល ស្តីពីការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់របស់ឥណ្ឌូណេស៊ីឱ្យនៅត្រឹមសូន្យ (Indonesia Net Zero Summit) ឆ្នាំ២០២៦ នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោក ជុំហ៊ួរ ហ៊ីដាយ៉ាត បានមានប្រសាសន៍ថា គោលនយោបាយនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ បង្វែរទឹកត្រឡប់ទៅក្នុងដីវិញ បន្ទាប់ពីបានបូមយកទឹកក្រោមដី តាមរយៈយន្តការមានស្រាប់។ លោកបានបន្តថា កម្រៃសេវាពីការប្រើប្រាស់ទឹកក្រោមដីនាពេលបច្ចុប្បន្ន ដែលបង់ជូនអាជ្ញាធរមូលដ្ឋាន គឺមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះថវិកាទាំងនោះមិនបានយកទៅទ្រទ្រង់ដោយផ្ទាល់ដល់ការស្តារទឹកក្រោមដី ឬរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីឡើងវិញឡើយ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា គោលនយោបាយនេះមានគោលបំណងបង្ការការស្រុតដី ការរីងស្ងួតទឹកក្រោមដី និងការខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ ការប្រើប្រាស់ទឹកក្រោមដីត្រូវតែសមស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដើម្បីធានាចីរភាពទឹកក្នុងរយៈពេលវែង។ ការស្តារទឹកក្រោមដីឡើងវិញ អាចរាប់បញ្ចូលទាំងការកសាងប្រព័ន្ធជ្រាបទឹកបែបជីវសាស្រ្ត (Biopore Infiltration Systems) ស្របតាមបទដ្ឋានបច្ចេកទេសកំណត់ ឬការដាំដើមឈើឱ្យស្របតាមបរិមាណទឹក ដែលបានបូមយកប្រើប្រាស់។ លោកបានពន្យល់ថា […]
News & ជាតិ

កសិករម្នាក់ប្រើទុនជាង៥ ០០០ដុល្លារ បង្កើតមុខរបរចិញ្ចឹមសត្វ ហើយអាចរកបានចំណូលជិតបីលានរៀលក្នុងមួយខែ
ដោយ ឡុង សារេត កណ្តាល៖ កសិករម្នាក់រស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានចាប់ផ្តើមចិញ្ចឹមមាន់ស្របតាមបច្ចេកទេសច្បាស់លាស់ និងជាពេទ្យសត្វប្រចាំឃុំ ទទួលបានទុនពីគម្រោងតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នូវទឹកប្រាក់ប្រមាណ៥ ២០០ដុល្លារ ដើម្បីសាងសង់រោងមួយខ្នង សម្រាប់ចិញ្ចឹមមេមាន់ចំនួន១៤០ក្បាល និងយកស៊ុតភ្ញាស់កូនមាន់ពូជចែកចាយទៅលើទីផ្សារ ដោយរំពឹងថា អាចរកចំណូលបានជិតបីលានរៀលក្នុងមួយខែ។ កសិករឈ្មោះ កន ប៊ុនធឿន បានបញ្ជាក់ថា លោកបានទទួលទុនពីគម្រោង APIRE AT តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅខែមេសា ឆ្នាំ២០២៦ នូវទំហំទឹកប្រាក់ចំនួន៥២០០ដុល្លារ ដើម្បីចាក់ដីពង្រីករោង ឬសាងសង់រោងចិញ្ចឹមមាន់បានមួយខ្នង ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយប្រវែង២៥ម៉ែត្រ អាចដាក់មេមាន់ពូជបានចំនួន១៤០ក្បាល។ តែកន្លងមកមិនទាន់បានយកស៊ុតមាន់ទាំងនេះមកភ្ញាស់បានកូនមាន់លក់នៅឡើយទេ តែចាប់ពីខែសីហានេះតទៅ លោលរំពឹងថា អាចភ្ញាស់បានកូនមាន់ចន្លោះពី៨០០ ទៅ១ ០០០កូនក្នុងមួយខែ និងអាចទទួលបានប្រាក់ចំណូលពីរលានប្រាំបីរសែនរៀលក្នុងមួយខែ។ ក្រោយមកលោកបានបង្ហាញបទពិសោធន៍នៃការលក់កូនមាន់ពូជដល់កសិករ ក៏ដូចជាសហគមន៍នៅតាមតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការចិញ្ចឹមសត្វ។ ចំពោះកូនមាន់អាយុត្រឹមបីថ្ងៃមានតម្លៃ៣ ៥០០រៀល,កូនមាន់អាយុមួយសប្តាហ៍មានតម្លៃ៤ ០០០រៀល, កូនមាន់អាយុ១៤ថ្ងៃ មានតម្លៃ៤ ៥០០រៀល និងកូនមាន់អាយុ២១ថ្ងៃ មានតម្លៃ៥ ៥០០រៀល ក្នុងមួយក្បាល។ លោក […]
News & អន្តរជាតិ

ហ្វីលីពីនមិនឈប់នាំចូលអង្ករឡើយ ព្រោះខ្លាចខ្វះស្បៀងក្នុងស្រុក បង្កឡើងដោយបាតុភូតអែលនីញ៉ូ
ម៉ានីល៖ ប្រទេសហ្វីលីពីននឹងបន្តអនុញ្ញាតនាំចូលអង្ករ នៅក្នុងឆ្នាំ២០២៦នេះ ដោយសារការព្រួយបារម្ភពីកង្វះខាតស្បៀងអាហារក្នុងស្រុក បង្កឡើងដោយបាតុភូតមហាអែលនីញ៉ូ (El Niño) ដែលគេព្យាករណ៍ថា នឹងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនថយចុះចំនួន៧៥០ ០០០តោន។ ដោយសារតម្រូវការក្នុងស្រុកមានបរិមាណចំនួន១៣,៥៧លានតោន លើសពីការផ្គត់ផ្គង់ក្នុងស្រុកបានត្រឹមតែ ១២,៤០លានតោន ដូច្នេះរដ្ឋាភិបាលហ្វីលីពីន មានផែនការបង្កើតប្រភពស្បៀងបម្រុង និងប្រមូលទិញស្រូវក្នុងស្រុកចំនួន៥០០ ០០០តោន ដើម្បីគាំទ្រដល់កសិករ គឺជាការផ្លាស់ប្តូរខុសប្លែកពីឆ្នាំមុន ដែលធ្លាប់បានផ្អាកការនាំចូលអង្ករពីបរទេស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម បានលើកឡើងថា គោលនយោបាយបើផ្លូវនាំចូលអង្កររបស់រដ្ឋាភិបាលហ្វីលីពីន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកនាំចេញវៀតណាម ដែលចាត់ទុកប្រទេសហ្វីលីពីនជាទីផ្សារធំបំផុតរបស់ខ្លួន ដោយមានទំហំរហូតដល់៤៥ភាគរយនៃប្រាក់ចំណូលនាំចេញអង្ករសរុបរបស់វៀតណាម ចំនួន២,៦៤ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ។ ចំណែកទីភ្នាក់ងារព័ត៌មានហ្វីលីពីន បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងកើតមានឡើងនៅចុងឆ្នាំ២០២៦នេះ អាចធ្វើឱ្យទិន្នផលស្រូវរបស់ប្រទេសហ្វីលីពីនថយចុះប្រមាណ៧៥០ ០០០តោន ដែលបង្កើនហានិភ័យនៃការខ្វះខាតអង្ករ នៅមុនពេលចួលរដូវប្រមូលផលស្រូវរដូវប្រាំង នាដើមឆ្នាំ២០២៧។ រីឯតម្រូវការអង្កររបស់ប្រទេសហ្វីលីពីន មានបរិមានសរុបចំនួន១៣,៥៧លានតោន ក្នុងឆ្នាំ២០២៥ គឺច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានត្រឹមតែ១២,៤០លានតោនប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា […]
News & ជាតិ

ប្រាំពីរខែនៃឆ្នាំ២០២៦កម្ពុជានាំចេញអង្ករជាងប្រាំពីរសែនតោន គិតជាទឹកប្រាក់ជាង៤១៥លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៧០៧ ៤៧១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ដោយនាំចេញទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣៣ បានបរិមាណអង្ករចំនួន២០៧ ១៥៧តោន គិតជាទឹកប្រាក់ចំនួន១៥៦,៤៥លានដុល្លារ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ នឹងសម្រេចបានជោគជ័យតាមផែនការ ហើយមិនមានបញ្ហាអ្វីចោទនោះទេ ជាពិសេស ស្របតាមផែនការដាក់ចេញនៅឆ្នាំ២០១០ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រហូតដល់នីតិកាលទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី។ ឧកញ៉ាបញ្ជាក់ថា ជាលទ្ធផលត្រឹមប្រាំពីរខែនេះ កម្ពុជានាំចេញបានជាង៧០៧ ៤៧១តោន ធៀបនឹងឆ្នាំមុនមានកំណើន៤០ភាគរយ ដែលទទួលបានលទ្ធផលតាមផែនការផងដែរ។ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្រៅពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក ការនាំចេញអង្ករ រួមមានទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន១០៣,៣១លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២៦៦ ៣០០តោន គិតជាទឹកប្រាក់ចំនួន ១០២,៨៤លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត រួមមាន […]
News & ជាតិ

មុខរបរផ្តើមចេញពីអង្ករ១០កំប៉ុង បច្ចុប្បន្នរកចំណូលបានជិត១០លានរៀលក្នុងមួយថ្ងៃ
ដោយ ឡុង សារេត សៀមរាប៖ អាជីវករធ្វើនំអាកោត្នោតម្នាក់ រស់នៅភូមិព្រះដាក់ខេត្តសៀមរាប ក្នុងឆ្នាំ២០២០ បានចាប់ផ្តើមដំបូងចេញពីអង្ករ១០កំប៉ុង ឬមានទម្ងន់ប្រហែលបីគីឡូក្រាម រហូតមកដល់ឆ្នាំ២០២៦នេះ អាចលក់នំបានពី៤ ០០០ ទៅ៨០០០នំ គិតជាប្រាក់ចំណូលសរុបបានពីបីលានដល់ប្រាំបីលានរៀលក្នុងមួយថ្ងៃ។ អ្នកស្រី ថ្លុង ថាន ម្ចាស់ហាងយីហោ “អាកោត្នោតព្រះដាក់” នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា មុខរបរធ្វើនំអាកោត្នោតលក់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងពេលសព្វថ្ងៃនេះ អ្នកស្រីបានចាប់ផ្តើមនៅឆ្នាំ២០២០ ជាមួយនិងអង្ករចំនួន១០កំប៉ុង នៅក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលប្រជាពលរដ្ឋភាគច្រើន ក៏ដូចជាអ្នកស្រីបាត់បង់ការងារ ហើយនំអាកោត្នោតជាចំណីមួយប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់និយមពិសា។ អ្នកស្រីលើកឡើងថា នៅក្នុងសម័យកូវីដ១៩ នំចំណីដែលប្រជាពលរដ្ឋអាចហូបបានមានសភាពក្តៅៗ មានតែនំអាកោត្នោត ហើយក៏មិនបានសម័យថា មុខរបរតូចតាចមួយនេះរីកចម្រើនបានដូចសព្វថ្ងៃនេះដែរ។ អ្នកស្រីគ្រាន់តែនឹកគិតថា មុខរបរលក់នំអាកោត្នោតនេះ បានត្រឹមតែចិញ្ចឹមជីវភាពគ្រួសារប៉ុណ្ណោះ ដោយសារចំណង់ចំណូលចិត្តធ្វើនំ រួមផ្សំវត្ថុធាតុដើម ឬគ្រឿងផ្សំភាគច្រើនមានស្រាប់នៅក្នុងភូមិ និងមានតម្លៃធូរថ្លៃ ហើយបើសិនលក់នំមិនអស់មានតែចែកជូនពលរដ្ឋរស់នៅជិតខាងយកទៅពិសា។ អ្នកស្រី ថ្លុង ថាន បានអះអាងថា កាលចាប់ផ្តើមធ្វើនំអាកោត្នោតលក់ដំបូងៗប្រើអង្ករតែ១០កំប៉ុង ឬអង្ករមានទម្ងន់ប្រហែលបីគីឡូក្រាម អាចធ្វើនំលក់បានប្រាក់ប្រមាណមួយសែនរៀលក្នុងមួយថ្ងៃ។ បច្ចុប្បន្នបើគិតពីថ្ងៃចន្ទដល់សុក្រ ក្នុងមួយថ្ងៃប្រើប្រាស់អង្ករប្រមាណ១០០គីឡូក្រាម […]
News & អន្តរជាតិ

វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក
ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]
News & អន្តរជាតិ

ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម
កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញកសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក […]
