អន្តរជាតិ
News & អន្តរជាតិ

ប្រទេសអូស្ត្រាលីនៅសល់ស្រូវសាលីច្រើន ដោយសារចិនលែងសូវទិញ
ទីក្រុងកង់បេរ៉ា៖ ស្រូវសាលីរបស់អូស្ត្រាលីទំនងជានឹងសល់ច្រើនជាងឆ្នាំមុន ដោយសារតែការកាត់បន្ថយនៃការនាំចូលរបស់ចិន និងការប្រកួតប្រជែងពីការផ្គត់ផ្គង់ដ៏ច្រើនចេញពីក្រុមហ៊ុននាំចេញ ដែលជាគូប្រជែងរបស់រុស្ស៊ី។ អ្នកវិភាគ និងពាណិជ្ជករអូស្ត្រាលី បាននិយាយថា ការលក់ចេញស្រូវសាលីនៅក្នុងស្តុក ដើម្បីសម្អាតឃ្លាំងសម្រាប់ស្រូវសាលីទើបប្រមូលផលថ្មី នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចលក់មិនអស់ទេ ព្រោះការផ្គត់ផ្គង់ស្រូវសាលីច្រើនពេកនៅទូទាំងពិភពលោក។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានដកស្រង់ទិន្នន័យគយអូស្ត្រាលី ដែលបង្ហាញថា ប្រទេសអូស្ត្រាលីបាននាំចេញស្រូវសាលីត្រឹមតែ៥៤៦ ០០០តោនប៉ុណ្ណោះ ទៅកាន់ប្រទេសចិន ក្នុងអំឡុងខែតុលា ដល់ខែមីនា ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះពី២,៩លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នា២០២៣-២០២៤។ ចំំណែកការនាំចេញស្រូវសាលីរបស់ប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោក ក៏នៅតែរឹងមាំផងដែរ។ អ្នកវិភាគនៅក្នុងទីក្រុងស៊ីដនី បាននិយាយថា ទិន្នផលស្រូវសាលីរបស់រុស្ស៊ីនឹងកើនឡើងនៅក្នុងរដូវប្រមូលផលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងធ្វើឱ្យស្រូវសាលីជោរ៍ជន់លើទីផ្សារ អន្តរជាតិ ហើយធ្វើឱ្យការនាំចេញរបស់អូស្ត្រាលីជួបការលំបាក។ លោកបានបន្តថា «ប្រសិនបើការនាំចេញរបស់អូស្ត្រាលីមានការកើនឡើង យើងអាចនាំចេញពី៥ ទៅ៦លានតោនដែរ។ យើងកំពុងនៅសល់ស្រូវសាលីច្រើនណាស់។ មើលទៅទីផ្សារពិភពលោកទំនងជាមិនខ្វះការផ្គត់ផ្គង់ស្រូវសាលីនោះទេ”។ លោកបានបញ្ញាក់បន្ថែមថា ដោយសារការជោរ៍ជន់នៅលើទីផ្សារនេះ ធ្វើឱ្យតម្លៃស្រូវសាលីអូស្ត្រាលីធ្លាក់២២៥ដុល្លារ មកនៅត្រឹម១៩៤ដុល្លារ ក្នុងមួយតោន។ ពាណិជ្ជករនាំចេញស្រូវសាលី នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា បិរមាណស្រូវសាលីប្រមូលផលឆ្នាំមុន ដែលនៅសល់ក្នុងស្តុកអាចមានចំនួនជាង៨លានតោន ហើយមិនដឹងលក់ទៅណា។ ម្យ៉ងទៀត ប្រសិនបើរដូលប្រមូលផលថ្មីផ្តល់ទិន្នផលខ្ពស់ វាអាចក្លាយជាបញ្ហាខ្វះឃ្លាំងស្តុកទុក។ ដូច្នេះវាបង្ខំកសិករឱ្យលក់លើទីផ្សារនាំចេញក្នុងតម្លៃថោក ដើម្បីសម្អាតឃ្លាំង»។ […]
News & អន្តរជាតិ

ផ្លែបឺររត់ពន្ធពីវៀតណាមចូលទៅថៃ ដោយភូថាជាផ្លែស្វាយ ត្រូវសមត្ថកិច្ចរឹបអូសនៅក្បែរក្រុងបាងកក
ទីក្រុងបាងកក៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ នគរបាលថៃបានរកឃើញផ្លែបឺរស្រស់ប្រមាណ១១តោន ដែលជាផ្លែឈើរត់ពន្ធដោយខុសច្បាប់ពីប្រទេសវៀតណាម ហើយយកមកដាក់តាំងលក់នៅផ្សារដ៏ធំមួយកន្លែង ក្នុងស្រុកខ្លុងលួង ខេត្តផាធុមថានីរបស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ បានឱ្យដឹងថា ផ្លែបឺរប្រមាណ១១តោននេះ ត្រូវបានឈ្មួញរត់ពន្ធពីប្រទេសវៀតណាម ដោយបញ្ជាក់ថា ជាផ្លែស្វាយស្រស់ ដើម្បីយកមកចែកចាយនៅក្នុងទីផ្សារលក់ដុំធំមួយក្នុងខេត្ត ផាធុមថានី ស្ថិតនៅខាងជើងទីក្រុងបាងកក។ ប្រតិបត្តិការបង្ក្រាបករណីក្លែងបន្លំទំនិញនេះ ត្រូវបានធ្វើឡើងដោយនគរបាលការពារអតិថិជន សហការជាមួយគយ និងមន្ត្រីកសិកម្ម ដោយឆ្មក់ចូលឆែកឆេរទំនិញផ្លែឈើស្រស់ នៅក្នុងផ្សារលក់ដុំឈ្មោះ ផ្សារតាឡាដថៃ ស្ថិតនៅក្នុងស្រុកខ្លុងលួង ខេត្តផាធុមថានី។ លោកឧត្តមសេនីយ៍ទោ ជីរ៉ាភប់ ភូរីដេត (Jiraphop Phuridet) មេបញ្ជាការនគរបាលនៃការិយាល័យស៊ើបអង្កេតជាន់ខ្ពស់ បាននិយាយថា ពួកគេបានរឹបអូសយកផ្លែប័រស្រស់ចំនួន៤២១ប្រអប់ មានទម្ងន់សរុបប្រហែល១១តោន និងមានតម្លៃប្រមាណ១,២លានបាត ឬស្មើនឹង៣៦ ៨៦៤ដុល្លារ។ ការវាយឆ្មក់ចាប់ផ្លែប៊ឺរខុសច្បាប់ ត្រូវបានធ្វើឡើងតាមរយៈការផ្តល់តម្រុយសម្ងាត់ប្រាប់នគរបាលថៃថា ផ្លែឈើនេះត្រូវបានដឹកតាមរថយន្តដឹកទំនិញ ដោយមិនប្រើរថយន្តសណ្តោងឡើយ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវ។ នគរបាលបាននិយាយថា ផ្លែប៊ឺរទាំងនេះត្រូវបានរត់ពន្ធពីប្រទេសវៀតណាម ដោយលាក់ក្នុងប្រអប់ ដែលដាក់ស្លាកសញ្ញាក្លែងក្លាយដោយសរសេរជាអក្សរចិនតថា “ផ្លែស្វាយ”។ ចំណែកស្លាកសញ្ញាប្រអប់ក៏ត្រូវបានលាបពណ៌ផងដែរ ដែលបង្ហាញថា អ្នករត់ពន្ធមានបំណងបិទបាំងព័ត៌មានលម្អិតនៃផលិតផល និងជៀសវាងការត្រួតពិនិត្យពីមន្ត្រីគយថៃ។ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

កសិករឥណ្ឌាដាំស្វាយនៅរដ្ឋឧត្តរប្រទេស នាំគ្នាព្រួយបារម្ភពីសត្វល្អិតបំផ្លាញបន្ទាប់ពីខ្យល់ព្យុះ និងភ្លៀងធ្លាក់ជោគជាំ
រដ្ឋឧត្តរប្រទេស៖ មន្ត្រីនៅស្ថាប័នស្រាវជ្រាវកំពូលរបស់ឥណ្ឌាមួយរូប បាននិយាយកាលពីសប្តាហ៍មុនថា ភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ត្រាក់ និងព្យុះខ្សាច់បោកបក់ នាពេលថ្មីៗនេះ ទំនងជាបង្កឱ្យមានសត្វល្អិតចង្រៃបំផ្លាញនៅផលដំណាំស្វាយ នៅទូទាំងរដ្ឋឧត្តរប្រទេស ហើយកសិករត្រូវបានណែនាំឱ្យចាត់វិធានការទាន់ពេលវេលា។ យោងតាមការចេញផ្សាយលើសារព័ត៌មានឥណ្ឌា បានឱ្យដឹងថា រដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា រួមចំណែកមួយភាគបីដល់ការផលិតផលផ្លែស្វាយសរុបរបស់ប្រទេស ដោយផ្តល់ទិន្នផលផ្លែស្វាយប្រមាណ២៤លានតោន ពីជាពូជស្វាយល្អៗរបស់ប្រទេសឥណ្ឌា។ យោងតាមលោក ដាម៉ូដារ៉ាន់ (T. Damodaran) នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងកសិកម្មរបស់ឥណ្ឌា បានមានប្រសាសន៍ថា ទោះបីទិន្នផលស្វាយទាំងអស់មិនរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក៏ដោយ ប៉ុន្តែ ដំណាំស្វាយមួយចំនួន នៅក្នុងរដ្ឋឧត្តរប្រទេស អាចត្រូវសត្វល្អិតបំផ្លាញដោយសារតែអាកាសធាតុសើមជោគជាំពេក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងព្យុះខ្សាច់ ដែលកត្តាបង្កើតឱ្យមានសត្វល្អិតកើតច្រើន។ លោកបានមានប្រសាសន៍ដូច្នេះថា ពពួកហ្វូងរុយទិចផ្លែ និងព្រូននៅក្នុងដំណាំស្វាយអាចកើនឡើងក្រោយពេលព្យុះភ្លៀង ដោយសារអាកាសធាតុត្រជាក់ និងសំណើមនៅក្នុងដីច្រើន ជួយឱ្យពពួកសត្វរុយទិចផ្លែកើតលឿន និងហើរពាសពេញចម្ការស្វាយ ដូច្នេះ កសិករត្រូវបំផ្លាញសត្វល្អិតទាំងនេះឱ្យបានទាន់ពេលវេលា។ លោកនាយកវិទ្យាស្ថានស្រាវជ្រាវ បានពន្យល់ថា ប្រសិនបើកសិករមិនចាត់វិធានការបំផ្លាញឱ្យបានទាន់ពេលវេលាទេនោះ ម្លេះពពួករុយទិចផ្លែឈើនឹងកើតកូនកើតចៅជាបន្តបន្ទាប់ ជាពិសេសនៅចូល់ដល់រដូវស្វាយទុំ។ នៅពេលរដូវផ្លែស្វាយទុំជិតមកដល់ និងជាពេលអាចរកទីផ្សារបាន នោះចំនួនសត្វរុយទិចផ្លែ អាចកើនឡើងច្រើនដែរ ហើយចាប់ផ្តើមបំផ្លាញផ្លែស្វាយតែម្តង។ ដើម្បីកម្ចាត់សត្វល្អិតចង្រៃអម្បូររុយទិចផ្លែនេះ លោកបានផ្តល់យោបល់ថា ‘អន្ទាក់មេទីល អឺហ្សេណុល(Methyl Eugenol […]
News & អន្តរជាតិ

វៀតណាមប្រឹងស្តាកេរ្ត៍ឈ្មោះនាំចេញផ្លែទុរេន បន្ទាប់ពីចិនរឹតបន្តឹងការត្រួតពិនិត្យគុណភាព រកសារធាតុគីមី
ហាណូយ៖ ក្រុមអាជីវករ និងអ្នកនាំចេញផ្លែទុរេនវៀតណាម បានអំពាវនាវឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមបណ្តាចម្ការទុរេន និងបញ្ឈប់ការប្រើប្រាស់ជីខុសច្បាប់ ដើម្បីវៀតណាមអាចមានមុខមាត់នាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនឡើងវិញ។ យោងតាមសារព័ត៌មានវៀតណាម អេចប្រេស បានឱ្យដឹងថា បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សក្នុងការដាំដំណាំទុរេន ក្រុមហ៊ុននាំចេញផ្លែទុរេនរបស់វៀតណាមកំពុងជួបប្រទះនឹងការពន្យារពេលនាំចូល ដែលបណ្ដាលមកពីការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹងរបស់អាជ្ញាធរគយចិន និងការប្រកួតប្រជែងយ៉ាងខ្លាំងពីប្រទេសថៃ និងហ្វីលីពីន។ ការរក្សាបាននូវចំណែកទីផ្សារនៅក្រៅប្រទេស និងការធានាបាននូវកំណើនប្រកបដោយនិរន្តរភាព បានក្លាយជាការងារអាទិភាពបន្ទាន់មួយសម្រាប់ប្រទេសវៀតណាម ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករដាំទុរេន។ ក្នុងរយៈពេលបួនខែដំបូង នៃឆ្នាំ២០២៥ ប្រាក់ចំណូលបានមកពីការនាំចេញផ្លែទុរេនរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម១៣០លានដុល្លារ គឺធ្លាក់ចុះចំនួន៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដោយសារប្រទេសចិន ដែលជាទីផ្សារផ្លែទុរេនធំជាងគេលើពិភពលោក បានកាត់បន្ថយការនាំចូលមកវិញ បន្ទាប់ពីរកឃើញសារធាតុគីមីច្រើនពេកនៅលើផ្លែទុរេនវៀតណាម។ ពាណិជ្ជករផ្លែទុរេននៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលមានចម្លារទុរេនច្រើនជាងគេរបស់វៀតណាម បានមានប្រសាសន៍ថា ផ្លែទុរេនភាគច្រើននៅឆ្នាំនេះ មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យរបស់ប្រទេសចិនទេ។ ចំណែកអគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ដើម្បីបញ្ជាក់ដល់ប្រទេសចិនថា ផ្លែទុរេនវៀតណាមមានសុវត្ថិភាព វៀតណាមចាំបាច់ត្រូវបង្កើតមន្ទីរពិសោធន៍ឱ្យបានច្រើន ដើម្បីត្រួតពិនិត្យកុំឱ្យប្រើសារធាតុហាមឃាត់នៅលើផ្លែទុរេន ដែលគំរូនេះ ប្រទេសថៃបានធ្វើប្រកបដោយជោគជ័យរួចមកហើយ។ លោកបាននិយាយថា មន្ទីរពិសោធន៍ទាំងនេះនឹងអនុញ្ញាតឱ្យកសិករធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្រ សម្គាល់គុណភាពផ្លែទុរេន ដោយលោកបានចង្អុលបង្ហាញថា ចម្ការណាដែលមានការបញ្ជាក់ទទួលស្គាល់អាជ្ញាធរនឹងផ្តល់អាទិភាពធ្វើពាណិជ្ជករ និងបន្តធ្វើអាជីវកម្ម ប៉ុន្តែក្រោយមកផលិតផលផ្លែទុរេនរបស់ពួកគាត់ ត្រូវធ្វើតេស្តឡើងវិញម្តងទៀតនៅមន្ទីរពិសោធន៍ណាមួយ ដែលប្រទេសចិនទទួលស្គាល់ ដើម្បីបញ្ជាក់ថា មិនមានប្រើសារធាតុគីមីពុល។ លោកបានបន្តទៀតថា […]
News & អន្តរជាតិ

វៀតណាមគិតដាក់ស្លាកសញ្ញាព្រមានពណ៌ក្រហមលើចម្ការ ឬកន្លែងវេចខ្ចប់ផ្លែទុរេនណាមួយមានដាក់ថ្នាំពុល
ហាណូយ៖ សមាគនកសិករដាំទុរេនរបស់វៀតណាម នៅក្នុងខេត្ត ដាក់ឡាក់ បាននិយាយនៅក្នុងលិខិតមួយច្បាប់ស្នើទៅក្រសួងកសិកម្ម និងបរិស្ថានថា ការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់លើតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់ គឺចាំបាច់ណាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមសារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា នៅក្នុងសំណើរនេះ បានរៀបរាប់ថា នៅតាមចម្ការ ឬទីកន្លែងវេច្ចប់ណាមួយ ប្រសិនបើរកឃើញថា ហ៊ានបំពានសេចក្តីណែនាំនេះ នឹងត្រូវជាប់ឈ្មោះក្នុងបម្រាមព្រមានពណ៌ក្រហម ចំណែករដ្ឋាភិបាលក៏ត្រូវពិនិត្យតាមទីតាំងនោះឡើងវិញ ដើម្បីធានាថា ម្ចាស់ចម្ការ ឬម្ចាស់ទីកន្លែងវេចខ្ចប់ទុរេន ពិតជាបានធ្វើកសិកម្មប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព។ ការលើកជាសំណើនេះ កើតឡើងបន្ទាប់ពីទទួលរងការព្រមានម្តងហើយម្តងទៀតពីអាជ្ញាធរគយចិន ចាប់តាំងពីចុងឆ្នាំ២០២៤ម្លេះ ក្រោយពីរកឃើញទុរេនវៀតណាម ដែលមានផ្ទុកសារធាតុគីមី កាត់មីញ៉ុម(Cadmium) ដែលជាប្រភេទសារធាតុលោហៈធ្ងន់ និងពុលថែមទៀត។ ចំណែកសំណាកមួយចំនួនទៀត ក៏ត្រូវគយចិនរកឃើញមានផ្ទុកសារធាតុ អូរ៉ាមីន អូ (Auramine O) ដែលជាសារធាតុបន្ថែម ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើនៅលើចំណីអាហារ ព្រោះបង្កឱ្យកើតជំងឺមហារីក។ តាមការពន្យល់របស់អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា សារធាតុ អូរ៉ាមីន អូ គឺជាប្រភេទម្សៅពណ៌លឿងដូចល្មៀត ហើយងាយរលាយនៅក្នុងទឹក ឬអាល់កុល។ សារធាតុនេះ ត្រូវបានគេកម្រិតឱ្យប្រើយ៉ាងប្រុងប្រយ័ត្នបំផុត ដោយអនុញ្ញាតឲ្យប្រើតិចតួចប៉ុណ្ណោះ សម្រាប់លាយពណ៌លើក្រណាត់ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

ស្ត្រីកសិសហគ្រិនឥណ្ឌា ឈានមុខគេក្នុងការដាំស្រកានាគប្រកបដោយភាពច្នៃប្រឌិត និងមាននិរន្តរភាព
ឥណ្ឌា៖ លោកស្រីបណ្ឌិត សុនីឡា កុមារី (Sunila Kumari) ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃកសិដ្ឋាន ឈ្មោះ ដ្រាហ្គន ហ្វ្លរ៉ា (Dragonflora Farms) លោកស្រីចូលចិត្ត និងស្រលាញ់ការដាំដុះបន្លែ ផ្លែឈើ។ ក្នុងនាមជាកសិសហគ្រឹន និងជាអ្នកដឹកនាំសង្គម លោកស្រីបានធ្វើឱ្យសហគមន៍នៅក្នុងប្រទេសឥណ្ឌាមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការដាំ ផ្លែស្រកានាគ ទទួលបានផលច្រើនប្រកបដោយជោគជ័យ ។ លោកស្រី សុនីឡា មានសញ្ញាបត្របណ្ឌិតផ្នែកសាកវប្បកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ លោកស្រីបានរួមបញ្ចូលគ្នានូវជំនាញវិទ្យាសាស្ត្រជាមួយនិងភាពប៉ិនប្រសប់នៃអាជីវកម្ម ដើម្បីលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ តាមរយៈបទពិសោធន៍ចម្រុះ ជាង១៥ឆ្នាំ នៅក្នុងវិស័យអប់រំ វិស័យសាជីវកម្ម និងសហគ្រិនភាព លោកស្រីបានបង្កើតកសិដ្ឋានផ្ទាល់ខ្លួនមួយ ឈ្មោះថា កសិដ្ឋាន ដ្រាហ្គន ហ្វ្លរ៉ា (Dragonflora Farms) ដែលជា កន្លែងដាំស្រកានាគ ដ៏ធំមួយ កសិដ្ឋាននេះបង្កើតឡើង ដើម្បីលើកកម្ពស់ការដាំដុះរុក្ខជាតិកម្រ ជាពិសេសផ្លែស្រកានាគតែម្តង។ បេសកកម្មរបស់លោកស្រី គឺគាំទ្រកសិករ ណែនាំបច្ចេកទេសកសិកម្មដល់កសិករ ឱ្យចេះធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងចូលរួមចំណែកដល់ការរីកលូតលាស់នៃវិស័យកសិកម្មរបស់ប្រទេសឥណ្ឌា។ ១– ដំណើរជីវិតលោកស្រីបណ្ឌិត សុនីឡា […]
News & អន្តរជាតិ

ឈ្មួញនាំចេញផ្លែទុរេនថៃ ប្រើល្បិចលួចលាយជាមួយផ្លែទុរេនថោកៗរបស់វៀតណាម ដើម្បីនាំចេញទៅចិន
បាងកក៖ ឧស្សាហកម្មនាំចេញធុរេនរបស់ប្រទេសថៃ កំពុងតែវិលមុខនឹងសន្ទុះចោទប្រកាន់យ៉ាងកក្រើកចំពោះទងកវើខុសច្បាប់ បន្ទាប់ពីសមាជិកសភាមួយរូបប្រចាំខេត្ត រ៉ាយ៉ុង បានរកឃើញផែនការទុច្ចរិត ដើម្បីយកផ្លៃទុរេនថៃ លាយជាមួយផ្លែទុរេនវៀតណាម រួចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ សមាជិកសភាថៃម្នាក់ បានរកឃើញផែនការរបស់ឈ្មួញយកផ្លែទុរេនថៃលាយបន្លំជាមួយទុរេនថោកៗរបស់វៀតណាម ដើម្បីបន្លំនាំចេញទៅប្រទេសចិន បានបង្កឱ្យមានការភ័យខ្លាចដល់ឧស្សាហកម្មផ្លែទុរេន និងកសិករថៃភ័យព្រួយកាន់តែខ្លាំង ព្រោះខ្លាចលែងមានអ្នកទិញ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ឌឹ ណេសិន របស់ថៃ បានឱ្យដឹងថា ការលាតត្រដាងនេះ បានកើតឡើងចំពេលមានការធ្លាក់ចុះតម្លៃធូរេនថៃ ដោយសារមានការកាត់បន្ថយការបញ្ជាទិញពីអតិថិជនចិន។ ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅពេលលោក ពុងសាថន ស៊នភេតណារិន (Pongsathorn Sornphetnarin) សមាជិកសភាមណ្ឌលខេត្តរ៉ាយ៉ង បានដឹកនាំក្រុមមន្ត្រីរដ្ឋាភិបាល និងមូលដ្ឋានមួយក្រុម ឆ្មក់ចូលឃ្លាំងស្តុកដើមឈើកៅស៊ូមួយកន្លែង ក្នុងស្រុកឃ្លាំង ខេត្តរ៉ាយ៉ង។ ប្រតិបត្តិការសើបឆ្មក់ចូលឆេកឆេរនេះ ត្រូវបានធ្វើឡើងភ្លាមៗតាមការផ្តល់ព័ត៌មានពីក្រុមស៊ើបការសម្ងាត់ អំពីទីតាំងលួចលាយទុរេនសម្រាប់ការនាំចេញទៅក្រៅប្រទេស។ នៅក្នុងឃ្លាំងនេះ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញទូកុងតឺន័រចំនួនពីរគ្រឿង ដែលទូកុងតឺន័រមួយនោះមានសាច់ផ្លែទុរេនពេញ ដែលគេសង្ស័យថា ជាសាច់ផ្លែទុរេននាំចូលមកពីប្រទេសវៀតណាម ចំណែកទូមួយទៀតមិនទាន់ផ្ទុកអ្វីឡើយ ប៉ុន្តែត្រូវគេរាយការណ៍ថា កំពុងរៀបចំដឹកសាច់ផ្លែទុរេនទៅកាន់កំពង់ផែមួយ ដើម្បីនាំចេញទៅប្រទេសចិន។ ប្រតិបត្តិការនេះបានរកឃើញបុរសចិនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតំណាងអ្នកនាំចូលផ្លែទុរេនពីវៀតណាម ប៉ុន្តែមិនមានឯកសារបញ្ជាក់ការនាំចូល ឬដឹកជញ្ជូននោះទេ ដោយអះអាងថា ឯកសារធ្វើឡើងនៅរោងចក្រមួយកន្លែង ស្ថិតនៅក្នុងខេត្តចាន់ថាបុរី របស់ប្រទេសថៃ។ ក្រោយមកនគរបាលថៃ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

សិង្ហបុរីចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ប្រភេទថ្មី ដែលមានទំហំធំជាងមុន និងឆាប់ធំធាត់
សិង្ហបុរី៖ ក្នុងគោលបំណងឆ្លើយតបតាមតម្រូវការត្រីនៅតាមទីផ្សារ ប្រទេសសិង្ហបុរី ចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ដែលអាចរស់រានមានជីវិតប្រសើរជាងមុន។ យោងតាមទីភ្នាក់ងារចំណីអាហារសិង្ហបុរី បានឱ្យដឹងថា គំនិតផ្តួចផ្តើមទាំងនេះ គឺនៅក្នុងផែនការវារីវប្បកម្មសិង្ហបុរី ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មចំណីអាហារ។ អ្នកចិញ្ចឹមត្រីទីឡាព្យាពូជថ្មីនេះ ត្រូវចំណាយប្រាក់ប្រហែលកន្លះដុល្លារសិង្ហបុរី ក្នុងមួយក្បាល ដែលតម្លៃស្មើគ្នាកូនត្រីនាំចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ សារព័ត៌មានសិង្ហបុរី បានចេញផ្សាយព្រោងព្រាតក្នុងសប្តាហ៍នេះ ដោយកស្រង់សម្តីមន្ត្រីសហព័ន្ធសហគ្រាសកសិកម្មសិង្ហបុរី ដែលបាននិយាយថា សមត្ថភាពផលិត និងចែកចាយកូនត្រីទីឡាព្យាក្រហម ដែលមានគុណភាពល្អ ត្រូវបានគេរំពឹងថា នឹងជួយកសិដ្ឋានក្នុងសិង្ហបុរី អាចបង្កើនបរិមាណផលិតកម្មរបស់ខ្លួន។ មជ្ឍមណ្ឌលបង្កាត់ពូជត្រីត្រីទីឡាព្យាក្រហមនេះ ទទួលបានជំនួយថវិកាពីទីភ្នាក់ងារសន្តិសុខស្បៀងសិង្ហបុរីដើម្បីភ្ញាស់ពូជត្រីថ្មី ដែលងាយស្រួលចិញ្ចឹមជាងប្រភេទត្រីមុនៗ។ នាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បាននិយាយថា កន្លងមក កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេសសិង្ហបុរី ធ្លាប់ប្រឈមនឹងការលំបាកដោយសារខ្វះពូជត្រីល្អ និងមានគុណភាពខ្ពស់ ដែលនាំចូលពីប្រទេសជិតខាង។ លោកបានបន្តទៀតថា «កសិដ្ឋានតែងតែប្រឹងស្វែងរកកូនត្រី ដែលគួរឲ្យទុកចិត្ត និងអាចផ្គត់ផ្គង់បានទៀតទាត។ កសិដ្ឋានចង់ដឹងថា មេពូជរបស់កូនត្រី ដែលគេទិញមកចិញ្ចឹមជាប្រភេទត្រីល្អ និងឆាប់ធំធាត់។ ដូច្នេះបញ្ហាប្រឈមមានច្រើនណាស់ ប្រសិនបើពួកគេត្រូវនាំចូលកូនត្រី ដោយមិនដឹងថា មេបារបស់វាជាពូជអ្វី និងមានប្រភពមកពីណា”។ លោកនាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បានមានប្រសាសន៍ទៀតថា ស្ថាប័នរបស់លោកក៏កំពុងពិនិត្យមើលពីរបៀបធ្វើឱ្យត្រីឆាប់លូតលាស់ធំធាត់ និងអត្រារស់រានរបស់ត្រីទីឡាព្យាពូជថ្មីនេះ ។ លោកបានបន្ថែមថា ការពង្រឹងគុណភាពត្រីទីឡាព្យា […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

កម្មករដែករបស់ជប៉ុនដើរតាមបញ្ជាពីភ្លើងឡាស៊ែរ ចេះធ្វើកសុក្មជំនួសកម្លាំងមនុស្ស
ទីក្រុងអូសាកា៖ ក្នុងពេលឆាប់ៗនេះ តាមកសិដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុននឹងមានជំនួយការថ្មី ដែលមិនត្រូវការពេលសម្រាកទទួលទានអាហារថ្ងៃត្រង់ឡើយ។ ជំនួយការថ្មី ឬកម្មករដែកនេះ គឺជាមនុស្សយន្តកសិកម្មទើបផលិតបាន ដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវជនជាតិជប៉ុន អាចជួយធ្វើការងារនៅក្នុងកសិដ្ឋានដោយផ្ទាល់តែម្តង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មីបង្កើតឡើងក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យក្រុង អូសាកា ប្រទេសចប៉ុន។ តាមរយៈការសាលល្បង មនុស្សយន្តនេះអាចធ្វើដំណើរដោយស្វ័យប្រវត្តិ នៅតាមចន្លោះរងដាំដំណាំផ្លែស្ត្របឺរី ដោយមិនបាច់ចំណាយប្រាក់ច្រើន ដើម្បីធ្វើផ្លូវឱ្យដើរឡើយ។ យោងតាមការស្រាវជ្រាវផ្នែកវិស័យកសិកម្ម បានឱ្យដឹងថា ការរកឃើញថ្មីនេះអាចជួយដល់កសិករខ្នាតតូច ដែលកំពុងខ្វះកម្លាំងពលកម្ម។ មនុស្សយន្តថ្មីនេះ មិនសូវពឹងផ្អែកលើប្រព័ន្ធ GPS ដែលមានតម្លៃថ្លៃ ឬត្រូវដំឡើងសញ្ញាសម្គាល់ពិសេសណាមួយនៅក្នុងកសិដ្ឋានឡើយ ព្រោះមនុស្សយន្តនេះប្រើវិធីសាស្រ្តងាយៗ ដូចធ្វើត្រាប់តាមមនុស្សដែរ ហើយនៅពេលផ្លាស់ទីតាំងម្តងៗ វាចេះរក្សាគម្លាតពីថ្នាលមួយទៅថ្នាលមួយទៀត។ សម្រាប់កសិដ្ឋានខ្នាតតូច នឹងទទួលផលចំណេញច្រើនខុសប្លែកគ្នាយ៉ាងខ្លាំងពីកន្លែងកសិដ្ឋាន ឬកសិឧស្សាហកម្មខ្នាតធំ ដោយហេតុថា ម្ចាស់កសិដ្ឋានខ្នាតតូចមិនសូវមានលទ្ធភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធធំដុំឡើយ។ តើមនុស្សយន្តកសិកម្មនេះដំណើរការយ៉ាងដូចម្តេច? នៅពេលមនុស្សយន្តត្រូវការផ្លាស់ទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀត វាចេះរកផ្លូវទៅដល់កន្លែង ដែលបានកំណត់ទុកជាមុន។ នៅពេលវាដើរទៅជិតដល់ជួរដំណាំ វាងាកទៅរកថ្នាលដំណាំតាមបញ្ជាពីម៉ាស៊ីនស្កេនឡាស៊ែរ ដោយរក្សាចម្ងាយជាក់លាក់។ តាមរយៈមនុស្សយន្តកសិកម្មដើរដោយប្រព័ន្ធចាប់ពន្លឺ និងចំណាំជួរ (Light Detection and Ranging) ឬហៅកាត់ថា លីដា (LiDar) បានបង្ហាញថា មនុស្សអាចបេះផ្លែស្ត្របឺរី ពីថ្នាលខ្ពស់ៗបាន។ វិធីសាស្រ្តកែច្នៃថ្មីនេះ […]
News & អន្តរជាតិ

ហ្វីលីពីននឹងបញ្ឈប់ការនាំចូលសាច់មាន់ពីប្រេស៊ីល ខ្លាចឆ្លងជំងឺផ្តាសាយបក្សី
ទីក្រុងម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងផ្អាកការនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីលជាបណ្ដោះអាសន្ន បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ដែលបណ្តាលឱ្យងាប់អស់មាន់រាប់ពាន់ក្បាល។ យោងតាមសារព័ត៌មានជាច្រើន បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្ម ហ្វីលីពីន ដែលបានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងដាក់បម្រាមនៅទូទាំងប្រទេសមិនឱ្យនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញផលិតផលបសុបក្សីធំជាងគេបំផុតលើពិភពលោក។ ប្រទេសចិន ម៉ិកស៊ិក ឈីលី និងអ៊ុយរូហ្គាយ បានហាមមិនឱ្យនាំចូលសាច់មាន់ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសប្រេស៊ីល ដែលបណ្តាលឱ្យងាប់មាន់អស់ជិត៧ ៤០០ក្បាល។ ចំណែកប្រទេសហ្វីលីពីន ក៏បានចេញបម្រាមមិនឱ្យនាំចូលសាច់បក្សីជាបណ្តោះអាសន្នពីបណ្តាប្រទេស ដែលមានការឆ្លងជំងឺផ្តាសាយបក្សី ដើម្បីការពារកុំកើតជំងឺឆ្លងនៅក្នុងប្រទេស។ ប្រទេសប្រេស៊ីល គឺជាអ្នកផ្គត់ផ្គង់សាច់បសុបក្សីដ៏ធំសម្រាប់ហ្វីលីពីន ជាពិសេសសម្រាប់ឧស្សាហកម្មកែច្នៃសាច់ ដែលប្រហែល៦០ភាគរយ សម្រាប់ធ្វើសាច់ក្រក និងនំប៉័ងសាច់។ ការហាមមិនឱ្យនាំចូលផលិតផលសាច់បក្សីពីប្រទេសប្រេស៊ីល អាចធ្វើឱ្យហ្វីលីពីនជួបបញ្ហាខ្លះដែរ ដូច្នេះត្រូវនាំចូលសាច់មាន់ពីប្រទេសប៉ូឡូញ រុស្ស៊ី និងអាល្លឺម៉ង់។ ចំណែកបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប និងប្រទេសចិនបានផ្អាកការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល ដោយសារការផ្ទុះជំងឺផ្ដាសាយបក្សី។ ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពីទីក្រុង ប្រាស៊ីលីយ៉ា (Brasilia) ប្រទេសប្រេស៊ីល បានឱ្យដឹងថា ក្រសួងកសិកម្មប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍ថា សហភាពអឺរ៉ុបបានផ្អាកការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល។ ចំណែកប្រទេសចិន ក៏បានផ្អាកការនាំចូលរយៈពេល៦០ថ្ងៃ ដោយសារខ្លាចឆ្លងជំងឺផ្តាសាយបក្សី។ យោងតាមទិន្នន័យផ្លូវការពីសមាគមអ្នកនាំចេញសាច់របស់ប្រេស៊ីល បានបង្ហាញថា កាលពីឆ្នាំ២០២៤ បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបបាននាំចូលសាច់មាន់ជាង២៣១ ០០០តោន ពីប្រទេសប្រេស៊ីល។ […]
News & អន្តរជាតិ

រដ្ឋបាលជលផលថៃចាប់ផ្តើមធ្វើយុទ្ធនាការទិញត្រីទីឡាព្យ៉ាខ្មៅ ក្នុងខេត្ត១០ ដើម្បីលុបបំបាត់ត្រីប្រភេទនេះពីតំបន់ធម្មជាតិ
បាងកក៖ ត្រីទីឡាព្យ៉ា គឺជាប្រភេទត្រីទឹកសាប ដែលមានប្រភពដើមកំណើតមកពីទ្វីបអាហ្រិ្វកភាគខាងជើង ហើយពូជត្រីនេះឆាប់ធំ និងងាយសម្របខ្លួន ដើម្បីរស់នៅបានគ្រប់បរិស្ថានថ្មី ជាពិសេស វាស៊ីត្រីក្នុងស្រុកជាអាហារ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីខ្លះទៀត ដែលធ្វើឱ្យអ្នកចិញ្ចឹមត្រូវខាតបង់លុយយ៉ាងច្រើនដោយសារត្រីមួយប្រភេទនេះ។ ប្រទេសថៃ បានចាត់ទុកត្រីទីឡាព្យ៉ាខ្មៅថា ជាពូជត្រីបង្កការខូចខាតដល់ត្រីធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ម្ល៉ោះហើយទើបបានជារដ្ឋាភិបាលបង្កើតគោលនយោបាយកម្ចាត់ចោលត្រីប្រភេទនេះពីទីធម្មជាតិ។ យោងតាមសារព័ត៌មានដេឡេញូ របស់ថៃ បានឱ្យដឹងនាដើមសប្តាហ៍នេះថា នាយកដ្ឋានជលផលរបស់ថៃបានចាប់ផ្តើមទទួលទិញត្រីទីឡាព្យ៉ាខ្មៅ ដែលប្រជាពលរដ្ឋចាប់បានពីស្រះចិញ្ចឹមត្រី និងប្រភពទឹកធម្មជាតិរបស់កសិករ ដោយចាប់ផ្តើមក្នុងខេត្តចំនួន១០ ជាង១០ម៉ឺនគីឡូក្រាម។ លោក សុវ៉ាត់ វង់សុវ៉ាត់ (Suwat Wongsuwat) អគ្គនាយករង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានជលផលរបស់ថៃ បានឱ្យដឹងថា គម្រោងគ្រប់គ្រង និងលុបបំបាត់ពូជត្រីទីឡាព្យ៉ាខ្មៅ ត្រូវបានប្រកាសឱ្យអនុវត្ត ចាប់ថ្ងៃទី១៣ ខែឧសភា ក្នុងខេត្តចំនួន១០ ក្នុងចំណោមខេត្តចំនួន១៤ ដែលចូលរួមក្នុងគម្រោងនេះ រួមមានទីក្រុងបាងកក, សាមុតប្រាកាន, សាមុតសាខន, សាមុត ស៊ុងខាម ណាក់ខនប៉ាធុម ,រាជបុរី , ប្រាជួបគីរីខាន់ ,ឈុំផន ,ណាក់ខនស៊ីថាំរ៉ាតជាដើម។ លោក សុវ៉ាត់ វង់សុវ៉ាត់ បាននិយាយទៀតថា […]
News & អន្តរជាតិ

ផ្លែឈើរីចិនពេញនិយមនៅទីផ្សារវៀតណាម ដោយសារតម្លៃថោក តែមានគុណភាពល្អ
ទីក្រុងហូជីមិញ៖ ផ្លែឈើរីដាំតាមផ្ទះសំណាញ់នៅក្នុងប្រទេសចិន កំពុងតែសម្រុកចូលទីផ្សារនៅក្នុងប្រទេសវៀតណាម ដោយសារលក់ក្នុងតម្លៃទាបជាងផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា ផ្លែឈើរីនាំចូលពីប្រទេសចិន មានគុណភាពល្អធម្មតាលក់ក្នុងតម្លៃ៥០០ ០០០ដុង ឬស្មើនឹង១៩ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈផ្លែឈើរីល្អលេខ១ លក់ក្នុងតម្លៃត្រឹមតែ៦លានដុង ឬស្មើនឹង២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ផ្ទុយទៅវិញ ផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាម៉េរិក មានតម្លៃខ្ពស់ជាងជិតពីរដង ម្យ៉ាងវិញទៀត អ្វីដែលអ្នកចូលចិត្តទិញផ្លែឈើរីរបស់ចិន មកបរិភោគ គឺដោយសារផលិតផលផ្លែឈើប្រភេទនេះ ដាំនៅក្នុងផ្ទះសំណាញ់ ដែលមានការគ្រប់គ្រងយ៉ាងម៉ត់ចត់ មិនប្រើជីគីមី ឬសារធាតុអកម៉ូនឡើយ។ អ្នកលក់ផ្លែឈើរីនៅក្នុងផ្សារវៀតណាម បាននិយាយថា ផ្លែឈើរីរបស់ចិន ចាប់ផ្តើមពេញនិយមនៅតាមទីផ្សារផ្លែឈើរបស់វៀតណាម។ ផ្លែឈើរីរបស់ចិននេះ ក៏មានទំហំប្រហាក់ប្រហែលផ្លែឈើរីនាំចូលពីប្រទេសអូស្ត្រាលី ព្រមទាំងមានរសជាតិផ្អែម និងមានក្លិនឈ្ងុយឆ្ងាញ់ថែមទៀតផង។ អ្នកលក់នៅផ្លែឈើរិមា្នក់ នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា ផ្លែឈើរីរបស់គាត់បេះមកពីកសិដ្ឋានផ្ទះសំណាញ់ រួចដឹកតាមយន្តហោះ មកដល់ប្រទេសវៀតណាមក្នុងរយៈពេលត្រឹមតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ ដូច្នេះផ្លែនៅស្រស់ល្អណាស់។ ចំណែកអ្នកនាំចូលផ្លែឈើរី នៅក្នុងទីក្រុងហូជីមិញ បាននិយាយថា ក្រុមហ៊ុនរបស់គាត់បញ្ជាទិញផ្លែឈើរីទាំងនេះ បានត្រឹមតែប្រហែល១០០កេសប៉ុណ្ណោះ។ យោងតាមរបាយការណ៍ពីទីផ្សារលក់ដុំផ្នែកផលិតផលកសិកម្មរបស់វៀតណាម បានបង្ហាញថា ផ្លែឈើរីចិនដាំក្នុងផ្ទះសំណាញ់មិនទាន់ទទួលបានការអនុញ្ញាតឱ្យនាំចូលជាផ្លូវការនៅឡើយទេ ដោយសារមិនទាន់មានបរិមាណគ្រប់គ្រាន់។ […]
