អាម៉េរិកអាចបញ្ចេញកញ្ចប់ថវិកាសង្គ្រោះចំនួន១០ពាន់លានដុល្លារ ជួយកសិកររងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន

images (1)

វ៉ាស៊ីងតោន៖ កសិករ​អាម៉េរិក​កំពុង​ហែលឆ្លងកាត់ពេលវេលាដ៏​លំបាក​ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី លោក​ ដូណាល ត្រាំ (Donald Trump)  ដែលប្រភពបាននិយាយថា ឥឡូវនេះសេតវិមានកំពុងរៀបចំឱ្យសង្គ្រាមនេះបន្លាយតទៅទៀត ដោយបញ្ចេញថវិកាសង្គ្រោះរាប់ពាន់លានដុល្លារកសិករ។

ទូរទស្សន៍ ស៊ីអិនអិន បានចេញថា ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដែលបានលើកឡើងអំពីការឡើងថ្លៃដើមផលិត និងការសងសឹកពីបរទេស ចំពោះអត្រាពន្ធគយថ្មីបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាម៉េរិក ដូចជាកង្វះកម្លាំងពលកម្ម និងតម្លៃទំនិញធ្លាក់ចុះ។

យោងតាមក្រសួងកសិកម្មអាម៉េរិក បានឱ្យដឹងថា ការចំណាយលើផលិតកម្មកសិកម្មត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ជាង៤៦៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥  គឺកើនឡើងចំនួន១២ពាន់លានដុល្លារ បើធៀបជាមួយនឹងឆ្នាំ២០២៤។

ចំណែកទិន្នន័យរបស់តុលាការសហរដ្ឋអាម៉េរិក បានបង្ហាញថា ការក្ស័យធនរបស់កសិដ្ឋានបានកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០២១។

គោលនយោបាយរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីការនិរទេសកម្លាំងពលកម្មចំណាកស្រុក រហូតបង្កភាពតានតឹងផ្នែកពាណិជ្ជកម្មសារជាថ្មីរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន។  ចំណែក​ផលិតផល​ដំណាំ​ប្រពៃណី​របស់​អាម៉េរិក មាន​ដូចជា​សណ្តែកសៀង បានធ្លាក់ចូលក្នុងស្ថានភាព​ពិបាករកទីផ្សារ។

ជាការពិត ឧស្សាហកម្មសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក បានក្លាយទៅជាបញ្ហានៃសេដ្ឋកិច្ចកសិកម្ម តាំងពីក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ ហើយបញ្ហាខ្វះទីផ្សារកសិផលនេះ បានបង្កើនសម្ពាធលើរដ្ឋបាលរបស់លោក ដើម្បីរកដោះស្រាយជួយកសិករជាបន្ទាន់។

ប្រភពបាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សេតវិមានបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រសួងកសិកម្ម និងរតនាគារ ដោយព្យាយាមបញ្ចប់កញ្ចប់ថវិកាសង្គ្រោះសម្រាប់ជួយកសិករដាំសណ្តែកសៀងអាម៉េរិក។

កាលពីឆ្នាំ២០២៤ ក្រសួងកសិកម្មអាម៉េរិក បានបោះពុម្ពផ្សាយរបាយការណ៍សង្ខេបប្រចាំសប្តាហ៍អំពីការនាំចេញចុងថ្មីៗបំផុតនៃកសិផលរបស់ខ្លួនទៅកាន់ប្រទេសចិន ប៉ុន្តែ​ នាពេលថ្មីៗនេះ របាយការណ៍អំពីការលក់សណ្តែកសៀងទៅប្រទេសចិន លែងមានទៀតហើយ ព្រោះចិនឈប់ទិញសោះតែម្តង។

សណ្តែកសៀង គឺជាផលិតផលនាំចេញដ៏ធំបំផុតតែមួយមុខគត់របស់អាម៉េរិកទៅកាន់ប្រទេសចិន ដែលមានតម្លៃជាទឹកប្រាក់ជាង១២,៦ពាន់លានដុល្លារ​ កាលពីឆ្នាំ២០២៤។  ប៉ុន្តែនៅពេលរដូវប្រមូលផលចូលមកដល់នៅទូទាំងសហរដ្ឋអាម៉េរិក បែរជាប្រទេសចិនធ្លាប់តែទិញយ៉ាងហោចណាស់ចំនួន៥២ភាគរយនៃទិន្នផលសណ្តែកសៀងសរុប មិនឃើញបញ្ជាទិញអ្វីទាំងអស់​ សូម្បីតែសណ្តែកសៀងមួយគ្រាប់ក៏គ្មានដែរ។

គិតចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាពេលត្រូវចាប់ផ្តើមបើកទីផ្សារថ្មីសម្រាប់សណ្តែកសៀងប្រចាំឆ្នាំ ដើម្បីកសិករអាម៉េរិកអាចលក់ចេញផលិតផលសណ្តែកសៀងរបស់ពួកគាត់ ប៉ុន្តែ  ផ្ទុយ​ទៅ​វិញ ចិន​មិន​បាន​ទិញ​សណ្តែកសៀង​អាម៉េរិកសោះតែម្តង។

មូលហេតុបង្កឡើងដោយ​​សារពន្ធ​សងសឹក​​របស់​ចិន​បាន​ដាក់​លើ​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើ​ឱ្យ​តម្លៃ​សណ្តែកសៀង​អាម៉េរិក​ មិនមានតម្លៃសម្រាប់អ្នកទិញនៅក្នុងប្រទេសចិនឡើយ។ ពេញមួយរដូវក្តៅ កសិករអាម៉េរិក បានសង្ឃឹមថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសចិន អាចចរចារឈានដល់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយទម្លាក់អត្រាពន្ធលើដំណាំរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការធូរស្រាលណាមួយកើតឡើងនោះទេ។

ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសផ្សេងទៀត មានដូចជាប្រទេសអេហ្ស៊ីប កោះតៃវ៉ាន់ និងប្រទេសបង់ក្លាដែស កំពុងតែទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ប៉ុន្តែការនាំចេញសណ្តែកសៀងសរុបបានធ្លាក់ចុះ២៣ភាគរយនៅឆ្នាំ២០២៥នេះ។ ចំណេកផលវិបាកកំពុងតែកើតឡើងចំពោះកសិករអាម៉េរិក។  កាល​ពីចុងកញ្ញា​ ឆ្នាំ២០២៥នេះ រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​សន្យា​គាំទ្រ​ប្រទេស​អាហ្សង់ទីន ខណៈ​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច។  នៅថ្ងៃដដែលនោះដែរ ប្រទេសអាហ្សង់ទីនបានលើកលែងពន្ធលើការនាំចេញកសិផលសំខាន់ៗមួយចំនួន រួមទាំងសណ្តែកសៀងផងដែរ។

របាយការណ៍របស់ក្រសួងកសិកម្មអាម៉េរិក បានឱ្យដឹងថា នៅ២០២៤ តម្លៃសណ្តែកសៀងរបស់ខ្លួនបានធ្លាក់ចុះមកនៅត្រឹមប្រហែល៣៦៧ដុល្លារប៉ុណ្ណោះក្នុងមួយតោន៕


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ