ម៉ាឡេស៊ីបង្កើតកម្មវិធីពង្រីកគ្រាប់ពូជខ្ទឹមបារាំងក្រហម ដើម្បីកាត់បន្ថយការនាំចូល

image_2025-10-06_08-39-48

កូឡាឡាំពួរ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី បានកំណត់គោលដៅកាត់បន្ថយឱ្យបាន៣០ភាគរយនូវការពឹងផ្អែករបស់ខ្លួនលើខ្ទឹមបារាំងក្រហមនាំចូល នៅឆ្នាំ២០៣០ ដោយប្រើកម្មវិធីផលិតកម្មគ្រាប់ពូជក្នុងស្រុក ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ។

អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវ បាននិយាយថា គំនិតផ្តួចផ្តើមនេះគាំទ្រដល់គោលដៅសន្តិសុខស្បៀងជាតិ ស្របពេលប្រទេសម៉ាឡេស៊ី នាពេលបច្ចុប្បន្នបាននាំចូលស្ទើរតែទាំងអស់នូវខ្ទឹមបារាំងក្រហម​ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងប្រទេស ដែលមានតម្លៃជាទឹកប្រាក់ជាង ៥៥៥លានដុល្លារក្នុងមួយឆ្នាំ។

គម្រោងដាំដុះសាកល្បងនៅក្នុងប្រទេសម៉ាឡេស៊ីបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសហគ្រិនទីវ័យក្មេងម្នាក់បានពង្រីកពីគ្រាប់ពូជចំនួន២០គីឡូក្រាម ដាំនៅលើថ្នាលតូចៗ រហូតបង្កើនគ្រាប់ពួជបានយ៉ាងច្រើន ដែលអាចដាំបានលើផ្ទៃដីកន្លះហិកតា និងទទួលបានទិន្នផលរហូតដល់ប្រាំតោនក្នុងមួយរដូវ។

លោកអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវ បាននិយាយក្នុងដំណើរទស្សនកិច្ចពិនិត្យមើលគម្រោងផលិតគ្រាប់ពូជខ្ទឹមបារាំងក្រហម ដែលបង្ហាញថា ខ្ទឹមបារាំងក្រហមអាចដាំដុះបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។

សព្វថ្ងៃនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី កំពុងផ្តោតលើការអភិវឌ្ឍគ្រាប់ពូជក្នុងស្រុកសម្រាប់ចែកចាយដល់ប្រជាកសិករនៅក្រោមនាយកដ្ឋានកសិកម្ម ស្របពេលសហគ្រិនគំរូ នឹងដើរតួជាអ្នកផលិតគ្រាប់ពូជសម្រាប់ចែកចាយបន្ត តាមរយៈប្រព័ន្ធដាំឡើងវិញ គ្រាប់មួយកញ្ចប់អាចបង្កើតបានគ្រាប់ថ្មីបីកញ្ចប់ ដែលអាចពង្រីកការដាំដុះតាមគ្រប់រដូវនីមួយៗ។

យោងតាមអាកាសធាតុក្នុងប្រទេសម៉ាឡេស៊ី ខ្ទឹមបារាំងក្រហមអាចដាំបាននៅនៅក្នុងខែសីហា និងប្រមូលផលនៅក្នុងខែតុលា។  ការដាំដុះនឹងពង្រីកឱ្យបានកាន់តែធំនៅឆ្នាំ២០២៦ ដែលអ្នកជំនាញសង្ឃឹមថា នឹងទទួលបានទិន្នផលគ្រាប់ចំនួន១៥ ០០០ គីឡូក្រាមក្នុងមួយរដូវដាំដុះ។  ចំណែកនៅកសិដ្ឋាផលិតកម្មចំណីអាហារផ្សេងទៀត​ អាចផលិតគ្រាប់ពូជបានឈានដល់ ២ ៤០០គីឡូក្រាមក្នុងមួយរដូវ ដែលអ្នកជំនាញបានព្យាករណ៍ថា នឹងទទួលបានទិន្នផលគ្រាប់ពូជកើនឡើងរហូតដល់៥០ ០០០គីឡូក្រាម នៅឆ្នាំ២០២៦។

លោកប្រធានវិទ្យាស្ថានបានជ្រើសរើសកំណត់សម្រាប់ដាំដុះខ្ទឹមបារាំងក្រហម ដែលអាចផ្តល់ទិន្នផលពី៨ ០០០ ទៅ៩០ ០០០គីឡូក្រាម ក្នុងមួយហិកតា អាស្រ័យលើវិធីសាស្រ្តដាំដុះ។  ចំណែកតម្រូវការទីផ្សារក្នុងស្រុកនៅតែមានកម្រិតខ្ពស់ដដែល ដោយមានតម្លៃចន្លោះពី ១,៥០ដុល្លារ ទៅ២,១៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលអាចលក់ស្រស់ៗ និងផលិតផលខ្ទឹមបារាំងបំពងដ៏ពេញនិយមផងដែរ។

សហគ្រិនគំរូពសម្រាប់ផលិតគ្រាប់ពូជវិញ បានកត់សម្គាល់ថា ការងាររបស់លោកបានចាប់ផ្តើមនៅដើមឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី។  ការសាកល្បងដំបូង លោកបានដាំគ្រាប់ពូជចំនួន២០គីឡូក្រាម ផលិតបានខ្ទឹមបារាំងបំពងចំនួន១១៥គីឡូក្រាម ឬស្មើនឹងខ្ទឹមបារាំងក្រហមចំនួន៥០០មើម។  លោកបានបន្ថែមថា ខ្ទឹមបារាំងក្រហមមានភាពងាយស្រួលក្នុងការគ្រប់គ្រងជាងបន្លែដទៃទៀត ហើយក៏អាចបណ្តេញសត្វល្អិតចេញពីដំណាំផ្សេងទៀង ដូចជាម្ទេសជាដើម។

ផ្ទៃដីដាំដុះ គឺសមស្របបំផុតនៅរដូវប្រាំង ខណៈពេលនៅរដូវវស្សា គេអាចដំណាំផ្សេងជំនួសវិញ មានដូចជា ស្ពៃខ្មៅ និងត្រកួនជាដើម។  តម្រូវការខ្ទឹមបារាំងក្រហមបច្ចុប្បន្ននៅក្នុងប្រទេសម៉ាឡេស៊ី គឺកើនលើសពីការផ្គត់ផ្គង់ ដោយការលក់ភាគច្រើនមានកំណត់ចំពោះទីផ្សារក្នុងស្រុក ដោយសារកសិករមិនអាចបំពេញតាមការបញ្ជាទិញពីតាមផ្សារទំនើបបានទេ។  ខ្ទឹមបារាំង ដែលមានគុណភាពខ្ពស់ ត្រូវបានលក់ក្នុងតម្លៃរហូតដល់២,១៥ដុល្លារ ក្នុងមួយគីឡូក្រាម៕


2026-05-19 16.08.02
ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ។ 

ដោយ ផាន់ អាណា កណ្តាល៖ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានមានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។ ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។ ជាកិច្ចចាប់ផ្តើនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​​​ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡង​ដើម្បីថែរក្សាសុខភាព​ និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច​ ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ​​ និងសេចក្តីក្លាហានរបស់ប្អូនៗ​ ក្មួយៗ​ ជាសិស្សានុសិស្យ​ របស់វិទ្យាល័យទាំងបី​ ។ ក្នុងវេលាដ៏រីករាយនេះមានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី​ បានឡើងឆ្លើយសំណួររបស់ឯកឧត្តមបណ្ឌិតថា​ ដើម្បីប្រឡងឱ្យជាប់និងនិទ្ទេសល្អនាពេលខាងមុខដ៏ខ្លីនេះ​ គឺត្រូវរៀននិងរំលឹកមេរៀនឱ្យបាន​ជាប់លាប់ គេងឱ្យបានច្រើន […]

Screenshot 2026-07-24 094703
កសិករចិញ្ចឹមត្រីម្នាក់នៅខេត្តបាត់ដំបង​ អាចរកបានប្រាក់ចំណូល៤០លានរៀល ក្នុងមួយឆ្នាំ

ដោយ ឡុង សារេត បាត់ដំបង៖ ផ្នែកលើបទពិសោធន៍ចិញ្ចឹមត្រី បង្កាត់ពូជត្រី និងភ្ញាស់កូនត្រីពូជអស់រយៈពេលជាច្រើនឆ្នាំ កសិករម្នាក់ នៅខេត្តបាត់ដំបង អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសាររហូតដល់៤០លានរៀនក្នុងមួយឆ្នាំ ព្រមទាំងអាចពង្រីកអាជិវកម្មកាន់តែធំថែមទៀត។ កសិករឈ្មោះ ម៉ៅ ពេក អាយុ៦៤ឆ្នាំ រស់នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរទៀត ដោយរំពឹងថា អាចរកប្រាក់ចំណូលបានកាន់តែច្រើននៅពេលស្រះចិញ្ចឹមត្រីរបស់លោកកើនដល់ចំនួន២៦ស្រះ។ លោកបានចាប់យកមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារជាមួយកសិករជាច្រើនផ្សេងទៀត នៅឆ្នាំ១៩៩៧ តាមរយៈអង្គការអភិវឌ្ឍន៍ភូមិ ចូលរួមផ្សព្វផ្សាយអំពីការចិញ្ចឹមត្រីដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល លោកក៏បានសាកល្បងចិញ្ចឹមត្រីដំបូងចំនួនពីរស្រះ សម្រាប់ទុកធ្វើជាម្ហូបប្រចាំគ្រួសារ ហើយបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែងឆ្នាំ២០១១ លោកបានក្លាយជាអ្នកបង្កាត់ពូជ និងភ្ញាស់កូនត្រីសម្រាប់ចែកចាយទៅតាមទីផ្សារ តួយ៉ាងក្នុងឆ្នាំ២០២៥កន្លងទៅនេះ លោកផលិតកូនត្រីទីឡាព្យ៉ាចម្រុះបានជាង១៨ម៉ឺនកូន, ត្រីទីឡាព្យាឈ្មោលបានជាង១៣ម៉ឺនកូន, ត្រីក្រាញ់បានជាង៦ម៉ឺនកូន និងត្រីអណ្តែងបានជាង៨ម៉ឺនកូន ដោយទទួលបានប្រាក់ចំណូលសរុប៣៨លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៦នេះ លោកមានស្រះសម្រាប់ចិញ្ចឹមមេត្រីពូជ និងស្រះបំប៉នកូនត្រីចំនួន១៩ស្រះ ហើយកាលពីដើមឆ្នាំនេះ លោកបានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារនៅតាមតំបន់ ដោយរំពឹងថា និងទទួលបានប្រាក់ចំណូលកើនដល់៤០លានរៀល ក្នុងមួយឆ្នាំ។ ទាក់ទងនឹងតម្រូវការទីផ្សារ និងការបង្កាត់ភ្ញាស់កូនត្រីពូជកាលពីមុន និងពេលបច្ចុប្បន្ន, កសិករ […]

image_2025-11-19_07-39-18
រុស្ស៊ីប្រមូលផលផ្លែចេកជាលើកដំបូង ដាំក្នុងផ្ទះកញ្ចក់ស្ថិតនៅភាគខាងត្បូងប្រទេស

មូស្គូ៖ ផ្ទះកញ្ចក់ពិសោធន៍មួយកន្លែង នៅភាគខាងត្បូងប្រទេសរុស្ស៉ី បានប្រមូលផលផ្លែចេកជាលើកដំបូង ដោយក្នុងនោះមានដំណាំ២១ប្រភេទ ត្រូវបានដាំដោយប្រើកូនមានប្រភពមកពីប្រទេសវៀតណាម ចិន និងប្រទេសដទៃទៀត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍លើផ្លែចេកដំបូងបង្ហាញថា វាសម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយមិនមានថ្នាំសម្លាប់សត្វល្អិត ឬសារធាតុថ្នាំពុលឡើយ។ គម្រោងនេះស្ថិតក្រោមការឧបត្ថម្ភរបស់បណ្ឌិត្យសភាអភិវឌ្ឍន៍កសិកម្មដំណាំត្រូពិចរបស់រុស្ស៊ី។ ផ្ទះកញ្ចក់នេះបម្រើជាកន្លែងសាកល្បងថា តើការដាំដុះផ្លែឈើត្រូពិចអាចសម្រេចបានក្នុងលក្ខខណ្ឌអាកាសធាតុរុស្ស៊ីដែរឬទេ ដោយគ្រាប់ពូជត្រូវបាននាំចូលពីប្រទេសទូទាំងទ្វីបអាស៊ី ដើម្បីពង្រីកហ្សែននៃពូជដំណាំ ដែលកំពុងស្ថិតក្រោមការវាយតម្លៃ។ វិញ្ញាបនប័ត្រសុខភាពស្អាតពីការវិភាគរបស់មន្ទីរពិសោធន៍ បានបញ្ជាក់ថា ផ្លែចេកនេះស្របតាមស្តង់ដារសុវត្ថិភាព ដោយគ្មានសំណល់សារធាតុថ្នាំពុលសម្លាប់សត្វល្អិតឡើយ។ អាហារូបត្ថម្ភរបស់ផ្លែចេកដាំក្នុងផ្ទះកញ្ចក់នេះ គឺសម្បូរប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេកសាកល្បង ក្រោយពីទទួលបានការចាប់អារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក​ កាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី​ កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រទេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ី មានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី​ ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន​ នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ី បានជួបបញ្ហាស្មុគស្មាញ […]

images (2)
ច្រករបៀងផ្លូវដែកកាត់បន្ថយថ្លៃដើមសម្រាប់ការនាំចេញផ្លែចេកពីឡាវ ទៅចិន

ឆុងឈីង៖ មន្ត្រីគយចិន បានឱ្យដឹងថា​ ផ្លែចេកជាង២ ០០០តោនត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ទីក្រុងឆុងឈីង (Chongqing) ប្រទេសចិន តាមរយៈច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោកអន្តរជាតិថ្មី ចាប់តាំងពីការបើកដំណើរការសេវាកម្មខ្សែសង្វាក់ត្រជាក់តាមផ្លូវដែក នៅចុងខែមករា ឆ្នាំ២០២៦។ សេវាកម្មផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនផ្លែចេកដោយផ្ទាល់ពីប្រទេសឡាវទៅកាន់កំពង់ផែរបស់ទីក្រុង ឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែក មុនពេលចែកចាយទៅកាន់ទីផ្សារ។ សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក បានដើរតួនាទីជំនួសប្រព័ន្ធដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ដោយកាត់បន្ថយការគ្រប់គ្រង ការពន្យារពេលនៅព្រំដែន និងខូចគុណភាពផ្លែចេក។ យោងតាមអគ្គនាយករងនៃច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោក និងសមុទ្រអន្តរជាតិ នៅក្នុងខេត្តឆុងឈីង បានឱ្យដឹងថា សេវាកម្មដឹកជញ្ជូនតាមរថភ្លើងនេះ បានកាត់បន្ថយថ្លៃដើមប្រហែល១៨ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ ចំណែកប្រធានក្រុមហ៊ុនគ្រប់គ្រងឃ្លាំងស្តុក បាននិយាយថា ផ្លែចេកចែកចាយចេញពីទីក្រុងឆុងឈីង ឥឡូវនេះអាចចូលទៅដល់ទីផ្សារក្នុងចម្ងាយផ្លូវ១ ០០០គីឡូម៉ែត្រ ដោយប្រើរយៈពេល២៤ម៉ោង។ រីឯប្រធានក្រុមហ៊ុនដឹកជញ្ជូនវិញ បាននិយាយថា ថ្លៃដឹកជញ្ជូនផ្លែឈើពីបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជួយកាត់បន្ថយថ្លៃដើមសម្រាប់អ្នកប្រើប្រាស់។ ទំហំពាណិជ្ជកម្មក៏បានកើនឡើងតាមរយៈសេវាកម្មដឹកជញ្ជូនថ្មីនេះដែរ ដោយបាននាំចូលផលិតផលកសិកម្មចំនួន៤៧៦លាន គីឡូក្រាម នៅត្រីមាសទី១ ឆ្នាំ២០២៦ គឺកើនឡើងជាង១៤៥ភាគរយ បើធៀបនឹងឆ្នាំមុន។ គិតពីចន្លោះខែមករា និងមេសា ផ្លែចេកឡាវចំនួន៣១០ទូកុងតឹន័រ បានមកដល់ក្រុងឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ […]

កាលវិភាគផ្សព្វផ្សាយ