ឥណ្ឌូណេស៊ី​កំណត់​គោលដៅ​នាំ​ចេញ​ទុរេន ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ចិន

image_2025-10-09_10-39-14

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីកំពុងតែបង្កើតកេរ្តិ៍របស់ខ្លួននៅក្នុងទីផ្សារផ្លែទុរេនប្រទេសចិន ដោយបន្តការនាំចេញដោយផ្ទាល់ ក្នុងគោលបំណងជៀសវៀងប្រទេសអន្តរការី និងបង្កើនប្រាក់ចំណេញដល់ប្រទេសជាតិ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឥណ្ឌូណេស៊ី បានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី កំពុងស្វែងរកឱកាសនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេស បន្ទាប់ពីបានពិភាក្សាជាមួយភាគីចិន កាលពីពេលថ្មីៗកន្លងមកនេះ  ដោយផ្តោតលើការកាត់ផ្តាច់បណ្តាញនាំចេញតាមរយៈប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។

លោកអនុរដ្ឋមន្ត្រី បាននិយាយបន្ទាប់ពីសម័យប្រជុំពេញអង្គរបស់សមាគមកសិករឥណ្ឌូណេស៊ី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៣  ខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងថា «រហូតមកដល់ពេលនេះ ផ្លែទុរេនរបស់យើងត្រូវបាននាំចេញទៅប្រទេសថៃ ដែលបន្ទាប់មកថៃនាំចេញបន្តទៅកាន់ប្រទេសចិន។ យើងទទួលបានប្រាក់ចំណូលត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ ប្រសិនបើយើងនាំចេញដោយផ្ទាល់ទៅប្រទេសចិន យើងអាចទទួលបានចំណួលរហូតដល់៣០ភាគរយ»។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិកណ្តាល ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា​​ ការនាំចេញផ្លែទុរេនរបស់ឥណ្ឌូណេស៊ីមានចំនួន៦០០តោន នៅក្នុងឆ្នាំ២ឥ២៤ ដែលមានតម្លៃជាទឹកប្រាក់ចំនួន១,៨លានដុល្លារ។  ប្រទេសថៃ និងទីក្រុងហុងកុង គឺជាទីផ្សារគោលដៅចម្បងសម្រាប់ការដឹកជញ្ជូនទាំងនេះ។  ជាមួយគ្នានេះដែរ អាជ្ញាធរគយចិនបានរាយការណ៍ថា ប្រទេសចិន បាននាំចូលផ្លែទុរេនចំនួន១៥,៦ពាន់លានគីឡូក្រាម នៅក្នុងឆ្នាំ២០២៤ គឺកើនឡើង៩,៤ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលមានតម្លៃជិតជាទឹកប្រាក់ចំនួន៧ ០០០លានដុល្លារ។

លោកអនុរដ្ឋមន្ត្រី បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសឥណ្ឌូណេស៊ី ដោយលើកឡើងពីគុណភាព និងភាពស្រស់ស្ងាតគួរឱ្យចង់ទិញទៅបរិភោគ។ លោកបាននិយាយដូច្នេះថា «ផ្លែទុរេនរបស់យើងស្រស់ៗទើបតែបេះពីចម្ការ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងនៅលើទីផ្សារ»។

តាមរយៈការអភិវឌ្ឍបណ្តាញនាំចេញដោយផ្ទាល់ ប្រទេសឥណ្ឌូណេស៊ី ស្វែងរកចំណែកទីផ្សារឱ្យបានកាន់តែធំសម្រាប់ធ្វើពាណិជ្ជកម្មផ្លែទុរេនរបស់ខ្លួនជាមួយប្រទេសចិន។

កាលពីពេលថ្មីៗកន្លងមកនេះ កំពង់ផែ ឈិនជូ ខេត្តក្វាងស៊ី របស់ចិន បានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ាន និងជាផ្នែកមួយនៃច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី។  កាលពី១០ឆ្នាំមុន ក្រុមហ៊ុននាំចេញផ្លែឈើ នៅក្នុងខេត្ត ក្វាងស៊ី ដែលដំបូងឡើយផ្តោតលើការនាំចេញអាហារសមុទ្រ បានបង្កើតក្រុមប្រចាំការនៅកំពង់ផែ ឈិនជូ​ ដើម្បីពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួន​ ដែលនៅ​ពេល​នោះ បរិមាណ​ទំនិញ​ប្រចាំ​ឆ្នាំ​មាន​ចំនួន​ប្រមាណ១០០លាន​តោន។

នៅក្នុងឆ្នាំ២០១៧ កំពង់ផែ ឈិនជូ​​ ត្រូវបានសាងសង់ឡើងសម្រាប់ច្រកនាំចូលផ្លែឈើ ព្រមទាំងមានផែនការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែផងដែរ។  ក្រុមហ៊ុននាំចូលផ្លែឈើនៅក្នុងប្រទេសចិន ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ចំណែក​តាមជំនាញ​របស់​ខ្លួន ​ដើម្បី​ពង្រីក​សេវាកម្ម​នាំ​ចូល​ផ្លែឈើ​ពី​បណ្តា​ប្រទេសជាសមាជិកសមាគម​អាស៊ាន ដោយផ្លាស់ប្តូរពីការនាំចេញអាហារសមុទ្រទៅជាការនាំចូលផ្លែឈើ រហូតទទួលបានគាំទ្រពីទីផ្សារផ្លែឈើក្នុងប្រទេសចិន។

នៅក្នុងឆ្នាំ២០២៤ ខេត្តក្វាងស៊ី បាននាំចូលផ្លែឈើស្រស់ចំនួន២,៤៩លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៤,៨ពាន់លានដុល្លារ ពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ដែលស្មើជាងមួយភាគបីនៃការនាំចូលផ្លែឈើសរុបនៅក្នុងតំបន់។  បន្ទាប់ពីបានពង្រីកជាបន្តបន្ទាប់អស់រយៈច្រើនឆ្នាំ កំពង់ផែ ឈិនជូ​ បានក្លាយជាច្រកចេញចូលតាមផ្លូវសមុទ្រដ៏សំខាន់មួយសម្រាប់នាំចូលផលិតផលផ្លែឈើពីប្រទេសសមាជិកសមាគមអាស៊ាន ចូលទៅក្នុងទីផ្សារប្រទេសចិន។

នៅក្នុងឆ្នាំដដែលនោះដែរ កំពង់ផែ​ ឈិនជូ បានបន្ថែមប្រភេទផលិតផលនាំចូល និងនាំចេញថ្មីៗថែមទៀត​ រហូតដល់ចំនួន២៣៩ប្រភេទ។  ការដឹកជញ្ជូនទំនិញបានកើនឡើងលើសពី២០០លានតោន ខណៈខ្សែរថភ្លើងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រមួយនេះ បានធ្វើចរាចរណ៍ដឹកជញ្ជូនទៅមកបានជាង១០ ០០០ជើង តាមបណ្តោយច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មី ផ្លូវដីគោកភ្ជាប់មកផ្លូវសមុទ្រ។

តម្លៃនៃការនាំចូល និងនាំចេញសរុបនៃទំនិញ ដែលគ្រប់គ្រងដោយខេត្ត និងក្រុងតាមច្រករបៀងកំពង់ផែ ឈិនជូ បានកើនឡើងចំនួន៣១,៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ