អូស្ត្រាលី​ព្រួយបារម្ភ​ពី​ការ​នាំ​ចូលផ្លែ​ចេក​ពី​ហ្វីលីពីន ព្រោះខ្លាចនាំមេរោគ​ និងសត្វល្អិតចង្រៃមកដែរ

ទីក្រុងកង់បេរ៉ា៖ ឧស្សាហកម្មចេកអូស្ត្រាលីកំពុងសម្តែងការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យជាថ្មីឡើងវិញ ដើម្បីពិចារណាលើការចូលផ្លែចេកពីប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានស្នើសុំជាផ្លូវការឱ្យធ្វើបច្ចុប្បន្នភាពចំពោះពិធីសារស្តីពីជីវសុវត្ថិភាព ដែលអូស្ត្រាលីតម្រូវឱ្យវាយតម្លៃក្រោមកាតព្វកិច្ចពាណិជ្ជកម្មអន្តរជាតិ។

ប្រធានក្រុមប្រឹក្សាអ្នកដាំចេកអូស្ត្រាលី បាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចូលអាចធ្វើឱ្យឧស្សាហកម្មដំណាំចេកក្នុងស្រុក ដែលមានតម្លៃប្រហែល៨៥០លានដុល្លារអាចជួបបញ្ហានាពេលខាងមុខ។

លោក​បានបន្ត​ថា​ «​យើង​ដាំ​ចេក​គ្រប់គ្រាន់​ក្នុង​ប្រទេស​អូស្ត្រាលី ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​របស់​យើង​។  យើងទទួលបានកំណត់ត្រាជីវសុវត្ថិភាពដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ប្រទេសអូស្ត្រាលី ហើយមិនមានប្រទេសណាមួយក្នុងពិភពលោក ដែលអាចផ្គូរផ្គងពួកយើងលើជីវសុវត្ថិភាពទាំងនោះបានទេ»។

លោកបាននិយាយបន្ថែមថា ការវាយតម្លៃកន្លងមកបានកំណត់អំពីប្រភេទជំងឺកើតលើដើមចេក មានដូចជា ជំងឺក្រាស៊ី និងជំងឺខ្លោចស្លឹកចេក ដែលជាហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ព្រោះអូស្ត្រាលី​ជា​ប្រទេស​តែ​មួយ​គត់ ​ដែល​បាន​លុប​បំបាត់ជំងឺខ្លោចស្លឹក តាំង​ក្នុង​ឆ្នាំ២០០៥មកម្លេះ។

នៅក្នុងប្រទេសអូស្ត្រាលី មានកសិករដាំចេកជាង៥០០នាក់ ឬស្មើនឹង៩៤ភាគរយនៃផលិតកម្ម ភាគច្រើនស្ថិតភាគខាងលិចប្រទេស ដោយបង្កើតការងារបានជាង១៨ ០០០កន្លែអ និងបានរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណជា៨៥០លានដុល្លារ។

សំណើថ្មីពីប្រទេសហ្វីលីពីនចំពោះប្រទេសអូស្ត្រាលី រួមមានពូជចេកអំបូង និងខេត្តនាំចេញថ្មី ដែលមិនត្រូវបានពិចារណាក្នុងការធ្វើវិភាគរកហានិភ័យនាំចូលឆ្នាំ២០០៨ឡើយ។  ចំណែកមន្ត្រីមកពីក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ នឹងវាយជាតម្លៃថ្មី និងពិគ្រោះយោបល់ជាមួយអ្នកដាំដុះនៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី។

ចំណែកនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូស្ត្រាលីវិញ បានបញ្ជាក់ថា មិនមានលទ្ធផលកំណត់ទុកជាមុនចំពោះការពិនិត្យឡើងវិញនោះទេ ដោយលោករំឭកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងបានណែនាំថា រដ្ឋាភិបាលកំពុងតែវាយតម្លៃតាមបែបវិទ្យាសាស្ត្រ និងភស្តុតាងរបស់សំណើពីប្រទេសហ្វីលីពីន។

លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃរដ្ឋាភិបាលអូស្ត្រាលី បាននិយាយថា «យើងនឹងមិនសម្របសម្រួលលើស្ថានភាពជីវសុវត្ថិភាព និងបរិស្ថានរបស់យើងទេ»។

សមាជិកព្រឹទ្ធសភាអូស្ត្រាលី​ម្នាក់ ក៏បានលើកឡើងពីការព្រួយបារម្ភអំពីការពិនិត្យឡើងវិញអំពីការនាំចូលផ្លែចេកពីប្រទេសហ្វីលីពីននេះដែរ ដោយលោកស្រីបានគូសបញ្ជាក់ពីតម្រូវច្បាប់កំណត់ ដែលអ្នកដាំដំណាំចេកក្នុងប្រទេសអូស្ត្រាលី ត្រូវតែអនុវត្តតាម រួមទាំងការធានាគុណភាព ការគ្រប់គ្រងសារធាតុគីមី និងលក្ខខណ្ឌទំនាក់ទំនងនឹងឧស្សាហកម្ម។

លោកស្រីបានមានប្រសាសន៍ដូច្នេះទៀតថា «វាមិនសមហេតុផលទេ ដែលរដ្ឋាភិបាលអូស្ត្រាលីរបស់យើងនឹងតម្រូវឱ្យកសិកររបស់យើងបំពេញតាមស្តង់ដារខ្ពស់ទាំងនេះ ហើយបែរជាគិតនាំចូលផលិតផលពីប្រទេសផ្សេង ដែលមិនបានបំពេញតាមស្តង់ដារនេះសោះ»។

លោក​ស្រី​បាន​បន្ថែម​ថា ជំងឺចេក​​នៅតំបន់​អាស៊ី​តែងតែ​គំរាម​កំហែង​ដល់​ជីវសុវត្ថិភាពនៅក្នុងប្រទេសអូស្ត្រាលី​ ដោយលោកស្រី​បញ្ជាក់​ថា​ «​ឧស្សាហកម្ម​ចេក​របស់​អូស្ត្រាលី​បាន​អនុវត្តតាម​​ជីវសុវត្ថិភាព​ឈានមុខ​គេ​លើ​ពិភពលោក ​ដោយ​ការ​លុបបំបាត់​ជំងឺចេក ​ដែល​ប្រទេស​ដទៃ​មិន​ដែល​គ្រប់គ្រង​បានសោះ​»​។

លោកស្រីសមាជិកព្រឹទ្ធសភា បានអះអាងថា​ លោកស្រីនឹងសុំឱ្យមានការឆ្លើយបំភ្លឺអំពីរបៀប ដើម្បីរក្សាស្តង់ដារជីវសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារ ដោយលោកស្រីនិយាយថា «ផ្លែចេកអូស្ត្រាលីគេអាចរកបានពេញមួយឆ្នាំ ព្រមទាំងមានតម្លៃទាបសមរម្យ មានសុខភាពល្អ និងមានសុវត្ថិភាព។ យើងមិនអាចប្រថុយអ្វីទាំងអស់។ យើងដឹងថា នៅពេលជំងឺរុក្ខជាតិ និងសត្វល្អិតចង្រៃ ចូលមកទឹកដីអូស្ត្រាលីហើយ គឺពិបាកកម្ចាត់ឱ្យផុតពូជណាស់»៕


photo_2025-11-13_08-01-38
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៨ នៅទីក្រុងសៀងហៃ

សៀងហៃ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ – The 8th China International Import Expo» ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម-New Era, Shared Future” ចាប់ពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្មវិធីសម្ពោធពន្លាជាតិកម្ពុជាខាងលើ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម WANG Liping អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក្រុមការងារក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជាច្រើនរូប។ ពន្លាជាតិកម្ពុជាឆ្នាំនេះ ត្រូវបានសាងសង់ឡើងតាមរចនាបទកម្ពុជាក្នុងយុគសម័យទំនើប ដោយបានចែកចេញជា ៤តំបន់ រួមមាន៖ ១. តំបន់រូបភាពបង្ហាញពីសិល្បៈ និងវប្បធម៌ខ្មែរ និងតំបន់តាំងបង្ហាញផលិតផលកម្ពុជា, ២. […]

photo_2025-11-13_08-00-39
ពិព័រណ៍​ផលិតផលខ្មែរលើកទី២​ ធ្វើឡើងដើម្បី​​ពង្រឹងស្មារតីស្រលាញ់​ជាតិរួមគ្នា ជាសំឡេងតែមួយ​​

ដោយ ឡុង សារេត​ ភ្នំពេញ៖ សមាគម​មូលនិធិ​សម្តេចតេជោដើម្បី​អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និង​សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)​ រួមនិងដៃគូសហការបានរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរលើកទី២​ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នា​ប្រើប្រាស់ផលិតផលជាតិ​ ក្នុងគោលបំណង​ដើម្បីពង្រឹងសារតីស្រាលាញ់ជាតិរួមគ្នា ជាសំឡេងតែមួយ​។​​ ​នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរលើកទី​២​កាលថ្ងៃទី​៥ខែវិច្ឆិកាឆ្នាំ​២០២៥, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​សម្តេចតេជោ​ និងជា​ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC)មានប្រសាសន៍ថា ​កត្តាដែលជំរុញ​ឱ្យ​សមាគមមូលនិធិសម្តេចតេជោ និង FASMEC ធ្វើការ​រៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី២​ គឺដោយសារព្រឹត្តិការណ៍​ពិព័រណ៍​ដែលបានរៀបចំ​លើកទី​១ទទួលបានការគាំទ្រ​ច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស​ ជាពិសេស​មានការសំណូមពរ​ពីម្ចាស់សហគ្រាសដែលជា SMEឱ្យមានការរៀបចំពិព័រណ៍សារជាថ្មី​ម្តងទៀត។​ ឧកញ៉ា តែ តាំងប៉ ​​មានប្រសាសន៍គូសបញ្ជាក់ថា “ការផ្តួចផ្តើមរៀបចំពិព័រណ៍ផលិតផលខ្មែរនេះឡើងក្នុងគោលបំណង​ ពង្រឹងស្មារតីស្រលាញ់​ជាតិរួមគ្នា ជាសំឡេងតែមួយ​ ព្រមទាំងជួយជំរុញ​ការគាំទ្រ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក​ តាមរយៈ​រួមគ្នា​ប្រើប្រាស់ផលិតផល​​ក្នុងស្រុក ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ​ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក​បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយ​ពីផលិតផលរបស់ខ្លួន​ ក៏ដូចជាទាក់ទាញ​ដៃគូអាជីវកម្មនានា”​។ ​បើតាម​ឧកញ៉ា តែ តាំងប៉​, ព្រឹត្តិការណ៍ថ្ងៃនេះ​ គឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិ​ឱ្យប្រជាជនចូលរួមប្រើប្រាស់ផលិតផលជាតិ​ឱ្យកាន់តែច្រើនឡើង​ ដែលជាផ្នែកមួយ​ក្នុងការលើកទឹកចិត្ត​បន្ថែមដល់សហគ្រាសក្នុងស្រុក​ ឱ្យខិតខំ​ ពង្រឹងនិងពង្រីកផលិតផល​ឱ្យបានកាន់តែល្អ​ មាន​គុណភាព​ មានអនាម័យ​ សុវត្ថិភាព​និងបរិមាណ​។​ ​លើសពីនេះ​បាន​អំពាវនាវ​​ដល់ម្ចាស់សហគ្រាសក្នុងស្រុកទាំងអស់​ ​លក់ផលិតផលរបស់ខ្លួនក្នុងតម្លៃសមរម្យ​ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល […]

photo_2025-11-07_11-25-06
រោងម៉ាស៊ីនកិនស្រូវ២២ កំពុងតែសម្រុកទិញស្រូវពីកសិករ ​តាមបណ្តាខេត្ត មានបរិមាណសរុបជិតមួយម៉ឺនតោន

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួន ២២ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងសប្តាហ៍នេះ បាន​​បញ្ចេញសកម្មភាព ស្រូបទិញស្រូវពីប្រជាកសិករយ៉ាងសកម្មនៅ​តាមបណ្តាខេត្ត បរិមាណសរុប ចំនួន៩២៧០តោន។ របាយការណ៍ខាងលើឲ្យដឹងថា សកម្មភាពនៃការទិញស្រូវរបស់រោងម៉ាស៊ីនចំនួន២២ នៅថ្ងៃទី៦  ខែវិច្ឆិកា​ ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ១- រោងម៉ាស៊ីន ហ្វាងលីទិញរំដួលចូល ៥០០តោន 2.  Amru Rice ទិញចូលសរុប 1200 តោន 3. រោងម៉ាស៊ីនងួនហុង 300 តោន 4. Signature Rice ទិញចូល 170 តោន 5.រោងម៉ាស៊ីន ថន ជា 300តោន 6. 1688 Rice Mill 280តោន 7. ម៉ាស៊ីនស្រូវ យិន ម៉ាន់ 250តោន។ លើសពីនេះ រោងម៉ាស៊ីន ទី 8. រោងម៉ាស៊ីនកិនស្រូវ ហួង […]

photo_2025-11-12_10-32-24
សិប្បកម្ម​ដើមត្នោតអង្គរ ពង្រឹងការផលិតផលទឹកត្នោតផ្អែមលក់​លើទីផ្សារ​​ឱ្យបានចំណូលដល់​៩០ម៉ឺនរៀល​​ក្នុងមួយថ្ងៃ​

ដោយ ឡុង សារេត​ ខេត្តតាកែវ​៖ ​​សិប្បកម្មដើមត្នោតអង្គរ​លក្ខណៈគ្រួសារមួយ​ មានទីតាំង​នៅភូមិ​ត្រពាំងតាសោម ឃុំត្រពាំង​ធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ​​ មានគម្រោង​បង្កើនការផលិតផល​ទឹកត្នោតផ្អែម​ធម្មជាតិ​សម្រាប់លក់នៅលើទីផ្សារឱ្យបានដល់​៣០០ដប​ក្នុងមួយថ្ងៃ​ឬបាន​​ប្រាក់ចំណូលប្រមាណ​​​​៩០ម៉ឺនរៀល​ក្នុងមួយថ្ងៃ​ដើម្បីផ្គត់ផ្គង់គ្រួសារ​ក្នុងពេលបច្ចុប្បន្ន​។​ លោក គួង សុធា ម្ចាស់សិប្បកម្មដើមត្នោតអង្គរ​បានឱ្យដឹង​ថា សិប្បកម្ម​ដើមត្នោតអង្គរចាប់ផ្តើមដំណើរការលក់ទឹកត្នោតផ្អែម​ធម្មជាតិ​នៅឆ្នាំ​២០១៣​ តែការលក់ទឹកត្នោតផ្អែមកាលនោះ ​ពេលខ្លះ​លក់បានច្រើន តែថ្លៃខ្លះទៀត​លក់បានចំនួន​តិចតួច​ ក្នុងមួយថ្ងៃ ដោយសារ​ប្រជាពលរដ្ឋនៅតាម​តំបន់ប្រជុំជន​ឆ្ងាយៗ មិនទាន់មានទំនុកចិត្ត​លើគុណភាព​ទឹក​ផ្អែម​ ជាហេតុនាំឱ្យមានការបាក់ទឹកចិត្ត​ជាច្រើនដង​​​។ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើម​ដំណើរការលក់ឡើងវិញ​នៅ​​ពាក់កណ្តាលឆ្នាំ​២០២៤ ​មានទាំង​​មានសម្ភារៈប្រើប្រាស់​ និងដើមទុន​មួយចំនួន​សម្រាប់ធ្វើទីផ្សារ​​ឃើញថាការគាំទ្រមានសន្ទុះកើនឡើង​។​ លោក គួង សុធា ​អះអាងថា បន្ទាប់ពីចាប់ផ្តើម​ឡើងវិញ​នៅឆ្នាំ​២០២៤ រហូតមកដល់ឆ្នាំ​២០២៥​នេះ​ ផលិតផល​ទឹកត្នោតផ្អែម​ធម្មជាតិ​របស់សិប្បកម្ម​ដើមត្នោត​អង្គរ​ ទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ​ អ្នកចូលចិត្តពិសារទឹកត្នោតផ្អែម​ច្រើនគួរសម​។ តួយ៉ាង​ចូលមកដល់ឆ្នាំ​២០២៥ មួយថ្ងៃ​លក់ទឹកត្នោតផ្អែម​បានប្រមាណ​២០០ដប ហើយក្នុងមួយដប​លក់បានថ្លៃ​៣០០០រៀល​​។​ ​បើតាមម្ចាស់សិប្បកម្ម​ដើមត្នោតអង្គរខាងលើ, ផ្នែកលើប្រាក់ចំណូល​ដែលទទួលបានពីការលក់ទឹកត្នោតផ្អែមធម្មជាតិ​សព្វថ្ងៃនេះ​ មិនទាន់អាចទទួលយកបាន​នោះទេ ក្រោយពីកាត់ចំណាយ​ហើយ​។ដូចនេះ​ ទាមទារឱ្យមានការ​ពង្រឹងការផលិត​ទឹកត្នោតកើនដល់​៣០០ដប​ ទើប​ឆ្លើយតបទៅនិងការចង់បាននាពេលសព្វថ្ងៃ​​។​ លោកលើកឡើងងថា “កាលពីដើមការលក់ទឹកត្នោតផ្អែម​យើងមានការពិបាក​​ ទាមទារជំរុញឱ្យការលក់ខ្លាំងជាងការផលិត​។ ប៉ុន្តែបច្ចុប្បន្ន​មានបងប្អូនខ្មែរជួយគាំទ្រ​ច្រើន ការលក់មានភាពងាយស្រួល​ តម្រូវ​ឱ្យយើងងាកមកជំរុញការផលិតឱ្យបាន​​ ច្រើន ហើយ​ធ្វើបែបនេះវានឹងជួយឱ្យយើងបានប្រាក់ចំណូលច្រើនជាង៦០ម៉ឺនរៀល​ក្នុងមួយថ្ងៃ​​​​។ ជារួមត្រូវធ្វើយ៉ាងណា​ បង្កើនការផលិតទឹកត្នោតផ្អែមធម្មជាតិ​ថ្មីៗ ឱ្យកើនដល់៣០០ដ​ប​ឬបានប្រាក់ចំណូលសរុប៩០ម៉ឺនរៀល​ក្នុងមួយថ្ងៃ​​ ដើម្បីបានចំណូលបន្ថែម​សម្រាប់ផ្គត់ផ្គង់គ្រួសារ […]

កាលវិភាគផ្សព្វផ្សាយ