អង្ករ​វៀតណាមចុះថោក ​ដោយ​សារ​​ហ្វីលីពីន​ ហាម​នាំ​ចូល ជាបណ្តោះអាសន្ន

rice_export_9

ម៉ានីល៖ តម្លៃនាំចេញអង្កររបស់វៀតណាម បានបន្តធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសហ្វីលីពីន ដែលជាទីផ្សារដ៏ធំបំផុត បានបន្តការហាមឃាត់ការនាំចូលមួយខែទៀត ឬអាចបន្តហាមនាំចូលរហូតដល់ចុងឆ្នាំ២០២៥នេះ។

សារព័ត៌មានរបស់ហ្វីលីពីន​ បានចេញផ្សាយរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានសង្កេតឃើញថា ការធ្លាក់ចុះនៃទីផ្សារអង្ករជាសកលនៅក្នុងខែកញ្ញា​ ឆ្នាំ២០២៥នេះ ដោយសារការផ្គត់ផ្គង់នៅតែមានបរិមាណច្រើនលើសតម្រូវការជាក់ស្តែង។

អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅក្នុងរបាយការណ៍សង្ខេបស្តីអំពីទីផ្សារអង្ករប្រចាំខែរបស់ខ្លួនថា «តម្លៃអង្ករបានធ្លាក់ចុះខ្លាំងបំផុត នៅក្នុងប្រទេសវៀតណាម ដោយសារការផ្អាកនាំចូលរបស់ប្រទេសហ្វីលីពីន (ដែលដំបូងឡើុបានប្រកាសផ្អាករយៈពេល ៦០ថ្ងៃ ប៉ុន្តែឥឡូវបន្តហាមនាំចូលយ៉ាងហោចណាស់រហូតដល់ថ្ងៃទៀត)»។

ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបញ្ជាក់ថា អង្ករវៀតណាមបាក់ប្រាំភាគរយ ជាមធ្យមមានតម្លៃ៣៧២ដុល្លារក្នុងមួយតោន កាលក្នុងខែកញ្ញា ឬប្រហែលចុះថោកបួនភាគរយទាបជាង ក្នុងខែសីហា ដែលមានតម្លៃ៣៨៩ ដុល្លារក្នុងមួយតោន។  សម្រាប់​ប្រចាំ​ឆ្នាំ តម្លៃ​អង្ករ​វៀតណាម​បាន​ធ្លាក់​ចុះ៣២ភាគរយ ​ធៀប​នឹង​ឆ្នាំ២០២៤ ដែលមានតម្លៃ៥៤៦,៥ ដុល្លារ​ក្នុង​មួយ​តោន។

ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបង្ហាញទៀតថា តម្លៃអង្ករវៀតណាមបាក់ប្រាំភាគរយ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ មានតម្លៃជាមធ្យម៣៨៩,៣ដុល្លារក្នុងមួយតោន គឺចុះថោក៣២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការធ្លាក់ចុះតម្លៃអង្ករ គឺបណ្តាលមកពីការចាប់ផ្តើមនាំចេញឡើងវិញរបស់ឥណ្ឌាទៅកាន់ទីផ្សារពិភពលោក ក្នុងនាមជាប្រទេសនាំចេញអង្ករលំដាប់កំពូល។

ទោះបីជាយ៉ាង​ណា​ក៏ដោយ ស្ថានភាព​ធ្លាក់ថ្លៃកាន់តែថោកថែមទៀត ​ដោយសារ​ប្រទេស​ហ្វីលីពីន បានប្រកាស​ដាក់​បម្រាម​ការ​នាំ​ចូល​អង្ករ​ជាបណ្តោះ​អាសន្ន​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ហើយ​គ្រោង​បន្តហាម​រហូត​ដល់​ចុង​ខែ​តុលា ឆ្នាំ២០២៥។

រដ្ឋាភិបាលហ្វីលីពីនបានសម្រេចចិត្តដាក់បម្រាមនាំចូលអង្ករជាបណ្តោះអាសន្ន ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករក្នុងស្រុក ដែលបានធ្លាក់ចុះកាន់តែទាប ដោយសារការនាំចូលអង្ករពីប្រទេសវៀតណាម។ ប្រទេសហ្វីលីពីន ធ្លាប់បាននាំចូលអង្ករជិត៣,៤លានតោន បើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា មានបរិមាណអង្ករនាំចូលចំនួន៤២៧,១៩៦តោន ដែលបានដឹកមកដល់ប្រទេសហ្វីលីពីន​ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥។

ការហាមឃាត់នាំចូលអង្កររបស់ប្រទេសហ្វីលីពីន បានចូលជាធរមាននៅថ្ងៃទី១៥ ខែកញ្ញា ហើយត្រូវបានបន្តរហូតដល់ចុងខែវិច្ឆិកា ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបង្ហើបឱ្យដឹងថា បម្រាមនេះអាចអូសបន្លាយរហូតដល់ចុងឆ្នាំ២០២៥ ដើម្បីការពារកសិករក្នុងស្រុក។

ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មហ្វីលីពីន បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃ ការចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូល និងបញ្ជាក់ភូតគាមអនាម័យសម្រាប់ផលិតផលអង្ករនាំចូល នៅក្នុងខែកញ្ញា។  ការបញ្ជាក់អំពីអនាម័យ និងភូតគាមអនាម័យ គឺជាឯកសារនាំចូល អង្ករ ដែលមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។

ការិយាល័យឧស្សាហកម្ម បានចេញវិញ្ញាបនបត្រអនុញ្ញាតការនាំចូល និងភូតគាមអនាម័យ បានត្រឹមតែ៧៩ប៉ុណ្ណោះ កាលក្នុងខែកញ្ញា ដែលស្មើនឹងបរិមាណនាំចូលអង្ករជាង៣៦ ១៨៥តោន។

យោងតាមការសង្ខេបអំពីទីផ្សាររបស់វិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ បានឱ្យដឹងថា ស្ថានភាពទីផ្សារអង្ករពិភពលោក បាននាំឱ្យប្រទេសនាំចេញអង្ករ ដូចជាវៀតណាម និងថៃ នឹងទទួលបានប្រាក់ចំណេញស្តើងជាងមុន ដោយសារ​ការ​ហាម​ឃាត់​​នាំ​ចូលរបស់​ប្រទេស​ហ្វីលីពីន ដែលធ្លាប់​ជា​ទីផ្សារនាំចូលអង្ករធំបំផុត​៕


photo_2026-10-06_11-30-06 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ ព្រមទាំងសហការីនៃធនាគារ ARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ​ព្រមទាំង​សហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ប្រគេនចំពោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។ បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ […]

image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ