News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-28_14-25-43
បង់ក្លាដែស ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យជលផល និងបសុសត្វ ជាមួយអ៊ីតាលី
ដាកា៖ ប្រទេសបង់ក្លាដែស កំពុងប្រឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសអ៊ីតាលី ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពលើវិស័យជលផល និងការចិញ្ចឹមសត្វ ដោយផ្តោតលើវារីវប្បកម្ម ការផលិតបសុសត្វ ជលផលសមុទ្រ និងសេដ្ឋកិច្ចបៃតង។ លោក ស៊ុងតង់ សាឡូឌីន ទូគូ (Sultan Salauddin Tuku) រដ្ឋមន្ត្រីទទួលបន្ទុកវិស័យជលផល និងបសុសត្វ បានបង្ហាញចំណាប់អារម្មណ៍បែបនេះក្នុងជំនួបទ្វេភាគីជាមួយលោក ល្វីហ្គី ដេរ៉ាម៉ូ​​ (Luigi D’Eramo) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម អធិបតេយ្យភាពស្បៀងអាហារ និងរុក្ខាប្រមាញ់របស់អ៊ីតាលី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងរ៉ូម។ ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យជលផល និងបសុសត្វ ក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការងារ និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែស លោក ស៊ុងតង់ សាឡូឌីន ទូគូ បានប្រាប់គូសន្ទនាថា អ្នកចិញ្ចឹមត្រី និងអ្នកចិញ្ចឹមសត្វ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធី «ប័ណ្ណកសិករ» (Farmer Card) នាពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល។ លោករដ្ឋមន្ត្រីរដ្ឋបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-28_13-46-47
ផលិតផលចំណីអាហារវៀតណាម រងការ​រឹតបន្តឹង​នៅពេលនាំចេញ ក្រោយរងការ​ព្រមានជាង ១៣០ដង
ហាណូយ៖ អ្នកនាំចេញផលិតផលចំណីអាហាររបស់វៀតណាមកំពុងប្រឈមនឹងលក្ខខណ្ឌកាន់តែស្មុគស្មាញ ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ការតាមដានប្រភពទំនិញ វិញ្ញាបនបត្រ​បញ្ជាក់​ និងស្តង់ដារបរិស្ថាន ពីព្រោះទីផ្សារក្រៅប្រទេសកំពុងរឹតបន្តឹងការនាំចូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ កត្តានេះអាចបង្កើនការចំណាយខ្ពស់ និងការពន្យារពេលនាំចេញ ប្រសិនបើទំនិញរបស់វៀតណាមខ្វះព័ត៌មានច្បាស់លាស់បញ្ជាក់ពីគុណភាព​ និងសុវត្ថិភាព។ ជាក់ស្ដែង ការរឹតបន្តឹងរបស់ប្រទេសឥណ្ឌូណេស៊ី សម្រាប់អាហារបញ្ជាក់ថា ហាឡាល់ (Halal) មានន័យថា​​ ជាបន្ទុកនៃការអនុលោមតាមច្បាប់កាន់តែតឹងតែងចំពោះផលិតផលចំណីអាហារផលិតនៅប្រទេសវៀតណាម។ ប្រទេសឥណ្ឌូណេស៊ី បានសម្រេចក្នុងខែសីហា ឆ្នាំ២០២៦ ឱ្យរឹតបន្តឹងលក្ខខណ្ឌត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សម្រាប់ផលិតផលហាឡាល់ ដែលគ្របដណ្តប់លើផលិតផលចំណីអាហារជាច្រើនមានប្រភពពីប្រទេសវៀតណាម។ ផលិតផលរបស់វៀតណាមដែលអាចរងផលប៉ះពាល់ រួមមានផលិតផលផ្អែម និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែកែច្នៃ និងផលិតផលអាហារសមុទ្រកែច្នៃ។ ពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពនេះ សហភាពអឺរ៉ុបបានរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើផលិតផលចំណីអាហារនាំចេញរបស់វៀតណាម ដោយនៅក្នុងឆ្នាំ២០២៤ បានចេញការព្រមានចំនួន១៣០ដង អំពីសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងមានផ្ទុកមេរោគថែមទៀត​ ព្រមទាំងជាប់សង្ស័យថា​ មានការក្លែងបន្លំវិញ្ញាបនបត្រទទួលស្គាល់គុណភាពផលិតផល។ ចំណែកនៅឆ្នាំ២០២៣ វៀតណាមរងការព្រមានចំពោះសំណល់គីមីនៅលើផលិតផល​កសិកម្ម​ និងចំណីអាហារមានចំនួន៣៨ដង ដោយសារមិនព្រមរៀង ទើបនៅឆ្នាំ២០២៤ បានទទួលរងការព្រមានកាតក្រហមកាន់តែច្រើនឡើងដល់១៣០ដង៕​ (ផាន់​ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-28_14-19-03
ហ្វីលីពីននាំចេញផ្លែស្វាយ​ ទៅកាន់ប្រទេសកាណាដា ផ្តល់ចំណូលដល់កសិករ
ម៉ានីល៖ ប្រទេសហ្វីលីពីនបាននាំចេញផ្លែស្វាយស្រស់ជាលក្ខណៈពាណិជ្ជកម្មទៅកាន់ប្រទេសកាណាដា តាមរយៈផែនការពង្រីកទីផ្សារក្រៅប្រទេសថែមទៀត សម្រាប់ផលិតផលកសិកម្ម និងបង្កើតប្រាក់ចំណូលសម្រាប់កសិករហ្វីលីពីន។ ការនាំចេញលើកនេះមានផ្លែស្វាយចំនួន២៥០ប្រអប់ ហើយត្រូវបានដឹកចេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រុមហ៊ុនឯកជនរបស់ហ្វីលីពីន តាមរយៈកម្មវិធីអាជីវកម្មទៅក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន។ ចំណែកក្រុមហ៊ុននៅទីក្រុ វ៉ាន់ខូវើរ (Vancouver) ប្រទេសកាណាដានឹងចែកចាយផ្លែស្វាយស្រស់ទាំងនេះទៅកាន់ផ្សារទំនើប និងអ្នកទិញបន្ត ចំណែកក្រុមហ៊ុនអាកាសចរណ៍កាណាដា ទទួលបន្ទុកអ្នកដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់តាតម្រូវការទីផ្សារ។ ព្រមជាមួយគ្នានេះដែរ ក្រសួងកសិកម្មហ្វីលីពីន បាននិងកំពុងពង្រឹងសមត្ថភាពឧស្សាហកម្មដំណាំស្វាយ ដើម្បីបំពេញតាមតម្រូវការនាំចេញ និងអាចនាំចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានយូរអង្វែង។ ក្រុមសហគមន៍អ្នកដាំស្វាយជាង៤០ ក្រុម រួមបញ្ចូលគ្នាទៅជាសហព័ន្ធតែមួយ ដើម្បីពង្រឹងការសម្របសម្រួលក្នុងការដាំដុះ ការប្រមូល និងនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។ ក្រសួងកសិកម្មក៏កំពុងដោះស្រាយបញ្ហាជំងឺ ដែលប៉ះពាល់ដល់ផលិតកម្មស្វាយ និងពង្រឹងវិធានការការពារសុខភាពរុក្ខជាតិ ដែលជាកត្តាចាំបាច់សម្រាប់បំពេញតាមលក្ខខណ្ឌរបស់ទីផ្សារនាំចេញ។ រដ្ឋមន្ត្រីកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ការនាំចេញលើកនេះជាស្ថិតក្រោមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីបើកទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្មរបស់ហ្វីលីពីន និងបង្កើនប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្ម។ លោកបានមានប្រសាសន៍ថា «ការបើកទីផ្សារថ្មី មានន័យថា ការបើកឱកាសថ្មីៗសម្រាប់កសិកររបស់យើង។ នៅពេលដែលយើងអាចលក់ផលិតផលកសិកម្មរបស់ហ្វីលីពីន បានកាន់តែច្រើនទៅក្រៅប្រទេស […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-28_14-10-38
ចិនចិញ្ចឹមត្រីយកពងដ៏មានតម្លៃ រកប្រាក់ពាន់លានដុល្លារ ព្រមទាំងកាត់បន្ថយបទល្មើសនេសាទខុសច្បាប់
ប៉េកាំង៖ កសិកម្មចិញ្ចឹមត្រី ស្ទើជិន (Sturgeon) និងឧស្សាហកម្មផលិត ពងត្រីប្រណីត (Caviar)មានតម្លៃកបើពពក នៅក្នុងប្រទេសចិនកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចផ្គត់ផ្គង់តម្រូវការទីផ្សារពិភពលោកដោយស្របច្បាប់ និងមានចីរភាពជាងការនេសាទត្រីធម្មជាតិ។ ឧស្សាហកម្មនេះ ក៏ជួយកាត់បន្ថយការនេសាទត្រីស្ទើជិនធម្មជាតិ ដើម្បីវះយកពងវាដោយខុសច្បាប់ ព្រោះពូជត្រីនេះកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ព្រោះតែពងវាមានតម្លៃខ្លាំងពេក។ ពងត្រីស្ទើជិននេះ ដែលជាអាហារប្រណីត ហៅថា កាវីយ៉ា (Caviar) គេរៀបចំដាក់ក្នុងប្រអប់ប៉ុនកំប៉ុងសារ៉ាស្បែកជើង មានទម្ងន់មួយខាំ ប៉ុន្តែតម្លៃលក់មានពី១០០ដុល្លារ រហូតដល់៨០០ដុល្លារ។ ពងត្រីប្រភេទខ្លះ អាចលក់បានក្នុងតម្លៃជិត៤ម៉ឺនដុល្លារ ក្នុងមួយគីឡូក្រាម។ កាលពីកក្កដា ឆ្នាំ២០២៦នេះ​ ដែលជារដូវពូជត្រី ស្ទើជិន​ពងកូនមន្ត្រីជលផលចិន និងរុស្ស៊ី បានរួមគ្នាបង្កើនស្តុកត្រីនៅក្នុងប្រព័ន្ធទន្លេបែងចែកព្រំដែនប្រទេសទាំងពីរ ព្រមទាំងបានលែងកូនត្រីជាង២០លានក្បាល ដើម្បីជួយស្តារធនធានជលផលនៅតាមដងទន្លេ ក្នុងខេត្តហីឡុងជៀង ដែលមានប្រវែងជាង២ ៧០០គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី។ តាមដងទន្លេយ៉ង់សេ (Yangtze) នាទីក្រុងអ៊ីទូ (Yidu) ក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន​ កសិដ្ឋានចញ្ចឹមត្រី មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានមជ្ឈមណ្ឌលខ្នាតធំៗ​សម្រាប់ភ្ញាស់បង្កាត់ពូជ ត្រី និងមានបែបណ្ដែតទឹករាយប៉ាយរហូតតំបន់ជនបទ មានត្រីស្ទើជិនជាង១លានក្បាល។ កាលពីមុន ផ្លូវទឹកហូរក្នុងតំបន់នេះ ពោរពេញទៅដោយសំណាញ់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-28_13-53-09
នៅអូស្ត្រាលី បន្ទាប់លួចចៀមជាង៥​ ០០០ក្បាល​ ដូចដល់វគ្គចោរលួចឃ្មុំជិត១លានក្បាល អាជ្ញាធរថា ជាបណ្ដាញលួចដ៏ស្ទាត់ជំនាញ
អូស្ត្រាលី៖ គេប៉ាន់ប្រមាណថា ឃ្មុំប្រហែល ៨ សែនក្បាល ដែលមានតម្លៃរាប់សិបពាន់ដុល្លារ ត្រូវចោរលួចចេញពីទីតាំងចិញ្ចឹមឃ្មុំជាច្រើននៅតំបន់កសិករចិញ្ចឹមឃ្មុំនៅភាគខាងលិចទីក្រុង​ ខែន (Cairns) ក្នុងរដ្ឋឃ្វីនឡែន បាននិយាយថា ឃ្មុំចំនួន៤៤សំបុក ត្រូវចោរលួចពីអ្នកចិញ្ចឹមឃ្មុំចំនួនបី នាក់ផ្សេងគ្នា។ សារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) របស់ប្រទេសអង់គ្លេសបានចេញផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ដោយដកស្រង់សម្តីរបស់ក្រុមអ្នកចិញ្ចឹមឃ្មុំ ដែលជាជនរងគ្រោះក្នុងអំពើចោរកម្មនេះ។ កសិកររូបនេះបានប៉ាន់ប្រមាណថា សំបុកឃ្មុំនីមួយៗមានឃ្មុំយ៉ាងហោចណាស់២០ ០០០ក្បាល ដែលមានន័យថា ចំនួនឃ្មុំត្រូវចោរលួចយកទៅ អាចមានចំនួនសរុប លើសពី៨០០ ០០០ក្បាល។ សកម្មភាពលួចឃ្មុំនេះគេសង្ស័យថា បានកើតឡើងនៅទីតាំងជាច្រើន និងតំបន់ផ្សេងៗគ្នា ហើយត្រូវក្រុមចោរធ្វើសកម្មភាពយ៉ាងស្ទាត់ជំនាញ និងឧបករណ៍ឯកទេសច្បាស់លាស់ផងដែរ។ ដូច្នេះធ្វើឱ្យអ្នកចិញ្ចឹមឃ្មុំមិនត្រឹមតែបាត់បង់ឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ប្រាក់ចំណូលពីកិច្ចសន្យាឱ្យឃ្មុំជួយធ្វើឱ្យដំណាំកាន់ផ្លែផងដែរ ដែលអាចមានតម្លៃរាប់ពាន់ដុល្លារ។ ក្រុមចោរមិនលួចយកកេសចិញ្ចឹមឃ្មុំទាំងមូលទេ ដែលអាចធ្វើឱ្យគេចាប់អារម្មណ៍ ប៉ុន្តែពួកចោរបានដកយកតែផ្លិតឃ្មុំប៉ុណ្ណោះ ដូច្នេះ បើអ្នកចិញ្ចឹមពីចម្ងាយ មិនមានអ្វីចម្លែកឡើយ។ ពួកចោរក៏មិនបានយកក្បាលទឹកឃ្មុំទៅជាមួយដែរ ដើម្បីកុំឱ្យហ្វូងឃ្មុំផ្អើល។ ចំណែកអ្នកចិញ្ចឹមឃ្មុំមា្ន​ក់ បាននិយាយថា «ពួកចោរបើករថយន្ត ដែលផ្ទុកឧបករណ៍ជាច្រើន ហើយដកយកផ្លិតឃ្មុំរបស់យើងដាក់ចូលទៅក្នុងកេសចិញ្ចឹមឃ្មុំរបស់ពួកវា… បន្ទាប់មករៀបចំសំបុកឃ្មុំរបស់យើងឱ្យស្អាតដូចធម្មតា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-28_13-33-19
អូស្ត្រាលីផ្អាកនាំចូលផ្លែក្រូចថ្លុងពីវៀតណាម ព្រោះខ្លាចមានមេរោគ
អូស្ត្រាលី៖ ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានចេញសេចក្តីសម្រេចផ្អាកការនាំចូលទាំងស្រុងនូវក្រូចថ្លុងស្រស់ពីប្រទេសវៀតណាម បន្ទាប់ពីរកឃើញរោគសញ្ញាមានផ្ទុកសត្វល្អិត និងជំងឺឆ្លង ដែលបង្កក្តីបារម្ភផ្នែកសុវត្ថិភាពជីវសាស្ត្រ បង្កឡើងផ្លែក្រូចថ្លុងវៀតណាម។ ការផ្អាកនាំចូលនេះចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ និងមានសុពលរយៈពេល៦ខែ ចំណែកផ្លែក្រូចថ្លុងណាមានផ្ទុកមេរោគត្រូវតែបានបំផ្លាញចោល ឬត្រូវដឹកចេញពីទឹកដីអូស្ត្រាលីទៅវិញ ស្របតាមតម្រូវការសុវត្ថិភាពជីវសាស្ត្ររបស់ប្រទេសអូស្ត្រាលី។ សមាគមឧស្សាហកម្មក្រូចអូស្ត្រាលី (Citrus Australia) បានប្រកាសគាំទ្រសេចក្តីសម្រេចនេះ​ ដោយចាត់ទុកថា ជាការចាត់វិធានការរហ័ស ដើម្បីការពារឧស្សាហកម្មក្រូចថ្លុងរបស់អូស្ត្រាលី ដែលមានតម្លៃ១,១លានដុល្លារអូស្ត្រាលី ឱ្យរួចផុតពីពីសត្វល្អិតបំផ្លាញ និងមិនឆ្លងជំងឺ ពីក្រូចនាំចូលពីបរទេស។ ការផ្អាកនេះកើតឡើង បន្ទាប់ពីក្រសួងបានរកឃើញសត្វល្អិត និងរោគសញ្ញាជំងឺនៅក្នុងផ្លែក្រូចថ្លុងវៀតណាម ដែលគួរត រកឃើញ ឬកម្ទេចចោល តាមកិច្ចព្រមព្រៀងស្តីពីវិធានការសុវត្ថិភាពជីវសាស្ត្រ មុនពេលដឹកមកដល់ប្រទេសអូស្ត្រាលី។ កាលពីខែសីហា ឆ្នាំ២០២៦នេះ​ បន្ទាប់ពីការរកឃើញមេរោគនៅក្នុងផ្លែក្រូចថ្លុងនេះភ្លាម ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រង រួមទាំងធ្វើសវនកម្មនៅក្នុងប្រទេសវៀតណាម។ លទ្ធផលបានបង្ហាញថា ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនានា លែងអនុវត្តស្របតាមតម្រូវការ ដែលអូស្ត្រាលីបានកំណត់ទៀតហើយ។ ចំណែកប្រធានសមាគមក្រូចអូស្ត្រាលី បានមានប្រសាសន៍ថា ការធ្វើសវនកម្មនៅក្នុងប្រទេសអូស្ត្រាលី គឺតាមសំណើរបស់សមាគម […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
photo_2026-09-25_15-32-10
អគ្គនាយក ARDB ពិភាក្សាឱកាសធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា
ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាន្ថា ចាយ៉ារតនា (Shantha Jayarathna) ទីប្រឹក្សា​ជាន់​ខ្ពស់​ នៃក្រសួងជំនួញ​ពាណិជ្ជកម្ម សន្តិសុខស្បៀង និងអភិវឌ្ឈន៍សហគមន៍ (Trade, Commerce, Food Security & Co-operative Development)និងជាប្រធានសហពន្ធសមាគមសហគមន៍អ្នកប្រើប្រាស់ស្រីលង្កា (Sri Lanka Consumer Cooperative Societies Federation) ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចដ៏មានសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។ ក្នុងជំនួបនេះភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-28_13-03-46
ហ្វីលីពីនផ្តល់ជំនួយជាង៦,៥លានដុល្លារ ដល់កសិករដាំអំពៅ ដែលរងគ្រោះដោយសត្វល្អិតបំផ្លាញ
ហ្វីលីពី៖ ក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ របស់ហ្វីលីពីន បានផ្តល់ជំនួយជាសាច់ប្រាក់បន្ទាន់ប្រមាណ៦,៥លានដុល្លារ ដល់កសិករដាំអំពៅខ្នាតតូច ជិត៤០ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីសត្វល្អិតបំផ្លាញ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ជូនដល់កសិករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់ឡើងវិញដោយរដ្ឋបាលមូលដ្ឋានណាក់ព័ន្ធនឹងការគ្រប់គ្រងស្ករ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមប្រធាននាយកដ្ឋានប្រចាំតំបន់ បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ទិន្នន័យរបស់រដ្ឋបាលមូលដ្ឋានបង្ហាញថា កសិករដាំអំពៅជិត៤០ម៉ឺននាក់នេះ មកពីខេត្តចំនួនពីរ និងសរុបជាស្រុកចំនួន៣១ស្រុក នៃតំបន់មានសក្តានុពលដាំអំពៅរបស់ប្រទេសហ្វីលីពីន​ ប៉ុន្តែដំណាំអំពៅរបស់ពួកគាត់ត្រូវសត្វល្អិតបំផ្លាញស្ទើរគ្មានសល់ ស្របពេលការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងបាតុភូតធម្មជាតិអែលនីញ៉ួ។ រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញ និងការពារកសិករដាំអំពៅក្នុងស្រុកឱ្យបង្កើតការដាំដុះ ស្របពេលជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុល​ សម្រាប់ផលិតជាប្រេងឥន្ធនៈបញ្ចេញកាបូនទាប។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ការសិក្សាបានរកឃើញថា កសិករហ្វីលីពីន អាចប្រមូលផលអំពៅបានបរិមាណ៧៧,២៣តោន ក្នុងមួយហិកតា និងអាចរកប្រាក់ចំណូលបន្ថែមបានប្រហែល៦៨ ២១៥ប៉េសូ ឬស្មើនឹង១ ១៥២ដុល្លារ សម្រាប់កសិករម្នាក់ៗ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-25_15-35-09
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ កាន់តែឆ្លងដល់ជិត១០០ភូមិ អាជ្ញាធរពង្រឹងវិធានការទប់ស្កាត់
ឡាវ៖ អាជ្ញាធរឡាវកាន់តែពង្រីងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមជាង១ម៉ឺនក្បាល បានងាប់ ឬសម្លាប់ចោលជាហូរហែ ខណៈមេរោគនេះឆ្លងរាលដាលចូលដល់ជិត១០០ភូមិ ក្នុងខេត្តប្រាំ រាប់ទាំងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាផងដែរ។ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសឡាវ បានចាប់ផ្តើមដំបូងនៅក្នុងខេត្តសាយ៉ាបូរី ភាគខាងជើងទីក្រុងវៀងច័ន្ទន៍ និងបាននិងកំពុងឆ្លងរាលដាលដល់ប្រាំខេត្ត មាន១៣ស្រុក និង៨១ភូមិ ដែលបណ្តាលឱ្យជ្រូកចំនួន១១ ៣៩៦ក្បាលងាប់ ឬត្រូវបានសម្លាប់ចោល។ ដំបូងឡើយ ជំងឺនេះបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក​ សរុប៣៨ភូមិ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ នេះបើគិតតាមរយបាយការណ៍របស់អាជ្ញាធរឡាវ ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តចម្ប៉ាសាក់ បានណែនាំឱ្យទីក្រុងប៉ាក់សេ និងស្រុកចំនួន៩ ពង្រឹងការតាមដាន និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។ តាមសេចក្តីណែនាំបានប្រាប់មន្ទីរកសិកម្ម និងបរិស្ថាន ខេត្តចម្ប៉ាសាក់ រួមជាមួយអាជ្ញាធរក្រុង និងស្រុក ត្រូវពង្រឹងការតាមដានជំងឺ និងចាត់បញ្ជូនក្រុមបច្ចេកទេសទៅកាន់តំបន់រងផលប៉ះពាល់។ អាជ្ញាធរខេត្តក៏បានផ្អាកការដឹកជញ្ជូនជ្រូករស់ និងផលិតផលសាច់ជ្រូក រវាងស្រុក និងខេត្ត ព្រមទាំងផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីបរទេស។ រដ្ឋបាលខេត្តបានព្រមានថា ការដឹកជញ្ជូន […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
images
ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃគំហុក រហូតដល់មួយគីឡូក្រាមត្រឹម៨០រៀលក៏មាន
វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២,៧សេនដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-18_14-53-30
សមត្ថកិច្ចវៀតណាម បន្តស៊ើបអង្កេតករណីលក់សាច់ជ្រូកងាប់ដោយជំងឺប៉េស្ត
វៀតណាម៖ កាលពីចុងឆ្នាំ២០២៥ អាជ្ញាធរ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ បាន​ចាប់ខ្លួន​ម្ចាស់​​កុងស៊ីកាប់ជ្រូក ​រួមទាំងសមាជិកគ្រួសារ ​ពី​បទ​លួចស្តុកទុកដោយខុសច្បាប់នូវសាច់​ជ្រូក​ងាប់ មានផ្ទុក​មេរោគ​ប៉េស្ត​​ជ្រូកអាហ្វ្រិកជិត​៣៨​តោន ​ដើម្បី​លក់​យក​ចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។ ការប្រតិបត្តិការបង្ក្រាបនាពេលនោះ ត្រូវបានបណ្តាញសារព័ត៌មានវៀតណាម ចេញផ្សាយព្រោងព្រាត រួមទាំងករណីបង្ក្រាបបទល្មើសគាស់យកខ្មោចជ្រូបងាប់ដោយសារជំងឺដូចគ្នានេះ​ មកកែច្នៃជាផ្អកសាច់ជ្រូក និងលក់ចែកចាយតាមទីផ្សារនានា រហូតដល់អាហារដ្ឋានរបស់សាលារៀនថែមផងដែរ។ ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២៦នេះ សារព័ត៌មានខ្លះនៅក្នុងប្រទេសវៀតណាម បានចេញផ្សាយថា នគរបាលវៀតណាមនៅតែបន្តស៊ើបអង្កេតថែមទៀត ដើម្បីរកជនល្មើសពាក់ព័ន្ធផ្សេងទៀត និងមិនទាន់ច្បាស់អំពីស្ថានទម្ងន់ទោសរបស់ជនល្មើស ស្របតាមក្រមព្រហ្មទណ្ឌវៀតណាម ចែងពីសុវត្ថិភាពចំណីអាហារនៅឡើយទេ។ នគរបាលខេត្ត ភូថក (Phu Tho) ស្ថិតនៅក្បែរទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បាននិយាយថា ម្ចាស់កុងស៊ីកាប់ជ្រូក ឈ្មោះ ផាន់ វ៉ាន់ផុង (Phan Van Phong) អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញឃ្លាំងបង្កកសាច់ជ្រូកប្រាំកន្លែងពោរពេញដោយសាច់ជ្រូក ដែលសុទ្ធតែមានផ្ទុក​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ ភ្នាក់ងារស៊ើបអង្កេតវៀតណាម បានបញ្ជាក់នាពេលនោះថា ក្នុងឆ្នាំ២០២៥ ​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិកបានឆ្លងរាលដាលស្ទើរគ្រប់កសិដ្ឋានចិញ្ចឹមជ្រូក​ក្នុងប្រទេសវៀតណាម រហូតធ្វើឱ្យកសិករប្រញាប់ប្រញាល់លក់ជ្រូក រាប់ទាំងជ្រូកងាប់ដោយសារជំងឺឆ្លងផងដែរ។ ចំណែកកុងស៊ីកាប់ជ្រូកខ្លះ បានទិញជ្រូកមានជំងឺមកកាប់យកសាច់លក់ក្នុងតម្លៃទាបបំផុត […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ
image_2026-09-25_13-45-08
ឥណ្ឌូណេស៊ីគ្រោងដាំអំពៅពីរលានហិកតា ដើម្បីផលិតអេតាណុលសម្រាប់រថយន្ត
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលពង្រីកផ្ទៃដីទំហំពីរលានហិកតា សម្រាប់ដាំអំពៅ ដើម្បីគាំទ្រកម្មវិធីផលិតប្រេងឥន្ធនៈប្រភេទអេតាណុល ដើម្បីលាយជាមួយប្រេងសាំងសម្រាប់ផ្គត់ផ្គង់ជាថាមពលរថយន្ត។ ប្រេងឥន្ធនៈ ដែលមានអេតាណុល២០ភាគរយ (E20) និងប្រេងសាំង៨០ភាគរយ គឺជាថាមពលថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីប្រើសម្រាប់ចាក់គរឿងម៉ាស៊ីន ដូចជារថយន្តជាដើម ដើម្បីកាត់បន្ថយការប្រើប្រេងសាំងច្រើនពេក។ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ីប៊ីយ៉ានតូ (Prabowo Subianto) បានប្រាប់រដ្ឋមន្ត្រីកសិកម្មឱ្យរៀបចំផ្ទៃដីសម្រាប់ការដាំអំពៅឱ្យបានពីរលានហិកតា​ ត្រឹមឆ្នាំ២០២៨ ដែលចាំបាច់សម្រាប់ផលិតអេតាណុល។ ចំណែករដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលមានគោលដៅផលិតប្រេងឥន្ធនៈអេតាណុល២០ភាគរយ ឱ្យបានក្នុងរយៈពេលពីរឆ្នាំ ដូច្នេះត្រូវការផ្ទៃដីដាំអំពៅឱ្យបានគ្រប់គ្រាន់ និងការអភិវឌ្ឍសមត្ថភាពកែច្នៃអេតាណុល។ លោកបាននិយាយដូច្នេះថា «បានយ៉ាងហោចណាស់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងអាចផលិតប្រេងឥន្ធនៈអេតាណុលបាន» ដោយក្រសួងកសិកម្មនឹងរៀបចំផែនការបែងចែកផ្ទៃដីឱ្យបានគ្រប់គ្រាន់ ព្រមទាំងមានស្ថាប័នសម្រាប់ទទួលបន្ទុកផ្នែកឧស្សាហកម្មបម្លែងវត្ថុធាតុដើមពីអំពៅទៅជាអេតាណុល។ រដ្ឋាភិបាលបានកំណត់ថា អំពៅ គឺជាវត្ថុធាតុដើមសំខាន់សម្រាប់កម្មវិធីផលិតអេតាណុលនេះ ដែលអាចជំនួសឱ្យពោត និងដំឡូងមី ​ព្រមទាំងអាចអនុវត្តបានលឿន។ លោកបានបញ្ជាក់បន្ថែមថា ផ្ទៃដីដាំអំពៅ ដែលមានស្រាប់នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ជាពិសេសនៅតំបន់កាលីម៉ាន់តាន់ (Kalimantan) កោះស៊ូម៉ាត្រា (Sumatra) កោះជ្វា (Java) និងតំបន់ប៉ាពួ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ដាំដំណាំអំពៅ។ រដ្ឋាភិបាលជឿជាក់ថា អាចរៀបចំផ្ទៃដីតាមគោលដៅចំនួនពីរលានហិកតា […]

កាលវិភាគផ្សព្វផ្សាយ