សមត្ថកិច្ចវៀតណាម បន្តស៊ើបអង្កេតករណីលក់សាច់ជ្រូកងាប់ដោយជំងឺប៉េស្ត

image_2026-09-18_14-53-30

វៀតណាម៖ កាលពីចុងឆ្នាំ២០២៥ អាជ្ញាធរ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ បាន​ចាប់ខ្លួន​ម្ចាស់​​កុងស៊ីកាប់ជ្រូក ​រួមទាំងសមាជិកគ្រួសារ ​ពី​បទ​លួចស្តុកទុកដោយខុសច្បាប់នូវសាច់​ជ្រូក​ងាប់ មានផ្ទុក​មេរោគ​ប៉េស្ត​​ជ្រូកអាហ្វ្រិកជិត​៣៨​តោន ​ដើម្បី​លក់​យក​ចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។

ការប្រតិបត្តិការបង្ក្រាបនាពេលនោះ ត្រូវបានបណ្តាញសារព័ត៌មានវៀតណាម ចេញផ្សាយព្រោងព្រាត រួមទាំងករណីបង្ក្រាបបទល្មើសគាស់យកខ្មោចជ្រូបងាប់ដោយសារជំងឺដូចគ្នានេះ​ មកកែច្នៃជាផ្អកសាច់ជ្រូក និងលក់ចែកចាយតាមទីផ្សារនានា រហូតដល់អាហារដ្ឋានរបស់សាលារៀនថែមផងដែរ។

ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២៦នេះ សារព័ត៌មានខ្លះនៅក្នុងប្រទេសវៀតណាម បានចេញផ្សាយថា នគរបាលវៀតណាមនៅតែបន្តស៊ើបអង្កេតថែមទៀត ដើម្បីរកជនល្មើសពាក់ព័ន្ធផ្សេងទៀត និងមិនទាន់ច្បាស់អំពីស្ថានទម្ងន់ទោសរបស់ជនល្មើស ស្របតាមក្រមព្រហ្មទណ្ឌវៀតណាម ចែងពីសុវត្ថិភាពចំណីអាហារនៅឡើយទេ។

នគរបាលខេត្ត ភូថក (Phu Tho) ស្ថិតនៅក្បែរទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បាននិយាយថា ម្ចាស់កុងស៊ីកាប់ជ្រូក ឈ្មោះ ផាន់ វ៉ាន់ផុង (Phan Van Phong) អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញឃ្លាំងបង្កកសាច់ជ្រូកប្រាំកន្លែងពោរពេញដោយសាច់ជ្រូក ដែលសុទ្ធតែមានផ្ទុក​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

ភ្នាក់ងារស៊ើបអង្កេតវៀតណាម បានបញ្ជាក់នាពេលនោះថា ក្នុងឆ្នាំ២០២៥ ​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិកបានឆ្លងរាលដាលស្ទើរគ្រប់កសិដ្ឋានចិញ្ចឹមជ្រូក​ក្នុងប្រទេសវៀតណាម រហូតធ្វើឱ្យកសិករប្រញាប់ប្រញាល់លក់ជ្រូក រាប់ទាំងជ្រូកងាប់ដោយសារជំងឺឆ្លងផងដែរ។ ចំណែកកុងស៊ីកាប់ជ្រូកខ្លះ បានទិញជ្រូកមានជំងឺមកកាប់យកសាច់លក់ក្នុងតម្លៃទាបបំផុត ឬបង្កកទុក ហើយរងចាំឱកាសល្អលក់ចេញតែម្តង។

ករណីដូចគ្នានេះដែរ នគរបាលវៀតណាម បានបង្ក្រាបបណ្តាញជួញដូរសាច់ជ្រូកងាប់ ដោយសារផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិក ប្រមាណ៣០០តោន នៅក្នុងទីក្រុងហាណូយ ដោយចាប់ខ្លួនមនុស្ស៨នាក់ មានតួនាទីជាម្ចាស់កុងស៊ីកាប់ជ្រូក នាយកក្រុមហ៊ុនផលិតចំណីអាហារ និងមន្ត្រីបសុពេទ្យផងដែរ។

ប៉ូលីសវៀតណាម បានបញ្ជាក់ថា ក្រុមជនសង្ស័យបានបង្កើតបណ្តាញផ្គត់ផ្គង់បិទជិតមួយ ដោយប្រមូលទិញជ្រូកឈឺពីបណ្តាខេត្តភាគខាងជើង រួចដឹកជញ្ជូនមកកាប់សាច់ នៅទីក្រុងហាណូយ ដោយមានការឃុបឃិតជាមួយមន្ត្រីចត្តាឡីស័ក ដើម្បីគេចចេញពីការត្រួតពិនិត្យជាកាតព្វកិច្ច៕ (ផាន់ អាណា)


photo_2026-09-22_19-05-32
ឯកឧត្ដមបណ្ឌិត កៅ ថាច ធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជន ពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម នៅស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)  ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ហាយលីស​ កសិកម្ម​ (Hayleys Agriculture) ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស្រីលង្កា (Development Finance Corporation of Ceylon)  ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុន ហាយលីស គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, វិស័យដឹកជញ្ជូន និងភស្តុភារ, វិស័យថាមពល, វិស័យឧស្សាហកម្ម  និងវិស័យទេសចរណ៍។ ដោយឡែក ចំពោះក្រុមហ៊ុន […]

image_2026-09-25_15-35-09
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ កាន់តែឆ្លងដល់ជិត១០០ភូមិ អាជ្ញាធរពង្រឹងវិធានការទប់ស្កាត់

ឡាវ៖ អាជ្ញាធរឡាវកាន់តែពង្រីងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមជាង១ម៉ឺនក្បាល បានងាប់ ឬសម្លាប់ចោលជាហូរហែ ខណៈមេរោគនេះឆ្លងរាលដាលចូលដល់ជិត១០០ភូមិ ក្នុងខេត្តប្រាំ រាប់ទាំងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាផងដែរ។ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសឡាវ បានចាប់ផ្តើមដំបូងនៅក្នុងខេត្តសាយ៉ាបូរី ភាគខាងជើងទីក្រុងវៀងច័ន្ទន៍ និងបាននិងកំពុងឆ្លងរាលដាលដល់ប្រាំខេត្ត មាន១៣ស្រុក និង៨១ភូមិ ដែលបណ្តាលឱ្យជ្រូកចំនួន១១ ៣៩៦ក្បាលងាប់ ឬត្រូវបានសម្លាប់ចោល។ ដំបូងឡើយ ជំងឺនេះបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក​ សរុប៣៨ភូមិ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ នេះបើគិតតាមរយបាយការណ៍របស់អាជ្ញាធរឡាវ ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តចម្ប៉ាសាក់ បានណែនាំឱ្យទីក្រុងប៉ាក់សេ និងស្រុកចំនួន៩ ពង្រឹងការតាមដាន និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។ តាមសេចក្តីណែនាំបានប្រាប់មន្ទីរកសិកម្ម និងបរិស្ថាន ខេត្តចម្ប៉ាសាក់ រួមជាមួយអាជ្ញាធរក្រុង និងស្រុក ត្រូវពង្រឹងការតាមដានជំងឺ និងចាត់បញ្ជូនក្រុមបច្ចេកទេសទៅកាន់តំបន់រងផលប៉ះពាល់។ អាជ្ញាធរខេត្តក៏បានផ្អាកការដឹកជញ្ជូនជ្រូករស់ និងផលិតផលសាច់ជ្រូក រវាងស្រុក និងខេត្ត ព្រមទាំងផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីបរទេស។ រដ្ឋបាលខេត្តបានព្រមានថា ការដឹកជញ្ជូន […]

photo_2026-09-21_16-53-18
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក អេនរីច ហ្វលរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ណានតាដាល់ វីរ៉ាស៊ីញហេ (P. Nandalal Weerasinghe) ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា និងលោក ធីម៉ាល ប៉េរេរ៉ា (Thimal Perera) អគ្គនាយកធនាគារ DFCC Bank នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មី ដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងហិរញ្ញវត្ថុបៃតង (Green […]

images
ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃគំហុក រហូតដល់មួយគីឡូក្រាមត្រឹម៨០រៀលក៏មាន

វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២,៧សេនដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]

កាលវិភាគផ្សព្វផ្សាយ