ហ្វីលីពីនផ្តល់ជំនួយជាង៦,៥លានដុល្លារ ដល់កសិករដាំអំពៅ ដែលរងគ្រោះដោយសត្វល្អិតបំផ្លាញ

image_2026-09-28_13-03-46

ហ្វីលីពី៖ ក្រសួងសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ របស់ហ្វីលីពីន បានផ្តល់ជំនួយជាសាច់ប្រាក់បន្ទាន់ប្រមាណ៦,៥លានដុល្លារ ដល់កសិករដាំអំពៅខ្នាតតូច ជិត៤០ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីសត្វល្អិតបំផ្លាញ។

ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ជូនដល់កសិករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់ឡើងវិញដោយរដ្ឋបាលមូលដ្ឋានណាក់ព័ន្ធនឹងការគ្រប់គ្រងស្ករ និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមប្រធាននាយកដ្ឋានប្រចាំតំបន់ បាននិយាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ទិន្នន័យរបស់រដ្ឋបាលមូលដ្ឋានបង្ហាញថា កសិករដាំអំពៅជិត៤០ម៉ឺននាក់នេះ មកពីខេត្តចំនួនពីរ និងសរុបជាស្រុកចំនួន៣១ស្រុក នៃតំបន់មានសក្តានុពលដាំអំពៅរបស់ប្រទេសហ្វីលីពីន​ ប៉ុន្តែដំណាំអំពៅរបស់ពួកគាត់ត្រូវសត្វល្អិតបំផ្លាញស្ទើរគ្មានសល់ ស្របពេលការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងបាតុភូតធម្មជាតិអែលនីញ៉ួ។

រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញ និងការពារកសិករដាំអំពៅក្នុងស្រុកឱ្យបង្កើតការដាំដុះ ស្របពេលជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុល​ សម្រាប់ផលិតជាប្រេងឥន្ធនៈបញ្ចេញកាបូនទាប។

រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។

ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។

ការសិក្សាបានរកឃើញថា កសិករហ្វីលីពីន អាចប្រមូលផលអំពៅបានបរិមាណ៧៧,២៣តោន ក្នុងមួយហិកតា និងអាចរកប្រាក់ចំណូលបន្ថែមបានប្រហែល៦៨ ២១៥ប៉េសូ ឬស្មើនឹង១ ១៥២ដុល្លារ សម្រាប់កសិករម្នាក់ៗ៕ (ផាន់ អាណា)


image_2026-09-28_13-33-19
អូស្ត្រាលីផ្អាកនាំចូលផ្លែក្រូចថ្លុងពីវៀតណាម ព្រោះខ្លាចមានមេរោគ

អូស្ត្រាលី៖ ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានចេញសេចក្តីសម្រេចផ្អាកការនាំចូលទាំងស្រុងនូវក្រូចថ្លុងស្រស់ពីប្រទេសវៀតណាម បន្ទាប់ពីរកឃើញរោគសញ្ញាមានផ្ទុកសត្វល្អិត និងជំងឺឆ្លង ដែលបង្កក្តីបារម្ភផ្នែកសុវត្ថិភាពជីវសាស្ត្រ បង្កឡើងផ្លែក្រូចថ្លុងវៀតណាម។ ការផ្អាកនាំចូលនេះចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ និងមានសុពលរយៈពេល៦ខែ ចំណែកផ្លែក្រូចថ្លុងណាមានផ្ទុកមេរោគត្រូវតែបានបំផ្លាញចោល ឬត្រូវដឹកចេញពីទឹកដីអូស្ត្រាលីទៅវិញ ស្របតាមតម្រូវការសុវត្ថិភាពជីវសាស្ត្ររបស់ប្រទេសអូស្ត្រាលី។ សមាគមឧស្សាហកម្មក្រូចអូស្ត្រាលី (Citrus Australia) បានប្រកាសគាំទ្រសេចក្តីសម្រេចនេះ​ ដោយចាត់ទុកថា ជាការចាត់វិធានការរហ័ស ដើម្បីការពារឧស្សាហកម្មក្រូចថ្លុងរបស់អូស្ត្រាលី ដែលមានតម្លៃ១,១លានដុល្លារអូស្ត្រាលី ឱ្យរួចផុតពីពីសត្វល្អិតបំផ្លាញ និងមិនឆ្លងជំងឺ ពីក្រូចនាំចូលពីបរទេស។ ការផ្អាកនេះកើតឡើង បន្ទាប់ពីក្រសួងបានរកឃើញសត្វល្អិត និងរោគសញ្ញាជំងឺនៅក្នុងផ្លែក្រូចថ្លុងវៀតណាម ដែលគួរត រកឃើញ ឬកម្ទេចចោល តាមកិច្ចព្រមព្រៀងស្តីពីវិធានការសុវត្ថិភាពជីវសាស្ត្រ មុនពេលដឹកមកដល់ប្រទេសអូស្ត្រាលី។ កាលពីខែសីហា ឆ្នាំ២០២៦នេះ​ បន្ទាប់ពីការរកឃើញមេរោគនៅក្នុងផ្លែក្រូចថ្លុងនេះភ្លាម ក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ អូស្ត្រាលី បានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រង រួមទាំងធ្វើសវនកម្មនៅក្នុងប្រទេសវៀតណាម។ លទ្ធផលបានបង្ហាញថា ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនានា លែងអនុវត្តស្របតាមតម្រូវការ ដែលអូស្ត្រាលីបានកំណត់ទៀតហើយ។ ចំណែកប្រធានសមាគមក្រូចអូស្ត្រាលី បានមានប្រសាសន៍ថា ការធ្វើសវនកម្មនៅក្នុងប្រទេសអូស្ត្រាលី គឺតាមសំណើរបស់សមាគម […]

photo_2026-09-25_15-32-10
អគ្គនាយក ARDB ពិភាក្សាឱកាសធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាន្ថា ចាយ៉ារតនា (Shantha Jayarathna) ទីប្រឹក្សា​ជាន់​ខ្ពស់​ នៃក្រសួងជំនួញ​ពាណិជ្ជកម្ម សន្តិសុខស្បៀង និងអភិវឌ្ឈន៍សហគមន៍ (Trade, Commerce, Food Security & Co-operative Development)និងជាប្រធានសហពន្ធសមាគមសហគមន៍អ្នកប្រើប្រាស់ស្រីលង្កា (Sri Lanka Consumer Cooperative Societies Federation) ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចដ៏មានសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។ ក្នុងជំនួបនេះភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។ […]

photo_2026-09-22_19-05-32
ឯកឧត្ដមបណ្ឌិត កៅ ថាច ធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជន ពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម នៅស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)  ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ហាយលីស​ កសិកម្ម​ (Hayleys Agriculture) ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស្រីលង្កា (Development Finance Corporation of Ceylon)  ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុន ហាយលីស គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, វិស័យដឹកជញ្ជូន និងភស្តុភារ, វិស័យថាមពល, វិស័យឧស្សាហកម្ម  និងវិស័យទេសចរណ៍។ ដោយឡែក ចំពោះក្រុមហ៊ុន […]

image_2026-09-25_15-35-09
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ កាន់តែឆ្លងដល់ជិត១០០ភូមិ អាជ្ញាធរពង្រឹងវិធានការទប់ស្កាត់

ឡាវ៖ អាជ្ញាធរឡាវកាន់តែពង្រីងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមជាង១ម៉ឺនក្បាល បានងាប់ ឬសម្លាប់ចោលជាហូរហែ ខណៈមេរោគនេះឆ្លងរាលដាលចូលដល់ជិត១០០ភូមិ ក្នុងខេត្តប្រាំ រាប់ទាំងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាផងដែរ។ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសឡាវ បានចាប់ផ្តើមដំបូងនៅក្នុងខេត្តសាយ៉ាបូរី ភាគខាងជើងទីក្រុងវៀងច័ន្ទន៍ និងបាននិងកំពុងឆ្លងរាលដាលដល់ប្រាំខេត្ត មាន១៣ស្រុក និង៨១ភូមិ ដែលបណ្តាលឱ្យជ្រូកចំនួន១១ ៣៩៦ក្បាលងាប់ ឬត្រូវបានសម្លាប់ចោល។ ដំបូងឡើយ ជំងឺនេះបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក​ សរុប៣៨ភូមិ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ នេះបើគិតតាមរយបាយការណ៍របស់អាជ្ញាធរឡាវ ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តចម្ប៉ាសាក់ បានណែនាំឱ្យទីក្រុងប៉ាក់សេ និងស្រុកចំនួន៩ ពង្រឹងការតាមដាន និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។ តាមសេចក្តីណែនាំបានប្រាប់មន្ទីរកសិកម្ម និងបរិស្ថាន ខេត្តចម្ប៉ាសាក់ រួមជាមួយអាជ្ញាធរក្រុង និងស្រុក ត្រូវពង្រឹងការតាមដានជំងឺ និងចាត់បញ្ជូនក្រុមបច្ចេកទេសទៅកាន់តំបន់រងផលប៉ះពាល់។ អាជ្ញាធរខេត្តក៏បានផ្អាកការដឹកជញ្ជូនជ្រូករស់ និងផលិតផលសាច់ជ្រូក រវាងស្រុក និងខេត្ត ព្រមទាំងផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីបរទេស។ រដ្ឋបាលខេត្តបានព្រមានថា ការដឹកជញ្ជូន […]

កាលវិភាគផ្សព្វផ្សាយ