អន្តរជាតិ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌាព្យួរអាជ្ញាបណ្ណអាជីវកម្មចំណីអាហារ២៥កន្លែង ដោយសារគ្មានអនាម័យ និងមានសត្វកន្លាត
ពូណេ៖ រដ្ឋបាលចំណីអាហារ និងឱសថនៃរដ្ឋមហារាស្ត្រ (Maharashtra) ប្រទេសឥណ្ឌា បានព្យួរអាជ្ញាបណ្ណគ្រឹះស្ថានធ្វើអាជីវកម្មចំណីអាហារល្បីៗ ចំនួន២៥កន្លែង រួមទាំងហាងភីហ្សា ដូមីណូ (Domino) ចំនួន៦សាខា និងអង្គភាពផលិតប្រេងឆា និងគ្រឿងទេសចំនួន៤កន្លែង ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបំពាននៅទូទាំងរដ្ឋ។ វិធានការនេះធ្វើឡើងបន្ទាប់ពីបានត្រួតពិនិត្យ រកឃើញបទល្មើសបំពានវិធានអនាម័យជាច្រើនករណី រួមមានកន្លាតរស់ ការចម្លងរោគតាមផ្សិត សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមិនស្អាត ការរក្សាទុកចំណីអាហារមិនត្រឹមត្រូវ និងការបែងចែកមិនដាច់ស្រេច រវាងអាហារបួស និងអាហារមានសាច់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ រដ្ឋបាលចំណីអាហារ និងឱសថ ក៏បានរឹបអូសផលិតផលចំណីអាហារមានទម្ងន់ជិត១សែនគីឡូក្រាម ដែលសង្ស័យថា មានគុណភាពទាបជាងស្តង់ដារកំណត់ មានការលាយបន្លំ ឬមានស្លាកសញ្ញាមិនត្រឹមត្រូវ។ ផលិតផលទាំងនេះ មានតម្លៃសរុបប្រមាណជិត១លានដុល្លារ និងត្រូវបានរឹបអូសពីគ្រឹះស្ថានចំនួន៣៧ កន្លែង។ ផលិតផល ដែលត្រូវបានរឹបអូស រួមមាន ប្រេងឆា ម្សៅម្ទេស ម្សៅរមៀត គ្រាប់ស្លា ផ្លែឈើស្ងួត គ្រាប់សាគូ គ្រាប់ធញ្ញជាតិ ម្សៅតែ និងនំផ្អែម។ អាជ្ញាធរបានបញ្ជូនសំណាកផលិតផលទាំងនេះទៅមន្ទីរពិសោធន៍ ដើម្បីវិភាគលម្អិត។ ចំណែក វិធានការផ្លូវច្បាប់នឹងត្រូវអនុវត្តក្រោមច្បាប់ ស្តីពីសុវត្ថិភាព […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ជប៉ុនរំពឹងថា ស្តុកអង្ករនឹងបន្តកើនឡើង ទោះទិន្នផលស្រូវឆ្នាំ២០២៦ អាចថយចុះបន្តិច
តូក្យូ៖ ក្រសួងកសិកម្មជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០២៦ ផលិតកម្មស្រូវសម្រាប់បរិភោគនៅក្នុងប្រទេស ត្រូវបានព្យាករថា នឹងមានបរិមាណជាង៧,៤លានតោន ថយចុះបន្តិចបន្តួច បើធៀបនឹងផលិតកម្ម៧,៤៧ លានតោន កាលពីឆ្នាំមុន។ យោងតាមការវាយតម្លៃគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ផលិតកម្មស្រូវឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងថយចុះជាង៦០ ០០០តោន ដោយសាររដូវភ្លៀងធ្លាក់យឺតជាងមិន និងកង្វះពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ការលូតលាស់ និងការប្រមូលផលស្រូវ។ ទោះជាយ៉ាងណា បរិមាណទិន្នផលស្រូវ ដែលបានព្យាករនេះ នៅតែជាកម្រិតខ្ពស់លំដាប់ទីពីរ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយក៏ខ្ពស់ជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសយ៉ាងច្រើនផងដែរ។ កាលពីឆ្នាំ២០២៥ ផលិតកម្មស្រូវរបស់ជប៉ុន បានកើនលើស៧លានតោន ជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករផលិតកម្មស្រូវឆ្នាំ២០២៦ ត្រូវបានគណនាផ្អែកលើទិន្នន័យប្រមូលផលជាក់ស្តែង និងការរាប់ទិន្នផលស្រូវ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលស្រូវប្រហែល ៦០ភាគរយ នៃផ្ទៃដីដាំដុះសរុបត្រូវបានប្រមូលផលរួចរាល់។ ក្រសួងកសិកម្មជប៉ុន គ្រោងនឹងចេញផ្សាយតួលេខវាយតម្លៃផលិតកម្មថ្មី ដែលគិតត្រឹមថ្ងៃទី២៥ ខែតុលា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ តួលេខថ្មីនេះនឹងឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីផលប៉ះពាល់នៃអាកាសធាតុមិនអំណោយផល។ មន្ត្រីក្រសួងកសិកម្មជប៉ុន ម្នាក់បានលើកឡើងថា ផលិតកម្មស្រូវជាក់ស្តែងអាចទាបជាងការព្យាករបច្ចុប្បន្ន បន្ទាប់ពីគិតបញ្ចូលផលប៉ះពាល់នៃភ្លៀងធ្លាក់យឺតយ៉ាវ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា បរិមាណផ្គត់ផ្គង់ស្រូវទំនងជាមិនធ្លាក់ចុះតិចជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសឡើយ។ ទន្ទឹមនឹងនេះ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ប្តឹងក្រុមហ៊ុនលក់ជី ដែលមិនព្រមផ្គត់ផ្គង់ជីដល់កសិករ
កូឡាឡាំពួរ៖ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបញ្ចប់ការស៊ើបអង្កេតករណីមន្ត្រីរដ្ឋាភិបាលពន្យារពេលចែកចាយជីដល់កសិករសម្រាប់ដាំដំណាំស្រូវនៅរដ្ឋ ដែលបានប៉ះពាល់ដល់ផ្ទៃដីប្រមាណ១សែនហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអភិវឌ្ឍន៍កសិកម្ម។ មនុស្សពីរនាក់នឹងត្រូវចោទប្រកាន់ក្នុងពេលឆាប់ៗនេះ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ២០០៩ របស់ប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកា ឬទ្រព្យសម្បត្តិរដ្ឋខុសគោលដៅ និងការប្រើប្រាស់ឯកសារក្លែងក្លាយ។ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លោក ហាលីម អាម៉ាន់ (Halim Aman) បាននិយាយថា កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា «ការស៊ើបអង្កេតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លើបញ្ហាចែកចាយជីដល់កសិករ និងអ្នកដាំស្រូវនៅរដ្ឋបានបញ្ចប់ហើយ។ យើងនឹងបញ្ជូនសំណុំរឿងទៅអគ្គព្រះរាជអាជ្ញា ហើយប្រសិនបើមានការយល់ព្រមចំពោះអនុសាសន៍របស់យើង ការចោទប្រកាន់ទំនងជានឹងត្រូវធ្វើនៅសប្តាហ៍ក្រោយ»។ ទោះជាយ៉ាងណា លោកមិនបានបង្ហាញអត្តសញ្ញាណរបស់បុគ្គលទាំងពីរដែលនឹងត្រូវចោទប្រកាន់នផះឡើយ។ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបើកសំណុំរឿងស៊ើបអង្កេតលើការពន្យារពេលចែកចាយជីសរីរាង្គដល់កសិករដាំស្រូវ នៅរដ្ឋក្នុងរដ្ឋកេដាស (Kedah) ប្រទេសម៉ាឡេស៊ី។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីអង្គការសាមគ្គីកសិករអ្នកដាំស្រូវម៉ាឡេស៊ី (Malaysian Paddy Farmers Brotherhood Organization) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ការពន្យារពេលផ្គត់ផ្គង់ជីរបស់ក្រុមហ៊ុន ដែលត្រូវបានតែងតាំងដោយក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានបង្កផលប៉ះពាល់ដល់កសិករដាំស្រូវ នៅលើផ្ទៃដីប្រមាណ១សែនហិកតា ដែលស្ថិតក្រោមគម្រោងពង្រឹងផលិតកម្មស្បៀងអាហាររបស់រដ្ឋាភិបាលម៉ាឡេស៊ី៕ (ផាន់ អាណា) […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

សារធាតុគីមី៤៨៥ប្រភេទ ក្នុងថ្នាំសម្លាប់សត្វល្អិតនៅអាមេរិក ពាក់ព័ន្ធនឹងជំងឺមហារីកសុដន់
វ៉ាស៊ីនតោន៖ ការស្រាវជ្រាវថ្មីមួយបានកំណត់អត្តសញ្ញាណសារធាតុគីមីយ៉ាងហោចណាស់៤៨៥ប្រភេទ ដែលប្រើប្រាស់ក្នុងផលិតផលថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក មានទំនាក់ទំនងនឹងជំងឺមហារីកសុដន់ ដែលបង្កើតជាសំណួរអំពីសុវត្ថិភាពចំណីអាហារ និងផលិតផលផ្សេងៗ នៅក្នុងសហរដ្ឋអាម៉េរិក។ ឯកសារស្រាវជ្រាវថ្មីនេះ ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយអ្នកជំនាញ និងចុះផ្សាយក្នុងទស្សនាវដ្តី Environmental Health Perspectives ដែលជាទស្សនាវដ្តីវិទ្យាសាស្ត្រល្បីមួយរបស់សមាគមគីមីអាម៉េរិក (American Chemical Society) បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន ក្នុងប្រព័ន្ធគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក។ ការពិនិត្យនេះរួមបញ្ចូលទាំងសារធាតុសកម្ម ក្នុងថ្នាំសម្លាប់សត្វល្អិត និងសារធាតុរាប់រយប្រភេទ ដែលគេហៅថា «សារធាតុផ្សំអសកម្ម» (Inert Ingredients) ឬសារធាតុមិនសកម្ម ដែលជាទូទៅមិនត្រូវបានពិនិត្យពីសុវត្ថិភាពឱ្យបានហ្មត់ចត់នោះទេ។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាម៉េរិក ពិនិត្យតែលើហានិភ័យសុខភាពរបស់សារធាតុផ្សំនីមួយៗ ក្នុងថ្នាំសម្លាប់សត្វល្អិត ហើយមិនពិនិត្យលើរូបមន្តថ្នាំសម្លាប់សត្វល្អិតទាំងមូល ឬផលប៉ះពាល់ទៅនឹងថ្នាំសម្លាប់សត្វល្អិតជាច្រើនប្រភេទ ក្នុងពេលតែមួយនោះទេ។ សារធាតុគីមីទាំងនេះមិនត្រឹមតែមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត ដែលប្រើលើដំណាំប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុង ផលិតផលកម្ចាត់ចៃ ដែលគេប្រើសម្រាប់លាបលើស្បែកក្បាលកុមារ ក៏ដូចចាជីសម្លាប់ស្មៅនៅតាមផ្ទះ និងផលិតផលកម្ចាត់ចៃ និងនៅលើសត្វចិញ្ចឹម ផងដែរ។ ក្រៅពីមហារីកស្បែក មហារីកសុដន់ គឺជាជំងឺមហារីក ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាញឹកញាប់បំផុតនៅក្នុងសហរដ្ឋអាម៉េរិក។ បើយោងតាមសមាគមមហារីកអាម៉េរិក (American Cancer Society) បានឱ្យដឹងថា អត្រាកើតជំងឺមហារីកសុដន់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ដើមឆ្នាំ២០២៦ ម៉ូសំប៊ិក នាំចេញគ្រាប់ស្វាយចន្ទីរកប្រាក់បានជិត៨៣លានដុល្លារ
ម៉ាពុយតូ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ ប្រទេសម៉ូសំប៊ិក បាននាំចេញផលិតផលកសិកម្ម មានតម្លៃសរុបជាង១០៨លានដុល្លារ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីឆៅតែមួយមុខ អាចរកចំណូលបានជិត៨៣លានដុល្លារ។ នេះយោងតាមទិន្នន័យឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងកសិកម្ម បរិស្ថាន និងជលផល។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ របស់ម៉ូសំប៊ិក នៅ២០២៦ បានធ្លាក់ចុះពីជិត៧៥ ០០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២៥ មកនៅត្រឹមជាង៧៣ ៤០០តោន ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦នេះ។ ប្រទេសវៀតណាម និងប្រទេសឥណ្ឌា នៅតែជាទីផ្សារនាំចេញសំខាន់សម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់ម៉ូសំប៊ិក បន្ទាប់មក គឺប្រទេសអាហ្វ្រិកខាងត្បូង។ ចំណែកគ្រាប់ចំបក់បារាំង គឺជាផលិតផលកសិកម្មនាំចេញសំខាន់ទី២ ដោយរកចំណូលបាន១៩លានដុល្លារ ខណៈវៀតណាម និងចិនកំពុងលេចធ្លោជាទីផ្សារអ្នកទិញសំខាន់ជាងគេ។ របាយការណ៍របស់ក្រសួងកសិកម្ម បរិស្ថាន និងជលផល ម៉ូសំប៊ិក ក៏បង្ហាញពីការនាំចេញគ្រាប់ល្ង មានតម្លៃជិត១៧លានដុល្លារ ដែលភាគច្រើននាំចេញទៅប្រទេសចិន ចំណែកសណ្តែកសៀង រកចំណូលបានជាង៥លានដុល្លារ។ ជាមួយគ្នានេះ ការនាំចេញសំឡីកប្បាស បានកើនឡើងជិតទ្វេដង ពី២,៥លានដុល្លារ ដល់៤,២លានដុល្លារ ដោយប្រទេសបង់ក្លាដែស អេមីរ៉ាតអារ៉ាប់រួម និងប្រទេសស្វីស ជាទីផ្សារគោលដៅ។ ក្នុងខែសីហា ឆ្នាំ២០២៦ រដ្ឋាភិបាលម៉ូសំប៊ិកបានអនុម័តច្បាប់ថ្មី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឆ្នាំ២០២៦ ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃហៅលែងឮ
វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២៧ដុល្លារ ឬស្មើនឹង៩៦០រៀល ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមរកចំណូលបាន៩០លានដុល្លារ ពីការនាំចេញត្រីទីឡាព្យ៉ា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦
ហាណូយ៖ ប្រទេសប្រេស៊ីលកំពុងក្លាយជាទីផ្សារសំខាន់មួយសម្រាប់ត្រីទីឡាព្យ៉ារបស់វៀតណាម ដោយតម្លៃនាំចូលបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង២២២ដង ស្មើនឹង៤៤លានដុល្លារ ដោយធ្វើឱ្យប្រេស៊ីលក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ផផលិតផលត្រីនេះ។ បើគិតពីទីផ្សារនាំចេញទាំងអស់ ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម មានតម្លៃសរុប៩០លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ កើនឡើង៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទីផ្សារប្រទេសជប៉ុនបានកើនឡើង៧៧ភាគរយ ដោយតម្លៃនាំចេញកើនដល២លានដុល្លារ។ ចំណែកនៅមជ្ឈិមបូព៌ា ការនាំចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃ៧លានដុល្លារ កើនឡើង២៣ភាគរយ ខណៈទីផ្សារសហភាពអឺរ៉ុបមានតម្លៃ៤លានដុល្លារ កើនឡើង៧ភាគរយ។ ការនាំចេញត្រីទីឡាព្យ៉ាទៅសហរដ្ឋអាម៉េរិក មានតម្លៃសរុប២១លានដុល្លារ ធ្លាក់ចុះ៤៨ភាគរយ។ ទីផ្សារត្រីទីឡាព្យ៉ាពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនពី១៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ទៅប្រមាណ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥។ ត្រីទីឡាព្យ៉ាមានសក្តានុពលសម្រាប់ទីផ្សារមួយចំនួន ប្រសិនបើផលិតផលអាចបំពេញតាមតម្រូវការ ពាក់ព័ន្ធនឹងគុណភាព លក្ខណៈបច្ចេកទេសផលិតផល ប្រព័ន្ធតាមដានប្រភព និងវិញ្ញាបនបត្រនិរន្តរភាព។ រីឯសហគ្រាសអាចផ្តោតលើការកែច្នៃ ការធ្វើពិពិធកម្មផលិតផល និងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ទីផ្សារនីមួយៗ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

មហាព្យុះទីហ្វុងចម្ពី នឹងបោកបក់ទៅដល់តៃវ៉ាន់ និងឆ្នេរសមុទ្រចិន ក្នុងរង្វង់ថ្ងៃទី២៣ ខែតុលា
ហាណូយ៖ មជ្ឈមណ្ឌលជាតិព្យាករធនធានទឹក និងឧតុនិយមវៀតណាម បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលាថា ព្យុះឈ្មោះ ចម្ពី ដ៏ខ្លាំងក្លាមួយ ដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។ ចម្ពី គឺជាឈ្មោះព្យុះដាក់តាមភាសាឡាវ ដោយយកឈ្មោះដើមរុក្ខជាតិចម្បី។ ព្យុះនេះមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧ តាមមាត្រដ្ឋានវាស់កម្លាំងព្យុះរបស់វៀតណាម។ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ព្យុះចម្ពី ត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆៀងពាយ័ព្យ ក្នុងល្បឿនជាមធ្យមប្រមាណ២០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅកោះតៃវ៉ាន់ ដោយបន្តរក្សាកម្លាំងខ្យល់ដ៏ខ្លាំងក្លាក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ចំណែកក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសក្នុងសេចក្តីជូនដំណឹងថា ឈ្មោះនេះ ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី លើអាងទន្លេមេគង្គ និងឈូងសមុទ្រកម្ពុជា ដោយធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងប្រទេសកម្ពុជា។ យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាមរំពឹងថា ព្យុះនេះនឹងបន្តរក្សាកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនប្រហែលពីរថ្ងៃទៀត មុននឹងចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ។ នៅពេលព្យុះចម្បីធ្វើដំណើរមកជិតកោះតៃវ៉ាន់ វាត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៥ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ផ្អែកតាមទិន្នន័យព្យាករបច្ចុប្បន្ន មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានវាយតម្លៃថា ព្យុះចម្ពី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិន និងអាម៉េរិក ព្រមព្រៀងកាត់បន្ថយពន្ធនាំចូល ជាពិសេសផលិតផលកសិកម្ម
ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយលើទំនិញនាំចូលរៀងៗខ្លួន ដែលមានតម្លៃសរុប៦០ពាន់លានដុល្លារ រាប់តាំងពីពោត រហូតដល់ផលិតផលគ្រឿងសម្អាងរបស់អាម៉េរិក និងរាប់ពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។ តាមរយៈក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ប្រទេសទាំងពីរបានដាក់សំណើរៀងៗខ្លួន ដោយកំណត់មុខទំនិញមានតម្លៃ៣០ពាន់លានដុល្លារ ឱ្យទទួលបានការអនុគ្រោះផ្នែកពន្ធគយកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំណាងពាណិជ្ជកម្មអាម៉េរិក។ ការកាត់បន្ថយពន្ធបដិការ និងការបន្ធូរបន្ធយជម្លោះពាណិជ្ជកម្មនេះ គឺជាលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលលើកទី២ នៅឆ្នាំ២០២៦នេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីត (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ចិនគ្រោងកាត់បន្ថយពន្ធគយបដិការលើផលិតផលកសិកម្មជាច្រើនមុខរបស់អាម៉េរិក រួមមាន ពោត ស្រូវសាលី ស្ពៅ សាច់ ផលិតផលទឹកដោះគោ និងប្រេងឆា។ ប៉ុន្តែ មិនបានរាប់បញ្ចូលសណ្តែកសៀងឡើយ។ ចំណែកអាម៉េរិកគ្រោងកាត់បន្ថយពន្ធលើផលិតផលរបស់ចិន ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ រួមមានម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនអាំងនំប៉័ង កម្រាលតុ ភួយ និងស្រោមពូកជាដើម។ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចពិភាក្សាជាប្រចាំ អំពីឱកាស និងឧបសគ្គនៃការវិនិយោគ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

មេដឹកនាំអាស៊ាន រិះរកវិធីកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ
ម៉ានីល៖ កាលពីថ្ងៃទី១៣ ខែកញ្ញា មន្ត្រីជាន់ខ្ពស់មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានពិភាក្សាអំពីការកាត់បន្ថយហានិភ័យដោយគ្រោះមហន្តរាយធម្មជាតិ ការត្រៀមខ្លួន ការចាត់វិធានការទុកជាមុន ការឆ្លើយតបពេលមានអាសន្ន ការស្តារឡើងវិញ ការផ្តល់ហិរញ្ញប្បទាន ការច្នៃប្រឌិត និងការពង្រឹងភាពធន់របស់សង្គមទាំងមូល។ សន្និសីទរដ្ឋមន្ត្រីអាស៊ាន ស្តីពីគ្រោះមហន្តរាយនេះ គឺជាប្រធានបទដ៏សំខាន់មួយរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏រ៉ាំរ៉ៃ និងមានការចំណាយខ្ពស់ គឺបញ្ហាគ្រោះមហន្តរាយ។ សេចក្តីប្រកាសព័ត៌មានបានពន្យល់ថា តំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងតំបន់អាស៊ី–ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រឈមនឹងគ្រោះមហន្តរាយខ្លាំងបំផុត នៅលើពិភពលោក។ ដូច្នេះ ប្រទេសជាសមាជិកនីមួយៗកំពុងប្រឈមនឹងបញ្ហាដូចជា ព្យុះទីហ្វុង ទឹកជំនន់ រញ្ជួយដី និងគ្រោះរាំងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុ។ សេចក្តីប្រកាសបានបញ្ជាក់ទៀតថា គ្រោះមហន្តរាយទាំងនេះកាន់តែមានទំនាក់ទំនងគ្នាជាមួយការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុង ការរិចរិលបរិស្ថាន និងសម្ពាធផ្សេងៗទៀត ដែលបង្កើតឱ្យមានហានិភ័យជាប្រព័ន្ធ ហានិភ័យពីវិស័យមួយទៅវិស័យមួយ ហានិភ័យកើតឡើងស្របគ្នា និងបង្កើនផលប៉ះពាល់គ្នាទៅវិញទៅមក។ សេចក្តីប្រកាសបានកត់សម្គាល់ថា «ផលប្រយោជន៍ និងការខាតបង់ មិនបានកំណត់ត្រឹមគ្រោះមហន្តរាយណាមួយតែមួយនោះទេ» ដោយសារតំបន់នេះតំណាងឱ្យតំបន់សេដ្ឋកិច្ច និងសកម្មបំផុតមួយក្នុងពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប រួមគ្នាលើសពី៣,៦ទ្រីលានដុល្លារ និងមានប្រជាជនជាង៦៧០លាននាក់។ សេចក្តីប្រកាសបានបន្តថា «ក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក ការផលិត និងការវិនិយោគ ការរំខានដោយសារគ្រោះមហន្តរាយ អាចរាលដាលផលប៉ះពាល់តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

កសិករអូស្ត្រាលីដេកមិនលក់ ហើយខកចិត្តចំពោះរដ្ឋាភិបាល ដោយសារហ្វូងកណ្តូបកើតច្រើនពេក
មែលប៊ន៖ កសិករដាំដំណាំនៅភាគពាយ័ព្យរដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនកណ្តូបចង្រៃ ដែលអាចបង្កការខូចខាតដល់ផលដំណាំ ព្រមទាំងសម្តែងការខកចិត្តចំពោះអាជ្ញាធរអូស្ត្រាលី ដោយសារខ្វះការគាំទ្រក្នុងការទប់ស្កាត់ និងកម្ចាត់សត្វល្អិតចង្រៃទាំងនេះ។ កណ្តូបបានចាប់ផ្តើមញាស់ងច្រើន ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ ដោយសារអាកាសធាតុក្តៅ និងសើមនៅតំបន់ភាគខាងជើងអូស្ត្រាលី ដែលបង្កលក្ខខណ្ឌអំណោយផលដល់ការបង្កកំណើត ការកើនចំនួន និងការផ្លាស់ទីរបស់ហ្វូងសត្វកណ្តូបចង្រៃសំដៅឆ្ពោះទៅភាគខាងត្បូងថែមទៀត។ កសិករក្នុងរដ្ឋវិចតូរីយ៉ា បានឱ្យដឹងថា ក្នុងរយៈពេលមួយខែកន្លងមកនេះ លោកបានប្រទះឃើញកណ្តូបរាប់ពាន់ក្បាលញាស់ចេញពីពង ហើយប្រមូលផ្តុំគ្នាជាហ្វូង ផ្លាស់ទីឆ្លងកាត់ដីកសិកម្មរបស់លោក និងឧទ្យានជាតិនានានៅក្បែរនោះ។ កសិករម្នាក់បាននិយាយថា «យើងកំពុងតាមកម្ចាត់កណ្តូបនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់កុំឱ្យវារីករាលដាល។ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់។ អ្នកស្រុកកំពុងនិយាយគ្នាថា យើងអាចនឹងប្រឈមនឹងការរាតត្បាតដ៏ធំម្តងទៀត ដូចធ្លាប់កើតឡើងកាលពី១០ ឬ ១៥ឆ្នាំមុន»។ លោកបានបញ្ជាក់ថា ទោះបីជាលោកបានរាយការណ៍ជាច្រើនលើកអំពីវត្តមានកណ្តូបនៅលើដីរបស់លោក តាមរយៈកម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា ក៏ដោយ ក៏លោកមិនទាន់ទទួលបានការឆ្លើយតបពីស្ថាប័ននេះនៅឡើយ។ លោកបានរិះគន់ថា «មើលទៅពួកគេបានចំណាយកម្លាំងយ៉ាងច្រើន ដើម្បីបង្ហាញថា កំពុងស្វែងរកកណ្តូប ប៉ុន្តែ តើសកម្មភាពជាក់ស្តែងនៅឯណា? តើយើងទទួលបានការគាំទ្រអ្វីខ្លះ? កសិករគ្រប់គ្នាកំពុងចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ អ្វីៗមិនមែនឥតគិតថ្លៃនោះទេ។ ប្រេងម៉ាស៊ូតត្រូវចំណាយប្រាក់ ពេលវេលាក៏មានតម្លៃ ហើយការងារនេះត្រូវការកម្លាំងពលកម្មយ៉ាងច្រើន»។ កម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា បានចាប់ផ្តើមដំណើរការតាំងពីខែកញ្ញា ឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា ក្នុងខេត្តស្វាយរៀង
ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]
