កសិករដាំស្រូវនៅឥណ្ឌូណេស៊ី សាកល្បងវិធីកាត់បន្ថយការបំភាយឧស្ម័នមេតាន បង្កើបង្កើនទិន្នផល

A-picture-from-one-of-the-field-trials-where-methane-measurement-devices-are-put-down-HA-ASN-Feb-2025

ហ្សាការតា៖ កសិករដាំស្រូវនៅខេត្តជ្វាកណ្តាល របស់ប្រទេសឥណ្ឌូណេស៊ី កំពុងសាកល្បងវិធីសាស្ត្រថ្មីនៃការដាំស្រូវ ព្រមទាំងអាចបង្កើនទិន្នផល និងកាត់បន្ថយការបំភាយឧស្ម័ន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

ការធ្វើពិសោធន៍ដំបូង ដែលដឹកនាំដោយមន្ទីរពិសោធន៍វិទ្យាសាស្ត្រជីវិតរបស់ប្រទេសសិង្ហបុរី បានបង្ហាញថា ការបំភាយឧស្ម័នមេតានពីការធ្វើកសិកម្មស្រូវអាចត្រូវបានកាត់បន្ថយរហូតដល់៥០ភាគរយ។

អ្នកស្រាវជ្រាវបានប្រើវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដែលរួមបញ្ចូលគ្នានូវការប្រើប្រព័ន្ធធារាសាស្រ្តបទបែន ការលាយជីបែបពិសេស និងពូជស្រូវធន់នឹងអាកាសធាតុ។ លទ្ធផលស្រដៀងគ្នានេះ ក៏ត្រូវបានកត់ត្រានៅក្នុងការសាកល្បងដូចគ្នា នៅក្នុងប្រទេសឥណ្ឌា និងប្រទេសឡាវផងដែរ។

ខេត្តជ្វាកណ្តាល គឺជាខេត្តមួយក្នុងចំណោមខេត្តផលិតស្រូវច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានចូលរួមចំណែកជាង១៦ភាគរយនៃទិន្នផលស្រូវសរុបរបស់ប្រទេស។
កសិករអាយុ៥៥ឆ្នាំម្នាក់បាននិយាយថា កសិករជាច្រើនដំបូងឡើយមានការស្ទាក់ស្ទើរក្នុងការទទួលយកវិធីសាស្រ្តកសិកម្មថ្មី ដែលមិនប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។

កសិករឥណ្ឌូណេស៊ីសរុបចំនួន១៧២នាក់ បានចូលរួមក្នុងគម្រោងដាំស្រូវបញ្ចេញកាបូនតិច។ ពួកគេមានការព្រួយបារម្ភថា គម្រោងបែបនេះប្រហែលជាមិនទទួលបានជោគជ័យ ឬអាចនាំឱ្យស្រូវមិនមានផ្កាផ្លែល្អ។ ប៉ុន្តែបន្ទាប់ពីបានស្តាប់ការពន្យល់ពីវិធីសាស្រ្ត និងរបៀបត្រូវធ្វើ កសិករចាប់ផ្តើមយល់បន្តិចម្តងៗ។

កសិករអាយុ៥៥ឆ្នាំខាងលើនេះ បាននិយាយទៀតថា មុនពេលចូលរួមក្នុងគម្រោងនេះ ជាធម្មតាគាត់ធ្លាប់ប្រមូលផលស្រូវប្រហែលពី៦ ទៅ៧ តោន ក្នុងមួយហិកតា។ បន្ទាប់ពីអនុវត្តវិធីសាស្រ្តទាំងនេះ ទិន្នផលរបស់គាត់បានកើនឡើងដល់ប្រហែល៨ ទៅ៩តោន ក្នុងមួយហិកតា។ ចំណែកប្រាក់ចំណេញរបស់គាត់បានកើនឡើងប្រហែល៣០ភាគរយ។

កសិករ ដែលបានចូលរួមក្នុងការសាកល្បងនេះ ទទួលបានគ្រាប់ពូជស្រូវ ជី និងថ្នាំសម្លាប់សត្វល្អិត។ រដូវដាំដុះដំបូងបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២៥ ហើយបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលគ្របដណ្ដប់លើផ្ទៃដីដាំស្រូវទំហំជិត១០០ហិកតា។
អ្នកឃ្លាំមើលជាន់ខ្ពស់នៅមន្ទីរពិសោធន៍ បាននិយាយថា លទ្ធផលគឺវិជ្ជមាន ហើយយើងអាចបង្កើនទិន្នផលរបស់កសិករបាន៦ភាគរយ ទោះបីជាមានទឹកជំនន់ក៏ដោយ។

ដំណាំស្រូវត្រូវបានគេដាំដុះជាទូទៅនៅក្នុងវាលមានដក់ទឹក ព្រោះទឹកអាចជួយការពារកុំឱ្យស្មៅដុះ។ ប៉ុន្តែដីលិចទឹកក៏បង្កឱ្យមានអុកស៊ីសែនតិចនៅក្នុងដី ដែលឱ្យអតិសុខុមប្រាណអាចបំបែកសារធាតុសរីរាង្គ និងបញ្ចេញឧស្ម័នមេតាន។ រីឯដំណាំស្រូវដើរតួជាបំពង់ផ្សែងបែបធម្មជាតិ ដែលអនុញ្ញាតឱ្យមេតានចំភាយចេញពីដីលិចទឹកតាមរយៈឫសរបស់ស្រូវ និងហើរចូលទៅក្នុងបរិយាកាស។

នៅទូទាំងពិភពលោក វាលស្រែលិចទឹកមានប្រហែល១២ភាគរយនៃការបំភាយឧស្ម័នមេតាន ដែលបញ្ចេញបានប្រហែល៦០លានតោន ក្នុងមួយឆ្នាំ។ មេតានត្រូវបានគេប៉ាន់ប្រមាណថា មានថាមពលខ្លាំងជាងឧស្ម័នកាបូនឌីអុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ពី២៧ទៅ៣០ដង។ ការស្រាវជ្រាវលើការដាំដុះស្រូវ ដែលមានមេតានទាបបានចាប់ផ្តើមជាច្រើនឆ្នាំនៅក្នុងមន្ទីរពិសោធន៍ក្នុងប្រទេសសិង្ហបុរី។

កាលពីឆ្នាំមុន គម្រោងដាំស្រូវបញ្ចេញកាបូនតិច (Decarbonizing Rice Project) ទទួលបានពានរង្វាន់ផ្នែកបរិស្ថាន ពីវេទិកាសេដ្ឋកិច្ចពិភពលោក។

នាយកប្រតិបត្តិមន្ទីរពិសោធន៍វិទ្យាសាស្ត្រជីវិត បាននិយាយថា មានផ្នែកវិទ្យាសាស្ត្រមួយ ដែលត្រូវបានបង្កើតឡើងអាចចែករំលែកជាមួយអ្នកស្រាវជ្រាវផ្សេងទៀត។

លោកបានបន្ថែមថា វិទ្យាសាស្ត្របានបង្កើតបណ្តាញដៃគូដ៏រឹងមាំមួយ ដែលមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ ព្រមទាំងបង្ហាញថា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់អាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍។

ការសាកល្បងទ្រង់ទ្រាយធំ នារដូវកាលទី២ កំពុងដំណើរការហើយ របាយការណ៍ចុងក្រោយត្រូវបានរំពឹងទុកនៅចុងឆ្នាំនេះ។ ដំណាក់កាលបន្ទាប់ – ការពង្រីកការទទួលយកនៅទូទាំងអាស៊ី – ត្រូវបានកំណត់គោលដៅចាប់ផ្តើមនៅឆ្នាំ២០២៧។ ដៃគូគម្រោងមានគោលបំណងដាំស្រូវបញ្ចេញមេតានទាបចំនួន៥០ ០០០តោន ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

អ្នកស្រាវជ្រាវនិយាយថា ភាពជោគជ័យដំបូងបង្ហាញពីរបៀប ដែលវិទ្យាសាស្ត្រ និងការច្នៃប្រឌិតផ្នែកកសិកម្ម អាចជួយកាត់បន្ថយការបំភាយឧស្ម័នដោយមិនប៉ះពាល់ដល់ផលិតកម្មស្បៀងអាហារ៕ (ផាន់ អាណា)


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ