កំពង់ផែចិនចាប់ផ្តើមផ្លូវត្រង់បន្ថែមទៀតទៅកាន់ទ្វីបអាហ្រ្វិក ខណៈទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ

image_2026-06-01_08-23-08

សានទុង៖ កំពង់ផែធំៗជាច្រើនរបស់ប្រទេសចិន បានបើកដំណើរការដឹកជញ្ជូនតាមផ្លូវទឹកត្រង់ជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ស្របពេលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាហ្វ្រិកកាន់តែស៊ីជម្រៅ ដោយវិធានការពន្ធសូន្យសម្រាប់ប្រទេសអាហ្វ្រិកចំនួន៥៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន បានចូលជាធរមាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។

អ្នកវិភាគបាននិយាយថា ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនត្រង់បន្ថែមទៀត នឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រទេសពាក់ព័ន្ធ។

កាលពីដើមខែកឧសភានេះ នៅចំណតកំពង់ផែ ឈីងតាវ (Qingdao) ខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន នាវាផ្ទុកទំនិញផលិតនៅប្រទេសចិន រួមមានគ្រឿងបន្លាស់រថយន្ត សំបកកង់ និងបន្ទះសូឡា បានបញ្ចប់ការផ្ទុកទំនិញរបស់ខ្លួន ហើយបានចេញដំណើរទៅកាន់កំពង់ផែសំខាន់ៗ នៅអាហ្វ្រិកខាងលិច។

ផ្លូវនេះមាននាវាធ្វើដំណើរទៅមកចំនួន១៣គ្រឿង និងចេញដំណើរតាមកាលវិភាគថេរប្រចាំសប្តាហ៍។ ក្នុងនាមជាកំពង់ផែដ៏សំខាន់មួយនៅភាគខាងជើងប្រទេសចិន កំពង់ផែឈីងតាវ ផ្តល់ការតភ្ជាប់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅអាហ្វ្រិកខាងលិច ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនរវាងខេត្តសានទុង និងតំបន់ដីគោក និងរវាងតំបន់អាហ្វ្រិកខាងលិចកាន់តែខ្លី។

នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ការនាំចេញសរុបពីកំពង់ផែ ឈីងតាវ ទៅកាន់ទ្វីបអាហ្រ្វិក ទទួលបានប្រាក់ចំណូលពី៤៣,៥៦ពាន់លានយន់ ឬស្មើនឹង៦,៣៧ពាន់លានដុល្លារ កើនឡើង២៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនេះដែរ ការនាំចេញផលិតផលមេកានិច និងអគ្គិសនី បានកើនឡើង៣៧,៤ភាគរយ និងផលិតផលបច្ចេកវិទ្យាខ្ពស់ បានកើនឡើង២៥,៧ភាគរយ។

ដូចគ្នានេះផងដែរ នៅក្នុងខេត្ត សានទុង ក៏មានកំពង់ផែផ្សេងទៀត បានបង្កើនតួនាទីរបស់ខ្លួនក្នុងការតភ្ជាប់ជាមួយបណ្តាប្រទេសអាហ្វ្រិក។ ចាប់តាំងពីដើមឆ្នាំ២០២៦នេះមក កំពង់ផែបានបើកដំណើរការផ្លូវថ្មីចំនួនបី ទៅកាន់ប្រទេសអាល់ហ្សេរី ណាមីប៊ី និងទិសដៅផ្សេងទៀត។

យោងតាមទិន្នន័យរបស់កំពង់ផែ បានឱ្យដឹងថា បរិមាណទំនិញនៅត្រីមាសទីមួយ នៅលើផ្លូវដឹកជញ្ជូនរវាងចិន និងអាហ្វ្រិក មានបរិមាណលើសពីពីរលានតោន កើនឡើង៣១,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដំបូងឡើយ តួលេខប្រចាំត្រីមាសបានកើនលើសពីពីរលានតោន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំនៃ “ច្រករបៀងដឹកជញ្ជូនផ្លូវមាសភ្លោះ” រវាងចិន និងអាហ្វ្រិក។

មិនយូរប៉ុន្មាន កំពង់ផែធានជីន (Tianjin Port) ដែលជាកំពង់ផែដ៏ធំមួយនៅភាគខាងជើងប្រទេសចិន បានបើកដំណើរការសេវាកម្មដឹកកុងតឺន័រថ្មី ដោយតភ្ជាប់ផ្ទាល់ទៅអាហ្វ្រិកខាងត្បូង ដែលបំពេញចន្លោះប្រហោងក្នុងផ្លូវដឹកជញ្ជូនត្រង់រវាងកំពង់ផែធានជីន និងអាហ្វ្រិកខាងត្បូង និងបន្ថែមបណ្តាញដឹកជញ្ជូនថ្មីដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្វ្រិក។

ផ្លូវទឹកនេះភាគច្រើនពាក់ព័ន្ធនឹងការនាំចេញដែកថែប សម្ភារៈសំណង់ សារធាតុគីមី រថយន្ត និងផលិតផលផ្សេងទៀតទៅកាន់អាហ្វ្រិកខាងត្បូង ដោយមាននាវាចេញដំណើរទៅមកចំនួន១២គ្រឿង ដែលមានសមត្ថភាពដឹកចាប់ពី៥,៧០០ ទៅ១១,០០០កុងតឺន័រ ហើយដំណើរការតាមកាលវិភាគប្រចាំសប្តាហ៍។ ការធ្វើដំណើរចំណាយពេលត្រឹមតែ៤០ថ្ងៃ ខ្លីជាងមុន១០ថ្ងៃ ដែលអនុញ្ញាតឱ្យទំនិញក្នុងដីទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដឹកជញ្ជូនផ្ទាល់ដ៏ងាយស្រួលទៅកាន់អាហ្វ្រិកខាងត្បូង កាត់បន្ថយថ្លៃដឹកជញ្ជូនយ៉ាងច្រើន និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូន។

ទន្ទឹមនឹងនេះ ផលិតផលរ៉ែដ៏មានគុណភាពខ្ពស់ពីអាហ្វ្រិកខាងត្បូងអាចត្រូវបានដឹកជញ្ជូនកាន់តែលឿនទៅកាន់តំបន់ប៉េកាំង​ ខេត្តធានជីង ខេត្តហឺប៉ី ដែលផ្តល់នូវការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាពសម្រាប់ផលិតកម្មឧស្សាហកម្មក្នុងតំបន់នេះ។

ការពង្រីកវិសាលភាពនៃការបើកដំណើរការផ្លូវដឹកជញ្ជូនកុងតឺន័រថ្មីនេះ ត្រូវបានអនុវត្តពេញលេញនៃគោលនយោបាយពន្ធសូន្យសម្រាប់ប្រទេសអាហ្វ្រិកចំនួន៥៣ ដែលប្រទេសចិនមានទំនាក់ទំនងការទូត នឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី១ ខែឧសភា។

កាសែត People’s Daily បានរាយការណ៍ថា ក្រៅពីការដាក់ចេញគោលនយោបាយពន្ធគយសូន្យ ប្រទេសចិនកំពុងបន្តជំរុញការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍរួមគ្នា និងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារបន្ថែមទៀតសម្រាប់ការនាំចេញរបស់អាហ្វ្រិកទៅកាន់ប្រទេសចិន តាមរយៈវិធានការធ្វើឱ្យប្រសើរឡើងវិញនូវ “បណ្តាញបៃតង”។

ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសចិនបានអនុវត្តពន្ធគយសូន្យ១០០ភាគរយ នៃបន្ទាត់ពន្ធគយដល់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ដែលមានទំនាក់ទំនងការទូត រួមទាំងប្រទេសអាហ្វ្រិកចំនួន៣៣ផងដែរ។

សាស្ត្រាចារ្យនៅវិទ្យាស្ថានផ្លូវសូត្រសមុទ្រនៃសាកលវិទ្យាល័យ ហួចៀវ (Huaqiao) បានមានប្រសាសន៍ថា វិធានការពន្ធសូន្យរបស់ចិនសម្រាប់ប្រទេសអាហ្រ្វិក ដែលខ្លួនមានទំនាក់ទំនងការទូតជាមួយ កំពុងត្រូវបានដំឡើងជាបន្តបន្ទាប់ ដែលជាជំហានថ្មីមួយក្នុងការស្វែងរកការបើកចំហស្តង់ដារខ្ពស់របស់ចិន ហើយអាចធ្វើឱ្យចិនក្លាយជាប្រទេសមានសេដ្ឋកិច្ចធំដំបូងគេ នៅលើពិភពលោក ដែលអនុវត្តពន្ធសូន្យគ្របដណ្តប់ពេញលេញសម្រាប់ប្រទេសអាហ្រ្វិកទាំងអស់ ដែលមានទំនាក់ទំនងការទូត។

ចំំណែកអ្នកស្រាវជ្រាវជាន់ខ្ពស់នៃបណ្ឌិត្យសភាពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន បានមានប្រសាសន៍ថា និន្នាការនេះនឹងមិនត្រឹមតែជួយផលិតផល ដែលមានគុណភាពខ្ពស់របស់ចិន ដូចជា គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃឱ្យទៅដល់ទ្វីបអាហ្វ្រិកប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបណ្តាញ និងវេទិកាកាន់តែងាយស្រួលសម្រាប់ផលិតផលកសិកម្មអាហ្វ្រិក និងទំនិញមានគុណភាពខ្ពស់ផ្សេងទៀត ដើម្បីចូលទៅក្នុងទីផ្សារប្រទេសចិន៕ (ផាន់ អាណា)


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ