News & អន្តរជាតិ
DA9E006D-90B5-4893-BDF7-C14723599E9C.jpeg
ឥណ្ឌូណេស៊ី​លុបចោលកូតា​នាំ​ចូល​គោ​រស់ ដើម្បី​គាំទ្រការផ្គត់ផ្គង់​សាច់ និង​ទឹកដោះ នៅក្នុងប្រទេស
ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានលុបចោលកូតានាំចូលគោរស់ពីប្រទេសអូស្ត្រាលី ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់គោ និងទឹកដោះគោ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស។ រដ្ឋមន្ត្រីសម្របសម្រួលស្បៀងអាហារឥណ្ឌូណេស៊ី បានប្រកាសអំពីគោលការណ៍លុបចោលកូតានេះ ក្នុងអំឡុងពេលនៃការប្រារព្ធទិវាទឹកដោះគោ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា កាលពីចុងសប្តាហ៍មុន។ លោក​បាន​បន្ត​ថា ឥឡូវ​នេះ​អ្នក​នាំ​ចូល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​គោ​​រស់​ដោយ​គ្មាន​កំណត់​កូតា​ទៀតទេ ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម​បសុសត្វ និង​បំពេញ​តម្រូវ​ការ​​សាធារណៈចំពោះសាច់គោ។ លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈការលុបចោលចំនួនកូតានាំចូលគោរស់នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលបំណងផ្តល់ឱកាសដល់ឧស្សាហកម្មកែច្នៃទឹកដោះគោជាតិ ដើម្បីបង្កើនបរិមាណផលិតកម្ម កែលម្អគុណភាពផលិតផល និងបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ទោះបីជា​យ៉ាង​ណាក៏ដោយ លោក​រដ្ឋមន្ត្រីសម្របសម្រួលស្បៀងអាហារឥណ្ឌូណេស៊ី​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិតផ្នែក​បច្ចេកទេស​អំពី​គោលការណ៍​ថ្មី​នេះ​ទេ។ ចំណែកអនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ីវិញ ធ្លាប់បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងនាំចូលសត្វគោរស់ចំនួនពីរលានក្បាលក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមទាំងគោយកទឹកដោះគោចំនួន១,២លានក្បាលផងដែរ។ លោក​បញ្ជាក់​ថា ការ​នាំ​ចូល​គោរស់ត្រូវ​បានរដ្ឋាភិបាលចាត់​ទុក​ជា​ការ​វិនិយោគ ហើយ​នឹង​មិន​ប្រើ​លុយ​ពីក្នុង​កញ្ចប់ថវិកា​របស់រដ្ឋ​ឡើយ។ លោកបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តសហគ្រិនក្នុងស្រុក សហគមន៍កសិករ រូបវន្តបុគ្គល និងក្រុមហ៊ុនបរទេស ឱ្យដាក់ទុនវិនិយោគលើការបង្កាត់ពូជសត្វគោ និងចិញ្ចឹមគោនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ពូជមេគោយកទឹកដោះចំនួន១​ ២៥០ក្បាល ត្រូវបាននាំចូលពីប្រទេសអូស្ត្រាលី បានមកដល់កោះជ្វា ភាគខាងកើតឥណ្ឌូណេស៊ី តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគក្នុងឧស្សាហកម្មផលិតទឹកដោះគោជាតិ។ កាលពីពេលថ្មីៗកន្លងមកនេះ​ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានពិនិត្យឡើងវិញអំពីអាជ្ញាបណ្ណនាំចូលប្រចាំឆ្នាំសម្រាប់ចំណីអាហារសំខាន់ៗមួយចំនួន ដូចជាសាច់គោបង្កក គោរស់ អង្ករ […]
News & អន្តរជាតិ
OIP (4)
ចិនអនុញ្ញាតឱ្យនាំចូលសាច់ជ្រូក និងផលិតផលបសុបក្សី ពី១០៦រោងចក្ររបស់អាម៉េរិក
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយថា ប្រទេសចិនបានអនុញ្ញាតឱ្យរោងចក្រផលិតកែច្នៃសាច់ជ្រូក និងសាច់បសុបក្សីចំនួន១០៦កន្លែងរបស់សហរដ្ឋអាម៉េរិក អាចនាំចេញផលិតផលរបស់ខ្លួន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាទំនិញផលិតនៅថ្ងៃទី១២ ខែមិថុនា ឬក្រោយថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៥។ ទីភ្នាក់ព័ត៌មានដដែល បានលើកយកសេចក្តី​ជូន​ដំណឹង​របស់អាជ្ញាធរគយចិន ដែលបានសម្រេចអនុញ្ញាតឱ្យនាំចូលសាច់សត្វ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាម៉េរិកបានព្រមព្រៀងគ្នាលើក្របខណ្ឌមួយចំនួន នៅក្នុងកិច្ចប្រជុំនាទីក្រុងហ្សឺណែវ ប្រទេសស្វីស ព្រមទាំងបានបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្ម។ អគ្គនាយកដ្ឋានគយចិន បានបញ្ជាក់ថា ការអនុញ្ញាតឱ្យនាំចូលសាច់របស់អាម៉េរិកនេះ​ មានរោងចក្រផលិតកែច្នៃសាច់ជ្រូកចំនួន២៣កន្លែង និងរោងចក្រផលិតកែច្នៃបសុបក្សីចំនួន៨៣កន្លែង ដែលទីតាំងនៅក្នុងសហរដ្ឋអាម៉េរិក។ កាលពីខែមីនា ឆ្នាំ២០២៥ ប្រទេសចិនបានដំឡើងពន្ធរហូតដល់១៥ភាគរយ គ្របដណ្តប់លើផលិតផលកសិកម្ម និងចំណីអាហាររបស់អាម៉េរិក ដែលមានតម្លៃជាទឹកប្រាក់ចំនួន២១ពាន់លានដុល្លារ ដើម្បីតបតនឹងការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ​ត្រាំ​ លើទំនិញនាំចូលពីប្រទេសចិន។ តាមរយៈការបញ្ចុះបញ្ចូលពីលោក ដូណាល់ ​ត្រាំ​ កាលពីឆ្នាំ២០២០ រោងចក្រផលិតកែច្នៃសាច់រាប់រយរបស់សហរដ្ឋអាម៉េរិក ទទួលបានសិទ្ធិនាំចូលផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានបាត់បង់សិទ្ធិរបស់ពួកគេ តាំងពីដើមឆ្នាំ២០២៥នេះ ដោយសារអាជ្ញាបណ្ណផុតសុពលភាព។  ខណៈពេលការចុះបញ្ជីសុំបន្តសុពលភាពឡើងវិញ​សម្រាប់រោងចក្រសាច់ជ្រូក និងរោងចក្រសាច់បក្សី ត្រូវបានអាជ្ញាធរគយចិនអនុញ្ញាតបន្តអាជ្ញាបណ្ណនាំចូល ប៉ុន្តែសម្រាប់អាជ្ញាបណ្ណនាំចូលសាច់គោរបស់អាម៉េរិកវិញ នៅតែមិនទាន់ទទួលបានសុពលភាពដដែល។ កាលពីពេលថ្មីៗកន្លងមកនេះ សារព័ត៌មាន គ្លូបល […]
News & អន្តរជាតិ
China-Brazil-1024x683
រុស្ស៊ីបានបង្កើតកំណត់ត្រានាំចេញជាសកលជាមួយនឹងការនាំចេញគ្រាប់ធញ្ញជាតិដ៏ធំទៅកាន់អាហ្វ្រិកខាងជើង
មូស្គូ៖ ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់ថ្មីលើពិភពលោកក្នុងការនាំចេញគ្រាប់ធញ្ញជាតិ ដោយនៅក្នុងឆ្នាំ២០២៤ បាននាំចេញស្រូវសាលីជាង១០លានតោន ចូលទៅកាន់ប្រទេសអេហ្ស៊ីប ដែលជាបរិមាណមិនធ្លាប់មានពីមុនមក ដែលបញ្ជាក់ពីការពង្រីកឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយអាហ្វ្រិកខាងជើង។ យោងតាមឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប លោក ចចជី បូរីសែនកូ (Georgy Borisenko) បានឱ្យដឹងថា ប្រទេសរុស្ស៊ីបាននាំលេចគេជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិឈានមុខគេរបស់អេហ្ស៊ីប នៅក្នុងឆ្នាំ២០២៤ ដោយបាននាំចេញស្រូវសាលីជាង១០លានតោន ដែលល្អបំផុត សម្រាប់ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា រុស្ស៊ីជាអ្នកនាំចេញស្រូវសាលីដ៏ធំបំផុតទៅកាន់ប្រទេសអេហ្ស៊ីប ហើយបានផ្គត់ផ្គង់ស្រូវសាលីច្រើនជាងដប់លានតោន កាលពីឆ្នាំមុន។ នេះគឺជាតួលេខដែលមិនធ្លាប់មានពីមុនមក ពីព្រោះគ្មានប្រទេសណាមួយក្នុងពិភពលោក បានទិញស្រូវសាលីរុស្ស៊ីក្នុងបរិមាណច្រើនបែបនេះទេ ហើយរុស្ស៊ីក៏មិនបានលក់ស្រូវសាលីដ៏ច្រើនបែបនេះទៅឱ្យប្រទេសផ្សេងទៀតដែរ។ ទំហំពាណិជ្ជកម្មដ៏ធំនេះត្រូវបានគូសបញ្ជាក់បន្ថែមទៀតនៅក្នុងសេចក្តីរបាយការណ៍នានារបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី ដែលបានលើកឡើងពីការកត់សម្គាល់របស់ប្រធានសាខាប្រចាំតំបន់នៃមជ្ឈមណ្ឌលសហព័ន្ធសម្រាប់ការវាយតម្លៃសុវត្ថិភាព និងគុណភាពផលិតផលកសិកម្ម របស់រុស្ស៊ី។ ថ្លែងនៅក្នុងវេទិការុស្ស៊ី-អ៊ីស្លាម ប្រធានសាខាប្រចាំតំបន់បានបង្ហាញថា នៅឆ្នាំ២០២៤ រុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកែច្នៃពីគ្រាប់ធញ្ញជាតិសរុបចំនួន៦៤លានតោន ទៅកាន់ប្រទេសចំនួន៤០ ដែលភាគច្រើនកាន់សាសនាឥស្លាម។ ជាពិសេស ប្រទេសអេហ្ស៊ីប ឥឡូវនេះបានក្លាយទៅជាប្រទេសនាំចូលស្រូវសាលីពីរុស្ស៊ីធំជាងគេលើពិភពលោក ដែលជាការនាំចេញគ្រាប់ធញ្ញជាតិប្រចាំឆ្នាំខ្ពស់បំផុតសម្រាប់រុស្ស៊ីនាំចូលទៅកាន់ប្រទេសតែមួយ។ ការរីកចម្រើផ្នែកនាំការចេញកសិផលនេះ បង្ហាញតួលេខពាណិជ្ជកម្មដ៏រឹងមាំរបស់រុស្ស៊ី ព្រមទាំងឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលអេហ្ស៊ីប និងរដ្ឋាភិបាលរុស្ស៊ី ដែលទំនងជាកាន់តែស៊ីជម្រៅថែមទៀត នៅពេលរុស្ស៊ីផ្លាស់ប្តូរគោលដៅឆ្ពោះទៅរកទីផ្សារក្នុងទ្វិបអាហ្រិក ស្របពេលប្រទេសក្នុងទ្វីបអាហ្វ្រិកជាច្រើន កំពុងតែស្វែងអ្នកផ្គត់ផ្គង់អាចទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការនាំចូលស្រូវសាលីមកក្នុងប្រទេសរបស់ខ្លួន។ ទំនាក់ទំនងពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយទ្វីបអាហ្រ្វិក […]
News & អន្តរជាតិ
hq720
​ឡាវបន្តពង្រឹងវិស័យកសិកម្មបន្ទាប់ពីដំឡូងមី និងកៅស៊ូ ក្លាយជាដំណាំយុទ្ធសាស្រ្តថ្មី
វៀងច័ន្ទ៖​ វិស័យកសិកម្មរបស់ប្រទេសឡាវ​ គឺ​ជា​ប្រភពប្រាក់​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ និងរដ្ឋាភិបាលឡាវ ដែលចាប់តាំងពីឆ្នាំ២០២១រហូតមក ប្រាក់ចំណូលពីវិស័យកសិកម្មបានចូលរួមបង្កើនថវិកាជាតិឡាវមានចំនួនជិត២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ រដ្ឋាភិបាលឡាវបានកំណត់ផែនការលើកកម្ពស់វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដុះដំណាំពាណិជ្ជកម្ម ជាគោលដៅសំខាន់មួយនៃផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ លើកទី៩ ចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីអាចនាំចេញកសិផលបានយ៉ាងតិច១,២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ កសិផលសម្រាប់នាំចេញសំខាន់ៗរបស់ឡាវនាពេលកន្លងមក មានដំឡូងមី កៅស៊ូ ចេក កាហ្វេ  ពោត និងអង្ករ។ លើសពីនេះ ការលើកកម្ពស់ការផលិតកសិកម្ម ដើម្បីជំនួសការនាំចូលក៏ជាកិច្ចការសំខាន់មួយនៃរបៀបវារៈថ្នាក់ជាតិ ស្តីពីការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសារពើពន្ធផងដែរ។ តាមរយៈផលិផលកសិកម្ម  បានទទួលបានប្រាក់ចំណូលយ៉ាងច្រើន ព្រោះដំណាំយុទ្ធសាស្រ្តទាំងនេះមិនត្រឹមតែសម្រាប់តែប្រជាជនឡាវទទួលទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើសម្រាប់ការចិញ្ចឹមសត្វ និងជាប្រភពវត្ថុធាតុដើមសម្រាប់រោងចក្រឧស្សាហកម្មផងដែរ។ ប្រទេសឡាវមានតំបន់ និងអាកាសធាតុសមស្របសម្រាប់ការដាំដុះដំណាំផ្សេងៗ ដែលប្រជាជនឡាវភាគច្រើនជាកសិករ។ ក្នុងនេះសឹងតែ៥០ភាគរយនៃទំហំសេដ្ឋកិច្ចរបស់ប្រទេសឡាវ ទទួលបានមកពីវិស័យកសិកម្ម ហើយ៤០ភាគរយទទួលបានពីវិស័យឧស្សាហកម្ម និងមានតែ១០ភាគរយប៉ុណ្ណោះ ដែលទទួលបានពីវិស័យផ្សេងៗទៀត។ យោងតាមការអង្កេតស្ថិតិកសិកម្មជាតិ នាពេលកន្លងមក ប្រទេសឡាវមានគ្រួសារកសិកម្មសរុបចំនួន ជាង៦សែនគ្រួសារ ស្មើនឹងជាង៤៨ភាគរយនៃចំនួនគ្រួសារសរុបទូទាំងប្រទេស។ ប្រទេសឡាវមានផ្ទៃដីកសិកម្មសរុបចំនួន៤.៥លានហិកតា ស្មើនឹង១៩ភាគរយនៃផ្ទៃដីសរុបទូទាំងប្រទេស ដោយចែកចេញជាបីប្រភេទក្នុងនេះទី១ ដីល្បាប់អំណោយផលសម្រាប់ធ្វើស្រែ និងដំណាំវិលឃជុំខ្លី មានផ្ទៃដីសរុបប្រមាណពីរលានហិកតា,ទី២ ដីទំនាប អំណោយផលសម្រាប់ដាំដំណាំបរិភោគ ដូចជា ពោត សណ្ដែក […]
News & អន្តរជាតិ
images (3)
ការស្រាវជ្រាវបង្ហាញថា តំបន់ដាំចេកនៅអាម៉េរិកឡាទីន កំពុងរងការគំរាមកំហែងពីអាកាសធាតុ
វិបត្ដិអាកាសធាតុកំពុងគំរាមកំហែងដល់អនាគតនៃផ្លែឈើដ៏ពេញនិយមបំផុតរបស់ពិភពលោក ដោយសារស្ទើរតែ២ភាគ៣នៃតំបន់ដាំចេក នៅទ្វីបអាម៉េរិកឡាទីន និងតំបន់ការ៉ាប៊ីន ប្រហែលជាលែងអំណោយផលសម្រាប់ដំណាំហូបផ្លែទៀតហើយ នៅឆ្នាំ២០៨០ខាងមុខនេះ។ បើយោងតាមរបាយការណ៍ថ្មីរបស់អង្គការ គ្រីស្ទាន អេត (Christian Aid) បានលើកហេតុផលថា ការឡើងកម្តៅដោយសារការប្រែប្រួលអាកាសធាតុ កំពុងតែធ្វើឱ្យប្រទេសដាំចេកមួយចំនួន ដូចជាប្រទេសក្វាតេម៉ាឡា កូស្តារីកា និងប្រទេសកូឡុំប៊ី ទទួលបានទិន្នផលផ្លែចេកកាន់តែតិចទៅៗ និងបង្កមហន្តរាយដល់សហគមន៍ជនបទទូទាំងតំបន់។ ចេក​ គឺជាដំណាំហូនផ្លែ​ ​ដែល​គេទទួលទាន​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក ហើយ​ជា​ដំណាំ​ហូបផ្លែដ៏​សំខាន់​ទី​បួន​របស់​ពិភពលោក បន្ទាប់​ពី​ស្រូវ​សាលី ស្រូវ និង​ពោត។ ប្រហែល៨០ភាគរយនៃផ្លែចេកនៅទូទាំងពិភពលោក ត្រូវបានគេដាំសម្រាប់ការទទួលទានក្នុងស្រុក ហើយមនុស្សជាង៤០០លាននាក់ពឹងផ្អែកលើផ្លែចេក សម្រាប់១៥ ទៅ២៧ភាគរយនៃកាឡូរីអាហារប្រចាំថ្ងៃ។ តាមការប៉ាន់ប្រមាណ៨០ភាគរយនៃការនាំចេញផ្លែចេកទៅផ្គត់ផ្គង់ផ្សារទំនើបៗ នៅជុំវិញពិភពលោក គឺបានមកពីអាម៉េរិកឡាទីន និងតំបន់ការ៉ាប៊ីន ដែលជាតំបន់មួយងាយរងគ្រោះបំផុតដោយសារអាកាសធាតុប្រែប្រួលខ្លាំង និងបង្កជាគ្រោះមហន្តរាយបន្តិចម្តងៗ។ ដំណាំនេះទទួលរងការគំរាមកំហែងពីវិបត្តិអាកាសធាតុ ដែលបង្កើតឡើងដោយកត្កាមនុស្ស ហើយគំរាមកំហែងដល់ប្រភពស្បៀងអាហារដ៏សំខាន់ និងជីវភាពរស់នៅរបស់សហគមន៍ ដែលដំណាំនេះមិនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធ្វើឱ្យពិភពលោកឡើងកម្តៅឡើយ។ លោក អូរ៉ាល់លីយ៉ា ប៉ុប ហ្សូ (Aurelia Pop Xo) ជាអ្នកដាំចេកនៅប្រទេសក្វាតេម៉ាឡា បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុបាននឹងកំពុងសម្លាប់ដំណាំរបស់យើង។ នេះមានន័យថាគ្មានប្រាក់ចំណូលទេ ព្រោះយើងមិនអាចលក់អ្វីបានទាំងអស់។ ជាពិសេស […]
News & អន្តរជាតិ
download
ឥណ្ឌាប្រាប់អង្គការពាណិជ្ជកម្មពិភពលោកថា ខ្លួននឹងមិនលុបចោលបម្រាមនាំចេញស្រូវសាលីឡើយ
ញូវដេលី៖ ទោះបីទិន្នផលស្រូវសាលីឥណ្ឌានៅក្នុងរដូវប្រមូលផលនៅក្នុងឆ្នាំ២០២៥នេះ មានការកើនឡើងច្រើនយ៉ាងណាក៏ដោយ ក៏ប្រទេសឥណ្ឌាបានជូនដំណឹងជាផ្លូវការដល់អង្គការពាណិជ្ជកម្មពិភពលោកថា ខ្លួននឹងមិនដកការរឹតបន្តឹងលើបម្រាមនាំចេញស្រូវសាលីឡើយ ដោយលើកឡើងពីការព្រួយបារម្ភចំពោហសន្តិសុខស្បៀងសម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាសម្រាប់ប្រទេសងាយរងគ្រោះ និងប្រទេសជិតខាង។ នៅក្នុងសេចក្តីជូនដំណឹងទៅកាន់គណៈកម្មាធិការកសិកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃ១០​ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសឥណ្ឌាបាននិយាយថា ការហាមឃាត់ជាបណ្តោះអាសន្នរបស់ខ្លួនលើការនាំចេញស្រូវសាលី កាលពីក្នុងខែឧសភា ឆ្នាំ២០២២ គឺនៅតែមានសុពលភាពដដែល ដោយសារតែការប្រែប្រួលតម្លៃស្រូវសាលីជាសកល និងដើម្បីធានាដល់តម្រូវការចាំបាច់នៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌាបានរក្សាការបើកចំហរសម្រាប់ការលើកលែងផ្នែកមនុស្សធម៌ ឬការទូត ដោយបញ្ជាក់ថា ការនាំចេញស្រូវសាលីអាចត្រូវបានអនុញ្ញាតទៅកាន់ប្រទេសនានា តាមការស្នើសុំច្បាស់លាស់ពីថ្នាក់រដ្ឋាភិបាលទៅរដ្ឋាភិបាល ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងរបស់ខ្លួន។ រដ្ឋាភិបាលឥណ្ឌារំពឹងថា ផលិតកម្មស្រូវសាលីនឹងកើនឡើងចំនួន១១៥,៤លានតោន នារដូវប្រមូលផលដំណាំ ដាំក្នុងឆ្នាំ២០២៤-២០២៥។ សេចក្តីជូនដំណឹងរបស់ឥណ្ឌា បាននិយាយទៀតថា ស្រូវសាលី គឺជាអាហារដ៏សំខាន់សម្រាប់មនុស្សរាប់លាននាក់ ហើយការធានានូវភាពអាចរកបានក្នុងតម្លៃសមរម្យ គឺមានសារៈសំខាន់។  មានកត្តាជាច្រើនធ្វើឱ្យតម្លៃស្រូវសាលីសកលប្រែប្រួល អាចបង្កឱ្យមានបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសឥណ្ឌា ប្រទេសជិតខាង និងនៅក្នុងប្រទេសងាយរងគ្រោះ។ វិធានការហាមឃាត់មានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការព្រួយបារម្ភអំពីផលិតកម្ម ដែលបង្កឡើងដោយអាកាសធាតុ និងការកើនឡើងនៃតម្រូវការសកល រហូតនាំឱ្យមានការដំឡើងតម្លៃស្រូវសាលីនៅទូទាំងពិភពលោក។ ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ផលិត​ស្រូវ​សាលី​លំដាប់កំពូល​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​មិន​មែន​ជា​ប្រទេស​នាំ​ចេញ​ធំ​ជាងគេនោះ​ទេ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ប្រទេសឥណ្ឌាក្នុងការទប់ស្កាត់ការនាំចេញស្រូវសាលីទៅក្រៅប្រទេស បានបង្កឱ្យមានការរិះគន់ពីប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមួយចំនួន ជាពិសេសចំពេលមានការខ្វះខាតស្បៀងអាហារជាសកល […]
News & អន្តរជាតិ
4367411737_e9f9e7a127_b_20190401194137
ផ្លែ​ស្វាយថៃ​ធ្លាក់​ថ្លៃ​ហៅមិនឮនៅ​តាមផ្សារ​ក្រុងបាងកក​ ដោយសារស្វាយច្រើនពេក
បាងកក៖ តម្លៃផ្លែស្វាយថៃលក់នៅតាមផ្សារក្នុងខេត្ត និងនៅក្នុងទីក្រុងបាងកកប្រទេសថៃ បានធ្លាក់ថ្លៃយ៉ាងគំហុក រហូតធ្វើឱ្យកសិករ ​និង​អាជីវករ​លក់ដុំ លក់រាយ​ច្រើន​លើសលប់​ប្រឈម​នឹង​ការ​ខាតបង់អស់ចុងអស់ដើម​​ដោយសារ​គ្មានអ្នកទិញ ប៉ុន្តែរដូវប្រមូលផលផ្លែស្វាយបានចូលមកដល់ពេញបន្ទុក។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍របស់ថៃ បានឱ្យដឹងថា តម្លៃផ្លែស្វាយល្អលេខ១របស់ថៃ បានធ្លាក់ចុះមកត្រឹមតែ២០បាត ឬស្មើនឹង០,៦១ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកលក់ និងកសិករអ្នកដាំ។ អ្នកលក់ផ្លែស្វាយនៅតាមផ្សារ បាននិយាយរអ៊ូរទាំថា ការផ្គត់ផ្គង់ជន់ជោរ៍លើសលប់ ដែលធ្វើឱ្យអ្នកផ្លែស្វាយជាច្រើនបង្ខំចិត្តឱ្យលក់ផ្លែដោយបញ្ចុះតម្លៃយ៉ាងទាបបំផុត ឬបោះចោលតែម្តង។  ចំណែកអ្នក​លក់​ដុំវិញ ក៏​ជួប​ការ​លំបាកផង​ដែរ ដោយ​សារមាន​ផ្លែ​ស្វាយច្រើន​ខុស​ធម្មតា​ ដែល​គេដឹកយកមក​ពី​ចម្ការនៅតាមទីជនបទ។ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ បានបញ្ជាក់ថា ជាមធ្យមនៅក្នុងរដូវប្រមូលផលឆ្នាំ២០២៥នេះ តម្លៃផ្លៃស្វាយនៅតាមចម្ការបានការធ្លាក់ចុះតម្លៃ២៥ភាគរយ ដែលជាការធ្លាក់ចុះតម្លៃដ៏ច្រើនបំផុតក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ចំណែកក្រុមហ៊ុនកែច្នៃនាំចេញផ្លែស្វាយកំពុងតែពន្យារការនាំចេញរបស់ខ្លួន ដោយសារមានបញ្ហាជុំវិញអត្រាពន្ធខ្ពស់ពេករបស់អាម៉េរិក ដែលបង្ខំឱ្យរោងចក្រកែច្នៃផ្លែស្វាយបញ្ឈប់ប្រតិបត្តិការ។  រីឯជាលទ្ធផលចុងក្រោយបង្អស់ អ្នកបរិភោគក្នុងស្រុកក៏លែងសូវត្រូវការទៀត​ ធ្វើឱ្យផ្លែស្វាយកាន់តែគ្មានទីផ្សារ ដូច្នេះមានតែបោះចោលតែម្តង។ កាលពីដើមឧសភា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលថៃបានប្រកាសពីវិធានការបន្ទាន់មួយចំនួន ដូចជាជួយទិញផ្លែស្វាយដោយផ្ទាល់ដៃពីកសិករ ព្រមទាំងជួយពន្លឿនការដឹកជញ្ជូន និងគាំទ្រដល់ការទិញផ្លែស្វាយសម្រាប់ចែកតាមសាលារៀន និងចែកក្មុងកម្មវិធីសម្បុរសធម៌ផ្សេង។ រីឯវិធានការខ្លះទៀត រួមមានការចូលដោយមិនគិតថ្លៃសម្រាប់រថយន្តដឹកផ្លែឈើ តាមផ្លូវគោក ផ្លូវដឹក និងការឧបត្ថម្ភធនសម្រាប់ការដឹកជញ្ជូនផ្លែស្វាយដាក់ក្នុងទូកកជាដើម។ ប៉ុន្តែវិធានការទាំងអស់នេះមិនមានប្រសិទ្ធភាពឡើយ ព្រោះមិនដឹងដឹកទៅណា ហើយគ្មាននរណាទិញ។ ទោះបីជាមានការជំរុញជាសាធារណៈពីនាយករដ្ឋមន្ត្រីថៃ […]
News & អន្តរជាតិ
image_2025-06-10_10-34-06
មីយ៉ាន់ម៉ា​ គ្រោងនាំ​ចេញ​ជ័រកៅស៊ូ​ជាង៣៥ម៉ឺន​តោន ​ក្នុងឆ្នាំ២០២៥-២០២៦
យ៉ាំងហ្គោន៖ សមាគមអ្នកដាំ និងផលិតជ័រកៅស៊ូមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ា មានគោលបំណងនាំចេញផលិតផលជ័រកៅស៊ូប្រមាណ៣៥0,000-៣៨0,000 តោន ក្នុងឆ្នាំ២០២៥ -២០២៦។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នាដើមសប្តាហ៍នេះឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បាននាំចេញជ័រកៅស៊ូប្រហែល៣០ម៉ឺនតោន តាំងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ដែលរកបានប្រាក់ចំណូលសម្រាប់ប្រទេសជិត៥០០លានដុល្លារ។ ក្នុងនេះ ការ​នាំ​ចេញ​ជ័រកៅស៊ូទៅ​កាន់ទីផ្សារប្រទេស​ចិន ​មាន​បរិមាណ​ខ្ពស់​បំផុត​ គឺ៧៥ភាគរយ តាម​ពី​ក្រោយ​ដោយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា និងប្រទេសជប៉ុន។ បច្ចុប្បន្ននេះ ប្រទេសមីយ៉ាន់ម៉ាមានផ្ទៃដីដាំដើមកៅស៊ូប្រមាណជាងពីរលានហិកតា  ដោយរដ្ឋមនជាប្រភពផលិតកម្មធំជាងគេ។ គួរបញ្ចាក់ថា សម្រាប់ផលិតផលកសិកម្ម ដូចជាអង្ករ សណ្តែក និងពោត ជាផលិតផលសំខាន់ជាងគេ សម្រាប់ការនាំចេញដ៏សំខាន់ផ្នែកវិស័យកសិកម្មរបស់ប្រទេសមីយ៉ាន់ម៉ា។ ចំណែកផ្លែឈើ និងបន្លែ ល្ង  ស្លឹកតែក្រៀម  ស្ករស និងផលិតផលកសិកម្មផ្សេងទៀត ក៏ត្រូវបាននាំចេញក្រៅប្រទេស ដើម្បីរកចំណូលចូលជាតិ ដែលហែកហួរដោយសង្គ្រាមផ្ទៃក្នុង។ ជាមួយគ្នានេះប្រទេស មីយ៉ាន់ម៉ា ភាគច្រើននាំចេញកសិផលទៅកាន់ប្រទេសចិន  សិង្ហបុរី បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន ស្រីលង្ការ […]
News & អន្តរជាតិ
image
កសិដ្ឋានសិង្ហបុរី កំពុងច្នៃប្រឌិតលើផលិតផលរបស់ខ្លួនដើម្បីទាក់ទាញអតិថិជន
សិង្ហបុរី៖ កសិដ្ឋានមួយរបស់ប្រទេសសិង្ហបុរី ដែលដាំដុះបន្លែចំនួន១៤ប្រភេទ គឺនៅតែឈរជើងនៅក្នុងទីផ្សារនៅឡើយ បន្ទាប់ពីដំណើការបានបីឆ្នាំកន្លងមក។ កសិដ្ឋាននេះ បានជំរុញអាជីវកម្មរបស់ខ្លួនប្រហែល៤០ភាគរយពីការលក់ដោយផ្ទាល់ដល់អតិថិជន បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយក្រុមហ៊ុនកំពុងបង្កើនការលក់របស់ខ្លួនបន្ថែមទៀត។ នាយកប្រតិបត្តិក្រុមហ៊ុនបានឱ្យដឹងថា កសិដ្ឋាននេះមានគោលបំណងសហការជាមួយកសិដ្ឋានផ្សេងទៀត និងទីផ្សារបន្លែជាច្រើនប្រភេទដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ។ ហើយការរៀបចំនេះនឹងផ្តល់ឱកាសឱ្យកសិដ្ឋានសម្រេចបាននូវការបញ្ជាទិញកាន់តែច្រើនពីអតិថិជនរបស់ពួកគេ។ នាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា៖ “ប្រសិនបើកសិដ្ឋានក្នុងស្រុកក៏អាចលក់ផលិតផលទៅឱ្យក្រុមសណ្ឋាគារទាំងនេះជាសមូហភាពដែរ ខ្ញុំជឿថា វានឹងអាចជួយយើងបង្កើនការលក់របស់យើងរហូតដល់៣០ភាគរយទៅ៤០ភាគរយ”។ សិង្ហបុរីបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើនផលិតកម្មកសិកម្មរបស់ខ្លួន និងពង្រឹងសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ ក្នុងករណីមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារផលិតក្នុងស្រុកតែងតែមានតម្លៃខ្ពស់ជាងផលិតផលនាំចូល កសិករសិង្ហបុរីកំពុងសម្លឹងមើលមធ្យោបាយថ្មីដើម្បីទាក់ទាញអ្នកទិញ រួមទាំងការធ្វើពិពិធកម្មផលិតផលរបស់ពួកគេឱ្យទទួលបានចំណែកទីផ្សារកាន់តែធំ។ ដោយឡែកនៅឯកសិដ្ឋានចិញ្ចឹមត្រីវិញ ការលក់ត្រីបានធ្លាក់ចុះ២០ភាគរយនៅឆ្នាំនេះ។ ហើយនាយកគ្រប់គ្រង និងជាស្ថាបនិកក្រុមហ៊ុន បាននិយាយថា ខ្លួនកំពុងមើលឃើញថា ទីផ្សារហាក់ដូចជាមិនសូវល្អ ហើយប្រជាជនចំណាយតិច និងព្រួយបារម្ភអំពីសុវត្ថិភាពការងារ។ កសិដ្ឋានចិញ្ចឹមត្រីក្នុងផ្ទះនេះមានធុងជាច្រើន ដែលអាចផ្ទុកត្រីតូចៗបានរហូតដល់៣​ ០០០ក្បាល។ កសិដ្ឋាននេះបានទទួលការគាំទ្រពីមូលនិធិផលិតភាពកសិកម្មរបស់ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី ដើម្បីបង្កើតទម្លាប់ចិញ្ចឹមត្រីនៅក្នុងធុង បំពាក់ប្រព័ន្ធវារីវប្បកម្មកែច្នៃឡើងវិញ ដែលមានសមត្ថភាពសម្អាតដោយខ្លួនឯង និងអាចចិញ្ចឹមត្រីនៅក្នុងធុងបានច្រើនក្បាលទៀតផង៕
News & អន្តរជាតិ
2025-06-10t020922z_1_lynxmpel5901z_rtroptp_3_japan-rice
ជប៉ុន​នឹង​បញ្ចេញ​ស្រូវសង្គ្រោះ​បន្ទាន់​ចំនួន​ ២០​ម៉ឺន​តោន​បន្ថែម​ទៀតដើម្បី​ទប់​ការឡើង​តម្លៃ
ទីក្រុងតូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី (Shinjiro Koizumi) បាននិយាយថា ប្រទេសជប៉ុននឹងបញ្ចេញស្រូវបម្រុងចំនួន២០ម៉ឺនតោនទៀត ពីស្តុកទុកសម្រាប់គ្រាអាសន្នរបស់ប្រទេស ដើម្បីដោះស្រាយការឡើងថ្លៃទ្វេដង ចាប់តាំងពីឆ្នាំមុន។ លោកបានមានប្រសាសន៍ថា ក្នុងចំណោមការបញ្ចេញស្តុកថ្មីនេះ ស្រូថចំនួន១០ម៉ឺនតោននៃទិន្នផលស្រូវប្រមូលផលឆ្នាំ២០២១ នឹងត្រូវលក់មុនគេទៅកាន់អ្នកលក់រាយគ្រប់ទំហំ និងអ្នកលក់អង្ករក្នុងស្រុក ដែលមានសមត្ថភាពកិនគ្រប់គ្រាន់។ បន្តមកទៀត នឹងដល់ពេលបញ្ចេញស្តុកស្រូវប្រមូលទិន្នផល កាលពីឆ្នាំ២០២០។ ការឡើងថ្លៃអង្ករបានក្លាយទៅជាកង្វល់ដ៏ធំមួយសម្រាប់អ្នកទទួលបាន និងអ្នកធ្វើគោលនយោបាយនៅមុនការបោះឆ្នោតសំខាន់ៗនៅទីក្រុងតូក្យូ និងនៅទូទាំងប្រទេស។ អ្នក​ទទួលទាន​បាន​ឈរតម្រង់ជួរ ​ដើម្បី​ទិញ​ស្រូវ​ស្តុក​ទុកទម្ងន់ប្រាំគីឡូក្រាមក្នុងមួយបាវ ​តម្លៃ២០០០យ៉េន ឫស្មើប្រមាណ ១៣,៨២ដុល្លារ​ ចាប់តាំងពីការចាប់ផ្តើមដាក់តាំងលក់ កាលពីជាងមួយបប្តាហ៍មុន។ លោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា “យើងចង់បន្តឆ្លើយតបដោយមិនបង្អង់យូរ ដើម្បីឱ្យស្រូវស្តុកទុក អាចបានទៅដល់អ្នកបរិភោគយ៉ាងឆាប់រហ័ស និងក្នុងតម្លៃទាប។ យើងមិនបណ្តោយឱ្យតម្លៃឡើងថ្លៃវិញ និងប្រាក់ឈ្នួលនៅក្នុងសេដ្ឋកិច្ចជប៉ុនទាំងមូលដួលរលំនោះទេ។ ប្រសិនបើវាប្រាកដជារឿងរបស់អង្ករ នោះខ្ញុំជឿថា យើងត្រូវតែដោះស្រាយបញ្ហាបែបនេះឱ្យបានទាន់ពេលវេលា”។​​ ចាប់តាំងពីខែមីនា រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានបញ្ចេញស្រូវប្រហែល៦០ម៉ឺនតោន ពីបរិមាណស្រូវស្តុកទុកបម្រុងគ្រាអាសន្នប្រហែល៩០ម៉ឺនតោន។ ប្រហែលស្រូវពាក់កណ្តាលត្រូវបានលក់ដោយផ្ទាល់ទៅឱ្យអ្នកលក់រាយ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ក្រោមគោលការណ៍ចែកចាយថ្មីរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសជប៉ុន។ ទិន្នន័យកាលពីដើមសប្តាហ៍នេះ បានបង្ហាញថា តម្លៃស្រូវក្នុងផ្សារទំនើបជាមធ្យមបានធ្លាក់ចុះក្នុងសប្តាហ៍ទីពីរជាប់ៗគ្នា មកនៅត្រឹម៤ […]
News & អន្តរជាតិ
ca-ngu-vn-2-160124_584-214234_562
ឧស្សាហកម្មត្រីធូណារបស់វៀតណាម កំពុងស្វែងរកទីផ្សារថ្មី ក្រៅពីអាម៉េរិក
ទីក្រុងហាណូយ៖ ការដំឡើងពន្ធគយទៅវិញទៅមក និងសេចក្តីសម្រេចរបស់រដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះកំពុងបង្ហាញពីឧបសគ្គយ៉ាងស្មុគស្មាញសម្រាប់អ្នកនាំចេញត្រីធូណាវៀតណាម​ ចូលទៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ដូច្នេះឧស្សាហកម្មនេះកំពុងស្វែងរកគោលដៅនាំចេញថ្មីផ្សេងទៀត។ បច្ចុប្បន្ន សហរដ្ឋអាម៉េរិក គឺជាទីផ្សារធំសម្រាប់ផលិតផលត្រីធូណានៅវៀតណាម។ ការនាំចេញត្រីធូណា ទៅកាន់សហរដ្ឋអាម៉េរិក​ ទទួលបានប្រាក់ចំណូឡចំនួនសរុប៣៨៨៨លានដុល្លារ​ក្នុងឆ្នាំ២០២៤ ដែលស្មើនឹង៣៨ភាគរយ នៃប្រាក់ចំណូលនាំចេញត្រីធូណាសរុបរបស់ប្រទេសវៀតណាម។ ការនាំចេញត្រីធូណាទៅកាន់សហរដ្ឋអាម៉រិក មានការកើនឡើងក្នុងរយៈពេលបួនខែដំបូងនៃដើមឆ្នាំ២០២៥ ដោយកើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ គិតជាទឹកប្រាក់ចំនួន១២៤លានដុល្លារ។ ទោះបីជាយ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ចេញ​របស់វៀតណាម​កំពុង​​ព្រួយ​បារម្ភ​កាន់តែខ្លាំងឡើងៗ ចំពោះការដំឡើងពន្ធគយទៅវិញទៅមក ឧស្សាហកម្មនេះបានទទួលដំណឺងមិនល្អពីរដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិនៃក្រសួងពាណិជ្ជកម្មអាម៉េរិក។ នាពេលថ្មីៗកន្លងមកនេះ រដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិ បានចេញសេចក្តីសម្រេចបឋមមួយ ដែលអះអាងថា វិធានការអភិរក្ស និងគ្រប់គ្រងថនិកសត្វសមុទ្ររបស់វៀតណាម មិនទាន់ឆ្លើយតបនឹងវិធីនេសាទរបស់សហរដ្ឋអាម៉េរិកទេ។ អាហារសមុទ្រវៀតណាម រួមទាំងត្រីធូណា នឹងត្រូវហាមមិនឱ្យចូលទីផ្សារសហរដ្ឋអាម៉េរិក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រសិនបើវៀតណាមមិនគោរពតាមលក្ខខណ្ឌរបស់រដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិ។ សេចក្តីសម្រេចនេះ រួមជាមួយនឹងភាពមិនប្រាកដប្រជានៃពន្ធគយផងនោះ កំពុងតែបង្កផលប៉ះពាល់ស្រេចទៅហើយលើពាណិជ្ជកម្មត្រីធូណារបស់វៀតណាមជាមួយសហរដ្ឋអាម៉េរិក។ ទោះបីជាការនាំចេញទៅកាន់ទីផ្សារអាម៉េរិកបានកើនឡើង១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ប៉ុន្តែបើគិតត្រឹមខែមេសា ឆ្នាំ២០២៥​ អត្រាកំណើនបានថយចុះមកនៅត្រឹម១១ភាគរយ​ប៉ុណ្ណោះ។ ដូច្នេះវិស័យត្រីធូណាកំពុងប្រឹងប្រែងផ្លាស់ប្តូរទីផ្សារថ្មីរបស់ខ្លួន មានដូចជាប្រទេសអង់គ្លេស រុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា​ ​ដើម្បីនាំ​ចេញ​ត្រីធូណា​។ ក្នុងឆ្នាំ២០២៤ បណ្តាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា គឺជាទីផ្សារត្រីធូណាធំជាងគេទីបួនរបស់វៀតណាម បន្ទាប់ពីសហរដ្ឋអាម៉េរិក […]
News & អន្តរជាតិ
3356967
មនុស្សរាប់ពាន់នាក់ ធ្វើដំណើរទៅភ្លក្សរសជាតិផ្លែទុរេន​ របស់ប្រទេសម៉ាឡេស៊ី
ខេត្តប៉េណាង៖ មនុស្សរាប់ពាន់នាក់ក្នុងប្រទេសម៉ាឡេស៊ី បានសម្រុកធ្វើដំណើរទៅកាន់​ខេត្តប៉េណាំង ស្ថិតនៅភាគពាយព្យទីក្រុងកូឡាឡាំពួរ ដើម្បីភ្លក្សរសជាតិផ្លែទុរេន ដោយឥតគិតថ្លៃ នៅឯការប្រកួតគុណភាពស្តេចទុរេនក្នុងស្រុក។ សារព័ត៌មាន ឌឹ ស្តា​ របស់ម៉ាឡេស៊ី បានធ្វើសេចក្តីរាយការណ៍ថា​​ កាលពីថ្ងៃទី៨​ ខែមិថុនា ឆ្នាំ២០២៥ ផ្លែទុរេនស្រស់ជាង១ ៨០០គីឡូក្រាម ត្រូវបានរៀបចំជូនដល់ភ្ញៀវទេសចរមកកម្សាន្ត និងមកភ្លក្សរាសជាតិ នៅក្នុងពិធីតាំងពិព័រណ៍ប្រកួតគុណភាពផ្លែទុរេន ដោយមានកសិករ និងអាជីវករ៥០នាក់ រងចាំទទួលភ្ញៀវ។ ភ្ញៀវម្នាក់បាននិយាយថា ប្រសិន​បើ​គេ​ទិញ​ទុរេន​កូនកាត់ ឬផ្លែទុរេនលេខ១ ​នៅ​កន្លែង​ផ្សេងពីកន្លែងតាំងពិព័រណ៌ តម្លៃ​នឹង​អាច​លើស​ពី៣០រីងគីត ឬស្មើនឹង៧ដុល្លារ​ ក្នុង​មួយ​ផ្លែ​។ ចំណែកភ្ញៀវខ្លះបានសម្តែងនូវក្តីរំភើបរីករាយចំពោះការទទួលទានទុរេនដោយឥតគិតថ្លៃ នៅក្នុងពិធីតាំងពិព័រណ៍នេះ ដែលមានមនុស្សតម្រង់ជួរយ៉ាងវែង ដើម្បីរងចាំភ្លក្សរសជាតិផ្លែទុរេន។ ប្រធានចៅក្រមដាក់ពន្ទុផ្លែទុរេន បានមានប្រសាសន៍ថា ការវិនិច្ឆ័យគឺផ្តោតលើទំហំផ្លែ លើពូជ បរិមាណសាច់ និងរសជាតិផ្អែមល្ហែមជាដើម។ ចំណែកមន្ត្រីក្រសួងកសិកម្មរបស់ម៉ាឡេស៊ី ប្រចាំខេត្តប៉េណាំង បានគូសបញ្ជាក់ថា ផ្លែទុរេនខ្លះយកមកពីតំបន់មួយចំនួនមានរសជាតិឆ្ងាញ់ប្លែកពីគេ មានគុណភាពល្អលើសគេតែម្តង។ លោកបានបញ្ជាក់ថា អ្នកឈ្នះត្រូវបានបែងចែកជាបីចំណាត់ថ្នាក់។ លេខ១ ទទួលបានថវិកាចំនួន១ ០០០រីងគីត ឬស្មើនឹង២៣៦ដុល្លារ លេខ២ ទទួលបាន៦០០រីងគីត ឬស្មើនឹង១៤២ដុល្លារ ចំណែកលេខ៣ […]

កាលវិភាគផ្សព្វផ្សាយ