ឥណ្ឌូណេស៊ីបន្ថែមទុនវិនិយោគជិត៥០០លានដុល្លារ ដើម្បីបង្កើនទិន្នផលស្រូវនៅក្នុងប្រទេស

farmers-in-indonesia

ហ្សាការតា៖ ក្រុមហ៊ុនកសិកម្មរបស់រដ្ឋ ដែលទើបនឹងបើកដំណើរការថ្មីៗរបស់ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន៤៧៩លានដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីកសាងសមត្ថភាពផលិតស្រូវឱ្យបានច្រើន ដោយការទិញឧបករណ៍កសិកម្មទំនើបៗ និងបន្ថែមម៉ាស៊ីនកិនស្រូវថ្មីៗ។

យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឱ្យដឹងថា​ ក្រុមហ៊ុនរដ្ឋគ្រប់គ្រងនេះ​ត្រូវបានបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៥ ដោយមានភារកិច្ចបង្កើនទិន្នផលស្រូវ ឱ្យសម្រេចតាមផែនការរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដើម្បីធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី មានស្បៀងផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯង។

ក្រុមហ៊ុនថ្មីថ្មោងនេះ បានកំណត់គោលដៅថា នៅត្រឹមចុងឆ្នាំ២០២៦ ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលផលិតកម្មស្បៀង ឱ្យបានចំនួន២០កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលមជ្ឈមណ្ឌលនីមួយៗបំពាក់ដោយម៉ាស៊ីនសម្ងួតស្រូវសើម រោងម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនកិនកែច្នៃចំណីសត្វ និងឃ្លាំងស្តុកស្រូវផងដែរ។

ប្រធានក្រុមហ៊ុនបាននិយាយថា ដើម្បីធ្វើឱ្យបានសម្រេចតាមគោលដៅ ក្រុមហ៊ុននឹងចាប់ដៃគូជាមួយកសិករខ្នាតតូច ដើម្បីជួលដីដាំស្រូវ ឬបង្កើតកសិដ្ឋានផ្ទាល់ខ្លួនតែម្តង ព្រោះក្រុមហ៊ុននឹងទទួលបានដីទំហំជាង២២៥ ០០០ហិកតា ពីក្រសួងកសិកម្ម នៅចុងឆ្នាំ២០២៥នេះ។

លោកប្រធានក្រុមហ៊ុនបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់ទុនប្រមាណ៤៧៩លានដុល្លារ ដូច្នេះការវិនិយោគដោយប្រើលុយរដ្ឋ ក្រុមហ៊ុនត្រូវធ្វើឱ្យប្រព័ន្ធគ្រប់គ្រងដំណើរការល្អ និងទទួលបានជោគជ័យ។  ចំណែកក្រុមហ៊ុនសង្ឃឹមថា នឹងអាចបង្កើនសមត្ថភាពផលិតស្រូវរបស់ខ្លួនឱ្យបានចំនួនបួនលានតោនក្នុងមួយឆ្នាំ ខណៈ​ទិន្នផល​ស្រូវសរុប មាន​ចំនួន៣០,៦លាន​តោន ​ក្នុង​ឆ្នាំ២០២៤។

លោកបាននិយាយបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មដោយចំណាយទឹកប្រាក់ប្រមាណ២៤លានដុល្លារ នៅលើផ្ទៃដីទំហំ១២ ០០០ហិកតា ដែលជាដីកម្មសិទ្ធិរបស់យោធាឥណ្ឌូណេស៊ី ដើម្បីក្រុមហ៊ុនអាចដាំស្រូវ និងដាំពោត ដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបនាំចូលពីបរទេស។

លោកបាននិយាយថា គ្រឿងចក្រកសិកម្មទាំងនោះរួមមានគ្រឿងម៉ាស៊ីនព្រោះស្រូវ ច្រូតស្រូវធំៗ នាំចូលពីប្រទេសឥណ្ឌា រួមទាំងដ្រូនសម្រាប់បាញ់ថ្នាំ និងឧបករណ៍ត្រួតពិនិត្យពីផ្កាយរណប ដើម្បីជួយលើកកម្ពស់ផលិតភាពកសិកម្មជាតិ ដែលធ្លាប់តែធ្វើដោយដៃ។

លោក​បន្ត​ថា​ កសិករ​នៅ​អឺរ៉ុប និងនៅ​អាម៉េរិក ​មាន​ជីវភាព​ធូរធារ ដោយសារ​គ្រួសារ​មួយ​អាច​គ្រប់​គ្រង​ដី​រាប់​ពាន់​ហិកតា។ ចំណែកក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូណេស៊ី បានទទួលដី និងដើមទុនប្រហែល៤២លានដុល្លារពីរដ្ឋ ហើយគ្រោងស្វែងរកប្រាក់កម្ចីបន្ថែមទៀតពីធនាគារ ដើម្បីសម្រាប់ពង្រីកការដាំដុះ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ