សាច់គោអាម៉េរិកឡើងថ្លៃខ្ពស់ ស្របពេលចំនួនគោទូទាំងប្រទេសមានតិច តែកសិករសប្បាយចិត្ត

image_2025-10-02_15-07-35

វ៉ាស៊ីនតោន៖ តម្លៃសាច់គោអាម៉េរិក បានឡើងថ្លៃខ្ពស់បំផុត បន្ទាប់ពីជួបគ្រោះរាំងស្ងួតធ្វើឱ្យបរិំមាណគោរស់នៅសល់ចំនួនតិចបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧០ឆ្នាំកន្លងមកនេះ ស្របគ្នានឹងការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក។

របាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ការិយាល័យស្ថិតិការងារ សម្រាប់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីតម្លៃសាច់គោកើនឡើងលើតម្លៃកាលពីឆ្នាំមុន។  តម្លៃសាច់គោកិនល្អិតបានកើនឡើង១២,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃសាច់គោដុំបានកើនឡើង១៣,៦ភាគរយ ហើយតម្លៃសាច់គោដុំល្អបំផុត គឺតម្លៃឡើងខ្ពស់ជាង១៦​,៦ភាគរយ។  តួលេខអតិផរណាទាំងនេះ គឺខ្ពស់ជាងការកើនឡើង៣,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រភេទចំំណីអាហារទាំងអស់ ក៏ដូចជាការកើនឡើង៥,៤ភាគរយនៃតម្លៃសាច់ កាលពីឆ្នាំ២០២៤។

អ្នកចិញ្ចឹមគោនៅក្នុងរដ្ឋអីល្លីណាយ សហរដ្ឋអាម៉េរិក បាននិយាយថា ចំនួនគោរស់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងនេះ ដោយសារគ្រោះរាំងស្ងួតប៉ះពាល់ដល់តំបន់ចិញ្ចឹមសំខាន់ៗមួយចំនួន ។

លោកបាននិយាយថា «បញ្ហាពិតនៅទីនេះ គឺគ្រោះរាំងស្ងួត ដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន ហើយរដ្ឋតិចសាស់ អូក្លាហូម៉ា និងរដ្ឋកាន់សាស ស្ថិតនៅភាគអាគ្នេយ៍ក៏លែងមានស្មៅដុះទៀតដែរ ដូច្នេះទើបគ្មានចំណីឱ្យគោស៊ី។  យើងមានស្តុកគោតិចបំផុត ចាប់តាំងពីឆ្នាំ១៩៥១ ដូច្នេះហើយទើបសាច់គោឡើងថ្លៃ»។

ចំណែកការចំណាយរបស់អ្នកចិញ្ចឹមគោវិញ ក៏បានកើនឡើងផងដែរ រាប់ទាំងការចំណាយលើចំណីគោ កម្លាំងពលកម្ម ប្រេងឥន្ធនៈ និងតម្លៃគ្រឿងចក្រក៏កំពុងកើនឡើងជាបន្តបន្ទាប់។

រីឯការនាំចូលសាច់គោ និងគោរស់ ត្រូវបានហាមឃាត់ដោយសារបញ្ហាជំងឺឆ្លង ដូចជាការដឹកជញ្ជូនសត្វគោរស់ពីប្រទេសម៉ិកស៊ិក ត្រូវក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ផ្អាកចាប់តាំងពីក្នុងខែឧសភា ឆ្នាំ២០២៥ ដោយសារករណីជំងឺដង្កូវក្នុងសាច់គោ ដែលប៉ះពាល់ដល់គោចិញ្ចឹមនៅក្នុងស្រុក។

អត្រាពន្ធនាំចូលខ្ពស់ក៏បានបង្កឱ្យតម្លៃសាច់គោឡើងកាន់តែខ្ពស់ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅ ដោយសាច់គោនាំចូលពីប្រទេសប្រេស៊ីល ប្រឈមមុខនឹងអត្រាពន្ធ៧៦ភាគរយ ហើយប្រទេសផលិតសាច់គោផ្សេងទៀតក៏ប្រឈមនឹងពន្ធខ្ពស់ដូចគ្នានេះផងដែរ។

អ្នកចិញ្ចឹមដដែលនេះ បាននិយាយទៀតថា សាច់គោ គឺជារឿងសំខាន់ ដែលរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវជួយកសិករ និងអ្នកចិញ្ចឹមគោ ដែលរងផលប៉ះពាល់ដោយអត្រាពន្ធខ្ពស់ ពីព្រោះម្ចាស់កសិដ្ឋានចិញ្ចឹមគោភាគច្រើនត្រូវពឹងផ្អែកលើផលដំណាំ និងបសុសត្វ ដើម្បីឱ្យមុខរបរអាចបន្តទៅមុខបាន។

លោកបាននិយាយបន្ថែមថា​ វាជារឿងសំខាន់ ដោយសារការធ្លាក់ចុះតម្លៃមួយចំនួន ដែលគេបានឃើញដោយផ្ទាល់ភ្នែកពាក់ព័ន្ធនឹងគ្រាប់ធញ្ញជាតិធ្លាក់ថ្លៃ ក៏បង្កឡើងដោយសារអាត្រាពន្ធខ្ពស់។

ក្រុមតំណាងឱ្យអ្នកចិញ្ចឹមគោ បាននិយាយថា តម្លៃសាច់គោកាន់តែខ្ពស់បានបង្កបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីមុន។

រីឯនាយកប្រតិបត្តិសមាគមសាច់គោ សហរដ្ឋអាម៉េរិក បាននិយាយថា រវាងអតិផរណា ការកើនឡើងថ្លៃដើម និងការរឹតបន្តឹងរបស់រដ្ឋាភិបាល ធ្វើឱ្យកសិករចិញ្ចឹមគោ និងអ្នកចិញ្ចឹមសត្វផ្សេងទៀត បានទទួលផលប្រយោជន៍ច្រើន។  កសិករ និងអ្នកចិញ្ចឹមសត្វឥឡូវនេះទទួលបានតម្លៃល្អប្រសើរជាងមុនសម្រាប់សាច់គោរបស់ពួកគេ គឺជាការប្រែប្រួលគួរឱ្យពេញចិត្ត។ ការធ្វើស្រែចម្ការ និងការចិញ្ចឹមសត្វ ឥឡូវនេះមានប្រាក់ចំណេញ ដើម្បីដោះស្រាយបញ្ហា និងថែរក្សាមុខរបរចិញ្ចឹមសត្វរបស់ពួកគេទៅថ្ងៃអនាគត។

លោកបានបន្ថែមថា តម្លៃទាំងនេះ គួបផ្សំនឹងការបន្ធូរបន្ថយពន្ធ ក្នុងស្រុករបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃឧស្សាហកម្មចិញ្ចឹមគោរបស់អាម៉េរិក។ គ្រួសារកសិករ និងអ្នកចិញ្ចឹមគោ ឥឡូវនេះមានលុយកាន់តែច្រើនដើម្បីវិនិយោគក្នុងប្រតិបត្តិការរបស់ខ្លួន ដោយទិញឧបករណ៍ថ្មី និងបន្តបំពេញតម្រូវការដ៏រឹងមាំសម្រាប់សាច់គោអាម៉េរិក ដែលមានគុណភាពល្អបំផុត៕


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ